អ្នកជំនាញៈចរន្តទិញ លក់ដីធ្លីនៅតំបន់ផ្លូវជាតិលេខ៥១នៅបន្តភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតែសុទិដដ្ឋិនិយមសម្រាប់អនាគត

        ដោយៈ គង់ សូរិយា

        កណ្តាល/កំពង់ស្ពឺៈ ក្រុមអ្នកជំនាញបានលើកឡើងថា ចរន្តនៃការទិញ លក់ដីធ្លីនៅតំបន់ផ្លូវលេខ៥១ និងតំបន់ជុំវិញ នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ។

       លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុឆៃលីន ស៊ា រៀលអេស្ទេតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡក្រាម នាព្រឹកថ្ងៃទី២៦ មិនានេះថា សកម្មភាពទិញ លក់ដីនៅតំបន់ខាងលើ នៅតែស្ងប់ស្ងាត់ ដោយសារមិនសូវមានតម្រូវការឆ្ពោះទៅតំបន់នោះ ប៉ុន្តែមានការដោះដូរខ្លះៗ សម្រាប់ដីដែលមានតម្លៃល្អក្រោមទីផ្សារ។

  លោកបន្តថា “សម្រាប់អនាគត តំបន់នេះនៅតែល្អ ដោយសារវាជាតំបន់ឧស្សាហកម្ម ដែលរដ្ឋាភិបាលរុញរោងចក្រ សហគ្រាសនានាចេញពីទីក្រុង ហើយពួកគេជ្រើសរើសតំបន់នោះ”។លោកបន្តថា បើគិតពីចំណែកទីផ្សារទិញ លក់សរុប តំបន់ផ្លូវលេខ៥១ អាចស្រូវបានសកម្មភាពទិញ លក់ ក្នុងខ្ទង់១ភាគរយប៉ុណ្ណោះ។

       ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សកម្មភាព ទិញ លក់ដីធ្លី នៅតំបន់នេះ ទាល់តែមានតម្លៃទាបជាងទីផ្សារខ្លាំង ដែលអ្នកទិញភាគច្រើន ផ្តោតលើការបង្កើតរោងចក្រ សហគ្រាសនានា ជាជាងទិញយកផលចំណេញ។

       លោកបន្តថា “តម្លៃដីនៅតំបន់នេះ ស្ថិតក្នុងសភាពទ្រឹងមិនសូវធ្លាក់ចុះច្រើននោះទេ បើទោះជាទីផ្សារស្ងប់ស្ងាត់ក្តី”។លោកបន្តថា “ដីនៅតំបន់នេះ​ មានតម្លៃចន្លោះពី៣០ ទៅ៤០ដុល្លារអាមេរិក ប៉ុន្តែដីតម្លៃសម្រាប់សាងសង់រោងចក្រ សហគ្រាសមានតម្លៃខ្ទង់ចន្លោះពី១០ទៅ១៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ”។

       ផ្លូវជាតិលេខ៥១ ជាផ្លូវសំខាន់តភ្ជាប់រវាងផ្លូវជាតិលេខ៥ ពីចំណុចទីប្រជុំជនស្រុកឧត្តុង តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤។ ផ្លូវនេះស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺផង ខេត្តកណ្តាលផងដែរ៕

World’s first hydrogen-powered urban train completes trial run in China

On March 21, the world’s first hydrogen-powered urban train, developed independently by CRRC Changchun Railway Vehicles Co, underwent a full-load trial run at a speed of 160 kilometres per hour on the company’s test line.

This comprehensive test validated the system’s performance across various scenarios and levels, marking a significant breakthrough in hydrogen application in the rail transit sector.

During the trial, the train operated at a speed of 160 km/h with an average energy consumption of only 5 kWh per kilometre, achieving a power output range of over 1,000 km.

The train consists of four cars and has a maximum operating speed of 160 km/h. It is equipped with a hydrogen fuel cell system that provides sustainable power for the vehicle’s operation.

The train utilizes a hybrid power supply system with multiple energy storage and hydrogen distribution units, along with CRRC Changchun Railway Vehicles’ self-developed hydrogen-electric hybrid energy management and control system.

Hydrogen-powered urban transportation offers advantages such as environmental friendliness, simplified operation and maintenance, shorter construction cycles, and lower fixed investments.

The train’s performance aligns perfectly with the requirements of urban transportation, including rapid operation, quick start and stop, fast boarding and alighting, and comfort, making it suitable for city-to-city routes.Source: China daily

ក្រោយទិញបុរីលំដាប់អភិជនចំនួន២ជាប់គ្នានៅបុរីវិមានសំណាង ម្ចាស់ប្រេន ពេជ្រឈី ភីហ្វាយប្រេន ចែករំលែកពីរបៀបបុកគ្រិះសាងសង់ផ្ទះយកង៉ូវហេង

        ដោយៈ សហការី

        ភ្នំពេញៈ កាលពីពេលថ្មីនេះៗ អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានកាន់លុយជិត២លានដុល្លារទៅទិញបុរីលំដាប់អភិជន វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង។

ក្រោយទិញភូមិគ្រឹះ ស្ដង់ដារអភិជននេះហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ម្ចាស់ប្រេន ពេជ្រឈី ភីហ្វាយប្រេន បាននិមន្ដព្រះសង្ឃ អាចារ្យ សូត្រមន្ដប្រោះព្រំ និងក្រុងពាលីដីសាងសង់បុរី ដើម្បីយកង៉ូវហេង មានលាភ មានជ័យរកស៊ីកាន់តែមានបាន។

ជាមួយនឹងពិធីក្រុងពាលីតាមបែបខ្មែរនេះ អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានលើកឡើងថា ខ្លួនមិនត្រឹមតែធ្វើពិធីក្រុងពាលី តាមបែបខ្មែរប៉ុណ្ណោះទេ ក៏បានរៀបចំតាមក្បួនហុងស៊ុយផងដែរ។

សម្រាប់ការធ្វើបែបខ្មែរ គឺមានដូចជា ការប្រោះព្រំ និងក្រុងពិលី មើលថ្ងៃណាល្អ រាប់ចាប់ឡើងតាំងពីការចាក់ទឹក បាចផ្កាឡើង ។ បើសម្រាប់ហុងស៊ុយវិញ គឺលោកស្រីទិញត្បូង សន្លឹកមាស និងថ្មផ្សេង​ៗ យកទៅដាក់ក្នុងគ្រិះនឹងតែម្ដង។ សម្រាប់ការរៀបចំផ្សេងៗ គឺមានការរៀបចំយ៉ាងល្អ គោរពទៅតាមពេលវេលា ធ្វើឱ្យសន្ទុះនៃការរកស៊ីកើនឡើង។

លោកស្រីផ្ដាំថា “បើចង់ធ្វើការបុកគ្រិះផ្ទះ ចង់ឱ្យការងាររកស៊ី ចំរុងចម្រើនគ្រប់ផ្លូវ ត្រូវធ្វើតាមរបៀបនេះ”។បន្ថែមទៀតនោះ អគ្គនាយិការក្រុមហ៊ុនលក់ឡេ និងផលិតផលដ៏ល្បីរូបនេះ ក៏បានបង្ហាញអារ​ម្មណ៍ភ្ញាក់ផ្អើល ចំពោះសំណង់លំនៅឋាន លំដាប់អភិជននៅស្រុកខ្មែរមានតែមួយនេះ។

លោកស្រីបានលើកឡើង ជាមួយក្ដីរំភើបក្រោយទិញវីឡាឃ្វីនចំនួន២ ថាមូលហេតុដែលជ្រើសរើសទិញផ្ទះ ប្រភេទភូមិគ្រិះ តម្លៃខ្ពស់ខ្ទង់លានដុល្លារក្នុងមួយខ្នង នៅបុរីវិមានសំណាង ពីព្រោះគម្រោ​ងបុរីនៅវិមានសំណាង មានច្រើនប្រភេទសម្រាប់ជ្រើសរើស ជាគម្រោងបុរីទី១ នៅក្នុងស្រុកខ្មែរ ដែលធ្វើឱ្យលោកស្រីហ៊ានស្រែកថា Wow ដែលលោកស្រីចង់បានយូរហើយ។

លោកស្រីបន្តថា ការសាងសង់ផ្ទះលំដាប់អភិជននេះ បានធ្វើឱ្យភ្ញៀវ ក៏ដូចជា អតិថិជនមានអារម្មណ៍ថា ដូចរស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលពោរពេញទៅភូមិគ្រិះសុទ្ធតែម្ដង រស់នៅដោយអភិជនថ្លៃថ្នូរ ហើយតំបន់ដែលរស់នៅ ធ្វើឱ្យអតិថិជនមានអារម្មណ៍ថារស់នៅក្នុងវិមាន អត់ខុសពីឋានសួគ៌។

 មួយវិញទៀត ការទិញចាប់ពីវីឡាឃ្វិនឡើងទៅ គ្រប់អតិថិជននឹងមានអារម្មណ៍ថា ខ្លួនរស់នៅក្នុងវិមានមួយ ព្រោះសុទ្ធសឹងតែជាប្រភេទផ្ទះធំៗទាំងអស់ គម្រោងធំៗ ទីធ្លាផ្ទះធំៗ មិនមានពាក្យថាចង្អៀត ហើយអតិថិននឹងមិនមានអារម្មណ៍ថា ទិញផ្ទះអស់រាប់លានដុល្លារដែរ តែមានអារម្មណ៍ថាការរស់នៅធម្មតានោះឡើយ។ ចំណុចពិសេសមួយទៀត ការទិញលំនៅឋានបែបអភិជននេះ នឹងធ្វើឱ្យងាយស្រួលក្នុងការលក់ចេញ ព្រោះទីតាំង តំបន់ភូមិសាស្រ្តអំណោយផល។

អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានសម្រេចចិត្ដទិញបុរី នៅវិមានសំណាងចំនួនពីរ ចាយលុយអស់ជិត២លានដុល្លារ គឺជាប្រភេទវីឡាឃ្វីនកណ្ដាលមួយ និងវីឡាឃ្វីនកែងមួយ។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា៤ប្រភេទគឺ វីឡារ៉ូយាល់ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ចង្ងាយ២៥០០ម៉ែត្រ សាងសង់លើដី២៥ហិកតា  បុរីមានសួនច្បារ កន្លែងហាត់ប្រាណ កន្លែ​ងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕​

រដ្ឋាភិបាលធ្វើពិពិធកម្មទីផ្សារដើម្បីបង្កើនការនាំចេញអង្ករ ខណៈបច្ចុប្បន្នប្រទេសជាង៥០បានទិញអង្ករពីកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា ​បានប្រែក្លាយ​ទៅជា​ប្រទេស ដែល​ផលិត​អង្ករ​សម្រាប់​ការនាំចេញ ដែល​បានរួម​ចំណែក​ដល់​សន្តិ​សុខ​ស្បៀង​ពិភពលោក​។ តាម​របាយការណ៍ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង ៦៥​ ម៉ឺន​តោន​ ទៅកាន់​ប្រទេស​ជាង​ ៥០ និង​ស្រូវ​ចំនួន​ជាង ២,៧​ លាន​តោន​ ក្នុង​ឆ្នាំ​ ២០២៣​។

រដ្ឋាភិបាល​កម្ពុជា ​កំពុងដំណើរការ​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​ពង្រីក និង​ពិពិធ​កម្ម​ទីផ្សារ​អង្ករ​កម្ពុជា ​រយៈពេល​៦​ឆ្នាំ ​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០៣០​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង ​និង​ទទួលបាន​អត្ថប្រយោ​ជន៍​កាន់តែ​ប្រសើរ ព្រមទាំង​ជួយ​បង្កើន​ការនាំចេញ​ ឱ្យ​កាន់តែច្រើន​ដោយ​អាស្រ័យទៅលើ​ប្រព័ន្ធ​ផលិតកម្ម ដែលមាន​ស្រាប់​និង​កាលានុវត្តភាព​ផ្សេងៗ​។​

កាលពី​ថ្ងៃទី​ ១២ មីនា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​និង​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា (FAO) បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ដំនើរ​ការ​រៀបចំ​បង្កើត​យុទ្ធ​​សាស្ត្រ​នេះ ​ដែល​កំពុង​ស្ថិតក្នុង​សេចក្តីព្រាង​នៅឡើយ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​ផលិតផល ​ដែលមាន​តម្លៃ​ខ្ពស់​របស់​កម្ពុជា ​តាមរ​យៈ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ត្រឹម​ត្រូវ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​ប្រទេស​នាំចូល​និង​និន្នាការ​អ្នកប្រើប្រាស់​។​សិក្ខាសាលា​នេះ​ មានការ​ចូល​​រួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អាជីវករ អ្នក​ផលិតករ ដៃគូ​អភិវឌ្ឍន៍ គ្រឹះ​ស្ថាន​សិក្សា និង​ស្រាវជ្រាវ​នានា សរុប​ចំនួន​ប្រមាណ​១២០​នាក់​។

ឯកសារ​ទស្សនៈទាន​សិក្ខា​សាលា​នេះ​លើកឡើងថា​ ​អង្ករ​ត្រូវបាន​ចាត់ទុកថា ​ជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​កម្ពុជា​។ ដូច្នេះ ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព ​ក្នុង​វិស័យនេះ​ពិតជា​មាន​សារៈ​សំខាន់​ជាទីបំផុត​ សម្រាប់​សន្តិ​សុខ​ស្បៀង​របស់​ប្រជាជន​ ចំនួន​១៧លាន​នាក់ ​ព្រមទាំង​ធានាបាន​នូវ​ប្រាក់ចំណូល​ របស់​កសិក​រ​នៅតាម​ទីជនបទ​ផងដែរ​។

ឯកសារ​នេះ​បន្ថែមថា​ ផលចំណេញ​នៃ​ការផលិត​អង្ករ​អាចជួយ​រួមចំណែក​ ដល់​ការលើកកម្ពស់​របប​អាហារ​គ្រួសារ ការដោះស្រាយ​បំណុល ព្រមទាំង​ជួយ​ទប់ទល់​ការចំណាយ​ផ្សេងៗ ដោយសារតែ​ការបង្កើន​ការនាំចេញ​អង្ករ​ បាន​ជួយ​បង្កើន​ទីផ្សារការងា​រយ៉ា​ង​ច្រើន​ដល់​កម្មករ​នៅតាម​ទីជនបទ និង​បង្កើន​ប្រាក់ចំណូល​ជា​រូបិយ​បណ្ណ​នានា ព្រមទាំង​បង្កើតបានជា​អនុផល​ផ្សេងៗ​​។​

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា យុទ្ធសាស្ត្រ​នេះ​ នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងពាណិជ្ជកម្ម ​ដែលជា​សេនាធិការ ដើម្បី​ធ្វើ​ពិ​ពិ​ធ​កម្ម​ទីផ្សារ និង​បង្កើន​ការនាំចេញ​អង្ករ តាមរយៈ​ផលិតកម្ម​ផ្អែកលើ​ទីផ្សារ និង​ប្រព័ន្ធ​ទីផ្សារ​ទូទាំង​ពិភពលោក​។

លោកស្រី​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​មាន​គោល​​បំណង​ជំរុញ​ការនាំចេញ​អង្ករ​ពី​កម្ពុជា ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង ព្រមទាំង​អាចឈាន​ដល់​កម្រិត​អតិបរមា ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ផលិតកម្ម និង​កាលានុវត្តភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​។​

​លោកបណ្ឌិត​យ៉ង សាំង​កុមារ រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា កន្លងមក កម្ពុជា​ធ្វើការ​ផលិត​ស្រូវ​ចន្លោះ​ពី​១១​ហិកតា ​ទៅ១២លានហិកតា ​ក្នុង​១​ឆ្នាំ​ដោយឡែក​ក្នុង​ឆ្នាំ ​២០២៣ ផលិតកម្ម​ស្រូវ​ទាំងមូល​គឺ​សម្រេចបាន​ប្រហែល ​១២លាន​តោន ដែល​ក្នុងនោះ​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ៧លាន​តោន និង​នាំចេញ​ចំនួន​ប្រមាណ​៥​លាន​តោន​។ ស្រូវ​ដែល​នាំចេញ​ ៥​ លាន​តោន​នេះ មាន​អង្ករ​ជា​មធ្យម​ប្រមាណ​៧សែន​តោន ​បើ​គិត​ជា​ស្រូវ​ប្រមាណ១,៧​លាន​តោន​។​

​ក្នុង​អង្ករ​ដែល​នាំចេញ​ប្រមាណ​ ៧ ​សែន​តោន​នេះ​គឺ​ជាង​ ៨០​ ភាគ​​រយ​គឺជា​អង្ករ​ប្រណីត​ដែល​ហៅថា អង្ករ​ផ្ការំដួល និង​អង្ករ​សែន​ក្រអូប​។

លោក​បន្ថែមថា​ ​អ៊ីចឹងត្រង់ចំណុច​នេះ​យើង​យល់ឃើញថា សក្តានុពល​សម្រាប់​កម្ពុ​ជា សម្រាប់​ពេលកន្លងមក ក៏ដូចជា​ពេលខាងមុខ គឺ​ការ​ផ្តោតទៅលើ​ការនាំចេញ​អង្ករ​ដែល​ប្រកបដោយ​គុណភាព អង្ករ​ប្រណីត​ដូចជា​ផ្ការំដួល និង​សែន​ក្រអូប​នៅតែ​ជា​អាទិភាព​។ ក៏ប៉ុន្តែ​ការនាំចេញ​អង្ករ​របស់​យើង ​នៅលើ​ទីផ្សារ​អន្តរជាតិ ទោះបី​យើង​មាន​ឧ​ត្ត​ម​ភាព​លើ​ពូជ​អង្ករ​ប្រណីត ដូចជា​សែន​ក្រអូប និង​ផ្ការំដួល​ក៏ដោយ ក៏​យើង​ជួប​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​។​

លោក យ៉ង់ សាំង​កុមារ បានលើកឡើង​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន៤រួមមាន ការខ្វះ​ពូជ​សុទ្ធ​, ហានិភ័យ​នៃ​កាកសំណល់​ថ្នាំពុល​កសិកម្ម​ បញ្ហា​គុណភាព​ស្រូវ​ពេល​ប្រមូល​ផល និង​ការលំបាក​ក្នុងការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​។

លោកបញ្ជាក់ថា “​និយាយ​ដោយ​ត្រង់​ឆ្នាំ​ ២០២៣ ​គឺ​កិច្ច​សន្យា​ភាគច្រើន​គឺ​មិនបាន​អនុវត្ត​ទេ ចុះហត្ថលេខា​ហើយ​នៅពេល​ប្រមូល​ផល​ស្រូវ លក់​ទៅណា​ផ្សេងៗ​អស់​ទៅ​”។​

បច្ចុប្បន្ន អង្គការ FAO កំពុង​ជួយ​ដល់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សម្គាល់​ភូមិ​សា​ស្ត្រ​ ម៉ាក​ទំនិញ​របស់​កម្ពុជា ប្រព័ន្ធគ្រប់​គ្រង​ស្បៀងអាហារ​ និង​ប្រព័ន្ធ​សុវត្ថិភាព ​ស្បៀងអាហារ​បន្ថែម​ពីលើ​ការបង្កើត​យុទ្ធសាស្ត្រ​អង្ករ​។​

ជាមួយគ្នានេះ លោកស្រី រេ​ប៊ែ​ក​កា ប៊ែ​ល (Rebekah Bell) តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ FAO ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ស្រូវ គឺជា​វិស័យ​អាទិភាព​មួយ ដើម្បី​ធានាបាន​នូវ​ជីវភាព​រស់​នៅ ​ប្រកបដោយ​និរន្តរភាព និង​អត្ថប្រយោជន៍ ​កាត់បន្ថយ​ភាព​ក្រីក្រ ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​កំណើនសេដ្ឋកិច្ច​មាន​បរិ​យាប​ន្ន ដូចដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណាក់កាល​ទី​១ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោកស្រី​ថ្លែងថា “​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ ដែល​កម្ពុជា​គួរតែ​ឆ្លុះ​​បញ្ចាំង​ពីអ្វី ​ដែល​ខ្លួន​សម្រេចបាន និង​ទាញយក​អត្ថប្រយោជន៍​ពី​មូលដ្ឋាន​ចំណេះដឹង​ នៃ​ការ​អភិ​វឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ស្រូវ ​រយៈ​​ពេល ១៤ឆ្នាំ”។ លោកស្រីបន្តថា “វា​អាចបង្កើត​ឱកាស​ ដើម្បី​រៀបចំ​ផែនការ​ទាញយក​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​ ដែល​កំពុងមាន​ដោយ​ដាក់បញ្ចូល​ឱកាស​នេះ​ទៅក្នុង​ប្រព័ន្ធ​សកល​ថ្មី និង​គ្រប់គ្រង​ភាពមិនប្រាកដ​​ប្រជា​ដែល​យើងទាំងអស់គ្នា​ជួប​ប្រទះ ​នៅក្នុង​ពាណិជ្ជកម្ម​ពិភព​​លោក​”៕

ដំណឹងល្អៈ ក្រុមហ៊ុនCambodia Angkor Airនឹងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌានៅខែមិថុនាខាងមុខ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ​អ៊ែរ (Cambodia Angkor Air) បាន​ប្រ​កាស​ពី​ការចាប់ផ្តើម​ បើក​ការហោះហើរ​ត្រង់​ចាប់ពី​ថ្ងៃទី១៦ ខែមិថុនា តទៅ​រវាង​រាជធានី​ភ្នំពេញ ​ទៅ​ទីក្រុង​ញូវដែលី​។ ​​យោងតាម​សេចក្តីប្រកាស​របស់​ក្រុម​ហ៊ុន កម្ពុជា អង្គរ​អ៊ែរ កាលពី​ថ្ងៃទី​ ​២៤ ខែមីនា ជើងហោះហើរ​ត្រង់​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ដោយ​ហោះ​​ហើរ៤​ជើង​ ក្នុង​១សប្តាហ៍​។​

ក្រុមហ៊ុន​បានបញ្ជាក់​ថា ​ការដាក់ឱ្យ​ដំណើរការ​ជើងហោះហើរ​ថ្មី​ប្រកបដោយ​មោទនភាព​របស់​យើង ក្នុងការហោះហើរ​ទៅកាន់​ប្រទេ​ស​ឥណ្ឌា នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២៤​។ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​នឹង​ចាប់ផ្តើម​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​មួយ​នៅពេល​យើង​ចាប់ផ្ដើម​ដំណើរការ​ជើងហោះហើរ​ត្រង់ ​ដំបូង​បំផុត​ពី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ញូវដែលី ដោយ​ហោះហើរ​ចំនួន៤ជើង ​ក្នុង​១​សប្តាហ៍ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ឥណ្ឌា នៅ​ឆ្នាំ​២០២៤”​។​Cambodia Angkor Air expands routes - TTR Weeklyផ្លូវ​ហោះហើរ​ថ្មី​រវាង​ទីក្រុង​ភ្នំពេញ​-​ញូវដែលី គឺជា​ផ្នែក​បន្ថែម​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ​ក្នុងការ​បម្រើ​អ្នកដំណើរ ដោយ​ផ្តល់​ការតភ្ជាប់​ដ៏​ងាយស្រួល ​ទៅ​គោលដៅ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

ក្រុមហ៊ុន​បន្ថែមថា​ “​ដំណើរ​ទៅកាន់​តំបន់​អច្ឆរិយៈ ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង២ គឺជា​សុបិន​មួយ​ក្លាយជា​ការពិត​ សម្រាប់​អ្នក​ផ្សងព្រេង​ដែល​ស្វែងរក​ប្រា​សាទ​ជាច្រើន កន្លែង​ប្រវត្តិសាស្ត្រ និង​តំបន់​ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ​ដ៏​គួរឱ្យភ្ញាក់ផ្អើល”​។

ផ្លូវ​ហោះហើរ​ថ្មី​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អ្នកធ្វើដំណើរ​ធុរកិច្ច​កាន់តែច្រើន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​​។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​មានប្រសាសន៍ថា ផែនការ​របស់​ក្រុមហ៊ុន​អាកាសចរ​ណ៍​នេះ​ក្នុងការ​ចាប់ផ្ដើម​ ដំណើរ​ការហោះ​​ហើរ​ត្រង់​ ទៅកាន់​ប្រទេស​ឥណ្ឌា​ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។​​ទោះយ៉ាងណា​លោក​អះអាងថា ភាពជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ ក៏​អាស្រ័យ​លើ​ការកំណត់​តម្លៃ​ផងដែរ​។​

លោកបញ្ជាក់ថា​ “នេះ​ជា​ដំណឹង​ល្អ​ ដែល​យើង​បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​និយាយ​ជាច្រើន​ដង​ហើយ​ថា ទីផ្សារ​ប្រទេស​ឥណ្ឌា​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​ឥណ្ឌា​ជា​ប្រទេស​ដ៏​អស្ចារ្យ បើ​និយាយ​ពី​ចំនួន​អ្នកធ្វើដំណើរ​ជុំវិញ​ពិភពលោក”​។ លោកបន្ថែមថា “បន្ទាប់ពី​ប្រទេស​ចិន ឥណ្ឌា​គឺជា​ប្រទេស​ធំជាងគេ ហើយ​មាន​ទាំង​វប្បធម៌ និង​ប្រពៃណី​ដ៏​យូរអង្វែង​”។

ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រតិបត្តិករណ៍ទេសចរ​ណ៍ឥណ្ឌាបានមកកាន់កម្ពុជាបណ្តើរៗហើយ ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាពីដំណើរទស្សនកិច្ចថា ពួកគេទៅទស្សនានៅទីណានៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

លោកបន្តថា “មានភ្ញៀវទេសចរណ៍បែបវប្បធ៌ម និងភ្ញៀវចូលចិត្តលេងនៅតាមកាស៊ីណូ ដែលនេះនឹងផ្តល់ផលប្រយោជន៍ទាំងនៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបផងដែរ”៕

ក្រុមមន្រ្តីជាន់ខ្ពស់ពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែក នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួងបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពីវឌ្ឍនភាពផ្លូវដែកនៅកម្ពុជា ដែលជាការចង្អុលបង្ហាញពីសម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើង ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

អង្គប្រជុំបាន ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងគោលបំណងពិនិត្យមើលឡើងវិញ នូវការងារពាក់ព័ន្ធ ដើម្បីកំណត់បញ្ហាប្រឈម សំដៅស្វែងរកអភិក្រម ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ សកម្មភាពការដឹកជញ្ជូនអន្តរមធ្យោបាយ នៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕

រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោក បានបញ្ចប់ការតេស្តសាកល្បងដោយជោគជ័យនៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រថភ្លើងក្នុងទីក្រុង ដែលដើរដោយថាមពលអ៊ីដ្រូសែន ដំបូងគេបង្អស់របស់ពិភពលោក បានបញ្ចប់ការតេស្តសាកល្បងដំណើរការ ប្រកបដោយជោគ​ជ័យ នៅលើខ្សែផ្លូវរត់សាកល្បង។

រថភ្លើងនេះ ត្រូវបានបង្កើតឡើងដោយឯករាជ្យ ដោយក្រុមហ៊ុន CRRC Changchun Railway Vehicles Co ដែលអាចរត់បានក្នុងល្បឿនអតិបរមា១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន China Daily។

ការតេស្តសាកល្បងនេះ បានធ្វើឡើងយ៉ាងគ្រប់ជ្រុងជ្រោយ ដោយបានបង្ហាញថា ដំណើរការរបស់ប្រព័ន្ធរថភ្លើងទាំងមូល អាចប្រើការបាន ដែលនេះជារបកគំហើញដ៏សំខាន់មួយទៀត នៅក្នុងកម្មវិធីផលិតអ៊ីដ្រូសែន សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវដែក។

ក្នុងអំឡុងពេលបើកសាកល្បង រថភ្លើងនេះ អាចដំណើរការបានក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការប្រើប្រាស់ថាមពលជាមធ្យមត្រឹមតែ៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រ។ រថភ្លើង​នេះ​មាន​​ចំនួន៤ទូ និងត្រូវបានបំពាក់ទៅដោយប្រព័ន្ធឥន្ធនៈអ៊ីដ្រូសែន ដែលផ្តល់ថាមពលប្រកបដោយនិរន្តរភាព សម្រាប់ប្រតិបត្តិការរបស់រថភ្លើង។

រថភ្លើងនេះប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ ថាមពលកូនកាត់(Hybrid)  រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រង និងចាត់ចែងថាមពលកូនកាត់អ៊ីដ្រូសែន-អគ្គិសនី ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន CRRC Changchun Railway Vehicles ផ្ទាល់តែម្តង។

ការផលិតរថភ្លើងដឹកជញ្ជូនតាមទីក្រុង ដែលដើរដោយថាមពលអុីដ្រូសែនផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា ការមិនប៉ះពាល់ដល់បរិស្ថាន ការធ្វើប្រតិបត្តិការ និងការថែទាំដោយរបៀបសាមញ្ញ និងការបណ្តាក់ទុនវិនិយោគ តិចជាងការផលិតរថភ្លើងផ្សេងទៀត៕World's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in China

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

សេអ៊ូល: អ្នកជំនាញមួយរូបអះអាងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់បាត ហើយប្រតិបត្តិការអគារពាណិជ្ជកម្ម នឹងស្ទុះងើបឡើងវិញ ប្រសិនបើធនា គារកណ្តាលកូរ៉េ(BOK)បញ្ចុះអត្រាការប្រាក់។

លោក Lim Dong-soo នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE Korea បានព្យាករថា តម្រូវការការិយាល័យក្នុងប្រទេសកូរ៉េ នឹងនៅតែមានស្ថិរភាពនៅឆ្នាំនេះ ស្របពេលមានការបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារវិនិយោគ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap លោក Lim បានថ្លែងថា “ទីផ្សារអចលនទ្រព្យនឹងស្ទុះងើបឡើងវិញ នៅពេលដែលធនាគារកណ្តាល របស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ”។

លោក Lim បាន​មានប្រសាសន៍ឱ្យដឹង ដោយ​ដក​ស្រង់​ពីរបាយការណ៍ថ្មីៗ​នេះរបស់ក្រុមហ៊ុន CBRE ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ យ៉ាងដូច្នេះថា​ “ការ​កាត់​បន្ថយ​អត្រា​ការប្រាក់ ជាលើកដំបូង​បង្អស់អាចនឹង​ធ្វើឡើងនៅ​ខែ​ឧសភា​ខាងមុខ”។

លោកបានបន្តថា “កង្វះការផ្គត់ផ្គង់នៃទីផ្សារការិយាល័យក្នុងស្រុក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យថ្លៃជួលការិយាល័យកើនឡើង និងបានជំរុញឱ្យអត្រាការិយាល័យទំនេរធ្លាក់ចុះ ដែលនេះជាសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម”។

ជាពិសេស ថ្លៃជួលការិយាល័យកម្រិតA នៅទីក្រុងសេអ៊ូល ដែលសម្រេចបានកំណើនប្រចាំឆ្នាំ ខ្ពស់ចំនួន២ខ្ទង់ចាប់តាំងពីឆ្នាំ២០២២ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានអះអាងថា “ការបង្កើនការប្រកួតប្រជែងដណ្តើមគ្នាជួលការិយាល័យ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត នឹងជំរុញឱ្យថ្លៃជួលកើនឡើងពេញមួយឆ្នាំ២០២៤នេះ”។

លោក Lim បានបន្ថែមថា “កត្តាផ្សេងទៀត ដែលនឹងជំរុញទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម គឺក្រុមហ៊ុនកូរ៉េភាគច្រើន មិនចូលចិត្តអនុ ញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការមកពីផ្ទះ ដូច្នេះបុគ្គលិកជាច្រើនបានវិលត្រឡប់ ទៅធ្វើការនៅការិយាល័យវិញ បន្ទាប់ពីជំងឺរាតត្បាត”៕

PepsiCo to invest $400 million more in two new plants in Vietnam

HANOI : U.S. food and drink maker PepsiCo Inc has committed to investing an additional $400 million in Vietnam to build two new plants powered by renewable energy in the country, its government said on Friday.

The announcement came as delegations of more than 60 U.S. enterprises, including Suntory PepsiCo Vietnam Beverage, paid a 3-day work visit to Vietnam this week.

One beverage manufacturing factory will be in southern Long An province and cost over $300 million, and another for food processing will be in northern Ha Nam province with an investment of $90 million, the Vietnamese government said.

The report did not give details on the commissioning time of the two factories.

Late last year the company said it had been granted an investment certificate for the Ha Nam factory, which was scheduled to enter into operation in the third quarter of 2025.PepsiCo, which runs five factories across Vietnam, entered the country in 1994. Source: Reuters

ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកPepsiCo ប្រកាសបណ្តាក់ទុន៤០០លានដុល្លារបន្ថែមនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិកPepsiCo Inc គ្រោងបណ្តាក់ទុនវិនិយោគបន្ថែមទៀត ក្នុងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មីចំនួន២ ដែលដំណើរការដោយថាមពលកកើតឡើងវិញ។

ការប្រកាសផែនការវិនិយោគបន្ថែមនេះ បានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូ នៃសហគ្រាសអាមេរិកជាង៦០សហគ្រាស រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ច ការងាររយៈពេល៣ថ្ងៃ នៅប្រទេសវៀតណាមក្នុងសប្តាហ៍មុន។PepsiCo to invest $400M more in Vietnam - VnExpress Internationalយោងតាមប្រភពពីរដ្ឋាភិបាលវៀតណាម បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន PepsiCo គ្រោងសាងសង់រោងចក្រថ្មីចំនួន២បន្ថែមទៀត នៅក្នុងប្រទេសរបស់ខ្លួន ជាមួយដើមទុនចំនួន៤០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Reuters។

រោងចក្រផលិតភេសជ្ជៈមួយ នឹងស្ថិតនៅក្នុងខេត្ត Long An ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយគ្រោងចំណាយប្រាក់ជាង៣០០លានដុល្លារ ហើយរោងចក្រមួយទៀតគឺ រោងចក្រកែច្នៃម្ហូបអាហារ នឹងស្ថិតនៅខេត្តHa Nam ភាគខាងជើង ជាមួយនឹងទុនវិនិយោគ៩០លានដុល្លារ។ទោះបីជាយ៉ាងនេះក្តី របាយការណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ នៃ​ការ​ដាក់​ឱ្យដំណើរការ​រោងចក្រ​ទាំង​២នេះនោះ​ទេ។ បច្ចុប្បន្ន ក្រុមហ៊ុន PepsiCo កំពុងដំណើរការរោងចក្រចំនួន៥កន្លែង នៅទូទាំងប្រទេសវៀតណាម ក្រោយពីបានឈានជើងចូលប្រទេសនេះក្នុងឆ្នាំ១៩៩៤។

កាលពីចុងឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនPepsiCo ធ្លាប់អះអា​ងថា ខ្លួនបានទទួលវិញ្ញាបនបត្រវិនិយោគ សម្រាប់សាងសង់រោងចក្រនៅខេត្ត Ha Nam ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២៥ខាងមុខ៕