Condo launches set to fall below projections
ការបើកសម្ពោធលក់ខុនដូថ្មីនៅតំបន់Greater Bangkok ក្នុងឆ្នាំ២០២៤អាចទាបជាងការរំពឹងទុក
ការបើកសម្ពោធលក់ខុនដូថ្មីនៅតំបន់Greater Bangkok ក្នុងឆ្នាំ២០២៤អាចទាបជាងការរំពឹងទុក
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបើកដំណើរការលក់ខុនដូថ្មី នៅតំបន់ Greater Bangkok ក្នុងឆ្នាំ២០២៤ អាចនឹងមានចំនួនទាបជាងការព្យាករណ៍ពីមុន ស្របពេលតម្រូវការកំពុងធ្លាក់ចុះ ដោយសារបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand។
លោក Phattarachai Taweewong ប្រធាននាយកដ្ឋានស្រាវជ្រាវនៅក្រុមហ៊ុន Colliers Thailand បានលើកឡើងថា “ទីផ្សារខុនដូនៅទីក្រុងបាងកក មានសភាពស្ងប់ស្ងាត់ នៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារតែកំណើនសេដ្ឋកិច្ចថៃ និងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ”។
លោកបន្តថា ទីផ្សារខុនដូដែលមានតម្លៃមធ្យម និងតម្លៃទាប អ្នកទិញកំពុងជួបបញ្ហាជាមួយ នឹងបញ្ហាបំណុលក្នុងគ្រួសារ អត្រាការប្រាក់កើនឡើង និងការបដិសេធរបស់ធនាគារក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។
យោងតាមការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Colliers បង្ហាញថា ខុនដូថ្មីចំនួន៥.៣៨៦យូនីត ពីគម្រោងចំនួន១៥ ដែលមានទំហំទឹកប្រាក់សរុប ចំនួន៣៥,៦ពាន់លានបាត ត្រូវបានបើកដំណើរការនៅតំបន់ Greater Bangkokក្នុងត្រីមាសទីពីរ។
ក្នុងចំណោមខុនដូទាំង៥.៣៨៦យូនីតនោះ គេសង្កេតឃើញថា ខុនដូដែលមានតម្លៃខ្ពស់ចំនួន១.០០០យូនីត ពីគម្រោងចំនួន៤ ស្ថិតនៅក្នុងតំបន់កណ្តាលទីក្រុង សម្រេចបានអត្រានៃការលក់ដាច់ចំនួន៦៥% ។ ចំណែក ខុនដូនៅសេសសល់ មានទីតាំងនៅខាងក្រៅ តំបន់កណ្តាលទីក្រុង មានអត្រានៃការលក់ដាច់ត្រឹមតែ៣០% ប៉ុណ្ណោះ។
ចំនួនខុនដូថ្មី ដែលបើកដំណើរការលក់ នៅតំបន់Greater Bangkok ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានចំនួន៨.៦៧៤យូនីត ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤៩,៣ពាន់លានបាត។ តួលេខនេះតំណាងឱ្យ ការដាំក្បាលចុះជិត៥០% បើធៀបនឹងខុនដូថ្មីចំនួន១៥.៤១៣យូនីត បានបើកដំណើរការលក់ ក្នុងរយៈពេល៦ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមដំណាច់ឆមាសទីមួយ ឆ្នាំ២០២៤ ស្តុកខុនដូ(condo inventory)នៅតំបន់ Greater Bangkok មានចំនួនសរុបប្រហែល៥៦.៨០០យូនីត។
លោក Phattarachai បានកត់សម្គាល់ថា ស្របពេលតម្រូវការនាពេលបច្ចុប្បន្ន កំពុងធ្លាក់ចុះ គេប៉ាន់ប្រមាណថា អ្នកអភិវឌ្ឍន៍ត្រូវចំណាយពេល៨៤ខែ ដើម្បីលក់ខុនដូនៅសេសសល់ឱ្យអស់ពីស្តុក។
លោក Phattarachai ព្យាករណ៍ថា ការបើកសម្ពោធដាក់លក់ខុនដូថ្មី នៅតំបន់Greater Bangkok នៅឆ្នាំនេះ នឹងមានចំនួនមិនលើសពី២៥.០០០យូនីតនោះទេ បើធៀបនឹងការព្យាករណ៍ដំបូងចន្លោះពី៣០.០០០យូនីត ទៅ៣៥.០០០យូនីត។
តំបន់ Greater Bangkok ជាពាក្យសំដៅលើតំបន់គ្របដណ្តប់លើទីក្រុងបាងកក និងខេត្តជាប់ព្រំទល់រាជធានីចំនួន៤រួមមាន ខេត្តណុនថាបុរី ខេត្តផាធុមថានី ខេត្តសាមុតប្រាកាន និងខេត្តសាមុតសាខន៕ប្រភព: Bangkok Post៕

កម្ពុជាស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ចំណាយសមរម្យទាំង៥នៅតំបន់អាស៊ានសម្រាប់ពលរដ្ឋឥណ្ឌា
កម្ពុជាស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ចំណាយសមរម្យទាំង៥នៅតំបន់អាស៊ានសម្រាប់ពលរដ្ឋឥណ្ឌា
ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ ជាប់់ឈ្មោះជាគោលដៅទេសចរណ៍ ចំណាយសមរម្យបំផុតទាំង៥នៅតំបន់អាស៊ាន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Times of India។
សារពត៌មាននេះបានលើកឡើងថា ចំពោះអ្នកដំណើរឥណ្ឌា កំពុងស្វែងរកគោលដៅទេសចរណ៍ ចំណាយសមរម្យ ប្រទេសទាំង៥ខាងលើ នឹងផ្តល់នូវជម្រើសជាច្រើន ប្រកបដោយភាពរីករាយ និងមិនអាចបំភ្លេចបាន។
សារពត៌មាន Times of India បានចុះផ្សាយថា ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ មានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពគួរឱ្យភ្ញាក់ផ្អើល។ ក្នុងនោះ ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងជាគោលដៅត្រូវតែមកទស្សនា ហើយសំបុត្រចូលទស្សនា និងកន្លែងស្នាក់នៅជាច្រើន នៅក្នុងខេត្តសៀមរាប មានតម្លៃសមរម្យ។
លើសពីនេះ អ្នកដំណើរអាចចូលភ្លក់អាហារ នៅតាមដងផ្លូវមានរសជាតិឆ្ងាញ់ ក្នុងតម្លៃក្រោម១៥០រូពី(ប្រហែល១,៧៩ដុល្លារ)។ចំណែក ការដឹកជញ្ជូនសាធារណៈ ដូចជា រ៉ឺម៉ក និងរថយន្តក្រុង ក៏មានតម្លៃសមរម្យផងដែរ។ ការណ៍នេះបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរដោយចំណាយថវិកាតិច។
ជាមួយគ្នានេះ ប្រទេសឡាវមានបរិយាកាស ស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់បំព្រង ជាគោលដៅល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរឥណ្ឌា។ ថ្លៃចំណាយលើការរស់នៅ មានកម្រិតទាប ហើយពលរដ្ឋឥណ្ឌាអាចចូលស្នាក់នៅផ្ទះសំណាក់មានតម្លៃសមរម្យ និងភ្លក់រសជាតិអាហារក្នុងស្រុក។
រដ្ឋធានីវៀងច័ន្ទន៍ និងទីក្រុងហ្លួងប្រាបាង មានភាពល្បីល្បាញដោយសារផ្លូវធ្វើដំណើរ និងប្រាសាទបុរាណដ៏ទាក់ទាញ។ ចំណែក អាហារតាមដងផ្លូវនៅប្រទេសឡាវ មានរសជាតិឆ្ងាញ់ និងមានតម្លៃក្រោម១,៧៩ដុល្លារ។
ចំណែក ប្រទេសវៀតណាម ជាជម្រើសកំពូលសម្រាប់អ្នកធ្វើដំណើរចូលចិត្តចំណាយតិច។ ប្រទេសនេះផ្តល់ជូននូវបទពិសោធន៍ចម្រុះ រាប់ចាប់ពីការធ្វើដំណើរនៅលើដងផ្លូវមមាញឹកនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ និងភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ Ha Long។ អាហារតាមចិញ្ចើមផ្លូវរបស់វៀតណាមមានតម្លៃក្រោម២,៣៨ដុល្លារ។
រីឯ ប្រទេសមីយ៉ាន់ម៉ា ផ្តល់ជូនបទពិសោធន៍ធ្វើដំណើរដ៏ពិសេសមួយក្នុងតម្លៃសមរម្យ។ ទីក្រុងYangon និងទីក្រុង Mandalay ជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលមានជម្រើសកន្លែងស្នាក់នៅ ក្នុងតម្លៃសមរម្យ និងមានលក់អាហារតាមដងផ្លូវក្នុងតម្លៃក្រោម២,៣៨ដុល្លារ។
ម្យ៉ាងទៀត ប្រទេសថៃជាគោលដៅ ដ៏ពេញនិយមបំផុត និងជាប្រទេសមួយចំណាយតិច សម្រាប់ភ្ញៀវទេសចរណ៍។ទីក្រុងល្បីៗដូចជា រាជធានីបាងកក និងទីក្រុងឈៀងម៉ៃផ្តល់ជូនការស្នាក់នៅក្នុងតម្លៃសមរម្យ និងមានលក់អាហារតាមដងផ្លូវក្នុងតម្លៃប្រហែល២,៣៨ដុល្លារ៕ប្រភព: Times of India៕

តើដីធ្លីនៅប្រទេសហ្វីលីពីនមានតម្លៃបែបណានៅឆ្នាំ២០២៤នេះ?
តើដីធ្លីនៅប្រទេសហ្វីលីពីនមានតម្លៃបែបណានៅឆ្នាំ២០២៤នេះ?
ដោយ: គង់ លាងហួរ
អន្តរជាតិ: គេសង្កេតឃើញមានរឿងជាច្រើន ដែលអតិថិជនគ្រប់រូបត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្ដទិញអចលនទ្រព្យ នៅក្នុងប្រទេសហ្វីលីពីន។
ការស្រាវជ្រាវស្វែងរកតម្លៃដីធ្លី នៅក្នុងប្រទេសហ្វីលីពីនជាការលំបាក ដោយសារតម្លៃដី អាចប្រែប្រួលយ៉ាងខ្លាំងអាស្រ័យទៅតាមតំបន់។
ខាងក្រោមនេះជាទិដ្ឋភាពទូទៅ នៃតម្លៃដីជាមធ្យមនៅហ្វីលីពីន តាមរយៈការគណនាលាយបញ្ចូលគ្នា ទាំងតម្លៃដីបែបលំនៅដ្ឋាន ដីកសិកម្ម និងដីបែបពាណិជ្ជកម្ម គិតត្រឹមខែកក្កដា ឆ្នាំ២០២៤។
ដីធ្លីនៅទូទាំងប្រទេសហ្វីលីពីន មានតម្លៃជាមធ្យម១.២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងនោះតម្លៃដីនៅទីតាំងភាគច្រើន បានបង្ហាញកំណើនប្រចាំឆ្នាំជាវិជ្ជមាន ខណៈតម្លៃដីនៅទីតាំងមួយចំនួនតូចផ្សេងទៀតបានធ្លាក់ចុះ។
តួយ៉ាង តម្លៃដីលក់ជាមធ្យម នៅទីក្រុងម៉ានីលបានបង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់០,៧ភាគរយ ដល់ចំនួន១.៦៤៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Cebu បង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់២,៧%ដល់២០៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
នៅទីក្រុង Quezon City តម្លៃដីលក់ជាមធ្យម បានបង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់១,៣ភាគរយ ដល់ចំនួន១.៩៥១ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Makati បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំក្នុងរង្វង់០,១%ដល់៣.៩៧៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែក នៅខេត្ត Cavite តម្លៃដីលក់ជាមធ្យម បានបង្ហាញកំណើនប្រចាំឆ្នាំ ក្នុងរង្វង់១,២ភាគរយ ដែលមានតម្លៃកើនដល់ចំនួន៥០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Baguio បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំ ក្នុងរង្វង់០,៨%ដល់១.៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បន្ថែមពីនេះ នៅពេលជនបរទេសទិញដី នៅប្រទេសហ្វីលីពីន ពួកគេត្រូវបង់ថ្លៃដើមបន្ថែមទៀត ដូចជា ពន្ធផ្ទេរដី ឬថ្លៃភ្នាក់ងារ ពន្ធប្រថាប់ត្រាឯកសារ ថ្លៃចុះឈ្មោះ និងពន្ធលើអចលនទ្រព្យពិត (RPT)៕ប្រភព: Own Property Abroad ៕
ដំណឹងល្អៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន៤៤,៣១ភាគរយហើយ
ដំណឹងល្អៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន៤៤,៣១ភាគរយហើយ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់រហូតមកទល់ពេលនេះ សម្រេចបានវឌ្ឍនភាពជាង៤៤ភាគរយហើយ។
គំរោងនេះ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ។ ទី២ ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។
ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕


ក្រសួងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ តភ្ជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម
ក្រសួងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ តភ្ជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម
ដោយៈគង់ សូរិយា
ឦសាន្តៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកយិត បុណ្ណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវ តភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម)។
គំរោងនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ របស់ក្រសួងជាច្រើនរូប។
នៅក្នុងបទបង្ហាញនេះដែរ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមាន (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ(៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង(៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។
បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោករដ្ឋលេខាធិការ បានលើកជាសំណួរបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់ នូវចំណុចសំខាន់ៗមួយចំនួន ទាក់ទងបច្ចេកទេសសាងសង់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះ បម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំនើនសេដ្ឋកិច្ច- សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើរប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។
លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ បានស្នើសុំឱ្យតំណាងក្រុមហ៊ុនCRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន០២ សម្រាប់ស្នើសុំយោបល់ឯកភាព ពីលោក រដ្ឋមន្រ្តី។
លោកយិន បុណ្ណា គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាព ពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះ នឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ៕


Proposed law to fix Singapore casino entry levy at S$150 a day, after lapse of earlier order due to oversight
អាជ្ញាធរស៊ិនជិនក្លាយជាទីក្រុងលំដាប់ទី១ដំបូងគេបង្អស់របស់ចិន ប្រកាសទិញផ្ទះពីអ្នកអភិវឌ្ឍន៍
អាជ្ញាធរស៊ិនជិនក្លាយជាទីក្រុងលំដាប់ទី១ដំបូងគេបង្អស់របស់ចិន ប្រកាសទិញផ្ទះពីអ្នកអភិវឌ្ឍន៍
ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរទីក្រុងស៊ិនជិន (Shenzhen) បានក្លាយជាទីក្រុងលំដាប់ទី១របស់ប្រទេសចិន សម្រេចទិញផ្ទះពីអ្នកអភិវឌ្ឍន៍ តបតាមការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយស្តារវិស័យអចលនទ្រព្យឡើងវិញ។
ក្រុមហ៊ុនរដ្ឋចិន Shenzhen Public Housing Group បានប្រកាសថា ខ្លួនគ្រោងទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ ដើម្បីប្រែក្លាយជាលំនៅដ្ឋានតម្លៃសមរម្យ។ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការ បង្ហោះនៅលើគណនី WeChat កាលពីពេលថ្មីៗនេះ។
ផ្ទះ(Home) ផ្ទះល្វែង(Flat) និងបន្ទប់ស្នាក់នៅរបស់បុគ្គលិកដែលមានទំហំ៦៥ម៉ែត្រការ៉េ នឹងត្រូវបានពិចារណាទិញដោយក្រុមហ៊ុនរបស់រដ្ឋ។ គម្រោងនេះនឹងបន្តអូសបន្លាយ ដល់ថ្ងៃទី៣១ ខែតុលា។នេះបើយោងតាមការជូនដំណឹង។
ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានប្រកាសកញ្ចប់សង្គ្រោះជាប្រវត្តិសាស្ត្រ កាលពីខែឧសភា ដូចជាការចាក់បញ្ចូលដើមទុនវិនិយោគ ចំនួន៤២ពាន់លានដុល្លារដល់សហគ្រាសរដ្ឋក្នុងស្រុក ដើម្បីទិញផ្ទះពីម្ចាស់គម្រោង ដែលជួបប្រទះវិបត្តិសាច់ប្រាក់។
ទីក្រុងចំនួន១០ របស់ប្រទេសចិន ដូចជា ទីក្រុង Chongqing ទីក្រុង Kunming នៃខេត្ត Yunnan និងទីក្រុង Dalian ក្នុងខេត្ត Liaoning បានដាក់ចេញគម្រោងស្រដៀងគ្នា។ នេះបើយោងតាមការប៉ាន់ស្មាន របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ China Index Academy ។
ទីក្រុងស៊ិនជិន (Shenzhen) ជាទីក្រុងលំដាប់ទី១(First-Tier) ដំបូងគេបង្អស់ ដែលបានប្រកាសទិញផ្ទះ ពីគម្រោងជាប់គាំងរបស់អ្នកអភិវឌ្ឍន៍ ក្នុងចំណោមទីក្រុងលំដាប់ទី១ ទាំង៤ របស់ប្រទេសចិន (រួមមាន ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និងទីក្រុងស៊ិន ជិន)។
កាលពីខែកក្កដា នៅទីក្រុងប៉េកាំង សមាគមទីភ្នាក់ងារអចលនវត្ថុមួយ បានចាប់ផ្តើមកម្មវិធីសាកល្បង ក្រោមការណែនាំពីការិយាល័យលំនៅដ្ឋានរបស់ទីក្រុង ដើម្បីលើកទឹកចិត្តឱ្យប្រជាជនទិញផ្ទះថ្មី។ នៅក្រោមគម្រោងនេះ ប្រជាជនចិនអាចបញ្ជាទិញផ្ទះថ្មីជាមុន(Pre-order) ហើយសមាគមនឹងជួយរិះរកវិធីលក់ផ្ទះចាស់របស់ពួកគេចេញ៕ប្រភព: SCMP៕

South Korea’s government-owned company to develop new urban area in Vietnam
South Korea’s government-owned company to develop new urban area in Vietnam
The Korea Land & Housing Corporation, South Korea’s government-owned company, will develop a Southeast urban area project in Bac Ninh City under the namesake province in northern Vietnam.
The project will be implemented and completed during the 2025-60 period.
The government-owned corporation plans to boost its investment in housing in Vietnam through the new urban area managed by Bac Ninh Province, Yonhap News Agency reported.
The project will cover an area of some 8.5 million square meters and accommodate 49,000 households with nearly 156,000 people.
Bac Ninh Province is home to several factories owned by major international companies and groups such as South Korea’s Samsung and Hanwha, and Foxconn of Taiwan.
Vietnam is South Korea’s third-largest trade partner, after mainland China and the United States.
Vietnam has emerged as an ‘opportunity land’ for South Korean construction firms, according to Donga daily newspaper.
Vietnam aims to push up the urbanization rate to 50 percent in 2030 from the current 43 percent, reported Donga.
An official from the Bac Ninh Department of Planning and Investment said that the provincial People’s Committee had reported on the signing of a memorandum of understanding with the Korea Land & Housing Corporation to develop the urban area to the prime minister.
The memorandum of understanding was handed over to relevant units on the occasion of Prime Minister Pham Minh Chinh’s visit to South Korea in early July.
The two sides will work closely together to develop ideas for an investment and operation roadmap for the Southeast urban area, aiming to transform it into a modern model urban area.
In addition to hosting a series of seminars on urban issues in Bac Ninh Province, the two parties will promote activities to attract foreign investors, including South Korean firms.
Source: TuoiTreNews
កម្ពុជាទទួលយកសំណើរបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
កម្ពុជាទទួលយកសំណើរបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ ជូនសមាជិកនៃមហាសន្និបាត របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការទទួលយកសំណើ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (Training Centre for the Asia-Pacific Region) នៅលើទឹកដីកម្ពុជា។
ការបង្កើតមជ្ឈមណ្ឌលនេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការកសាងសមត្ថភាព នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។
ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើង នៅក្នុងកម្មវិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយ សោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
លោកបញ្ជាក់ថា “នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់កម្ពុជា ក្នុងការចូលរួមបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់សំដៅផ្តល់នូវការធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងសុវត្ដិភាពនៃការប្រើប្រាស់ព័ត៌មាន ក្នុងបរិបទឌីជីថលជូនដល់សាធារណជន”។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងអាចចូលរួមលើកតម្កើងសមត្ថភាព និងធនធានរបស់អ្នកបម្រើការ នៅក្នុងវិស័យព័ត៌មាន ទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងក្លាយទៅជាស្ថាប័នមួយ ប្រកបដោយវិជ្ជាជីវៈ ដែលនឹងអាចចូលរួមចំណែកលើកស្ទួយការយល់ដឹង របស់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យចេះប្រើប្រាស់ព័ត៌មានប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏ចែករំលែកជូនដល់គណៈប្រតិភូទាំងអស់ អំពីផែនការយុទ្ធសាស្រ្តចំនួន៥ចំណុច របស់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន មានដូចជា ទី១ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប។ ទី២ ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ។ ទី៣ ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ។ ទី៤ ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហរព័ត៌មាន និងទី៥ការបង្កើតភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។
ឆ្នាំ២០២៤នេះ កម្ពុជាគឺជាអនុប្រធាន នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើង ដោយវិទ្យាស្ថានអភិវឌ្ឍន៍ ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានតំណាងពីប្រទេសជាសមាជិកប្រមាណ៦០រូប មកពីប្រទេសចំនួន១៩ផ្សេងគ្នាបានអញ្ជើញចូលរួម៕










