Foreign investors inject over $4 billion annually into Indian real estate: Colliers report

India’s robust economic resilience, complemented by a conducive investment environment and swift urban development, has positioned it as a compelling investment hub within the Asia-Pacific region.

Consequently, numerous new funds are actively considering the market, while established global and sovereign funds such as Mubadla, Mitsubishi Fudson, PAG Credit & Markets, Cadillac Fairview, Korea Investment Corp, and PNB Malaysia are either expanding their investments or establishing fresh collaborations to leverage the burgeoning opportunities presented by the Indian market.

“2024 is anticipated to be a more dynamic year for the both the Asia Pacific real estate markets as well as capital in the region remaining the dominant investor in global real estate. The ability to act quickly, dig deeply into markets and sectors to identify value, and forge productive partnerships will be key to making the most of the region’s diversity and increased opportunity,” said Chris Pilgrim, Colliers Managing Director of Global Capital Markets, APAC, said.

India’s robust economic resilience, combined with a conducive investment environment and swift urban development, has bolstered its allure as a highly promising investment hub for international funds.

With the International Monetary Fund (IMF) forecasting a GDP growth rate of 5.7% by 2024, India continues to stand out as one of the fastest-growing economies worldwide and a top choice among emerging nations in the Asia-Pacific (APAC) region. Its appeal lies in attractive pricing, superior valuations, and promising yields for investors seeking lucrative opportunities.
In 2023, foreign inflows experienced a resurgence, marking a 20% year-on-year increase to reach $3.6 billion.

These investments transcended traditional channels, expanding into alternative asset classes, thereby strengthening the robust growth in domestic office, residential, and industrial segments.

Looking ahead, investor enthusiasm is poised to stay robust, with fresh funds eyeing entry into the Indian market. Although income-generating office assets remain a top choice, there’s a renewed interest expected in residential, industrial, and alternative sectors.

“Investments in Indian Real Estate have been consistent for the past few years and have an innate potential to grow further on account of structural changes in demand for capital.

Global investors have always remained at the forefront and consistently infused average $4 Billion annually in the last five years, showcasing continued commitment and confidence towards the sector. With a rise on performance credit, special situations, portfolio acquisitions, asset reconstruction and related structures the sector is poised to attract even more investments in the next few years,” said Piyush Gupta, Managing Director, Capital Markets & Investment Services at Colliers India.

APAC nations show increased interest in Indian real estate While countries like the US and Canada continue to be primary sources of capital, prominent APAC nations such as Singapore, Hong Kong, South Korea, and Japan are increasingly turning their attention to India’s burgeoning real estate market. In 2023, investment inflows from the APAC region surged by 57% year-on-year, totaling $1.8 billion, with 70% allocated to
office assets.

However, besides office properties, APAC countries have also demonstrated interest in residential, industrial, and warehousing assets. The influx of investments nearly doubled since 2019, indicating a substantial rise in investor enthusiasm and confidence in India’s real estate sector.

Source: Mint

ដំណឹងល្អៈ មជ្ឈមណ្ឌលសេវាកម្មស្នើសុំ “ទិដ្ឋាការ”ទៅចិននឹងបើកដំណើរការនៅភ្នំពេញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន ដែលមានទីតាំងនៅអគារ Flatiron by Meridian ក្នុងរាជធានីភ្នំពេញ នឹងបើកដំណើរការនៅថ្ងៃទី២២ ខែមីនាខាងមុខនេះ។

ការបើកដំណើរការមជ្ឈមណ្ឌលនេះ ដើម្បីផ្តល់សេវាកម្មជូនប្រជាពលរដ្ឋកម្ពុជា និងប្រជាជនមកពីប្រទេសផ្សេងៗ ដែលស្នើសុំទិដ្ឋាការចិន។មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន គឺជាក្រុមហ៊ុនផ្តល់សេវាកម្មមួយ ដែលបានចុះបញ្ជីនៅកម្ពុជា និងត្រូវបានទទួលស្គាល់ដោយស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា៕

 

ទីផ្សារអចលនទ្រព្យឥណ្ឌាស្រូបទាញបានលំហូរFDIជាង៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថានភាពកំណើនសេដ្ឋកិច្ចដ៏រឹងមាំ បូករួមនឹងបរិយា កាសវិនិយោគអំណោយផល និងការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសឥណ្ឌា ក្លាយទៅជាមជ្ឈមណ្ឌលវិនិយោគ ដ៏គួរឱ្យទាក់ទាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដូច្នេះហើយ មូលនិធិថ្មីៗជាច្រើនកំពុងពិចារណា ចំពោះការឈានជើងចូលទៅកាន់ទីផ្សារឥណ្ឌា ដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅទូទាំងពិភពលោក។

តួយ៉ាងមូលនិធិសកល និងមូលនិធិរបស់រដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដូចជា មូលនិធិMubadla មូលនិធិ Mitsubishi Fudson មូលនិធិ PAG Credit & Markets មូលនិធិ Cadillac Fairview មូលនិធិ Korea Investment Corp និងមូលនិធិ PNB Malaysia កំពុងពង្រីកការវិនិយោគរបស់ពួកគេ ឬបង្កើតការសហការថ្មីៗ ដើម្បីចាប់យកឱកាសរីកចម្រើននៅក្នុងប្រទេសឥណ្ឌា។
លោក Piyush Gupta នាយកគ្រប់គ្រងទីផ្សារមូលធន និងសេវាកម្មវិនិយោគ នៅក្រុមហ៊ុនអចលនទ្រព្យ Colliers India លើកឡើងថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា មានភាពរឹងមាំល្អ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាមានសក្ដានុពលក្នុងការរីកចម្រើនបន្ថែមទៀត ដោយផ្អែកលើការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងតម្រូវការដើមទុន។

លោកបន្តថា “វិនិយោគិនសកលតែងតែនាំមុខគេ និងបន្តចាក់បញ្ចូលទឹកប្រាក់ ជាមធ្យម៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចូលទៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីការបន្តការប្តេជ្ញាចិត្ត និងទំនុកចិត្តចំពោះវិស័យនេះ”។

អ្នកជំនាញរូបនេះបន្ថែមថា “វិស័យអចលនទ្រព្យឥណ្ឌានឹងអាចទាក់ទាញការវិនិយោគ បានកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលមានស្ថានភាពពិសេស ការទិញយកផលប័ត្រ ការកសាងទ្រព្យសកម្មឡើងវិញ និងរចនាសម្ព័ន្ធពាក់ព័ន្ធនានា”។

បណ្តាប្រទេសដ៏លេចធ្លោ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ដូចជាសិង្ហបុរី ហុងកុង កូរ៉េខាងត្បូង និងជប៉ុនកំពុងបង្វែរការចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើទីផ្សារអចលនទ្រព្យ របស់ប្រទេសឥណ្ឌា។

តួយ៉ាង ក្នុងឆ្នាំ២០២៣ លំហូរវិនិយោគផ្ទាល់ពីតំបន់អាស៊ីប៉ាស៊ីហ្វីក ចូលទីផ្សារអចលនទ្រព្យឥណ្ឌា បានកើនឡើង៥៧ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលសរុបជាទំហំទឹកប្រាក់ មានចំនួន១,៨ពាន់លានដុល្លារអាមេរិក ហើយចំនួន៧០%នៃទុនវិនិយោគសរុប បានហូរចូលទៅក្នុងផ្នែកការិយាល័យ៕

ក្រុមហ៊ុនAirAsia Cambodia គ្រោងបើកជើងហោះហើរក្នុងស្រុករវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នៅឧសភា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចាប់ផ្តើមការលក់សំបុត្រ សម្រាប់ជើងហោះហើរក្នុងស្រុក ខណៈក្រុមហ៊ុន AirAsia កំពុងពង្រីកអង្គភាពនៅទូទាំងតំបន់ និងឈានទៅចាប់យកឱកាសពីការកើនឡើងនៃតម្រូវការធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia កើតចេញពីការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន AirAsia Capital A ដែលកាន់កាប់ភាគហ៊ុនចំនួន៥១% និងក្រុមហ៊ុនកម្ពុជា Sivilai Asia កាន់កាប់ភាគហ៊ុនដែលនៅសេសសល់។

យោងតាម​សេចក្តី​ថ្លែងការណ៍ ​នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែមីនា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន AirAsia Cambodia នឹងបើកជើង​ហោះហើរ​ដំបូង​របស់​ខ្លួន​ រវាង​រាជធានីភ្នំពេញ ​ទៅ​កាន់ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី២ ខែ​ឧសភាខាងមុខនេះ។

ជាមួយគ្នានោះ ក្រុមហ៊ុន​នេះ​ នឹង​ផ្តល់​សេវា​ផ្លូវ​ហោះហើរ​ រវាង​ទីក្រុង​ទាំងពីរ​ ក៏ដូចជា ​សេវាហោះហើរទៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ចំនួន​ពីរ​គ្រឿង។

ការបើកជើងហោះហើរលើកដំបូង នៅខែឧសភាខាងមុខនេះ គឺយឺតជាងផែនការដំបូងជាង១ឆ្នាំ ដែលនឹងកត់សម្គាល់ការពង្រីកខ្លួនជាលើកដំបូងរបស់ក្រុមហ៊ុននេះ ចូលទៅក្នុងទីផ្សារថ្មីមួយ គិតចាប់តាំងពីជំងឺរាតត្បាត បានវាយលុកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងបង្ខំឱ្យក្រុមហ៊ុនបិទអង្គភាពនៅក្នុងប្រទេសឥណ្ឌា និងជប៉ុន។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏កំពុងស្វែងរកឱកាសផ្សេងទៀត នៅក្នុងទីផ្សារអាស៊ានផងដែរ។

លោក Tony Fernandes ស្ថាបនិកក្រុមហ៊ុន AirAsia បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតអង្គភាពថ្មី នៅប្រទេសសិង្ហបុរី និងវៀតណាម ដែលនឹងបង្កើនប្រតិបត្តិការ ដែលមានស្រាប់នៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃ។

លោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរតាមផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា សម្រេចបានកំណើនគួរឱ្យកត់សម្គាល់។

លោកបន្ថែមថា “យើងមានចក្ខុវិស័យ ក្នុងការផ្លាស់ប្តូររបៀបដែ​លប្រជាជនធ្វើដំណើរក្នុងប្រទេសកម្ពុជា និងធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស ក្លាយជាផ្នែកដ៏សំខាន់មួយ នៃបណ្តាញដឹកជញ្ជូនរបស់ប្រទេសកម្ពុជា”៕

ការប្រកួតសម្រស់បវរកញ្ញានៅកម្ពុជា ផ្សារភ្ជាប់ជាមួយជាមួយការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក

        ដោយៈ គង់ សូរិយា

        សៀមរាបៈ​ ស្លៀកសម្លៀកបំពាក់តួអង្គអប្សរា ក្រុមបវរកញ្ញាពិភព​លោក Universal Women បានឈរបង្អួតរាងនៅមុខប្រាសាទអង្គរដ៏ល្បាញល្បីរបស់កម្ពុជា ជាមួយសម្រស់ និងមន្តស្នេហ៍របស់ពួកគេភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រទន់។

       ចេញពីតំបន់បេតិកភ័ណ្ឌដ៏ល្បីល្បាញ និងជាបេតិកភ័ណពិភពលោករបស់មនុស្សជាតិ កំពូលសម្រស់របស់ប្រទេស ចំនួន៥០បានចាកចេញពីទឹកដីអង្គរ មកបង្ហាញរាងយ៉ាងល្វតល្វន់ នៅតំបន់ឆ្នេរ ដែលមានឆ្នេរខ្សាច់សក្បុស លំដាប់ពិភពលោកនាទីក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។

       ព្រះរាជាណាចក្រកម្ពុជា “ប្រទេសតូច បេះដូងធំ” ជាទឹកដីនៃស្នាមញញឹមកាលពីអតីតកាល ប៉ុន្តែឆ្លងកាត់យុគដ៏ខ្មៅងងឹតជាច្រើនសតវត្សរ៍ ប្រទេសនេះបាខ្ទេចខ្ទាំ និងរួមតូច ប៉ុន្តែបច្ចុប្បន្នស្នាមញញឹម ដែលពោរពេញដោយមន្តស្នេហ៍ និងភាពកក់ក្តៅ បានវិលត្រលប់មកកម្ពុជាវិញ នាដើមសតវត្សរ៍ទី២១នេះ។

ក្រៅពីទស្សនារមណីយដ្ឋាន ប្រវត្តិសាស្រ្ត ងូតទឹកកម្សាន្ត ឈរបង្អួតរាងយ៉ាងរវើរវាយនៅលើឆ្នេរខ្សាច់ ក្រុមបវរកញ្ញាទាំងនេះ ក៏បានអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។

ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតុបតែងខ្លួនជាអប្សរា ពួកគេបានផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទបុរាណ ហើយពួកគាត់ បានបង្កើតជាពេលវេលាដ៏អស្ចារ្យមួយ ដែលមិនអាចបំភ្លេចបាន ចំពោះភាពកក់ក្តៅ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពួកគាត់។

ឆ្លៀតក្នុងឱកាសនោះដែរក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះ នៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ នាវេលាយប់ថ្ងៃទី១៧ មីនា ។ ហើយនាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ នៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនា រូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុនភេសជ្ជៈថៃ Thai Drinks ពង្រីកការវិនិយោគលើម៉ាកយីហោរបស់ខ្លួននៅកម្ពុជា

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុន Thai Drinks ដែលជាអ្នកធ្វើទីផ្សារ និងជាអ្នកគ្រប់គ្រងម៉ាកយីហោរបស់ភេសជ្ជៈ est Cola បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកទុនវិនិយោគនៅតំបន់អាស៊ី ដោយផ្តោតលើប្រជាជនកើត ក្នុងសម័យបច្ចេកវិទ្យាទំនើប ឬហៅថា Gen Z។

លោកស្រី Suporn Denpaisarn ប្រធានផ្នែកភេសជ្ជៈគ្មានជាតិអាល់កុលនៅក្រុមហ៊ុន Thai Drinks បានលើកឡើងថា “ក្រុមហ៊ុនរំពឹងថា ទីផ្សារភេសជ្ជៈថៃប្រភេទSoft Drink នឹងកើនឡើង២៥% ក្នុងរដូវក្ដៅ ដោយសារអាកាសធាតុក្តៅ និងការធ្វើយុទ្ធនាការទីផ្សារដ៏ខ្លាំង”។លោកស្រីបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិអាស៊ីជំនាន់ថ្មី បានលេចត្រដែតឡើង នៅលើឆាកពិភពលោក ដោយទទួលបានការទទួលស្គាល់ និងប្រជាប្រិយភាព ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានកសាងអំណាចទន់ នៅក្នុងវិស័យកម្សាន្ត តន្ត្រី កីឡា ម៉ូដ និងអាហាផងដែរ។

លោកស្រីបន្ថែមថា “ដូច្នេះហើយ ទើបក្រុមហ៊ុនមានបំណងចាប់យកឱកាសទីផ្សារ Gen Z ដោយពង្រីកការផ្សព្វផ្សាយ និងមូលដ្ឋានអតិថិជនរបស់ភេសជ្ជៈ est Cola នៅក្នុងប្រទេសថៃ និងតំបន់អាស៊ី”។

លោកស្រី Suporn បានអះអាងថា “ឱកាសរីកចម្រើននៅក្នុងតំបន់អាស៊ី គឺពិតជាអស្ចារ្យណាស់។ យើងមើលឃើញនូវឱកាសដ៏ធំមួយ ដែលភេសជ្ជៈស្ថិតក្រោមម៉ាកយីហោរបស់យើង អាចទទួលបានចំណែកទីផ្សារនៅក្នុងតំបន់”។

លោកស្រី​បានគូសបញ្ជាក់ថា​ “កាលពីខែ​មករាកន្លងទៅ យើង​បាន​ពង្រីក​ម៉ាក​យីហោ​របស់​យើង ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែយើង​មាន​អ្នក​ចែកចាយ​ ក្នុង​ស្រុក​ស្រាប់នៅ​ទីនោះ រួម​ជាមួយ​តែ​បៃតងOishi ផងដែរ”៕

ដើមឈើចំនួន៨ប្រភេទ នឹងដាំនៅទីតាំងពុទ្ឋបដិមាកំពស់១០៨ម៉ែត្រលើកំពូលភ្នំបូកគោ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុនសុខាអូតែល នឹងដាំដើមឈើចំនួន៨ប្រភេទ នៅទីតាំងសាងសង់ពុទ្ឋបដិមា កំពស់១០៨ម៉ែត្រលើកំពូលភ្នំ បូកគោ ខណៈពុទ្ឋបដិមាតូចៗ៨៤,០០០អង្គទៀត នឹងត្រូវរៀបចំនៅក្នុងពុទ្ឋបដិមាដ៏ខ្ពស់នេះ។

ដើមឈើ និងផ្កាសំខាន់ៗចំនួន៨ប្រភេទនោះរួមមាន ដើម​សាគូរ៉ាពណ៍ឈូក ដើម​សាគូរ៉ាពណ៍ឈូកស្រាល ដើម​សាគូរ៉ាពណ៍ស ដើម​សាគូរ៉ាពណ៍លឿង ដើមស្រល់ ដើមឬស្សី ដើមពោធិ៍ និងដើមសាលព្រឹក្ស។

ទីតាំងសាងសង់ពុទ្ឋបដិមានេះ ស្ថិតនៅលើទំហំដីសរុប៩១,៧ ហិចតា ស្ថិតនៅចំណុចវាលស្រែ៥០០នៃភ្នំបូកគោ ដែលស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស។

តាមព័ត៌មានបញ្ជាក់ឲ្យដឹងពី ផេកពុទ្ឋបដិមានេះបានឲ្យដឹងថា ក្រៅពីការកសាង ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ស្កឹមស្កៃ និង​ព្រះពុទ្ធប្បដិមាអង្គតូច84,000 អង្គ នៅក្នុងគម្រោងទាំងមូល។

ក្រុមហ៊ុនសុខា នឹងមានគម្រោងបង្កើតនូវឧទ្យានផ្សេងៗជាច្រើនដែលក្នុងឧទ្យាននីមួយៗ សុទ្ធសឹងតែមានដំណែលរឿងទាក់ទង ទៅនឹងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិ ។

អ្នកឧកញ៉ាសុខ គង់អគ្គនាយកក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការសាងសង់រូបព្រះពុទ្ឋបដិមានេះ ដើម្បីគោរពបូជាដល់ពុទ្ឋសាសនា ក៏ដូចជា លើកកំពស់វិស័យទេសចរណ៍នៅខេត្តកំពត ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនសុខាបានវិនិយោគ ទឹកប្រាក់ប្រមាណ៥០០លានដុល្លាររួចហើយ នៅលើកំពូលភ្នំនេះ។

អ្នកឧកញ៉ាបានបន្តថា “បើលោកចង់ដើរលេង លោកមិនខ្វះលុយ សម្រាប់ដើរលេងនៅជុំវិញពិភពលោកទេ ប៉ុន្តែលោកចង់រួមចំណែកចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា”។

អ្នកឧកញ៉ាសុខ គង់កាលពីឆ្នាំមុន បានប្រកាសលក់ដី និងសណ្ឋា​គារសុខា នៅតំបន់ជ្រោយចង្វារទំហំ១៣ហិកតា តម្លៃ១៥០០លានដុល្លារ ដើម្បីយកថវិកាមកអភិវឌ្ឍន៍ទីក្រុងបូកគោ៕

រដ្ឋបាលខេត្តកោះកុងចាប់ផ្តើមកែសម្រួលព្រំប្រទល់ស្រុកចំនួន២ នៅមូលដ្ឋានរបស់ខ្លួន

        ដោយៈ គង់ សូរិយា

        កោះកុងៈ ​លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត​​កោះកុង កាលពីថ្ងៃទី១៩ មិនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកែសម្រួលព្រំប្រទល់ឃុំជីផាត ស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។

 ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងលោកសុខ សុទ្ឋី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកែសម្រួលព្រំប្រទល់ រវាងឃុំជីផាតស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ទីតាំងដីដែលជាកម្មវត្ថុនៃការពិភាក្សា ដើម្បីកែសម្រួលព្រំប្រទ​ល់នេះ បើពិនិត្យតាមផែនទីភូមិសាស្ត្ររដ្ឋបាលកន្លងមក គឺស្ថិតនៅក្នុងដែនរដ្ឋបាលនៃឃុំជីខលើ ស្រុកស្រែអំបិល ប៉ុន្តែយោងតាមភូមិសាស្ត្រជាក់ស្តែង ទីតាំងដីនេះស្ថិតនៅក្បែររដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង ហើយកន្លងមក ប្រជាពលរដ្ឋ ក៏តែងតែប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋបាលឃុំជីផាតផងដែរ ព្រោះយល់ថា ស្ថិតក្នុងដែនរដ្ឋបាលឃុំជីផាត។

ក្បាលដីពាក់ព័ន្ធដែលវាស់វែងដោយ បប០១ (បច្ចុប្បន្នក្នុងផែនទីភូមិសាស្ត្ររដ្ឋបាល ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិលចំនួន ៦៨៤ក្បាលដី ស្មើនឹងទំហំ៦៧៣៦ហិកតា  ក្នុងនោះក្បាលដី ដែលគ្រប់គ្រង កាន់កាប់ ដោយប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានចំនួន៥២១ក្បាលដី និងក្បាលដីចំនួន១៦៣ក្បាលដី គ្រប់គ្រងដោយប្រជាពលរដ្ឋ នៅក្រៅឃុំជីផាត រួមមាន ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពតខេត្តកណ្តាល និងប្រជាពលរដ្ឋនៅឃុំបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិល (មិនមានប្រជាពលរដ្ឋនៅឃុំជីខលើទេ)។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាពដូចខាងក្រោម៖

ទី១.ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី នៃក្បាលដីវាស់វែងដោយបប០១ ទាំង ៦៨៤ក្បាលដី (ទាំងដីដែលកាត់ឆ្វៀលរួច ស្ថិតនៅក្នុងតំបន់ឥណទានកាបូន និងមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន) គឺប្រគល់ជូនរដ្ឋបាលឃុំជីផាត គ្រប់គ្រង និងការពារ។

ទី២.ការកំណត់ព្រំប្រទល់រវាងរដ្ឋបាលឃុំជីផាត ជាមួយរដ្ឋបាលឃុំជីខលើ អង្គប្រជុំសម្រេចជាបឋមថា ក្បាលដីវាស់វែងដោយ បប០១ ចំនួន៥៤១ក្បាលដី ដែលមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន នឹងត្រូវធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកាត់បញ្ចូលទៅក្នុងភូមិសាស្ត្រ រដ្ឋបាលឃុំជីផាត។

ទី៣ ចំណែកឯ ក្បាលដីវាស់វែងដោយ បប០១ ចំនួន១៤៣ក្បាលដី ដែលស្ថិតនៅក្នុងតំបន់ឥណទានកាបូនថាតើ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំណានោះ នឹងត្រូវប្រជុំពិភាក្សាបន្ត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕

បុណ្យទន្លេរនៅខេត្តសៀមរាប ព្រឹត្តិការណ៍ដែលកន្លងផុត ប៉ុន្តែស្ថិតនៅក្នុងការចងចាំជាមួយស្នាមញញឹម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទម្រង់សិល្បៈទស្សនីយភាពជាច្រើន បានបង្ហាញឡើងក្នុងព្រឹត្តិការណ៍បុណ្យទន្លេរ រយៈពេលពីរថ្ងៃ ដែលបានបញ្ចប់ទៅជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ជាច្រើន។

       បុណ្យទន្លេរ ដែលបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់១៧មិនាកន្លងមកនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ៥៥ម៉ឺននាក់ចូលរួមទស្សនា និងកម្សាន្តប៉ុណ្ណោះទេ តែព្រឹត្តិការណ៍ល់កទី៨នេះ បានបង្ហាញនូវទម្រង់សិល្បៈដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរមកកាន់ខេត្តសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍នានា។

កម្រងរូបភាពអនុស្សាវរីយ៍រយៈពេល៣ថ្ងៃ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ដែលក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន បានរៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរួមចំណែកជំរុញកំណើនភ្ញៀវទេស​ចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេរ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

នៅក្នុងព្រឹត្តិការណ៍នេះ មាននូវសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា ១- ការជិះទូកកម្សាន្ត ២- មហោស្រពម្ហូបអាហារមេគង្គ ៣- ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ៤- ការវាយកូនហ្គោល ៥- សិល្បៈសូនរូប ៦- ការតាំងពិព័រណ៌រូបភាពសត្វស្លាប។ ៧- ការតាំងពិព័រណ៍ត្រី ៨- ការតាំងពិព័រណ៍តុក្តតា ៩- ពិធីបណ្តែតកន្ទោង។ ១០- ទស្សនីយភាព សិល្បៈមហាជន និងល្ខោនស្បែកធំ ១១- យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ១២- កីឡាបាញ់ធ្នូ ១៣- ការប្រឡងប្រជែងអានអត្ថបទ ១៤- ពិធីព្រលែងកូនត្រី ១៥- ការជិះកង់កម្សាន្ត ១៦- ស្តង់លក់ទំនិញ ១៧- ការកម្សាន្តនៅ Pub Street និងកម្មវិធីផ្សេងៗជាច្រើនទៀត។

ក្រៅពីកម្មវិធីកម្សាន្តខាងលើនេះ ក៏មានការចូលរួមពីសិល្បៈករល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនផងដែរ។សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យទន្លេរលើកទី៨ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុន៕

ក្រុមហ៊ុនអន្តរជាតិជាច្រើនស្វែងរកឱកាសវិនិយោគលើការអភិវឌ្ឍន៍បៃតងនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិជាច្រើន បាននិងកំពុងស្វែងរកឱកាសវិនិយោគបៃតងនៅកម្ពុជា ខណៈប្រទេសនេះបើកចំហរស្វាគម​ន៍វិនិយោគិនពីគ្រប់ទិសទី។​

ក្រុមហ៊ុនដែលពិនិត្យស្វែងរកឱកាសវិនិយោគ នៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលមានចំណាប់អារម្មណ៍លើវិស័យការអភិវឌ្ឍបៃតង ដឹកនាំដោយលោកJohn Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និងសិង្ហបុរី ចូលជួបពិភាក្សាការងារ ព្រមទាំងស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនការត្រៀមខ្លួនរួចរាល់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគ ពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះ កម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។

លោកបញ្ជាក់ថា “កម្ពុជាមានភាពបើកចំហរ ក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្ត លើវិស័យមួយចំនួនស្រ​ប​តាមច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១”។

ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍ សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕