Chevron hands Myanmar gas field stake to junta, Thailand’s PTTEP

WASHINGTON : U.S. energy company Chevron has quit the Yadana natural gas field in Myanmar, a spokesperson said on Monday, more than two years after it condemned violence and human rights abuses there and announced it would leave.

Rather than being sold, Chevron’s 41.1 per cent stake in the gas field was redistributed to the remaining shareholders, Thailand’s PTT Exploration and Production and state-owned Myanma Oil and Gas Enterprise (MOGE).

PTTEP, operator of the gas field, said on Friday its stake in Yadana had increased to 62.96 per cent.

“The withdrawal gives effect to our intention to exit Myanmar in a controlled and orderly manner, following the February 2021 coup, and ongoing humanitarian crisis,”
a Chevron spokesperson said.

Myanmar has been in crisis since the army overthrew the elected government in 2021. A crackdown on dissidents has since given rise to a nationwide resistance movement backed by several ethnic minority armies.

Located in the Gulf of Martaban, the Yadana field has produced around 6 billion cubic meters (212 billion cubic feet)per year of gas, 70 per cent of which has been exported to Thailand and about 30 per cent supplied for domestic use to MOGE.
MOGE was seized by the junta through its 2021 attempted coup.

Chevron had said in January 2022 it would exit Myanmar and in February 2023 said it had agreed to sell its assets there, including its stake in the Yadana gas field, but instead has withdrawn.

Rights groups and United Nations experts have accused Myanmar’s military of committing atrocities against civilians in its efforts to crush the resistance.
The junta says it is fighting “terrorists” and has ignored international calls to cease hostilities.

In 2021, French oil and gas group TotalEnergies and Chevron suspended some payments from Yadana that would have reached Myanmar’s junta, earning praise from pro-democracy activists. TotalEnergies withdrew in 2022.

Justice for Myanmar, a non-profit group, said Chevron exited following sustained civil society pressure over payments from the gas project to the Myanmar junta.

Chevron said it has conducted its “exit from Myanmar in a responsible, orderly and safe manner, in accordance with international law and trade sanctions.”

The administration of President Joe Biden last November imposed sanctions on certain financial services by Americans to MOGE, in the first direct action on the enterprise aimed at weakening the military junta that controls it.

The U.S. Treasury said it would not comment on an individual company’s circumstances. Source: Reuters

Amazing footage shows Dubai’s artificial rain used to balance high temperatures

The United Arab Emirates (UAE) is using artificial rain to give Dubai the perfect climate.
The tech responsible is allowing authorities to do something that sounds like it’s come straight out of a science-fiction film.
The Gulf country is experimenting with cloud seeding to create rainfall and help combat its incredibly high temperatures.

The UAE is an arid region that experiences very little annual rainfall.
Due to its position near the line of the Tropic of Cancer, even the winter season reaches an average daytime temperature of 25°C (77°F).
In the summer of 2023, the temperature hit highs of 50°C (122°F).
To combat the heat, Dubai has been working on a cloud-seeding program to encourage artificial rainfall.
Cloud-seeding doesn’t necessarily create clouds out of thin air – although, there are methods for that, too.
UAE’s process involves shooting hygroscopic salt flares and other small minerals into pre-existing clouds.

Scientists are also utilizing Unmanned Aerial Vehicles (UAVs) to disperse the seeding materials for the artificial rain.

The country has been working on this cloud-seeding program since the 1990s.
Since then, the UAE has collaborated with NASA to study artificial rain and how to trigger it.

The UAE’s meteorological experts are also expected to carry out as many as 300 cloud-seeding missions in 2024.

Let’s just hope that these artificial rainfalls can help mitigate the effects of climate change and create an even better living environment in the UAE. Source: Supercar Blondie

Cambodia’s total export up 18 pct in Q1

Cambodia exported products worth 6.26 billion U.S. dollars in the first quarter, up 18 percent from 5.3 billion dollars over the same period last year, said General Department of Customs and Excise (GDCE) in a report released on Wednesday.

Main exported products included apparel, footwear, and travel goods, bicycles, and a number of agricultural goods such as rice, rubber, cassava, bananas and mangoes, the report said.

The top five export destinations are the United States, Vietnam, China, Japan, and Thailand, the report added.

Meanwhile, the kingdom recorded the total imports at 6.23 billion dollars during the January-March period this year, up 6.3 percent from 5.86 billion dollars a year earlier, the report said.

Key imported items included petroleum, raw materials for garment, footwear and travel goods, vehicles, machinery, electronic appliances, and consumer products, among others, it added.

Cambodian Ministry of Commerce’s Secretary of State and Spokesperson Penn Sovicheat said the Regional Comprehensive Economic Partnership (RCEP) agreement and the Cambodia-China Free Trade Agreement (CCFTA) had injected vigorous impetus into the country’s trade growth.

“Both the RCEP and the CCFTA are catalysts for our long-term and sustainable trade growth and the two free trade agreements are a magnet to attract more foreign direct investments to Cambodia,” he told Xinhua.

“With preferential tariffs provided by the RCEP and the CCFTA, our trade growth will continue to rise throughout this year and beyond, undoubtedly,” he added.

The RCEP comprises 15 Asia-Pacific countries including 10 ASEAN member states, namely Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam, and their five trading partners, namely China, Japan, South Korea, Australia and New Zealand. Source: Xinhua

ក្រុមហ៊ុនថាមពលខ្នាតយក្ស Chevron របស់សហរដ្ឋអាមេរិក សម្រេចដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនថាមពលខ្នាតយក្ស Chevron របស់សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីអាជីវកម្មថាមពលនៅតំបន់រុករកឧស្ម័នធម្មជាតិ Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានផ្ទេរភាគហ៊ុនទៅឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមហ៊ុនថៃកាន់កាប់។

ការប្រកាសដកខ្លួននេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សមួយនេះ បានថ្កោលទោសទៅលើអំពើហិង្សា និងការរំលោភសិទ្ធិមនុ ស្សនៅតំបន់នោះ អស់រយៈពេលជាង២ឆ្នាំមកហើយ។

អ្នកនាំពាក្យមួយរូបនៃក្រុមហ៊ុន Chevron បានមានប្រសាសន៍ឱ្យដឹងថា ភាគហ៊ុនជាង៤១ភាគរយ របស់ក្រុមហ៊ុនChevron មិនត្រូវបានលក់ទៅឱ្យម្ចាស់ភាគហ៊ុនផ្សេងទៀត ដូចជា ក្រុមហ៊ុនរុករក និងផលិតថាមពលថៃPTTEP រួមទាំងសហគ្រាសប្រេង និងឧស្ម័ន MOGE របស់រដ្ឋាភិបាលមីយ៉ាន់ម៉ានោះទេ ប៉ុន្តែក្រុមហ៊ុន Chevron បានផ្ទេរឱ្យគ្រប់គ្រងតែម្ដង។ទន្ទឹមនឹងនេះ ភាគីខាងក្រុមហ៊ុនថៃ PTTEP  បានលើកឡើងថា ភាគហ៊ុនរបស់ខ្លួន នៅក្នុងតំបន់រុករកឧស្ម័ន Yadana បានហក់ឡើងដល់ជិត៦៣%។

ចំណែក ក្រុមហ៊ុន Chevron បានលើកឡើងថា ការដកខ្លួននេះបានឆ្លុះបញ្ចាំងពីចេតនារបស់យើង ក្នុងការចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសមួយនេះ។

ការដកខ្លួនចេញនាពេលនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Chevron ធ្លាប់បានបញ្ជាក់នៅក្នុងខែមករា ឆ្នាំ២០២២កន្លងមកថា ខ្លួននឹងដើរចេញពីប្រទេសមីយ៉ាន់ម៉ា និងឯកភាពលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីនោះ រួមទាំងភាគហ៊ុនរបស់ខ្លួននៅក្នុងតំបន់ Yadana ផងដែរ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុននេះបានដកខ្លួនចេញ ដោយផ្ទេរឱ្យភាគីពាក់ព័ន្ធជាអ្នកគ្រប់គ្រងទៅវិញ។

ដោយមានទីតាំងស្ថិតនៅឈូងសមុទ្រម៉ាតា អណ្ដូងឧស្ម័នធម្មជាតិ Yadana អាចផលិតឧស្ម័ន បានប្រមាណ៦ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយក្នុងនោះឧស្ម័នចំនួន៧០% ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។ រីឯឧស្ម័នប្រហែល៣០%ផ្សេងទៀត ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសរដ្ឋ MOGE សម្រាប់បម្រើដល់ការប្រើប្រាស់នៅក្នុងស្រុក៕ប្រភព: Reuters៕

ការរឹបអូសផ្ទះនៅប្រទេសកូរ៉េខាងត្បូងកើនឡើង ស្របពេលម្ចាស់ផ្ទះមិនបានទូទាត់សងកម្ចីទាន់ពេលវេលា

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមសារពត៌មានYonhap បានចុះផ្សាយថា ចំនួនផ្ទះ ដែលត្រូវបានរឹបអូស និងដាក់លក់ដេញថ្លៃ ដោយតុលាការ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១១ឆ្នាំកាលពីខែមីនាកន្លងទៅ។

យោងតាមទិន្នន័យស្ថិតិរបស់តុលាការកំពូលស្តីពី ការចុះបញ្ជីអចលនទ្រព្យ បង្ហាញថា ផ្ទះសរុបចំនួន៥.៣៣៦យូនីត ត្រូវបានដាក់លក់ដេញថ្លៃកាលពីខែមុន បន្ទាប់ពីម្ចាស់ផ្ទះទាំងនោះ មិនបានទូទាត់សងប្រាក់ទាន់ពេលវេលា។

ដើម្បីប្រមូលដើមទុនត្រឡប់មកវិញ ម្ចាស់បំណុល ដែលភាគច្រើន គឺជាធនាគារបានរឹបអូសទ្រព្យសម្បត្តិ ដែលត្រូវបានដាក់បញ្ចាំ ហើយយកទៅដាក់លក់ដេញថ្លៃ បន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តពីតុលាការ។

តួលេខខាងលើបង្ហាញថា ចំនួនផ្ទះដែលត្រូវបានរឹបអូស នៅក្នុងខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន គិតចាប់តាំងពីខែមករា ឆ្នាំ២០១៣ ដែលនៅពេលនោះ ផ្ទះចំនួន៥.៤០៧យូនីត ត្រូវបានរឹបអូស។

បើគិតតាមតំបន់ ផ្ទះចំនួន១.៥១០យូនីត ដែលត្រូវបានរឹបអូស មានទីតាំង ស្ថិតនៅក្នុងខេត្ត Gyeonggi ខណៈផ្ទះចំនួន៨៣០យូនីតផ្សេងទៀត ស្ថិតនៅក្នុងទីក្រុងប៊ូសាន និងផ្ទះចំនួន៦០៣យូនីតផ្សេងទៀតស្ថិតនៅក្នុងទីក្រុងសេអ៊ូល។

អ្វីដែលកាន់តែពិសេសនោះ គឺនៅត្រង់ថា នេះជាលើកដំបូងហើយ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៥ ដែលផ្ទះត្រូវបានរឹបអូសជាង៦០០យូនីត នៅក្នុងទីក្រុងសេអ៊ូល ត្រូវបានតុលាការប្រកាសដាក់លក់ដេញថ្លៃ។

យោងតាមប្រភពពីក្រុមអ្នកជំនាញ ផ្នែកឧស្សាហកម្មអចលនទ្រព្យរំពឹងថា ចំនួនផ្ទះដែលត្រូវបានរឹបអូស និងត្រូវបានដាក់លក់ដេញថ្លៃ ដោយតុលាការជារៀងរាល់ឆ្នាំ នឹងកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ៕ប្រភព:Yonhap៕

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងសម្រេចបានជាង៨០ភាគរយហើយ

ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ការស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣តភ្ជាប់ពីខេត្តបាត់ដំបង ពោធិសាត់ ឆ្ពោះទៅកាន់ ខេត្តកោះកុង ដែលមានប្រវែងសរុបជិត២០០គីឡូម៉ែត្រគីឡូម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣%  ការងារស្ពានអនុវត្តបាន៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ១២៨+៩០៥ សម្រេចបាន ៤០%  ការងារលូកាត់ទទឹងផ្លូវ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តន៍បាន៨៧,៦៣%។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយា ធ្លាប់បានមាន​ប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ១០ ជាការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសផង និងដើម្បីពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកម្ពុជាផង ដោយផ្លូវនេះនឹងរួមចំណែកដឹកកសិផល ចេញពីភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស ទៅកាន់កំពង់ផែតារាសាគរក្នុងខេត្តកោះកុង ដើម្បីដឹកចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

លោកបន្តថា “ដើម្បីសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមសេដ្ឋកិច្ចជាតិ”៕

អ្នកជំនាញព្រមានប្រជាពលរដ្ឋ កុំខ្ចីប្រាក់ពីស្ថាប័នមួយទៅស្ថាប័នមួយ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកសុខ វឿន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC បានលើកចិត្តប្រជាពលរដ្ឋ ប្រើប្រាស់កម្ចីតែ១ស្ថាប័ន ហើយត្រូវប្រើប្រាស់កម្ចីនោះឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែងក្នុងសកម្មភាពរស់នៅ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា បើយើងពិនិត្យឃើញអតិថិជន សងបំណុលស្ថាប័នមួយមិនកើតហើយ គឺយើងប្រាប់គាត់កុំឱ្យទៅខ្ចីបំណុល នៅស្ថាប័នផ្សេ​ង​មកសងបំណុលស្ថាប័ន ដែលខ្លួនកំពុងជំពាក់ហ្នឹងឡើយ​។ ​
លោកសុខ វឿនបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាក្នុងសងត្រឡប់ ជាមួយស្ថាប័នញហិរញ្ញវត្ថុណាមួយហើយ សូមកុំព្យាយាម ទៅរកប្រភពកម្ចីពីកន្លែងណាផ្សេងទៀត។ ផ្ទុយទៅវិញ ពលរដ្ឋ ត្រូវព្យាយាមរកដំណោះស្រាយបំណុល តែជាមួយស្ថាប័នហិរញ្ញវត្ថុដែលខ្លួនបានជំពាក់នោះ។

លោកបញ្ជាក់ថា “យើងមិនត្រូវលើកដាក់បំណុល ដោយយកពីឆ្វេងទៅសងសាំ្ត ឬយកពីស្តាំសងឆ្វេងឡើយ។ ការធ្វើបែបនេះ មិនយូរទេពលរដ្ឋ នឹងមានបំណុលវ័ណ្ឌ “ក” មានបំណុលច្រើនលើសលុប”។​លោកបន្តថា “អីចឹងហើយ បានជាយើងព្យាយាមអប់រំពលរដ្ឋលើចំណុចទាំងនេះ ដោយណែនាំពួកគាត់ប្រើប្រាស់កម្ចីឱ្យចំគោលដៅ ដោយកុំប្រើប្រាស់កម្ចីទៅទិញបំណុល ដូចជាយកទៅលេងល្បែង ឬទំនិញផ្សេងៗ ដែលមិនមែនជាតម្រូវការចំបាច់ ក្នុងជីវភាពរស់នៅ”៕

តើស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ានAMRO បូកបីត្រូវបានបង្កើតឡើងតាំងពីពេលណា និងមានប្រភពមូលនិធិមកពីណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) គឺជាអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ ដែលមានគោលបំណងចូលរួមចំណែក ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន+៣។

ស្ថាប័ន AMRO មានចក្ខុវិស័យប្រែក្លាយខ្លួន ទៅជាអង្គការក្នុងតំបន់ ប្រកបដោយភាពឯករាជ្យ គួរឱ្យទុកចិត្តបាន និងមានវិជ្ជាជីវៈ ដែលដើរតួជាអ្នកប្រឹក្សា គោលនយោបាយគួរឱ្យទុកចិត្ត ដល់សមា​ជិកក្នុងតំបន់អាស៊ាន+៣។

តំបន់អាស៊ាន+៣ រួមមានរដ្ឋជាសមាជិកចំនួន១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន បូករួមនឹងប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ស្ថាប័នAMRO ផ្តោតលើមុខងារស្នូលចំនួន៣ រួមមាន ការធ្វើការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ការគាំទ្រការអនុវត្តពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) និងការផ្តល់ជំនួយបច្ចេកទេសដល់បណ្តាសមាជិករបស់ខ្លួន។

ស្ថាប័ននេះត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកដល់ភាពធន់នឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិរភាពក្នុងតំបន់ តាមរយៈការតាមដាន គាំទ្រការរៀបចំហិរញ្ញប្បទានក្នុងតំបន់ ការផ្តល់ជំនួយបច្ចេ​កទេស បម្រើជាមជ្ឈមណ្ឌលចំណេះដឹងក្នុងតំបន់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣។

ចំណែកឯ រចនាសម្ព័ន្ធនៅក្នុងអង្គការមួយនេះ រួមមានដូចជា គណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាភិបាល នាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់។

នៅក្នុងឆ្នាំ២០០៩ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់អាស៊ាន+៣ បានយល់ព្រមបង្កើត អង្គភាពឃ្លាំមើលតំបន់ឯករាជ្យមួយ ដើម្បីលើកកម្ពស់ការត្រួតពិនិត្យគោលដៅ នៃសេដ្ឋកិច្ចក្នុងតំបន់ ក្រោយមក នៅក្នុងឆ្នាំ២០១១ ស្ថាប័នAMRO ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនlimited ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ហើយបានផ្លាស់ប្តូរទៅជាអង្គការអន្តរជាតិនៅឆ្នាំ២០១៦។

ដោយសារទទួលបានមូលនិធិ ពីការរួមចំណែកពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង សកម្មភាពផ្តល់ជំនួយបច្ចេ​កទេស របស់សា្ថប័នAMRO អាចស្ថិតក្នុងទម្រង់ផ្សេងៗគ្នា ដូចជាការបញ្ជូនអ្នកឯកទេស ទៅកាន់ប្រទេសសមាជិក  រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា និងសហការជាមួយស្ថាប័នផ្សេងទៀតលើប្រធា​នបទស្រាវជ្រាវជាក់លាក់ ដើម្បីជាប្រយោជន៍ដល់សមាជិក។

ក្នុងនាមជាទីប្រឹក្សាគោលនយោបាយ ដែលអាចជឿទុកចិត្តបាននៃតំបន់អាស៊ាន+៣ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាននិងកំពុងផ្តល់ការវិភាគខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការតាមដាន និងការវាយតម្លៃជាប្រចាំដល់សមាជិក។

លើសពីនេះ ក្នុងអំឡុងពេលមានវិបត្តិ ស្ថាប័ននេះផ្តល់ជូនសមាជិក នូវការណែនាំអំពីគោលនយោបាយ ដើម្បីជួយដល់ពួកគេឱ្យស្ទុះងើបឡើងវិញ ដោយប្រើប្រាស់បណ្តាញសុវត្ថិភាព ហិរញ្ញវត្ថុ ក្នុងតំបន់។

ក្រៅ​ពី​សកម្មភាព​ទាំង​នេះ AMRO ក៏​ផ្តល់​ឱកាស​ដល់​មន្ត្រី​វ័យ​ក្មេង​មកពី​បណ្តាប្រទេស​ជា​សមាជិក​ ក្នុង​ការ​ធ្វើ​ការ​នៅស្ថាប័នរបស់ខ្លួន ក្នុង​នាម​ជា​អ្នក​បន្ទាប់​បន្សំ(secondees) ដែលការណ៍នេះអនុញ្ញា​តឱ្យពួកគេ អាចរៀនសូត្រដោយផ្ទាល់អំពីរបៀប ដែលAMRO ដំណើ​រការជាស្ថាប័នមួយ និងកសាង​សមត្ថភាព​ជំនាញ៕

ប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែ​បង្កើតកម្មវិធីសប្បាយៗ រួមទាំងការដេគ័រនានានៅ​តាមខ្លោងទ្វារខាង​គំរោង និងខាងក្នុងបរិវេណបុរីផងដែរ។

បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មី​នេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។​ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជន​ក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់​គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖

✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ
✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ
✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖​

  • សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ
  • ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម
  • ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល
  • នាឡិកា Apple Watch Series 9 ឬ
  • Airport Pro Series 2។​

សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។

ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាច​ទស្សនាផ្ទះគំរូប្រភេទថ្មី​ផ្ទាល់បាន ស្ថិតក្នុងគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

ការស្តារផ្លូវជាតិលេខ៣១សម្រេចបាន៨០ភាគរយហើយ និងគ្រោងបើកឱ្យចរាចរណ៍នៅក្នុងខែមិថុនាខាងមុខ

ដោយៈ គង់ សូរិយា

        កំពតៈ  មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន គម្រោងស្តារ និងលើកកំពស់ផ្លូវជាតិលេខ៣១សម្រេ​ចវឌ្ឍនភាពការងារបាន៨០%ហើយ និងគ្រោងបញ្ចប់ការងារតួផ្លូវទាំងស្រុង១០០% ព្រមទាំងបើកឱ្យចរាចរណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវខាងលើនេះបានឱ្យដឹងទៀតថា ចំពោះការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារបន្ថែមមួយចំនួនផ្សេងទៀត អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ មានន័យថា គម្រោងនឹងបញ្ចប់មុនកិច្ចសន្យាសាងសង់១ឆ្នាំ។

វឌ្ឍនភាពការងារ លឿនជាងកិច្ចសន្យាសាងសង់បែបនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ លោកប៉េង  ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចង្អុលបង្ហាញឱ្យ ឯកឧត្តមរដ្ឋលេខាធិការ នាយកគម្រោង ចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាចាត់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ សហការជាមួយភាគី ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចុះពិនិត្យជាប្រចាំ ក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាបាននូវសំណង់ផ្លូវថ្នល់ប្រកបដោយគុណភាពរឹងមាំ និងអាចមានអាយុកាលប្រើប្រាស់បានយូរអង្វែង។

វឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៖ ការងារបំពេញឡើងកូដ១០០% ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៧% ការងារស្រទាប់Sub Base ជាន់ទី១ ចំនួន១០០% ការងារស្រទាប់ Sub Base ជាន់ទី២ ចំនួន១០០% ការងារស្រទាប់ Base Course ជាន់ទី១ ចំនួន៩០,៥% ជាដើម៕