ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រតិបត្តិករទេសចរណ៍មួយរូបបានឱ្យដឹងថា ភ្ញៀវទេសចរណ៍លំដាប់VIP ដែលមកកំសាន្តជាលក្ខណៈឯកជននៅប្រទេសវៀតណាម ចំណាយប្រាក់១៥.០០០ដុល្លារក្នុងមួយថ្ងៃ ។
ភ្ញៀវទេសចរណ៍លំដាប់VVIPទាំងនោះ ពួកគេទាមទារបទពិសោធន៍ប្លែកៗ និងចូលចិត្តស្វែងយល់ពីវប្បធម៌តាមដងផ្លូវ។
ជាក់ស្តែង ថ្មីៗនេះ លោក Nguyen Duc Hanh នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ All Asia Vacation បានរៀបចំដំណើរទេសចរណ៍ សម្រាប់កំពូលមហាសេដ្ឋី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកMicrosoft គឺលោក Bill Gates នៅប្រទេសវៀតណាម កាលពីដើមខែមីនាកន្លងទៅ។
លោកបានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានផ្តល់ជូននូវសេវាកម្មដល់ភ្ញៀវទេសចរ ដែលមានទ្រព្យសម្បត្តិជាច្រើន មកពីជុំវិញពិភពលោក រួមទាំង តារាហូលីវូដ កំពូលអ្នកលេងកីឡាវាយកូនបាល់ប្រភេទTennis និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗនានាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
លោកបានបន្តថា ភ្ញៀវទេសចរលំដាប់ VIPភាគច្រើន ចំណាយប្រាក់ជាមធ្យម៥០០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែភ្ញៀវទេសចរមួយចំនួនទៀត ហ៊ានចំណាយប្រាក់១៥.០០០ដុល្លារក្នុងមួយថ្ងៃ។
ទោះជាយ៉ាងនេះក្តី ការផ្តល់សេវាកម្មទៅកាន់មហាសេដ្ឋី និងតារាល្បីៗទូទាំងពិភពលោក គឺជារឿងពិបាកខ្លាំងណាស់ ហើយក្រុមហ៊ុនរបស់លោក Hanh ត្រូវរកវិធីទាក់ទងអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាល្បីៗទាំងនោះ ដើម្បីណែនាំផលិតផលទេសចរណ៍របស់ខ្លួន។
លោក Hanh បានបញ្ជាក់ថា “អតិថិជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើន មិនចូលចិត្តកក់ដំណើរទេសចរណ៍ ទុកមុនយូរនោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តភ្លាមៗ នៅនាទីចុងក្រោយប៉ុណ្ណោះ។
លោកបន្ថែមថា ប៉ុន្តែអតិថិជនទាំងនេះ ហ៊ានចំណាយប្រាក់ខ្ពស់ ដើម្បីទទួលបានបទពិសោធន៍ដែលពួកគេចង់បាន។
ជាមួយគ្នានេះ ភ្ញៀវទេសចរជាមហាសេដ្ឋី មិនមានពេលវេលាអង្គុយ ក្នុងរថយន្តអស់រយៈពេល៦ម៉ោង ដើម្បីធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ទីក្រុង Quang Binh តាមមធ្យោបាយផ្លូវថ្នល់នោះទេ។ ដូច្នេះក្រុមហ៊ុនទេសចរណ៍ All Asia Vacation បានងាកមកប្រើប្រាស់យន្តហោះ ជាមធ្យោបាយធ្វើដំណើរវិញ និងជួយសន្សំសំចៃពេលវេលាបានច្រើន។
លើសពីនេះ ក្រុមហ៊ុនរបស់លោក Hanh បានទទួលការអនុញ្ញាតពីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ដើម្បីរៀបចំពិធីជប់លៀងនៅលើឆ្នេរសមុទ្រ នៅពេលទឹកសមុទ្រមានជំនោរទាប ក្នុងគោលបំណងបង្កើតបទពិសោធន៍ដ៏ពិសេសមួយ សម្រាប់ក្រុមភ្ញៀវទេសចរណ៍លំដាប់អភិជន៕



លោកអភិបាលរងខេត្តឈៀងម៉ៃបានលើកឡើងថា ពិធីសង្ក្រាន្ត ក្នុងខេត្តឈៀងម៉ៃ នៅឆ្នាំនេះ នឹងមានភាពពិសេសជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារអង្គការយូណេស្កូ ទើបតែដាក់បញ្ចូលពិធីសង្ក្រាន្តថៃ (Songkran) ទៅក្នុងបញ្ជី “បេតិកភណ្ឌវប្បធម៌អរូបី”របស់ពិភពលោក។
ចំណែក លោក Assanee បានលើកឡើងថា ក្រៅពីការអភិរក្សវប្បធម៌ និងប្រពៃណី ការរៀបចំពិធីបុណ្យនេះ ក៏មានគោលបំណងជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ខេត្តឈៀងម៉ៃផងដែរ។



លោកខន គង្គាបានបន្តថា យើងបាននិងកំពុងពង្រឹងបុគ្គលិកផ្នែកលក់របស់យើង ដើម្បីដាក់ចេញយុទ្ឋសាស្រ្តថ្មីៗ ក្នុងគោលដៅទាក់ទាញ ការវិនិយោគពីអតិថិជនក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ។
លោកបណ្ឌិតបានបន្តថា “កម្ពុជាមានភាពអំណោយផលច្រើន សម្រាប់ការវិនិយោគរបស់ជនបរទេស ដោយពួកគេអាចបើកក្រុមហ៊ុនជាមួយភាគហ៊ុន១០០ភាគរយ ពួកគេអាចយកប្រាក់ចំណេញចេញបានដោយមិនបង់ពន្ឋ”។ លោកបន្ថែមថា “ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ និងការបង់ពន្ឋដែលមានភាពច្បាស់លាស់ ការមានប្រជាជនវ័យក្មេងច្រើន បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។








In a recent interview with Yonhap News Agency, Lim said the rebound will take place once central banks in the United States and other countries begin to cut interest rates this year.