ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារខុនដូនៅទីក្រុងបាងកកបានធ្លាក់ចុះក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការ ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់។
ក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank Thailand បានរាយការណ៍ឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានចាប់ផ្តើមក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនសរុប៥.៣៦៧យូនីត ដោយធ្លាក់ចុះ៤៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខុនដូ ដែលបានលក់ដាច់ មានចំនួន២.១១៧យូនីត ដោយថយចុះ៣០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផ្គត់ផ្គង់ និងតម្រូវការបានដាំក្បាលចុះដល់កម្រិតទាបបំផុតដូចគ្នា ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលនៅពេលនោះ គេសង្កេតឃើញ មានខុនដូចំនួន២.៣១២យូនីតត្រូវបានបើកដំណើរការលក់ និង៨៧៩យូនីតត្រូវបានលក់ចេញដាច់។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានលើកឡើងថា អ្នកអភិវឌ្ឍន៍ខុនដូបានកាត់បន្ថយការបើកដំណើរការគម្រោងថ្មីៗ ជាពិសេសគឺគម្រោងខុនដូតម្លៃទាប ខណៈអតិថិជនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកត្តាអវិជ្ជមានជាច្រើន។
លោកបានបន្ថែមថា “កត្តាអវិជ្ជមានជាច្រើនជាពិសេស គឺការដំឡើងអត្រាការប្រាក់បានកាត់បន្ថយអំណាច នៃការទិញរបស់ប្រជាពលរដ្ឋថៃ ហើយអ្នកនិយមទិញខុនដូតម្លៃទាប ក៏ពិបាកនឹងទទួលបានប្រាក់កម្ចីទិញផ្ទះ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍មានភាពយឺតយ៉ាវក្នុងការបើកដំណើរការលក់ខុនដូ”។
លោកស្រី Potjaman Vorakitpokathorn ប្រធានផ្នែកទីផ្សារគម្រោងប្រចាំក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា “អ្នកទិញខុនដូប្រណីតភាគច្រើននៅក្នុងត្រីមាសទី៣ គឺជាជនជាតិថៃ ខណៈចំនួនអតិថិជនបរទេសមានតិចតួចប៉ុណ្ណោះ”៕



គម្រោងនេះនឹងគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ (កញ្ចប់ទី១) និងការពង្រីកសមត្ថភាព (កញ្ចប់ទី២) សហការជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គោលបំណងនៃសិក្ខាសាលានេះ ផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ ពិសេសសារៈសំខាន់នៃការប្រើប្រាស់កម្មវិធី BRUTIS ដែលបានប្រើនៅប្រទេសហូឡង់ដ៏ និងបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ការគ្រប់គ្រងប្រព័ន្ធលូ ការផ្សព្វផ្សាយសមិទ្ធិផលថ្មី ថែមទៀតលើបទដ្ឋានគតិយុត្ត និងពង្រឹងបន្ថែមសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្ត និងជាការប្រើប្រាស់សាកល្បង អនុវត្តន៍ក្នុងក្រុងកំពតផងដែរ។
យោងតាមការចេញផ្សាយ ដោយសារព័ត៌មានChina News Service ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែធ្នូ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ៦០៥៩ និង CZ៣២៣ នឹងដំណើរការមួយថ្ងៃម្តង។
លោក សេរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ៨៣១៣ នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះហើរ ប្រចាំសប្តាហ៍ចំនួន៣៦ ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរ ទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី ២៣ ខែធ្នូ។ ក្នុងចំណោមនោះ ជើងហោះហើរ ពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង៣រសៀល រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោងជិត៧ល្ងាច ម៉ោងក្នុងស្រុក។នៅឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និងសាន់យ៉ា។








លោកឧកញ៉ាបានបញ្ជាក់ថា គំរោងនេះនឹងត្រូវចាប់ផ្តើមពេលណានោះ ក៏ខ្ញុំបាទ គីម ហ៊ាង មិនដឹងទេ! No one would know for when the SAMNANG TOWN $500M can be started, including Dr. Kim Heang”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងកន្លងមកថា លោកយល់ពីតម្រូវការរបស់អតិថិជន និងដឹងពីអ្វីដែលអតិថិជនត្រូវការ ដែលធ្វើឲម្យលោកដឹងថា លោកអាចលក់គម្រោងខុនដូបាន១០០០យូនីតក្នុងមួយឆ្នាំ ឬច្រើនជាងនេះ ខណៈទីផ្សារអចលនវត្ថុ កំពុងមានភាពប្រសើរឡើង នៅឆ្នាំ២០២៣នេះ ធៀបនឹងបណ្តាឆ្នាំកន្លងមក ហើយវាជាឱកាសល្អសម្រាប់វិនិយោគក្នុងវិស័យនេះ ដោយសារមានអ្នកលក់ច្រើន ដែលធ្វើឲ្យអ្នកមានលទ្ឋភាពទិញ អាចជ្រើសរើសគំរោង ឬទីតាំងដីបានល្អ៕