ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines សម្រេចបញ្ឈរជើងយន្តហោះAirbus ចំនួន១១គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines សម្រេចបញ្ឈរជើងយន្តហោះAirbus ចំនួន១១គ្រឿង

ដោយ: គង់ លាងហួរ

ហាណូយ: អ្នកជំនាញមួយរូបលើកឡើងថា បញ្ហាកង្វះខាតយន្តហោះ នៅក្នុងប្រទេសវៀតណាម នឹងបន្តអូសបន្លាយដល់ដំណាច់ចុងឆ្នាំ២០២៥ខាងមុខ ដោយសារម៉ាស៊ីនយន្តហោះរាប់ពាន់គ្រឿង កំពុងត្រូវបានជួសជុលឡើងវិញ នៅជុំវិញពិភពលោក។

ទាក់ទងនឹងបញ្ហាប្រឈមខាងលើ លោក Le Hong Ha នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានបញ្ឈរជើងយន្តហោះ Airbus A321neo ចំនួន១១គ្រឿង ដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន។

ម៉ាស៊ីនប្រហែល៣.៥០០គ្រឿង ត្រូវបានប្រមូលចូលទៅក្នុងឃ្លាំងវិញនៅទូទាំងពិភពលោក ហើយការជួសជុលត្រូវចំណាយពេលជាមធ្យមចាប់ពី៩០ថ្ងៃដល់៣០០ថ្ងៃ។

ម៉ាស៊ីនមួយចំនួននៅក្នុងយន្តហោះ ដែលមានតួខ្លួនធំ ដូចជាយន្តហោះ Airbus A350 និងយន្តហោះ Boeing B787 បានជួបប្រទះបញ្ហាបច្ចេកទេស ខណៈក្រុមហ៊ុនVietnam Airlines ក៏បានប្រើប្រាស់យន្តហោះទាំង២ប្រភេទនេះផងដែរ។

ម្យ៉ាងទៀត ការផ្គតផ្គង់យន្តហោះថ្មីរបស់ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing អាចនឹងត្រូវបានពន្យារពេលដល់ឆ្នាំ២០៣០ ឬឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

អាស្រ័យហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងលុបចោលផែនការលក់យន្តហោះ Airbus A321neoចំនួន៦គ្រឿង បន្ទាប់ពីបានអនុម័តកាលពីឆ្នាំមុន។ ប៉ុន្តែ​នៅក្នុង​រយៈពេល​វែង ក្រុមហ៊ុននៅ​តែ​ពិចារណា​ទិញ​យន្តហោះ​មានតួ​ខ្លួន តូច​ចំនួន៥០គ្រឿង​ក្រោយ​ឆ្នាំ២០៣០។

លើសពីនេះ ម្ចាស់ភាគហ៊ុនមួយរូបបានសាកសួរថា “តើក្រុមហ៊ុន Vietnam Airlines គ្រោងទិញយន្តហោះរបស់ក្រុមហ៊ុន Comac ផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា?”។

ជុំវិញសំណួរនេះ លោក Le Hong Ha បានឆ្លើយតបថា ក្រុមហ៊ុនចិន Comac កំពុងស្នើសុំអាជ្ញាប័ណ្ណ ដើម្បីបើកដំណើរការយន្តហោះ C919 របស់ខ្លួននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់យើងកំពុងតាមដានដំណើរការនេះ៕ប្រភព: Vnexpress ៕

 

វិស័យលក់រាយតាមផ្លូវក្នុងទីក្រុងនៅប្រទេសឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

វិស័យលក់រាយតាមផ្លូវក្នុងទីក្រុងនៅប្រទេសឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជាមួយប្រវត្តិសាស្រ្តដ៏សម្បូរបែប និងការរីកចម្រើន នៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ការលក់រាយរបស់ហាងផ្សារទំនើប នៅតាមដងផ្លូវធំៗកំពុង ដើរតួនាទីកាន់ តែធំក្នុងបរិយាកាសទីក្រុងរបស់ប្រទេសឥណ្ឌា។

ទន្ទឹមនឹងការរីកដុះដាល នៃវិស័យអចលនទ្រព្យនៅប្រទេ សឥណ្ឌា ការលក់រាយតាមដងផ្លូវ បានក្លាយជាកត្តាសំខាន់ដែ លជំរុញឱ្យសេដ្ឋកិច្ចមានសភាពរសរវើក និងថាមពលក្នុងទីក្រុង។

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានផ្តោតលើការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងការផ្តួចផ្តើមគំនិត ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវបរិយាកាសអំណោយផលដល់កំណើននៃការលក់រាយ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា ការបើកហាងលក់ទំនិញ ឬផ្សារទំនើបក្នុងប្រទេសឥណ្ឌា រំពឹងកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារបណ្តាអ្នកអភិវឌ្ឍន៍ គ្រោងបង្កើតគម្រោងខ្នាតធំ សំដៅទាញយកសក្តានុពល ពីល្បឿនសេដ្ឋកិច្ចរបស់ឥណ្ឌា។

នៅក្នុងទីក្រុងកំពូលទាំង៨របស់ប្រទេសឥណ្ឌា ការលក់រាយនៅតាមផ្លូវធំៗ គ្របដណ្តប់ចំណែកប្រហែល៤៥% នៃការជួលទីតាំងលក់រាយប្រណីតទាំងអស់ បន្ទាប់មកផ្សារទំនើបមានចំណែក៤០%។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុន CBRE។

ក្នុងនោះ តំបន់ផ្សារ Khan Market ក្នុងទីក្រុង Delhi បានជាប់ចំណាត់ថ្នាក់ ជាទីតាំងលក់រាយថ្លៃបំផុតទី២២ នៅទូទាំងពិភពលោក ដោយការជួលប្រចាំខែ មានតម្លៃចំនួន១.៥០០រូពី(ប្រ​ហែ​​ល១៧,៨៧ដុល្លារ)ក្នុងមួយហ្វីតការ៉េ ឬស្មើនឹង១៩២,៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ហាងលក់រាយនៅតាមដងផ្លូវ Brigade Road នៅទីក្រុង Bengaluru មានភាពល្បីល្បាញទូទាំងពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន តាមរយៈការច្របាច់បញ្ចូលគ្នារវាងការលក់រាយលំដាប់ខ្ពស់ និងតំបន់ពាណិជ្ជកម្មប្រកប​ដោ​យភាពច្នៃប្រឌិត។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL India លើកឡើងថា ហាងលក់រាយនៅតាមដងផ្លូវធំនៅក្នុងទីតាំងលេចធ្លោ មានកំណើននៃការជួលកាន់តែច្រើន និងអត្រាទំនេរទាប បើធៀបទៅនឹងផ្សារទំនើបប្រពៃណី។

យោងតាមការសិក្សាពីមុនដោយក្រុមហ៊ុន Cushman & Wakefield បង្ហាញថា ប្រទេសឥណ្ឌា ហាងលក់រាយតាមដងផ្លូវត្រឹមតែ១៣,២លានហ្វីតការ៉េប៉ុណ្ណោះ បើធៀបនឹងផ្សារទំនើបសរុបចំនួន៩៣លានហ្វីតការ៉េ។ ទោះបីជាមានភាពខុសប្លែកគ្នាបែបនេះក្តី ក៏អ្នកប្រើប្រាស់ចំណាយប្រាក់ទិញ ទំនិញនៅតាមផ្លូវខ្ពស់ជាងនៅតាមផ្សារទំនើប៕ប្រភព: financial express៕

លើសពីពិសេស! ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ

លើសពីពិសេស! ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ លោកអ្នកនឹងទទួលយកឱកាសចំណេញផ្ទួនៗមិនធ្លាប់មានជាមួយការផ្តល់ជូនយ៉ាងពិសេសដូចជា៖

💸បង់ត្រឹមតែ 0.83%ក្នុងមួយខែ

🎁ថែមជូនការកាត់ប្លង់រឹង LMAP ដោយឥតគិតថ្លៃ

✍️ប្រម៉ូសិនដ៏អស្ចារ្យនេះចាប់ពីថ្ងៃ18 ខែកញ្ញា រហូតដល់ថ្ងៃទី3 ខែតុលា ឆ្នាំ2024!

.

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង 🏡 ទីតាំង៖ https://bit.ly/3rBzGAQ &ទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

មន្រ្តីជាន់ខ្ពស់កម្ពុជានឹងទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិកនាចុងខែកញ្ញានេះ

មន្រ្តីជាន់ខ្ពស់កម្ពុជានឹងទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិកនាចុងខែកញ្ញានេះ

​ដោយៈ គង់ ម៉ាលីនណា

​ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងដឹកនាំគណៈប្រតិភូទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិក។

​លោកបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតជូន លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនដល់គណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសម្តែងនូវអំណរគុណ ដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។

ជាក់ស្ដែង មានក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកមួយចំនួន ដែលទទួលបានជោគជ័យ លើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពីសហរដ្ឋអាមេរិក និងសហគមអឺរ៉ុបនៅកម្ពុជា។ ជាមួយគ្នានេះ លោកឧបនា​យករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិន នៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយ ពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាមេរិកមកកម្ពុជាផងដែរ។

ក្រោមកិច្ចសម្របសម្រួលវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោកឧបនាយករដ្ឋមន្រ្តី រំពឹងថាការវិនិយោគ ដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។

ទន្ទឹមនឹងនេះ ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

លោកស្រីភារធារី បានបង្ហាញនូវសុទិដ្ឋិនិយម អំពីកិច្ចខិត​ខំរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារ ក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខ។ បន្ថែ​មពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថាកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

ប្រជាពលរដ្ឋ អាជីវករ និងអ្នកធុរកិច្ចសំណូមពរឲ្យរដ្ឋាភិបាល កសាងផ្លូវ “ក៥” ជាសសៃឈាមដ៏សំខាន់នៃក្រុងប៉ោយប៉ែត

 

ប្រជាពលរដ្ឋ អាជីវករ និងអ្នកធុរកិច្ចសំណូមពរឲ្យរដ្ឋាភិបាល កសាងផ្លូវ “ក៥” ជាសសៃឈាមដ៏សំខាន់នៃក្រុងប៉ោយប៉ែត

ដោយៈ គង់ សូរិយា

​ភ្នំពេញៈ ជាអតីតៈផ្លូវកសាងក្នុងជំនាន់ ផ្លូវ“ក៥” បានជាប់ស្លាកស្នាម សម័យសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលបច្ចុប្ប​ន្នផ្លូវដ៏មានសារៈសំខាន់នេះ បានក្លាយជាផ្នែកដ៏សំខាន់មួយ នៃការលើកកំពស់ជីវភាព និងផ្តល់វិបុលភាពដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

​ផ្លូវនេះ ស្ថិតនៅស្របជាមួយនឹងខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ គិតពីក្រុងប៉ោយប៉ែតទៅកាន់ច្រកអូរនាង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរឲ្យសោកស្តាយផ្លូវនេះ មិនទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរ​ខេត្ត និងអាជ្ញាធរមូលដ្ឋាននៅឡើយទេ។

​ប្រជាពលរដ្ឋរាប់ពាន់នាក់ រស់នៅតាមបណ្តាភូមិមួយចំនួននៅលើដងផ្លូវ និងផ្លូវបែកខ្នែងដទៃទៀត តែងតែចេញមកធ្វើការ និងប្រកបអាជីវកម្មនៅទីក្រុងប៉ោយប៉ែត ក្នុងតំបន់កាស៊ីណូ និងមួយចំនួនទៀតចេញទៅប្រកបរបរ នៅក្នុងតំបន់ផ្សាររ៉ុងក្លឿ ឬផ្សារថៃ។

​នៅពេលរដូវវស្សាចូលមកដល់ ផ្លូវនេះបែកភក់ និងពិបាកធ្វើដំណើរជាពន់ពេក ដោយដួលម៉ូតូ បង្ករបួសស្នាម និងប្រឡា​ក់សម្លៀកបំពាក់យ៉ាងគួរឲ្យអាណិត។

​ប្រជាពលរដ្ឋ និងអាជីវករ អ្នកជំនួញនានានៅទីក្រុងប៉ោយប៉ែតបានសំណូមពរដល់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យជួយគិតគួរពីការសាងសង់ផ្លូវ “ក៥” ជាប់ព្រំដែនខ្មែរ ថៃនេះផង ស្របពេលដែលសម្តេចនិងសម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋ គាំទ្រយ៉ាងភ្លូកទឹកភ្លូកដី លើការចូលរួមបដិភាគថវិកា កសាងហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់CLVនាភូមិភាគឦសាន្ត។

​អ្នកជំនួញនៅតំបន់នោះបានបន្តថា “ផ្លូវដែលបានកសាងផ្នែកខ្លះបច្ចុប្បន្នជាបេតុង និងផ្លូវកៅស៊ូ ជាការចូលរួមរបស់អ្នកធ្វើអាជីវកម្មកាស៊ីណូនៅទីក្រុងនេះ”។ ក្រុមអ្នកជំនួញដដែលបានបន្តថា អភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល មិនមានសមត្ថភាព ទទួលជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់កញ្ចប់ជំនួយ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋ នៅទីក្រុងនេះនោះទេ”។

​ប្រជាពលរដ្ឋ អ្នកជំនួញ ម្ចាស់អាជីវកម្មនានាបានលើកឡើងថា ការកសាងផ្លូវ “ក៥”នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា ទី១ ជួយសម្រួលគមនាគមន៍ក្នុងតំបន់ ទី២ ជាការយកបេះដូងប្រជាពលរដ្ឋ របស់រដ្ឋាភិបាលបានយ៉ាងជោគជ័យ ទី៣ លើកកំពស់មុខមាត់ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ​មកវិនិយោគនៅក្រុងប៉ោយប៉ែតបន្ថែម។

ទី៥ ការជាជួយការពារដែនអធិបតេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ជាមួយប្រទេសថៃបានដោយស្វ័យប្រវត្តិ ព្រោះនៅពេលមានផ្លូវ នឹងមានក្តីសង្ឃឹម នឹងមានប្រជាពលរដ្ឋ ចូលទៅរស់នៅ តំបន់ព្រំដែនជាប់ទឹកដីប្រទេសថៃកាន់តែច្រើន។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានចុះសិសក្សាស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមរបស់ក្រុងប៉ោយប៉ែតកាពីពេលថ្មីៗនេះបានឲ្យដឹងថា វាមានភាពសមស្របណាស់ ដែល  រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់CLV ក៏ដូចជា គួរដល់ពេលសម្លឹងមើលលើបញ្ហានានានៅទូទាំងប្រទេស ដែលប្រមុខរដ្ឋាភិបាលកម្ពុជាគួរគិតគូរបន្ទាន់ និងផ្តល់អាទិភាព។

លោកបន្តថា “ផ្លូវ “ក៥” នៃក្រុងប៉ោយប៉ែត មានសារៈសំខាន់ មិនត្រឹមតែជួយលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនោះទេ តែវាក៏រួមចំណែកដល់ការការពារដែនអធិបតេ​យ្យភាព បូរណៈភាពកម្ពុជា ជាមួយប្រទេសថៃផងដែរ”។

លោកយិន លាងគង់បានបន្តថា ទីក្រុងប៉ោយប៉ែតមានឱកាសរីកចម្រើនច្រើន ដោយសារជាខេត្តមានព្រំដែន ជាប់ជាមួ​យប្រទេ​សថៃ មានកាស៊ីណូច្រើន មានតំបន់ឧស្សាហកម្ម ដែលទាក់ទាញអ្នកវិ​និយោគបរទេសកើនឡើង តាមរយៈគោលនយោបាយថៃបូកមួយ ព្រមទាំងលក្ខខ័ណ្ឌអំណោយផលលើវិស័យហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតផងដែរ៕

តើអ្នកជំនាញមើលឃើញទីផ្សារអចលនទ្រព្យនៅតំបន់នៃCLVភូមិភាគឦសាន្តមានសភាពបែបណា?

តើអ្នកជំនាញមើលឃើញទីផ្សារអចលនទ្រព្យនៅតំបន់នៃCLVភូមិភាគឦសាន្តមានសភាពបែបណា?

​ដោយៈ ស៊ីវ ម៉េង

​ឦសាន្តៈ ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជារាប់សែនាក់ បានចូលរួមបរិច្ចាកថវិកាដោយស្ម័គ្រចិត្តដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់​CLV ដែលភាគីកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងខេត្តមណ្ឌលគិរី។

​ងាកចេញពីបញ្ហានយោបាយ យើងទៅមើលស្ថានភាពទីផ្សារអចលនវត្ថុ នៅតំបន់នោះជំនួសវិញ តើអ្នកជំនាញយល់ឃើញបែបណា?។

​អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance លោកប៉ូ អ៊ាវ​គង់ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីថ្ងៃទី២ សីហាថា នៅតំបន់ភូមិភាគឦសាន្ត អ្វីដែលជាចលករ គឺទើបកើតមានថ្មីៗ ដែលយើងមិនទាន់ឃើញ មានចំណា​ប់អា  រ​ម្មណ៍ពីអ្នកវិនិយោគក្នុង និងក្រៅស្រុក ចាប់អារ្មណ៍ច្រើននៅឡើយទេ។

លោកបន្តថា “តាមរយៈការចុះវាយតម្លៃថ្មីៗនេះរបស់ខ្ញុំ គឺឃើញមានចលនាដាក់លក់ចេញច្រើន និងចរន្តភ្ញៀវទេសច​រណ៍ទៅកាន់តំបន់នេះ ក៏មិនទា​ន់កើនឡើងផងដែរ”។ លោកបន្ថែ​មថា “ការដែលរដ្ឋាភិបាល លើកទឹកចិត្តឲ្យមានការ​បរិច្ចាក ថវិកាដោយស្ម័គ្រចិត្តនេះ យើងក៏ឃើញមានការចូលរួមចំណែ​កពីប្រជាពលរដ្ឋ តែហាក់មិនទាន់មានបរិមាណទឹកប្រាក់ច្រើននៅឡើយ”។

លោកប៉ូ អ៊ាវគង់បានបន្តថា យើងសង្ឃឹមថាការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែន នឹងមានប្រជាពល​រដ្ឋ​ចូលរួមកាន់តែច្រើន ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកានេះមានប្រសិទ្ឋភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ នៅប៉ែកឦសាន្ត ដែលអាចជួយជម្រុញការវិនិយោគ និងការអភិ​វឌ្ឍវិស័យទេសចរណ៍ផ្សេងៗផងដែរ។

​ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន រៀលធីគ្រុបបានមានប្រសាសន៍ថា មុនពេលលេចឡើងនូវបញ្ហាតំបន់CLVរដ្ឋាភិបាលបានដាក់ចេញ គោលនយោ​បា​យ ជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចាប់អារម្ម​ណ៍​ និងមានការទាក់ទាញអ្នកវិនិយោគបណ្តើរៗហើយ។

​លោកបន្តថា កាលពីថ្មីៗនេះ មានក្រុមហ៊ុនចិនមួយចំនួនបានចូលទៅសាងសង់អាគារច្រើន នៅខេត្តមណ្ឌលគិរី និងមានអ្នកចាប់អារម្មណ៍ វិនិយោគបណ្តើរៗផងដែរ ហើយក្រុមហ៊ុនចិនមួយចំនួន បានទៅពីខេត្តព្រះសីហនុ ដើម្បីសិក្សាពីទីផ្សារនៅខេត្តមណ្ឌលគិរីផងដែរ។

​លោកស៊ា ឆៃលីនបានបន្តថា “សម្រាប់តំបន់ភូមិភាគឦ​សាន្ត ខេត្តមណ្ឌលគិរីមានស្ថានភាព និងសក្តានុពលល្អ”។ លោកបន្ថែមថា “កាលពីសប្តាហ៍មុននេះ ខ្ញុំបានទៅកាន់ខេត្តនេះ និងឃើញមានការហូរចូលរបស់អ្នកវិនិយោគចិន ទៅកាន់តំបន់នោះពិតប្រាកដមែន”។

​ចំណែកលោកសិរីវុឌ្ឍី ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌ​ល​គិរី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតជាមានលំហូរវិនិយោគចិន វៀតណាម ចូលទៅសាងសង់កាស៊ីណូ នៅតំបន់ដាក់ដាំ នៅចំណុចគីឡូម៉ែត្រទី១៥ និងគីឡូម៉ែត្រទី១៦ បើគិតពីរង្វង់មូលគោព្រៃ។

​លោកបន្តថា “មានប្រជាពលរដ្ឋ ​និងអ្នកវិនិយោគមួយចំនួ​ន បានចូលទៅកាន់ខេត្តច្រើន ប៉ុន្តែខ្ញុំមិនទាន់មានឱកាសជួបប្រាស្រ័យពួកគេនៅឡើយ”។ លោកបន្ថែមថា “តាមខ្ញុំដឹង កាស៊ីណូធំ ​នៅតំបន់ដាក់ដាំ ក្នុងស្រុកអូររាំង ប្រកាសនឹងបើកសម្ភោធនៅពាក់កណ្តាលខែកញ្ញានេះ”។

​លោកសិរីវុឌ្ឍីបានបន្តថា តំបន់កាស៊ីណូបច្ចុប្បន្ន មានចំនួ​នបីកន្លែង ដែលជាការវិនិយោគ របស់អ្នកវិនិយោគចិន និងវៀតណាម។

​យោងតាមផែនការមេ របស់ក្រសួងទេសចរណ៍ឆ្នាំ២០២៣ ២០៣៥បានឲ្យដឹងថា រដ្ឋាភិបាលមានផែនការ កសាងផ្លូវល្បឿ​នលឿនភ្នំពេញ មណ្ឌលគិរី កសាងព្រលានយន្តហោះ កសាងទីក្រុងរណប ជាមួយផែនការទាក់ទាញ ភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន៤លាននាក់ និងភ្ញៀវអន្តរជាតិ៩០ម៉ឺននាក់ទៅទស្សនាខេត្តមណ្ឌលគិរីក្នុងមួយឆ្នាំ។

​អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងខែសីហា ដោយមិនចង់អត្ថាធិប្បា​យឡើយ តែបានបញ្ជាក់ថា ស្ថានភាពនៃការឈានទៅកសាងព្រលានយន្តហោះ ខេត្តមណ្ឌលគិរី ស្ថិតនៅរយៈពេលវែងឆ្ងាយតទៅទៀត៕

រថភ្លើងលើអាកាសនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរគ្រោងបើកដំណើរការនៅឆ្នាំ២០២៥

រថភ្លើងលើអាកាសនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរគ្រោងបើកដំណើរការនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានអះអាងថា សេវាកម្មរថភ្លើងលើអាកាសនៅអាកា​សយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ (KLIA) គ្រោងនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

លោក​បាន​បន្ត​ថា រថភ្លើង​ចំនួន២គ្រឿង​ ត្រូវបាន​នាំចូលមក​ដល់​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​សប្តាហ៍​មុន ហើយ​កំពុង​ឈា​ន​ដល់​ដំណាក់កាល​ដំឡើង និងបន្តចូលទៅកាន់ដំណាក់កាលត្រួតពិនិត្យ។

លោក​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ប្រទេសម៉ាឡេស៊ីបាន​មានប្រសាសន៍ឱ្យដឹង​ថា ការ​ត្រួត​ពិនិត្យ​រថភ្លើងទាំង២គ្រឿងនេះ ​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលាខាងមុខ។  នេះមានន័យថា រថភ្លើងនឹងត្រូវបានតេស្តសាកល្បង ធ្វើដំណើរនៅលើផ្លូវដែកមានស្រាប់”។

ត្រង់ចំណុចនេះ លោក​បាន​គូសបញ្ជាក់ថា​ “ដូច្នេះ​ ខ្ញុំ​សូម​ពន្យល់​អ្នក​ដំណើរ​ និង​សាធារណជន​ឱ្យបានជ្រាបថា​ ប្រសិ​ន​បើ​​ឃើញរថភ្លើង​លើអាកាស​នេះ បើកដំណើរការ​នោះ​គ្រាន់តែជា​ការ​សាកល្បង​ជាមុនសិន ដើម្បី​ធានា​ថា​ អ្វីៗ​ដំណើរការ​ដោយ​រលូន​”។

លោក Anthony Loke បានណែនាដល់ប្រតិបត្តិករអាកាសយានដ្ឋាន Malaysia Airports Holdings (MAHB) ត្រូវតាមដានយ៉ាងដិតដល់នូវដំណើរការ និងការធ្វើតេស្តទាំងអស់ ដោយធានាថា កិច្ចការនេះត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ ដើម្បីបញ្ចៀ​សកុំឱ្យមានការពន្យារពេលបន្ថែមទៀត។

លោកបានបន្តថា “ឆ្នាំ២០២៥ ជាឆ្នាំដ៏សំខាន់សម្រាប់ប្រ​ទេសម៉ាឡេស៊ី ព្រោះយើងនឹងធ្វើជាប្រធាន ប្តូរវេនអាស៊ាន ដោ​យយើងនឹងមានការរៀបចំ កិច្ចប្រជុំកំពូលអន្តរជាតិ ហើយយើងរំពឹងថា រថ​ភ្លើងលើអាកាសនេះនឹងបញ្ចប់រួចរាល់”។

លោក Anthony Loke បានឱ្យដឹងថា ប្រតិបត្តិករអាកាសយានដ្ឋាន MAHB នឹងទទួលបានរថភ្លើងចំនួន៣គ្រឿង។ រថភ្លើងនីមួយៗ អាចផ្ទុកអ្នកដំណើរបានចំនួន២៧០នាក់។ រថភ្លើងទី៣ នឹង​ត្រូវបាននាំចូលមក​ដល់​ក្នុង​ខែ​តុលា ហើយ​ត្រូវ​ប្រើ​ជា​រថភ្លើង​បម្រុង”។

ចំណែក សេវា​រថយន្ត​ក្រុង​ ដែល​បាន​បើកដាក់ឱ្យប្រើប្រា​ស់ជំនួស​ផ្លូវ​រថភ្លើង​ពី​មុន​ នឹង​នៅតែបន្ត​ដំណើរការជា​ជម្រើស​សម្រាប់​ដឹកជញ្ជូនអ្នក​ដំណើរ ដោយសារ​មាន​អ្នក​ដំណើរ​ជាច្រើន​ត្រូវ​ធ្វើដំណើរបន្ត ទៅកាន់តំបន់ផ្សេងទៀត៕ប្រភព: The Strait Times៕

Indonesia president hails economic, infrastructure wins in final state of nation

Indonesia president hails economic, infrastructure wins in final state of nation
JAKARTA – Indonesian President Joko Widodo highlighted his economic, infrastructure and development successes in his final state of nation address on Friday, delivered months before he steps down after a decade as head of Southeast Asia’s biggest economy.
Jokowi, as the president is popularly known, called attention to his success building roads, bridges and ports across the world’s largest archipelago.
“We have been able to build a new foundation and civilisation… building from the peripheries, building from villages, and building from outermost areas,” he told the nation’s parliament.
To date, his government has built 2,700 kilometres of new toll roads, 50 new ports and airports, and 1.1 million hectares of irrigation canals, he said.
The outgoing president, a former successful furniture businessman from Java, also highlighted Indonesia’s economic record, pointing to a consistent growth rate of 5%, despite global economic headwinds.
Home to more than 270 million people, Jokowi said the lowering of extreme poverty from 6.1% to under 1%, the introduction of the national healthcare system, and the criminal code overhaul were notable successes.
The Indonesian president leaves office with a strong economic record, but is facing mounting criticism about other aspects of his legacy, including the weakening of the judiciary and anti-corruption body and attempts to nurture his own political dynasty.
Source: Bangkok Post

តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើកឡើងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ ជាលើកចុងក្រោយ មុនពេលលោកចុះចេញពីតំណែង។

បន្ទាប់ពីកាន់តំណែង១ទសវត្សរ៍ ជាប្រធានាធិបតីរបស់ប្រទេសមានសេដ្ឋកិច្ចធំ ជាងគេបំផុតនៅតំបន់អាស៊ាន លោក Joko Widodo បានយកចិត្តទុកដាក់ ចំពោះភាពជោគជ័យក្នុងការកសាងផ្លូវ ស្ពាន និងកំពង់ផែទូទាំងប្រទេសឥណ្ឌូនេស៊ី។

លោក​ប្រធានាធិបតី បាន​ថ្លែងប្រាប់​ទៅកាន់សភា​ជាតិ​ឥណ្ឌូនេស៊ីថា​ “យើង​អាច​កសាងមូលដ្ឋានគ្រឹះ​ថ្មី និង​អរិយធម៌ ដោយកសាងចេញពី​តំបន់​ជុំវិញ កសាងចេញពី​ភូមិ និង​កសាងពី​តំបន់​ដាច់ស្រយាល”។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូល របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង២៧០លាននាក់ លោក Joko Widodo បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រពីអត្រា៦,១% មកនៅក្រោម១% រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ថែរទាំសុខភាពជាតិ និងកំណែទម្រង់ក្រមព្រហ្ម ទណ្ឌជាជោគជ័យគួរឱ្យកត់សម្គាល់។

លោក Joko Widodo នឹងចាកចេញពីតំណែង ដោយបន្សល់ទុកកំណត់ត្រា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប៉ុន្តែលោកក៏កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង អំពីទិដ្ឋភាពផ្សេងទៀត រួមមាន ប្រព័ន្ធតុលាការ និងស្ថាប័នប្រឆាំងអំពើពុករលួយ។

កាលពីខែតុលាឆ្នាំមុន តុលាការធម្មនុញ្ញ បានកែប្រែលក្ខ​ខណ្ឌអាយុបេក្ខជន ដោយត្រួសត្រាយផ្លូវឱ្យលោក Gibran Rakabuming Raka វ័យ៣៦ឆ្នាំជាកូនប្រុសច្បងរបស់លោក Joko widodo អាចចូលរួមប្រកួតប្រជែង និងឈ្នះតំណែងជាអនុប្រ​ធា​នាធិបតី។

លោក Gibran រួមជាមួយប្រធានាធិបតី ជាប់ឆ្នោតលោក Prabowo Subianto នឹងត្រូវឡើងកាន់តំណែង ដឹកនាំរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែតុលាខាងមុខ។

ក្នុងអំឡុងពេលថ្លែងបិទសុន្ទរកថា ទៅកាន់សភាជាតិឥណ្ឌូនេស៊ីលោកប្រធានាធិបតី Joko widodo បានសូមទោសដល់ប្រជាជនឥណ្ឌូនេស៊ី ចំពោះចន្លោះប្រហោង ឬការខ្វះខាតណាមួយ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក។

លោក​បាន​បញ្ជាក់បន្ថែមថា​ “រយៈពេល១០ឆ្នាំ​ពុំមែន​ជា​រយៈពេល​យូរ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ​ក្នុង​ប្រទេស​ជាតិ​យើង​នោះ​ទេ​។ ពិតណាស់ ខ្ញុំបានប្រព្រឹត្តកំហុសជាច្រើនដោយជៀសមិនរួច”៕ប្រភព:Bangkok Post៕

 

ចង់បានផ្ទះចូលរស់នៅភ្លាមៗ នៅផ្លូវជាតិលេខ ៦ A កុំមើលរំលងបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ឋ

default

ចង់បានផ្ទះចូលរស់នៅភ្លាមៗ នៅផ្លូវជាតិលេខ ៦ A កុំមើលរំលងបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍

 

បុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ នៅលើផ្លូវជាតិលេខ 6A មិនឆ្ងាយប៉ុន្មានពីស្ពានជ្រោយចង្វា ហើយមានផ្ទះ សាងសង់រួច 100% ដែលអាចឱ្យលោកអ្នកចូលរស់បានត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោះ។

ផ្ទះដែលលោកអ្នកអាចចូលរស់នៅបានភ្លាមៗនោះគឺជាវីឡាភ្លោះ ដ៏ទាន់សម័យ និងជាផ្ទះដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត។​ វីឡាភ្លោះនេះមានម៉ូតស្រស់ស្អាតដែលយើងអាចមើលទៅហាក់ដូចជាវីឡាទោលមួយអញ្ចឹង ខាងក្រោមនេះជាព័ត៌មានអំពីវីឡាមួយនេះ៖

default