Philippines says Japan, South Korea, India offer to fund railway projects

MANILA: Japan, South Korea and India have offered to finance three Philippine railway projects worth nearly US$5 billion, the country’s transport chief said on Monday (Nov 6), after Manila dropped China as a funding source last year.

Transportation Secretary Jaime Bautista said the Philippine government could tap the three countries for possible official development assistance (ODA). He said the government may also fund a portion of the rail projects or seek private sector investments.

“We’re exploring these. We cannot give any details yet,” Bautista told a media forum.

The rail projects are the Subic-Clark Railway Project, the Philippine National Railways South Long-Haul Project and the Davao-Digos segment of the Mindanao Railway Project, collectively worth US$4.95 billion.

President Ferdinand Marcos Jr had ordered officials last year to renegotiate loan agreements with China, which were considered “withdrawn” after the Chinese government failed to act on the funding request.

But Bautista said the government had to look for other financing options since there was no progress on the loan negotiations with China on the rail projects, which began in 2018 during the term of former President Rodrigo Duterte.

Duterte pursued warmer ties with Beijing and set aside territorial disputes in exchange for billions of dollars in aid when he was president. Marcos replaced him in June last year.

From more than 1,100km before World War II, the Philippines had only 77km of operational railway as of 2016, well behind other urban centres across Asia, government data shows. Marcos has promised to modernise the country’s railway system.

Construction of the Philippines’ first subway train, funded by loans from Japan, is underway in the capital region. Source: Reuters/ec

មហាសេដ្ឋី Jack Ma មានសុទិដ្ឋិនិយមខ្លាំងចំពោះ Alibaba ហើយនឹងបន្តរក្សាទុកភាគហ៊ុនក្នុងក្រុមហ៊ុននេះ

តែម សុខុម

សិង្ហបុរី: កំពូលមហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុនយក្ស Alibaba “មានសុទិដ្ឋិនិយមខ្លាំង” ចំពោះក្រុមហ៊ុន ហើយបានប្ដេជ្ញារក្សាទុកភាគហ៊ុនក្នុងក្រុមហ៊ុននេះ។

នេះបើយោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ដោយដកស្រង់សេចក្ដីថ្លែងការណ៍ពីការិយាល័យរបស់លោក។

ការអត្ថាធិប្បាយពីការិយាល័យរបស់លោក Jack Ma នេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីឯកសារមួយរបស់និយ័តករបានបង្ហាញថា មូលនិធិគ្រួសាររបស់លោកគ្រោងលក់ចេញ១០លានភាគហ៊ុននៃក្រុមហ៊ុន Alibaba Group Holdings ដែលរក្សាទុកនៅធនាគារអាមេរិក ក្នុងតម្លៃប្រមាណ៨៧១លានដុល្លារ។Jack Ma positive on Alibaba, will continue to hold shares: Report | The  Straits Timesការិយាល័យរបស់លោក Jack Ma បាននិយាយថា “យើងជឿថា តម្លៃភាគហ៊ុនបច្ចុប្បន្នគឺស្ថិតក្រោមតម្លៃសមរម្យរបស់វា”។ ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការឆ្លើយបំភ្លឺ ក្រុមហ៊ុន Alibaba មិនបានឆ្លើយតបនោះទេ។

ការលក់ដូរភាគហ៊ុននេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមហ៊ុន JSP Investment និងក្រុមហ៊ុន JC Properties ដែលជាផ្នែកមួយនៃមូលនិធិគ្រួសាររបស់លោក Jack Ma៕ Reuters ៕

គម្រោងកាស៊ីណូ និងរីហ្សត Ho Tram តម្លៃជាង៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលបញ្ចប់ការសាងសង់លើកទី១១

តែម សុខុម
ហូជីមិញ: គម្រោងអភិវឌ្ឍន៍កាស៊ីណូ និងរីហ្សតខ្នាតយក្ស Ho Tram តម្លៃ៤,២៣ពាន់លានដុល្លារអាមេរិក នៅប្រទេសវៀតណាម ភាគខាងត្បូង ត្រូវបានពន្យារពេលបញ្ចប់ការសាងសង់ជាស្ថាពរដល់ឆ្នាំ២០២៧។

នេះមិនមែនជាការពន្យារពេលលើកទី១ នោះទេ ពោលគឺជាលើកទី១១ ហើយ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា។

ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd ទទួលបានលិខិតអនុញ្ញាតក្នុងឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍគម្រោងកាស៊ីណូ និងរីហ្សត Ho Tram ដែលមានកាស៊ីណូមួយ សណ្ឋាគារលំដាប់ផ្កាយ៥ មួយដែលមាន៩.០០០បន្ទប់គេង ទីលានវាយកូនហ្គោលដែលមាន១៨រន្ធ វីឡាមួយចំនួន និងតំបន់លក់ទំនិញមួយ។$4B Ho Tram casino developer seeks postponement againកាស៊ីណូ និងទីលានវាយកូនហ្គោលក្នុងគម្រោងនេះបានបើកដំណើរការហើយនៅពេលនេះ។ ប៉ុន្តែគម្រោងទាំងមូលមិនទាន់បានសាងសង់បញ្ចប់ជាស្ថាពរនៅឡើយទេ ពោលគឺនៅសល់ច្រើនទៀត។

យោងតាមក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាម ឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd បានចំណាយអស់១,៣ពាន់លានដុល្លារ ឬស្មើនឹង៣០,៩%នៃថ្លៃចំណាយសរុបសម្រាប់គម្រោងកាស៊ីណូ និងរីហ្សតនេះ។

ក្រុមហ៊ុនបានពន្យារពេលបញ្ចប់គម្រោងនេះជាច្រើនលើកច្រើនសាដោយលើកហេតុផលថារងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនគ្រប់គ្រាន់រវាងក្រុងហូជីមិញ និងក្រុងបាហ្សៀ (Ba Ria) ខេត្តវង់តៅ (Vung Tau) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយ៕ VN Express៕

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា បង្ហាញឆន្ទៈ ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវដែក តម្លៃជិត៥ពាន់លានដុល្លារ របស់ហ្វីលីពីន

ដោយ: គង់ លាងហួរ
ម៉ានីល: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា បានបង្ហាញឆន្ទៈ ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវដែកហ្វីលីពីនចំនួន៣ ដែលមានតម្លៃជិត៥ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទីក្រុងម៉ានីលបានប្រកាសឈប់ស្វែងរកមូលនិធិពីប្រទេសចិន។

លោក Jaime Bautista រដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនអាចទាញយកសក្តានុពលពីប្រទេសទាំង៣សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) តាមដែលអាចធ្វើទៅបាន។លោកបានបន្តថា រដ្ឋាភិបាលក៏អាចផ្តល់មូលនិធិមួយផ្នែកដល់គម្រោងផ្លូវដែកទាំងនេះ ឬក៏ស្វែងរកការវិនិយោគ ពីវិស័យឯកជនផងដែរ។លោក Bautista បានបញ្ជាក់ប្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយមួយថា “យើងកំពុងរុករកមូលនិធិទាំងនេះ ប៉ុន្តែយើងមិនអាចផ្តល់ព័ត៌មានលម្អិតណាមួយនៅឡើយទេ”។

គម្រោងផ្លូវដែកទី១របស់ហ្វីលីពីន មានប្រវែង៣៨០គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Laguna ភាគខាងត្បូងនៃទីក្រុងម៉ានីល ទៅកាន់ខេត្ត Bicol ដែលស្ថិតនៅចុងភាគខាងត្បូងនៃកោះ Luzon ។

គម្រោងផ្លូវដែកទី២ មានប្រវែង៧១គីឡូម៉ែត្រ ដែលគ្រោងស្ថាបនាឡើង ដើម្បីតភ្ជាប់តំបន់កំពង់ផែសេរី Subic Bay ទៅកាន់តំបន់កំពង់ផែសេរី Clark Freeport ។ ចំណែកឯ គម្រោងទី៣ គឺជាការសាងសង់កំណាត់ផ្លូវ ក្នុងដំណាក់កាលដំបូងនៃគម្រោងផ្លូវដែក Mindanao Railway។

កាលពីឆ្នាំមុន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាដល់ក្រុមមន្ត្រីឱ្យចរចាឡើងវិញនូវកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលចិនមិនបានធ្វើសកម្មភាពលើសំណើផ្តល់មូលនិធិនេះឡើយ។

ប៉ុន្តែ លោករដ្ឋមន្ត្រី Bautista បានអះអាងថា រដ្ឋាភិបាលបានស្វែងរកជម្រើសប្រភពហិរញ្ញប្បទាន មកពីប្រទេសផ្សេងទៀត ខណៈការចរចាលើប្រាក់កម្ចីជាមួយប្រទេសចិន មិនមានការរីកចម្រើននោះឡើយ ចាប់តាំងពីឆ្នាំ២០១៨ ក្នុងអាណត្តិរបស់អតីតលោកប្រធានាធិបតី Rodrigo Duterte៕

មេដឹកនាំឥណ្ឌូនេស៊ី និងថៃ ប្រជែងគ្នាដណ្ដើមបានការវិនិយោគច្រើនពាន់លានដុល្លារ ពីក្រុមហ៊ុនអាមេរិក ក្នុងកិច្ចប្រជុំ APEC

តែម សុខុម

បាងកកៈ ប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលជាគូប្រជែងជើងខ្លាំងក្នុងតំបន់អាស៊ាន កំពុងប្រជែងគ្នាទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំកំពូល APEC ដែលកំពុងតែប្រព្រឹត្តទៅនៅ San Francisco សហរដ្ឋអាមេរិក។

ជាលទ្ធផលរហូតមកទល់ពេលនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងធំៗដែលមានទំហំច្រើនពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅមុននេះបានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla អំឡុងជំនួបជាមួយកំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះអំឡុងខែឧសភា ឆ្នាំ២០២២។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុន Tesla ផងដែរ ហើយថែមទាំងបានបើកបរសាកល្បងរថយន្ត Tesla នៅវិមានរដ្ឋាភិបាលកាលពីខែមុនទៀតផង។

អំឡុងកិច្ចប្រជុំកំពូល APEC នៅសប្តាហ៍នេះ លោក Srettha Thavisin សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំៗរួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon ដែលបូកបញ្ចូលគ្នាមានទំហំទុនវិនិយោគប្រមាណ៣០០ពាន់លានបាត (៨,៥១ពាន់លានដុល្លារអាមេរិក)។

ការវិនិយោគទាំងនេះមានគោលដៅបង្កើនហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃ ដោយផ្ដោតលើគោលនយោបាយនវានុវត្តន៍ថ្មី និងគោលនយោបាយសេវាកម្ម Cloud។

ក្រុមហ៊ុន Google កំពុងសម្លឹងជ្រើសយកប្រទេសថៃ ធ្វើជាទីតាំងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យទី៤ របស់ខ្លួនប្រចាំអាស៊ី។ ការសហការគ្នានេះត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃ ដែលមានបំណងបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត AI។

ទន្ទឹមនេះ ក្រុមហ៊ុន Microsoft គ្រោងបោះទុនវិនិយោគ១០០ពាន់លានបាត (២,៨៤ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រទេសថៃ ក្នុងដំណាក់កាលដំបូងនៃការផ្ដោតលើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងថាមពលស្អាត។

ប្រទេសថៃ បានប្រកួតប្រជែងឈ្នះប្រទេសម៉ាឡេស៊ី និងវៀតណាម នៅក្នុងការទាក់ទាញបានការវិនិយោគរបស់ក្រុមហ៊ុន Microsoft។

ចំណែកឯប្រទេសឥណ្ឌូនេស៊ី ទទួលបានជោគជ័យនៅក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាមេរិក ExxonMobil ដោយទាក់ទាញបានការវិនិយោគក្នុងទំហំ១៥ពាន់លានដុល្លារអាមេរិក លើគីមីឥន្ធនៈ បន្ទាប់ពីប្រធានាធិបតី Joko Widodo បានជួបជាមួយប្រធានក្រុមហ៊ុននេះ គឺលោក Darren Woods។

ក្រុមហ៊ុន ExxonMobil គ្រោងបោះទុនវិនិយោគលើគម្រោងគីមីឥន្ធនៈ និងការសាងសង់រោងចក្រផ្ទុកគីមីឥន្ធនៈក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រផ្ទុកគីមីឥន្ធនៈនេះត្រូវបានរំពឹងថាមឹងមានទំហំធំបំផុតប្រចាំអាស៊ីអាគ្នេយ៍។

ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតទី១ និងប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ ប្រចាំតំបន់អាស៊ាន កំពុងធ្វើការប្រកួតប្រជែងគ្នាទាក់ទាញការវិនិយោគពីក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ជាពិសេសក្រុមហ៊ុនដែលរកស៊ីខាងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ តាមរយៈការបង្អួតបង្ហាញពីឱកាសវិនិយោគដល់ទាក់ទាញនៅក្នុងតំបន់៕ The Nation៕

Singapore to import 1.2 GW electricity from Vietnam by 2035

Sembcorp Utilities Pte Ltd would source it from offshore wind power plants and potentially other sources developed by Petrovietnam Technical Services Corporation, a release from the Singapore Energy Market Authority said Tuesday.

The electricity will be transmitted from Vietnam to Singapore through new subsea cables that will run a distance of around 1,000km.The imports from Vietnam could potentially constitute 10% of Singapore’s requirements, The Straits Times newspaper reported. Sembcorp is a subsidiary of energy firm Sembcorp Industries. Vietnam and Singapore signed a memorandum of understanding for energy cooperation in October last year.

In 2021 Minister for Trade and Industry Gan Kim Yong announced plans to import up to 4 GW of low-carbon electricity by 2035. Approvals have also been given for importing 2 GW from Indonesia and 1 GW from Cambodia. Source: Vnexpress

ប្រទេសសិង្ហបុរីគ្រោងនាំចូលអគ្គិសនីចំនួន១ជីហ្គាវ៉ាត់ពីកម្ពុជា និង១,២ជីហ្គាវ៉ាត់ពីវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរីបានចេញលិខិត អនុញ្ញាតឱ្យក្រុមហ៊ុន ក្នុងស្រុកនាំចូល អគ្គិសនីចំនួន១,២ជីហ្គាវ៉ាត់ ពីប្រទេសវៀតណាម ដែលនេះជាផ្នែកមួយ នៃផែនការរបស់សិង្ហបុរី ក្នុងការនាំចូលអគ្គិសនីឱ្យបាន៤ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងតាមសារពត៌មានវៀតណាម VNExpress ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានរាយការណ៍ថា ក្រុមហ៊ុនក្នុងស្រុក Sembcorp Utilities Pte Ltd របស់សិង្ហបុរី នឹងធ្វើការនាំចូលថាមពលអគ្គិសនី ដែលផលិតចេញពីរោងចក្រថាមពលខ្យល់នៅឆ្នេរសមុទ្រ និងប្រភពថាមពលស្អាតផ្សេងទៀត របស់ក្រុមហ៊ុនវៀតណាម Petrovietnam Technical Services Corporation។យោងតាមប្រភពខាងលើនេះបានឱ្យដឹងទៀតថា ថាមពលអគ្គិសនីទាំងនេះ នឹងត្រូវបញ្ជូនពីប្រទេសវៀតណាម ទៅកាន់សិង្ហបុរី តាមរយ:ខ្សែកាបក្រោមសមុទ្រថ្មីមួយ ដែលមានប្រវែងប្រហែល១.០០០គីឡូម៉ែត្រ។ជាមួយគ្នានេះ កាសែតសិង្ហបុរី The Straits Times បានរាយការណ៍ថា ការនាំចូលអគ្គិសនីពីប្រទេសវៀតណាម អាចបង្កើតបាន១០% នៃតម្រូវការសរុបរបស់សិង្ហបុរី។ តួយ៉ាង ប្រទេសវៀតណាម និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការថាមពលកាលពីខែតុលាឆ្នាំ២០២២កន្លងទៅ។

នៅឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី លោក Gan Kim Yong ក៏ធ្លាប់បានប្រកាសផងដែរអំពីផែនការនាំចូលអគ្គិសនី ដែលមានកាបូនទាបរហូតដល់៤ជីហ្គាវ៉ាត់នៅឆ្នាំ២០៣៥។

ផែនការរបស់ប្រទេសសិង្ហបុរី ក្នុងការនាំចូលអគ្គិសនីឱ្យបាន៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣៥ ក្នុងនោះ រួមមានការនាំចូលអគ្គិសនី២ជីហ្គាវ៉ាត់ ពីប្រទេសឥណ្ឌូនេស៊ី និង១ជីហ្គាវ៉ាត់ ពីប្រទេសកម្ពុជារបស់យើងផងដែរ៕

សភាពាណិជ្ជកម្មកម្ពុជា និងកំពង់ផែឡុងប៊ិច សហរដ្ឋអាមេរិកពិភាក្សាគ្នាលើការដឹកជញ្ជូនទំនិញដោយផ្ទាល់ពីកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីបើកជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលក្រុងឡុងប៊ិច តំណាងអភិបាលក្រុងឡូសអាន់ជែលឡេស (Los Angeles) មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មក្រុងឡុងប៊ិច សភាពាណិ​​ជ្ជកម្មក្រុងឡូសអាន់ជែលឡេស ព្រមទាំងធុរជនអាមេរិក និងកម្ពុជាសរុបជាង៥០០នាក់។ ថ្លែងក្នុងឱកាសនៃពិធីបើកជាផ្លូវការ ពិព័រណ៍ពាណិជ្ជកម្មនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) បានគូសបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅទីក្រុងឡុងប៊ិច គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែលនឹងជួយផ្សព្វផ្សាយអំពីផលិតផល វប្បធម៌ និងសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា។អ្នកឧកញ៉ាបានបន្តថា “ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសដល់ធុរជនអាមេរិក បានស្វែងយល់ និងទទួលយកនូវបទពិសោធន៍ នៃគុណភាពផលិតផល សេវាកម្ម នវានុវត្តន៍ និងបដិសណ្ឋារកិច្ចរបស់សហគ្រិនកម្ពុជា”។អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានបង្កើតការិយាល័យសភាពាណិជ្ជកម្ម តំណាងនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងការិយាល័យតំណាងមួយទៀតនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីពេលថ្មីៗនេះ។

អ្នកឧកញ៉ាបន្តថា “នៅសហរដ្ឋអាមេរិក យើងបានបង្កើតការិ​យាល័យតំណាងផង និងជំនួបពាណិជ្ជកម្មជាមួយកំពង់ផែឡុងប៊ិច ដែលកំពង់ផែនេះ ចង់បានការដឹកទំនិញ ដោយផ្ទាល់ពីកម្ពុជាមកកាន់ទីក្រុងឡុងប៊ិច ដែលជាទីក្រុងកំពង់ផែធំបំផុតទី២នៅអាមេរិក”។ អ្នកឧកញ៉ាបញ្ជាក់ថា នាពេលកន្លងមក ការដឹកជញ្ជូនទំនិញរបស់យើងភាគច្រើន ត្រូវឆ្លងកាត់តាមប្រទេសចិតខាង ដូច្នេះពុំមានឈ្មោះកម្ពុជានោះទេ ប៉ុន្តែយើងជឿជាក់ថា នៅពេលដែលកំពង់ផែទឹកជ្រៅរបស់យើងបើកដំណើរការរួចរាល់ នោះយើងនឹងអាចដឹកជញ្ជូនទំនិញជាច្រើនទៅកាន់ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកដោយផ្ទាល់ ដោយមិនចាំបាច់ ឆ្លងកាត់ប្រទេសផ្សេងៗតទៅទៀតឡើយ”។

លើសពីនេះ អ្នកឧកញ៉ា ក៏បានជំរុញឲ្យធុរជនអាមេរិក ភ្ជាប់ទំនាក់ទំនង ជាមួយធុរជនកម្ពុជា ដែលជាអ្នកផលិត និងអ្នកតាំងពិព័រ​ណ៍ ហើយសង្ឃឹមថា ធុរជនទាំងពីរប្រទេសនឹងអាចស្វែងរកដៃគូសហការធ្វើធុរកិច្ចរួមគ្នា។

ជាមួយគ្នានេះ អ្នកឧកញ៉ាអះអាងថា យើងទទួលបានភាពជោគជ័យដ៏គាប់ប្រសើរ ក្នុងការរៀបចំការតាំងពិព័រណ៍លើកទី១របស់សភាពាណិជ្ជកម្មកម្ពុជា ដែលសហការជាមួយអគ្គកុងស៊ុល។ ក្នុងពិព័រណ៍នេះ មានការដាក់តាំងនូវផលិតផលរបស់ខ្មែរ ហើយខាងសហរដ្ឋអាមេរិក ក៏បានដាក់តាំងផលិតផល របស់ពួកគេផងដែរ ដែលមានជិត១០០ស្តង់។អ្នកឧកញ៉ាបានឱ្យដឹងទៀតថា ដូច្នេះការតាំងពិព័រណ៍នេះសម្រេ​ចបានផ្លែផ្កាដោយជោគជ័យ ហើយក្រុមពាណិជ្ជករអាមេរិក ដែលបានទទួលទិញផលិតផលផ្សេងៗ ពីបណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ និងវៀតណាម បានសង្កេតឃើញថា វត្ថុធាតុដើមមួយចំនួនគឺជារបស់កម្ពុជា ដូច្នេះពាណិជ្ជករអាមេរិកចង់បានការតភ្ជាប់ការដឹកជញ្ជូន ទំនិញដោយផ្ទាល់ពីកម្ពុជា ដោយពុំចាំបាច់ឆ្លងកាត់អ្នកកណ្តាល ឬប្រទេសផ្សេងៗ។

អ្នកឧកញ៉ាបានបន្ថែមថា “ក្រុមពាណិជ្ជករ ដែលបានអញ្ជើញមកជួបយើង ក្នុងជំនួបពាណិជ្ជកម្មមួយកាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា គឺពួកគេបានទាក់ទង ជាមួយយើងដោយផ្ទាល់ ដើម្បីប្រមូលទិញទំនិញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយផ្ទាល់ ដែលនេះជាភាពជោគ​ជ័យនៃការតាំងពិព័រណ៍ខាងលើ ហើយផលិតផលខ្មែរជាច្រើនបានទទួលការចាប់អារម្មណ៍ ពីអ្នកចូលរួមទស្សនា ក៏ដូចជាពាណិជ្ជករជាដៃគូ ដើម្បីបន្តទាក់ទងគ្នា ក្នុងគោលបំណងតភ្ជាប់ការនាំចេញ និងនាំចូលរវាងសហរដ្ឋអាមេរិក និងកម្ពុជា”៕

European Commission lowers EU, eurozone economic growth forecast

The European Union’s (EU) economy lost momentum in 2023, according to the European Commission’s Autumn Economic Forecast published here on Wednesday.

The Commission has downgraded its forecast for economic growth in both the EU and the eurozone this year to 0.6 percent from the previously projected 0.8 percent.

The Commission said that real gross domestic product (GDP) in the EU barely grew in the first three quarters of 2023. High inflation, though declining from its peak, and tightening monetary policy took a heavier toll than previously expected, alongside weak external demand.

The latest business indicators and survey data for October pointed to subdued economic activity also in the fourth quarter of this year, amid increased uncertainty.

“We are approaching the end of a challenging year for the EU economy. Strong price pressures and the monetary tightening needed to contain them, as well as weak global demand, have taken their toll on households and businesses,” European Commissioner for Economy Paolo Gentiloni said.

The EU GDP is projected to increase by 1.3 percent in 2024, 0.1 percentage points below the summer forecast. The eurozone economy is expected to grow 1.2 percent next year. For 2025, the Commission projected 1.7 percent growth for the EU and 1.6 percent for the eurozone. Source: Xinhua

ខេត្តព្រះសីហនុ -ខេត្តជាំងស៊ូរបស់ចិនពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាឱ្យកាន់តែស៊ីជម្រៅ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាំ​ង​ស៊ូ របស់​ប្រទេស​ចិន បានបង្ហាញ​ឆន្ទៈ​រៀងៗ​ខ្លួន​ នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព ​រវាង​ខេត្ត​ទាំង​២​ឱ្យ​ឈា​នៅ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា និង​បន្ត​ខ្លាំង​ក្លាត​ទៅមុខទៀត ​រួមមាន​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ។

ការបង្ហាញ​ជំហរ​នេះ ​ធ្វើឡើង​នាឱកាស​ដែល​អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ូ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​បាន​សម្តែង​ការគួរសម ពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​ ​លោក ស៊ី ឃុន​លីន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ក្នុងឱកាស​នោះ លោកស៊ី ឃុនលី បាន​ណែនាំ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​បាន​បញ្ជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ យ៉ាង​ជ្រាលជ្រៅ ហើយ​ការឯកភាព​ដ៏​សំខាន់​ ដែល​សម្រេចបាន​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ​បានចង្អុលបង្ហាញ​ទិសដៅ ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​ពាក់ព័ន្ធ​សក្តានុពល​ខេត្ត ​ព្រះសីហនុ​វិញ​លោក​ថ្លែងថា​ ខេត្ត​ព្រះសីហនុ​ ជា​ច្រក​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​បើកចំហ​ទៅកាន់​ពិភព​ខាងក្រៅ ហើយ​ខេត្ត​ព្រះសីហនុ ​គឺជា​ខេត្ត​មិត្តភាព​របស់​ខេត្ត​ជាំ​ង​ស៊ូ និង​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ខេត្ត​ជាំ​ង​ស៊ូ  ក្នុងការ​ចូលរួម​ក្នុង​ការកសាង​រួមគ្នា​នៃ “​ខ្សែក្រវាត់ និង​ផ្លូវ​” ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំង​២​ សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា និង​បន្ត​ខ្លាំងក្លា​ត​ទៅមុខទៀត​​។

លោក​បាន​បញ្ជាក់ថា ខេត្ត​ជាំ​ង​ស៊ូ មាន​ឆន្ទៈ​ក្នុងការ​បន្តធ្វើ​ការរួម​គ្នា ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​អាទិភាព ពិសេស​បន្ត​ពង្រីក​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ពង្រឹង និង​ពង្រីក​ការផ្លាស់ប្តូរ​វប្បធម៌ រួមគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​ ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។ជាការ​ឆ្លើយតប លោក គួច ចំរើន បាន​ថ្លែងអំណរគុណ​ដល់​ខេត្ត​ជាំ​ង​ស៊ូ សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក ជាពិសេស​គាំទ្រ​ដល់​តំបន់​សេដ្ឋកិច្ច ​ពិសេស​ក្រុងព្រះសីហនុ ខណៈ​លោក​ថា ខេត្ត​ព្រះសីហនុ គឺជា​ចំណុច​សំខាន់​នៃ “គំរោងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​” ​ហើយ​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ក្រុងព្រះសីហនុ បានទទួល​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។

លោក​​បង្ហាញ​ក្តី​សង្ឃឹមថា​ “ខេត្ត​ទាំង​២​ នឹង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មនុស្សធម៌ ហើយ​សហគ្រាស​ខេត្ត​ជាំ​ង​ស៊ូ កាន់តែច្រើន​នឹង​មក​បណ្តាក់ទុន​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រេចបាន​នូវ​វិបុលភាព​រួម និង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ខេត្ត​ទាំង​២។អ្នកជំនាញ​សេដ្ឋកិច្ច ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ខេត្ត​ទាំង​២ ដែលមាន​ឆន្ទៈ​ដើម្បី​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​រួមគ្នា ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

លោក​បន្តថា​ “ប្រសិនបើ​វិនិយោគិន​ចិន មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ពី​ខេត្ត​ព្រះសីហនុ​បន្ថែម ហើយ​ចង់​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ពិតមែន នោះ​ជាស​ញ្ញា​ល្អ​ និង​បង្ហាញ​ពី​ការរួមចំណែក​ធានា​ ដល់​និរន្តរភាព​សេដ្ឋកិច្ច​រយៈពេល​វែងរ​បស់​កម្ពុជា​”​៕