លោកស្រីតាំង ហួរៈតំបន់ផ្លូវជាតិលេខ៦អាកំពុងមានការចាប់អារម្មណ៍ពីអ្នកវិនិយោគដី

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service លោកស្រីតាំង ហួរបានបង្ហើបឲ្យដឹងថា អ្នកមានលំហូរសាច់ប្រាក់ល្អ ពួកគេនៅតែចាប់អារម្មណ៍ទិញដី នៅភាគខាងជើងរាជធានីភ្នំពេញ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រៅពីតំបន់ភាគខាងត្បូងរាជធានី លើផ្លូវ៦០ម៉ែត្រ និងមហាវិថីតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ យើងឃើញមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគមួយចំនួន ដែលសម្លឹងរកទិញដីនៅតាមបណ្តោយផ្លូវជាតិលេខ៦អា និងតំបន់ជុំវិញ។

លោកស្រីបន្តថា “ទោះជាយ៉ាងណា ពួកគេនៅតែស្វែងរកទិញដី ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារទើបពួកគេចាប់អារម្មណ៍”។ លោកស្រីបន្តថា “ស្ថានភាពនេះ ដីមិនទាន់ឡើងថ្លៃនៅឡើយទេ តែមានតម្រូវការពីអ្នកនៅសល់លុយទិញ ទុកលក់យកចំណេញនាពេលអនាគត”។

តំបន់ផ្លូវជាតិលេខ៦អា មានការអភិវឌ្ឍន៍ច្រើនពិសេសបុរីប្រមាណ១០បាននិងកំពុងបើកលក់ និងសាងសង់នៅតំបន់នេះ ដោយសារជាតំបន់ មានលក្ខខ័ណ្ឌអាកាសធាតុល្អ ហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មកកណ្តាលរាជធានីល្អ មានតំបន់កំសាន្តដូចជា សួនសត្វសាហ្វារី វើលដ៏ សួនទឹកកំសាន្ត ផ្សារម៉ាក្រូ និងងាយតភ្ជាប់ទៅកាន់តំបន់មួយចំនួន ដូចជា ផ្សារទំនើបAEON Mall2 និងផ្សារមួយចំនួនទៀត៕

បណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបទាមទារឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នាជាមួយក្រុមហ៊ុនចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានជំរុញឱ្យទីក្រុងប្រ៊ុចសែល ធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ព្រោះចិនអាចហោះ​ហើរ ពីលើដែនអាកាសរបស់ប្រទេសរុស្ស៊ី ហើយក្រុមហ៊ុនចិន មិនប្រឈមនឹងការបង់ថ្លៃខូចខាត លើបរិស្ថាននោះទេ។

ថ្មីៗក្រុមហ៊ុនអឺរ៉ុបមួយចំនួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways និងក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងប៉េកាំង ខណៈក្រុមហ៊ុនអឺរ៉ុបទាំងនេះ ពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន នៅលើផ្លូវហោះហើររវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើនក៏កំពុងប្រឈមមុខ នឹងការពន្យាពេល នៃការប្រគល់យន្តហោះពីក្រុមហ៊ុនផលិតយន្តហោះAirbus និងក្រុមហ៊ុន Boeing ខណៈក្រុមហ៊ុនកំពុងជួបប្រទះ ជាមួយនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប្រ៊ុចសែល លោក Carsten Spohr នាយកប្រតិបត្តិក្រុមហ៊ុន Lufthansa បានលើកឡើងថា ជើងហោះហើរទាំងអស់ ដែលចូលមកកាន់តំបន់អឺរ៉ុប គួរតែត្រូវបានទាមទារឱ្យបើកបរ ជៀសដែនអាកាសរបស់រុស្ស៊ី ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។

លោកបន្តថា “រុស្ស៊ីមិនអនុញ្ញាតឱ្យក្រុមហ៊ុនអឺរ៉ុបរបស់យើង ហោះហើរឆ្លងកាត់ដែនអាកាសរបស់រុស្សីនោះទេ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិនអាចហោះហើរបាន”។

លោកបញ្ជាក់ថា ប្រសិនបើអ្នកចង់បានការប្រកួតប្រជែងមួយដោយយុត្តិធម៌ យើងត្រូវធានាថា ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយណា ដែលចុះចតនៅអឺរ៉ុប ត្រូវបើកបរជៀសវាងដែនអាកាសរុស្ស៊ី។

នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa រូបនេះក៏បានអះអាងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ចិន មិនមានកាតព្វ​កិច្ចបង់ថ្លៃចំណាយ លើការខូចខាតបរិស្ថាន ពីការបំភាយឧស្ម័នពុលចេញពីយន្តហោះ ដូចក្រុមហ៊ុនអឺរ៉ុបនោះទេ។

លើសពីនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបក៏បានសម្តែងការសោកស្ដាយ ចំពោះភាពមិនច្បាស់លាស់ ដែលបណ្តាល មកពីការពន្យារពេលនៃប្រគល់យន្តហោះ ជាពិសេសពីក្រុមហ៊ុនអាមេរិកBoeing ខណៈនាពេលថ្មីៗកន្លងទៅ យន្តហោះ Boeing ជាច្រើនគ្រឿងបានជួបបញ្ហាបច្ចេកទេសជាបន្តបន្ទាប់៕ប្រភព: Reuters៕

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋថ្មីៗនៅកម្ពុជា

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Groupបានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងរួមចំណែកសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ។

ក្នុងជំនួបនាព្រឹកថ្ងៃទី២១ តុលាកន្លងមកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីសាវតាររបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ចូលរួមសាងសង់ គម្រោងធំៗជាង២០០គម្រោង នៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។

ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ ក្នុងការស្វែងយល់បន្ថែមទៀត លើសក្ដានុពល នៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបង្ហាញជូនគណៈប្រតិភូ អំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជា ក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាព ជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមបង្កើនជើងហោះហើរទៅកាន់ប្រទេសចិននៅឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air ​គ្រោង​បង្កើន និង​បន្ថែម​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុងធំ​នានាៗ​របស់​ប្រទេសចិន ជាមួយ​ទីក្រុង​សំខាន់ៗ​របស់​កម្ពុជា នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន ​ទាំង​វិស័យ​ទេសចរណ៍ ការ​ផ្លាស់ប្តូរ​ទំនិញ ព្រម​ទាំង​កំណើន​នៃ​ការវិនិយោគ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Angkor Air លោក Zhan David នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាល​សប្តាហ៍មុនបានអះអាងថា នៅ​ឆ្នាំ​២០២៥ ខាង​មុខ ក្រុមហ៊ុន​ Cambodia Angkor Air គ្រោង​នឹង​បង្កើន និង​បន្ថែម​ជើង​ហោះហើរ​ត្រង់ ​រវាង​ទីក្រុង​ធំនានាៗ​នៅ​ប្រទេស​ចិន​ជាមួយ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​នឹង​បង្កើន​ជើង​ហោះហើរ​ក្នុង​ស្រុក​ផង​ដែរ​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា តាម​រយៈ​ការ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ជន​ជាតិ​ចិន​មក​ប្រទេស​កម្ពុជា។

លោក Zhan David ក៏​បាន​សន្យា​នឹង​ជួយ​បន្ត​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ប្រទេស​កម្ពុជា ទៅ​ដល់​ប្រជាជន​ចិន​ឱ្យ​បាន​ទូលំទូលាយ និង​ក៏​មាន​ផែនការ​រៀបចំ​វេទិកា ​ជំនួប​ធុរកិច្ច​រវាង​វិនិយោគិន​ចិន ដើម្បី​ទាក់​ទាញ​វិនិយោគ​បន្ថែម ​ពី​ប្រទេស​ចិន​មក​កម្ពុជា។

យោងតាមទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប៣,៧៤២,២៣០ ​នាក់កើន​ឡើង២៣,២​ភាគរយ​ធៀប​នឹង​​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។​ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ចិន មាន​ចំនួន៥៣៨,៨៣៤នាក់ កើន​ឡើង៤៧,៧ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍ ​ភាសា​ចិន​កម្ពុជា​លោក អនហេង សុភ័ក្រ្ត បាន​មានប្រសាសន៍ឲ្យដឹងថា ជនជាតិ​ចិន​ត្រូវ​បាន​ចាត់​ទុក ​ជា​ភ្ញៀវ​ទេសចរ​សក្តានុពល​មួយ​ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ បើ​ទោះបី​មិន​ទាន់​មាន​ចំនួន​ច្រើន​ ដូច​កាល​ពី​មុន​ការ​រីករាលដាល​ជំងឺកូ​វីដ ១៩។

លោកបញ្ជាក់ថា ការ​បង្កើន​ចំនួន​ជើង​ហោះហើរ ឬ​គោលដៅ​ចុះចត​ថ្មី គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​សំខាន់ ​ក្នុង​ការ​បង្ក​ភាព​ងាយ​ស្រួល ឬ​ទាក់​ទាញ​ជន​បរទេស​ ឱ្យ​ចូល​មក​ទស្សនា​កម្ពុជាកាន់​តែ​ច្រើន”។

លោក​ប្រាប់​ទៀត​ថា ជាទូទៅ​ភ្ញៀវ​ទេសចរ​ចិន​ មក​ស្នាក់នៅ​កម្ពុជា​ចន្លោះ​ពី៥-៨​ថ្ងៃ​ ហើយ​តំបន់​ទេសចរណ៍​ដែល​ជា​គោលដៅ​សំខាន់​ សម្រាប់​ភ្ញៀវ​ទេសចរ​ចិន គឺ​តំបន់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ៕


តើផ្លួវជាតិលេខ៧តភ្ជាប់តំបន់ណាខ្លះ និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមបែបណា?

ដោយៈ​ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាពីទិដ្ឋភាព និងស្ថានភាពកំណាត់ផ្លូវជាតិលេខ៧ ឆ្នាំ១៩៩៥ និង ឆ្នាំ២០២៤(ត្បូងឃ្មុំ-ស្ទឹងត្រែង)។

តាមរយៈផេកផ្លូវការរបស់ក្រសួងសាធារណៈការ បានបង្ហាញឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ មានប្រវែង១៩៨,១០គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពី ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងចំណុចបញ្ចប់ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។

កំណាត់នេះនេះជាប្រភេទផ្លូវ កម្រាលកៅស៊ូAC ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញនៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

តើផ្លូវនេះមានអត្ថប្រយោជន៍បែបណា? ផ្លូវជាតិលេខ៧ បាននិងកំពុង ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

ក្រុមហ៊ុនCostumer Firstផ្តល់សេវាកម្មចម្រោះទឹក ប្រព័ន្ឋត្រជាក់ ដោះស្រាយបញ្ហាកំណកក្នុងទុយោលើអាគារតូច ធំគ្រប់លំដាប់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដោយមើលឃើញផលវិបាក របស់ម្ចាស់អាគារ ក្រុមហ៊ុនផ្តល់សេវាកម្មCostumer Firstបាននិងកំពុងផ្តល់សេវាកម្មលើការរៀបចំប្រព័ន្ឋ ចម្រោះទឹកក្នុងអាគារតូច ធំ ទាបខ្ពស់ នៅតាមរាជធានី ខេត្តទាំង២៥ តាមស្តង់ដាអន្តរជាតិ។

ប្រព័ន្ឋចម្រោះទឹក មានសារៈសំខាន់ណាស់ សម្រាប់សុខភាពលំនៅដ្ឋាន អាគារនិមួយៗ ដែលអាចប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្តង់ដាបៃតង ដែលជាស្តង់ដាអន្តរជាតិ។

អគ្គនាយកក្រុមហ៊ុនCostumer First លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២១ តុលានេះថា ប្រព័ន្ឋទឹកនៅតាមអាគារ មានសារៈសំខាន់ណាស់ សម្រាប់រក្សាគុណភាព ភាពងាយស្រួល សម្រាប់អ្នករស់នៅក្នុងលំនៅដ្ឋាន អាគារ ដែលសេវាកម្មថែរទាំបែបនេះ បាននិងកំពុងប្រើប្រាស់ នៅតាមបណ្តាប្រទេសជឿនលឿននានា។

លោកបន្តថា ក្រៅពីការរៀបចំប្រព័ន្ឋត្រជាក់ ដោយប្រើ ប្រាស់ទឹកនៅតាមអាគារធំៗ ក្រុមហ៊ុនក៏មានប្រព័ន្ឋចម្រោះទឹក ដែលអាចកាត់ជាតិកំបោរ ជាតិដែក និងសារជាតិ ដែលបង្កផលប៉ះពាល់ សុខភាពដល់អ្នកទទួលទានផងដែរ។ ពិសេស ក្រុមហ៊ុនមានសមត្ថភាព អាចបំលែងទឹកកខ្វក់ ឬទឹកលូ អាចប្រើប្រាស់ និងផឹកបាន ដូចនៅប្រទេសសឹង្ហបុរីផងដែរ។

អ្វីកាន់តែពិសេស ការប្រើប្រាស់បណ្តាញទឹក ក្នុងអាគារ ដែលទឹកមានជាតិដែក និងជាតិកំបោរច្រើន ដែលធ្វើឲ្យប្រព័ន្ឋទុយោក្នុងអាគារងាយខូចខាត និងស្ទះលំហូរទឹក ក៏ក្រុមហ៊ុនដៃគូរបស់យើង មានដំណោះស្រាយជូនអ្នកអភិវឌ្ឍន៍នានា ជាមួ​យ​កាធានាច្បាស់​លាស់ និងផ្តល់សេវាកម្មប្រកបដោយគុណភាព តយាមស្តង់ដាអន្តរជាតិទៀតផង។

លោកយិន លាងគង់បានបន្តថា បណ្តាប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន មានប្រទេសតិចតួចណាស់ ដែលបានគិតគូរពីប្រព័ន្ឋទឹក និងបានបំពាក់ប្រព័ន្ឋចម្រោះទឹក និងបច្ចេកវិទ្យាដែលអាចកំចាត់កំបោរ និងសារជាតិដែកក្នុងទុយោទឹកបានល្អ ដែលបច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យនេះបាននិងកំពុងអភិវឌ្ឍន៍ និងរកឃើញដោយស្ថាប័នជំនាញ នៅប្រទេសម៉ាឡេស៊ី។

ចង់ដឹងព័ត៌មានលំអិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ និងបណ្តាញតេឡេក្រាម 086 48 55 66, 078 95 95 67៕

រដ្ឋមន្រ្តីហួត ហាក់ ជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន២២ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ដោយៈ គង់ សូរិយា

       ប្រទេសចិនៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់​ បានអនុញ្ញាតជូន ថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន២២ ដើម្បីពិភក្សា និងពន្យល់ពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។

បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍”កា​រសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់ គួរជាទីមោទនៈជូនជាតិរួចមក លោករដ្ឋមន្រ្តី បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន២២ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណី​យដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន ជាដើម។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹ ងរៀបចំដំណើរទស្សនកិច្ច ទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរ មកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ក្នុង១ឆ្នាំ៕

ក្រុមអ្នកវិនិយោគចិនកំពុងសាងសង់ទីក្រុងរណបមួយនៅតំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ

ដោយៈ គង់ សូរិយា

       បន្ទាយមានជ័យៈ ក្រុមអ្នកវិនិយោគចិនបាន និងកំពុងចាក់ដី សាងសង់ផ្ទះនៅលើផ្ទៃដីរាប់រយហិកតា ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងរថយន្តដឹកដីយ៉ាងមមាញឹក ការសាងសង់សំ​ណង់ផ្ទះល្វែង និងរូបអាគារខ្ពស់ៗ កំពុងត្រូវបានបង្ហាញនៅលើផ្ទាំងប៉ាណូ បាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែច្រើនពី​អ្នកវិនិយោគក្នុងស្រុក និងប្រជាជនមូលដ្ឋាន។

អ្នកលក់សាច់គោម្នាក់ ដែលមានទីតាំងនៅជិតគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ដែលប្រាប់ថាឈ្មោះចែម៉ាប់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់តាំងពីចិនចូលមកតំបន់នេះ តម្លៃដី​បានកើនឡើង ដោយដីមួយម៉ែត្រដើរជម្រៅ៥០ម៉ែត្រ មានតម្លៃរហូតដល់១០,០០០ដុល្លារ នាពេលនេះ។

នៅតាមផ្លូវចូលទៅកាន់តំបន់នេះ សកម្មភាពសាងសង់ផ្សារបាននិងកំពុងចាប់ផ្តើម ជាមួយនឹងលំហូរប្រជាជនចូលទៅរស់នៅបណ្តើរៗផងដែរ។

បច្ចុប្បន្នចិនកំពុងបើកផ្ទះសំណាក់ និងភោជនីយដ្ឋានបណ្តើរៗនៅតំបន់នេះរួចហើយ។

អ្នកអភិវឌ្ឍន៍មួយរូប លោកណាង ប៊ុនថនបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ តុលានេះថា លោកបាននិងកំពុងសាងសង់ផ្សារ និងពុះដីឡូត៍លក់នៅតំបន់នេះ ដោយព័ត៌មាន ដែលលោកទទួលបានគឺក្រុមចិន មកពីក្រុងព្រះសីហនុ និងមកពីក្រុងប៉ោយប៉ែត និងមកពីតំបន់ដទៃទៀតរាប់ម៉ឺននាក់នឹងចូលមករស់នៅ និងប្រកបអាជីវកម្មនៅតំបន់នេះ។

លោកបន្តថា “តំបន់នេះ នឹងមានភាពរីកចម្រើនលឿននាពេលអនាគត ព្រោះតំបន់នេះមានចម្ងាយ ប្រមាណ៣០គីឡួម៉ែត្រប៉ុណ្ណោះពីក្រុងប៉ោយប៉ែត”។ លោកបន្ថែមថា “បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើន ចាប់ផ្តើមចាប់អារម្មណ៍នៅតំបន់នេះ”។

លោកណាង ប៊ុនថនបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកវិនិយោគចិន បានទិញដីបាន១០០០ហិកតារួចហើយ ដោយពួកគេគ្រោងនឹងទិញដី១០០០ហិកតាទៀត ដើម្បីពង្រីកតំបន់អភិវឌ្ឍន៍របស់ពួកគេ។

ប្រធានសមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានចុះទៅកាន់តំបន់នេះ កាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ថា លោកមិនច្បាស់ពីផែនការរបស់រដ្ឋាភិបាល និងក្រុមហ៊ុនចិនទាំងនោះទេ ប៉ុន្តែបើតាមសកម្មភាពសាងសង់ ការចាក់ដី និងប្លង់ស្ថាបត្យកម្ម របស់អ្នកអភិវឌ្ឍន៍ ទីក្រុងថ្មីមួយអាចនឹងលេចឡើងនៅតំបន់នេះនាពេលអនាគតឆាប់ៗនេះ ប្រសិនជាអ្នកអភិវឌ្ឍន៍ពិតជាធ្វើតាមផែនការរបស់ពួកគេ។

លោកបន្តថា “តំបន់នេះមានលក្ខខ័ណ្ឌភូមិសាស្រ្ត អំណោ​យផលច្រើន ដោយសារជាតំបន់អភិវឌ្ឍន៍ថ្មី មានទីតាំងនៅក្បែរព្រំប្រទល់ប្រទេសថៃ មានទីតាំងនៅជិតទីក្រុងប៉ោយប៉ែត ដែលកំពុងរីកចម្រើនយ៉ាងលឿន និងមានតំបន់សេដ្ឋកិច្ចពិសេ​សនៅក្បែរច្រើនផងដែរ”៕

តម្លៃមាស នៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារជម្លោះកាន់តែក្តៅនៅតំបន់មជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់នៃការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និងការបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤ភាគរយដល់២៧៣១,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦១ភាគរយដល់២៧៤៦,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧២០,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៧៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៤៤ពិន្ទុគិតនៅត្រឹមម៉ោង១០:៤៨នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៣,៤៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង៣,២៨%ដល់៣៤,៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧%ដល់១០៣១,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៧%ដល់១០៩២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។

Mountain province offers 30% hotel discounts to attract tourists back

Efforts are being made to draw tourists back to Ha Giang Province, which was hit severely by Typhoon Yagi, including hotel discounts.

“Hotels will offer discounts of 10 to 30% until the end of this peak season,” Lai Quoc Tinh, chairman of Ha Giang Tourism Association, announced on Oct. 14 at a tourism promotion event in Hanoi.

Local hotels and motels unaffected by the storm are ready for visitors, he said.

The peak season in the popular mountain destination in the far north is in spring and autumn, from March to May and from September to November, when the weather is pleasant.

Since early October travel agencies have been on fam trips to Ha Giang to evaluate the situation.

The province has planted new batches of buckwheat flowers and renovated major tourist sites and historical landmarks.

The province was severely impacted by flooding in August and Typhoon Yagi in September.
Many tourists canceled their trips here in September, causing some restaurants to close due to a lack of customers and revenues to plummet.

Most visitors during this time are foreigners since domestic tourists are still worried about their safety following the recent floods and typhoon.

Source: Vnexpress