Al could replace 4 million jobs in South Korea

SEOUL – Artificial intelligence (AI) may replace as many as 4 million, or 14% of South Korea’s jobs, over the next two decades, a central bank study said, adding to a chorus of warnings on the looming disruption to labor markets around the world.

Higher-income workers with better academic backgrounds face a greater threat as Al could handle their analytic and cognitive work more easily, said a team led by Oh Sam-il at the Bank of Korea (BOK). Chemists, doctors, lawyers, accountants and asset managers are among the most threatened, while people in religious fields, food services, teaching and singing are the least vulnerable, they said Thursday.

South Korea already has one of the world’s highest adoption rates for robots, as it tries to reduce the fallout from its aging population. Still, the country ranks among countries with lower Al utilisation.

The BOK study reaffirms growing views that, while Al is a game changer causing a productivity boom, it may also throw white-collar jobs around the world into disarray.

A Goldman Sachs report this year estimated that 300 million jobs are exposed globally to generative Al such as OpenAl’s ChatGPT, although the technology may ultimately raise global economic output by 7% over a decade. A McKinsey & Co report has also given similar predictions of disruption for knowledge workers but accelerated productivity worldwide.

The BOK study said Al will boost demand for so-called STEM – science, technology, engineering and mathematics education along with softer interpersonal skills such as communications and teamwork. The team based its study on methods employed by Michael Webb, an economist at Stanford University. Source: Bloomberg News

សេដ្ឋកិច្ចពិភពលោកនឹងបាត់បង់សន្ទុះកំណើនបន្ថែមទៀតក្នុង ឆ្នាំ២០២៤ ប៉ុន្តែទំនងជាជៀសផុតពីវិបត្តិ

ដោយៈ តែម សុខុម

អន្តរជាតិៈ ធនាគារធំៗមួយចំនួនក្នុងពិភពលោករំពឹងថា សេដ្ឋកិច្ចពិភពលោក នឹងបាត់បង់សន្ទុះកំណើនបន្ថែមទៀត ក្នុងឆ្នាំ២០២៤ ប៉ុន្តែទំនងជាជៀសផុតពីវិបត្តិ។

ការបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ចនេះ គឺដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា ការដំឡើងអត្រាការប្រាក់ ការឡើងថ្លៃថាមពល និងការបាត់បង់ សន្ទុះកំណើនសេដ្ឋកិច្ច ក្នុងសហរដ្ឋអាមេរិក និងមហាយក្សចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយការពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា។

ការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថា នឹងសម្រេចបានកំណើន២,៩%ក្នុងឆ្នាំនេះ ហើយកំណើននេះ នឹងបាត់បង់សន្ទុះបន្ថែមទៀតក្នុងឆ្នាំ២០២៤ មកនៅត្រឹម២,៦%។

អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងជៀសផុតពីវិបត្តិ ប៉ុន្តែបានព្រមានពីលទ្ធភាពដែលអាចផ្ទុះ “វិបត្តិកម្រិ​តស្រាល” នៅអឺរ៉ុប និងចក្រភពអង់គ្លេស។

កំណើនសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិក នៅពេលនេះគ្រាន់តែបង្អង់ល្បឿនបន្តិចប៉ុណ្ណោះ ទោះបីជាភាពមិនប្រាកដប្រជាជុំវិញការរឹតបន្តឹងរូបិយវត្ថុ របស់ធនាគារកណ្ដាលអាមេរី (Federal Reserve) ធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចយ៉ាងណាក្ដី។

កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន ក៏កំពុងដាំក្បាលចុះផងដែរ ហើយការដាំក្បាលចុះនេះកាន់តែលឿន ដោយសារក្រុមហ៊ុនកាន់តែច្រើន ស្វះស្វែងរកគោលដៅផលិតកម្មផ្សេងៗក្រៅពីប្រទេសចិន៕ Reuters៕

សម្តេចធិបតីលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគទេសចរណ៍ដ៏ល្បីនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកវ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរ” ។

ក្នុងជំនួបនេះ លោកវ៉ាង អ៊ីប៉ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ ។

លោកអភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះ ទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគ គម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម“គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)” ។លើសពីនេះ លោកវ៉ាង អ៊ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកា​សយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ដូចគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូប នៃការអភិវឌ្ឍក្នុងសម័យទំនើប។ ទន្ទឹមនឹងតម្រូវការនៃការថែរក្សា ការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។

ជាមួយគ្នានេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្ត នៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី លោកតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន ។ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិ​បត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីនេះ ជាដើម ។

សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគ នៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រទេសចិនរៀបចំគម្រោងបង្វែរទិសបញ្ជូនទឹកដ៏ធំមហិមាបម្រើផលប្រយោជន៍ដល់មនុស្ស៦៨លាននាក់នៅខេត្តសានតុង

ដោយៈ តែម សុខុម

ប៉េកាំងៈ ដំណាក់កាលដំបូង នៃផ្លូវបញ្ជូនទឹកភាគខាងកើតក្នុងគម្រោងបង្វែរទិសបញ្ជូនទឹក ពីភាគខាងត្បូង ឆ្ពោះទៅភាគខាងជើង (South-to-North Water Diversion Project) បានបម្រើផលប្រ​យោ​ជន៍ដល់ប្រជាជនជាង៦៨លាននាក់ ក្នុងខេត្តសានតុង (Shandong) ប្រទេសចិន។

ក្រុមហ៊ុន China South-to-North Water Diversion Co., Ltd ដែលជាអ្នកគ្រប់គ្រងគម្រោងនេះ បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ថា ខ្លួនបានបញ្ជូនទឹក ក្នុងមរិមាណ៦,១៤ពាន់លានម៉ែត្រគូបទៅកាន់ខេត្តសានតុង ចាប់តាំងពីខ្លួនបានចាប់ផ្ដើមផ្គត់ផ្គង់ទឹក នៅខែវិច្ឆិកា ឆ្នាំ២០១៣។គម្រោងបង្វែរទិសបញ្ជូនទឹកដ៏ធំនេះ មានផ្លូវបញ្ជូនទឹកចំនួន៣ គឺផ្លូវបញ្ជូនទឹកភាគខាងកើត ផ្លូវបញ្ជូនទឹកចំណុចកណ្ដាល និងផ្លូវបញ្ជូនទឹកភាគខាងលិច។ផ្លូវបញ្ជូនទឹកភាគខាងកើតបញ្ជូនទឹក ពីខេត្តភាគខាងកើតជាំងស៊ូ (Jiangsu) ឆ្ពោះទៅកាន់តំបន់នានា រួមទាំងខេត្តសានតុង ខេត្តហឺប៉ី (Hebei) និងក្រុងធានជីង (Tianjing) ផងដែរ។

ដោយមានប្រវែង១.៤៦៧គីឡូម៉ែត្រ ដំណាក់កាលដំបូងនៃផ្លូវបញ្ជូនទឹកភាគខាងកើត នៃគម្រោងនេះបញ្ជូនទឹកពីទន្លេរយ៉ាងចឺ (Yangtze River) ឆ្ពោះទៅខេត្តសានតុង ដោយប្រើប្រាស់ព្រែកជីក និងស្ថានីយបូមទឹក។ផ្លូវបញ្ជូនទឹកចំណុចកណ្ដាល គឺជាផ្លូវបញ្ជូនទឹកដ៏សំខាន់បំផុត ដោយចាប់ផ្ដើម ពីចំណុចអាងស្តុកទឹកតានជាំងខូវ (Danjiangkou Reservoir) ក្នុងខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ភាគកណ្ដាល និងរត់ឆ្លងខេត្តហឺណាន (Henan) និងខេត្តហឺប៉ី (Hebei) មុនពេលទៅដល់ក្រុងប៉េកាំង និងក្រុងធានជីង (Tianjing)។ ផ្លូវបញ្ជូនទឹកនេះបានចាប់ផ្ដើមផ្គត់ផ្គង់ទឹកនៅខែធ្នូ ឆ្នាំ២០១៤។ ផ្លូវបញ្ជូនទឹកភាគខាងលិច កំពុងស្ថិតក្នងដំណាក់កាលធ្វើផែន​ការនៅឡើយ៕ Xinhua៕

លោកស៊ូ សុជាតិៈផ្សារហ៊ុនជាច្រកវិនិយោគដ៏សំខាន់មួយ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកនិយ័តករមូលបត្រ និងបញ្ចាំ លោកស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំ​ណុំ​វិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។

លោកបបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិព៌ណផ្សារហ៊ុនកាលពីថ្ងៃទី១៦ វិច្ឆិកា ថា “ដូច្នេះយើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិ​យោគចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកា ប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ”។ចំណែកលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចជូនអង្គពិធីថា ផ្សារមូលបត្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ។ ជាក់ស្តែង ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទដៃ “CSX Trade” កាលពីខែឧសភា ឆ្នាំ២០២២ ដែលជាកម្មវិធីមួយផ្តល់ភាពងាយស្រួលទៅដល់វិនិយោគិន ក្នុងការជួញដូរមូលបត្រ ជាពិសេ​សផ្តល់ភាពងាយស្រួលក្នុងការតាមដាន និងទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យមូលបត្រ បានទាន់ពេលវេលា និងគ្រប់ទីកន្លែង។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញជំនាន់ទី២ តាមរយៈការតភ្ជាប់ជាមួយ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធផ្តល់លេខអត្តសញ្ញានវិនិយោគិនតាមអនឡាញ (Investor ID Online) របស់និយ័តករមូលបត្រកម្ពុជា, វិនិយោគិនអាចទទួលបានគណនីជួញដូរភ្លាមៗ នៅគ្រប់ទីកន្លែង និងដោយស្វ័យប្រវត្តិផងដែរ៕

 

រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់អាកាសយានដ្ឋានថ្មីៗចំនួន២បន្ថែមទៀត

ដោយ: គង់ លាងហួរ

សៀមរាប: កម្ពុជាកំពុងសាង់សង់ អាកាសយានដ្ឋានចំនួន២ និងលើកកម្រិតស្តង់ដារអាកាសយានដ្ឋានចំនួន១ ព្រមទាំងគ្រោងសាងសង់អាកាសយានដ្ឋានចំនួន២បន្ថែមទៀត ដើម្បីប្រែក្លាយទៅជាស្ពា​​នតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ និងក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកម៉ៅ ហាវណ្ណាល់បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)កាលពីថ្ងៃទី១៦ វិច្ឆិកា ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើបច្ចុប្បន្នភាព លើគោលនយោបាយជាគន្លឹះឆ្នាំ២០២៣-២០២៨ ដែលជាធាតុចូលសម្រាប់អភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ស្របនឹងគោលការណ៍ណែនាំ នៃគោលនយោ​បាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានភាពឆ្លើយតបនឹងបន្ស៊ីគ្នា ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្នុងការជំរុញ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។លោកបានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តស្ដារលើកស្ទួយ និងអភិវឌ្ឍលើវិស័យផ្សេងៗ ជាពិសេសគឺវិស័យអាកាសចរណ៍ស៊ីវិល ដោយបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងបន្តសាងសង់អាកាសយា​នដ្ឋានចំនួន២ លើកកម្រិតអាកាសយានដ្ឋានចំនួន១ និងគ្រោងសាងសង់អាកាសយានដ្ឋាន២បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអាកាសចរណ៍កាន់តែរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល ស្របតាមបាវចនាទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

បន្ថែមពីលើអាកាសយានដ្ឋានសៀមរាបអង្គរ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលម៉ិញនេះ កម្ពុជាបាននិងកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិចំនួន២បន្ថែមទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ និងលើកកម្រិតស្តង់ដារអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

លោក ម៉ៅ ហាវណ្ណាល់ បានអះអាងថា ជាមួយគ្នានេះ យើងក៏មានគម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងអាកាសយានដ្ឋានកោះរ៉ុង ដែលស្ថិតក្នុងរបៀបវារៈ នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍ វិស័យទេសចរណ៍ ហើយបានធ្វើទំនើបកម្ម លើប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យ និងបញ្ជាចរាចរណ៍ដែនអាកាស ដែលធ្វើការផ្លាស់ប្តូរពីប្រព័ន្ធAISធម្មតា ទៅជាAIN និងប្រព័ន្ធឌីជីថល រួមជាមួយសមិទ្ធផលជាច្រើនផ្សេងៗទៀត នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

បច្ចុប្បន្ន កម្ពុជាកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ២.៦០០ហិកតា ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ចំណែកឯ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានទីតាំង ស្ថិតនៅក្នុងខេត្តកោះកុង ដែលអភិវឌ្ឍឡើងលើផ្ទៃដីទំហំ២១៨ហិកតា និងមានដីបម្រុងទំហំ១ពាន់ហិកតាបន្ថែម៕

រដ្ឋាភិបាលទូទាំងពិភពលោកជាប់ផុងក្នុងបំណុលរហូតដល់៣០៧ ទ្រីលានដុល្លារ

ដោយៈ តែម សុខុម

អន្តរជាតិៈ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលនានាទូទាំងពិភពលោក បានសម្រុកខ្ចីបំណុលច្រើន ហួសប្រមាណដើម្បីយកមកអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដោយសារអត្រាការប្រាក់ទាបខ្លាំង។

ការសម្រុកខ្ចីបំណុលនេះ បានធ្វើឱ្យបំណុលរបស់រដ្ឋាភិបាលនានាទូទាំងពិភពលោក កើនឡើងខ្លាំងមិនធ្លាប់មាន។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា។

របាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ដែលបានចេញផ្សាយកាលពីអង្គារ ទី១៩ ខែកញ្ញា បង្ហាញថា បំណុលរបស់រដ្ឋាភិបាល ទូទាំងពិភពលោកបានកើនឡើង១០ទ្រីលានដុល្លារ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ ដែលធ្វើឱ្យបំណុលសរុបឈានដល់៣០៧ទ្រីលានដុល្លារ។យោងតាមការវិភាគរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទៅលើទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Teal Insights និងការវិភាគដាច់ដោយឡែកមួយ របស់ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាមេរិក Fitch Ratings បង្ហាញថា តាមការរំពឹងទុក រដ្ឋាភិបាលនានាទូទាំងពិភពលោក នឹងត្រូវរ៉ាប់រងបង់ការប្រាក់ដុល ចំនួន២ទ្រីលានដុល្លារ លើបំណុលរបស់ពួកគេក្នុងឆ្នាំនេះ ខណៈការហក់ឡើងនូវអត្រាការប្រាក់ បានធ្វើការខ្ចីបំណុលឡើងថ្លៃជាង១០% បើធៀបនឹងឆ្នាំ២០២២។

ក្រុមហ៊ុនស្រាវជ្រាវ Teal Insights បានគូសបញ្ជាក់ថា នៅត្រឹមឆ្នាំ២០២៧ ទំហំការប្រាក់ដែលរដ្ឋាភិបាលនានា ទូទាំងពិភពលោកត្រូវបង់ក្នុងមួយឆ្នាំ អាចកើនលើស៣ទ្រីលានដុល្លារ៕ Wall Street Journal៕

ប្រទេសជាង៣០បានចូលរួមចំណែក ក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត

ដោយៈ ជេស៊ីកា

        ប៉ារីសៈ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា មកដល់ពេលនេះ ប្រទេសជាង៣០ បានចូលរួមចំណែកក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានបន្ទូលបែបនេះ ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួ​លកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តរ រដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ព្រះមហាក្សត្របានមានបន្ទូលបន្តថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុន បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។ សម្រាប់កម្ពុជា សូមសាទរ ក្នុងទម្រង់បច្ចុប្បន្ន ចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ (CIC) សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។

ព្រះអង្គបានបន្តថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើង បាននិងកំពុងសហការ ជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ពហុភាគីដ៏អស្ចារ្យ ប្រក​បដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋា​នជាតិ-អន្ដរជាតិ។

ព្រះមហាក្សត្រ ក៏បានមានរាជអង្កាបន្ដថា បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរ នៃស្នាដៃអភិវឌ្ឍឡើងវិញ ដែលប្រទេសបារាំង និងជប៉ុន បានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេសក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ស្របតាមគោលបំណ​ងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្ដោតលើការកំណត់គោលនយោបាយមួយ ពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហា សំបូរព្រៃគុក នឹងកោះកេរ។ គោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការ ច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន ។

ម្យ៉ាងវិញទៀត សម្រាប់កម្ពុជា មានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព នៃគណៈកម្មាធិការ CIC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិ ដែលយើងចង់ឃើញមានការរីកសាយ កាន់តែខ្លាំងនៅក្នុងពិភពលោក ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី។

ដោយឡែក ទាក់ទងនឹងវិសាលភាព នៃការងារអភិរក្ស និងជួសជុលដ៏អស្ចារ្យជាច្រើនឆ្នាំ ដែលបានអនុវត្តជាមួយប្រទេសបារាំង និងជប៉ុន ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេស ចំពោះសាធា​រណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធា រណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី និងការផ្ដល់មូលនិធិសប្បុរសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ព្រះអង្គបន្ដថា “គុណភាពដ៏ធំធេងនៃដៃគូទាំងនេះ និងការធ្វើការងារជាមួយធនធានមនុស្ស វ័យក្មេងពោរពេញដោយទេពកោសល្យ បង្កើតឲ្យមានស្មារតីប្រកួតប្រជែងដ៏ល្អឥតខ្ចោះ”។ ព្រះអង្គបានបន្តថា “សាមគ្គីភាពអន្តរជាតិ គឺជាតថភាពជាក់ស្ដែងនៅអង្គរ។ សាមគ្គីភាពនេះត្រូវតែការពារ ពង្រីក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ”៕

តើរដ្ឋាភិបាលបានកំណត់ផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨យ៉ាងដូចម្តេច?

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវ​ឌ្ឈន៍ ក្រុងព្រះសីហនុ ជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។

ផែនការរៀបចំនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ប្រក​បដោយភាពរស់រវើកឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍ៖ ទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈ​មណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក សម្រាប់ការស្នាក់នៅ លម្ហែរកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបា​លកិច្ចល្អ ប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប។ នេះបើតាមការលើកឡើងរបស់។លោកម៉ាង ស៊ីណេតអភិបាលស្តីទីខេត្តព្រះសីហនុកាលពីដើមសប្តាហ៍នេះ។

លោក ម៉ាង ស៊ីណេតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទ សហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ីអេស៊ី)ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និងបានខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិន ក្នុងស្រុកកាន់តែច្រើនឡើង តាមរយៈការបើកសាខា នៅតាមបណ្តាខេត្តមួយចំនួន ក្នុងពេលកន្លងមក ហើយជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ នៅកាលពីឆ្នាំ២០២២ និងបានដំណើរការកៀងគរសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល ដោយមានលោក ហុង ប៊ុនទី ជាប្រធានសាខាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោកបន្តថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅខេត្តព្រះសីហនុ ពិតជាបានចូលរួមចំណែកដ៏សំខាន់ ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ដែលបានផ្តល់ឱកាស ដល់សហគ្រិនវ័យក្មេងខេត្តព្រះសីហនុយើង ទទួលបានឱកាសកសាងសមត្ថភាព ចូលរួមជាមួយបណ្តាញអាជីវកម្ម និងពង្រីងដៃគូរអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន តាមរយៈគម្រោង/កម្មវិធីនានារបស់សមាគម ក្នុងនោះ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន លើកដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងបានរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍ វិនិយោគខេត្តព្រះសីហនុ។

លោកអភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ហើយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយរាជរដ្ឋាភិបាល(អាណត្តិទី៦)។

រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងគណៈកម្មាធិការចំនួន២ គឺ ទី១-គណៈកម្មាធិការ សម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទី២-គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដឹកនាំដោយលោកជា សុផារ៉ា (អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមជាមួយនឹងការបង្កើតក្រុមការងារ បច្ចេកទេសមួយចំនួនទៀត សម្រាប់ដឹកនាំសម្របសម្រួល ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥៕

 

បញ្ញាសប្បនិម្មិតAI អាចជំនួសការងាររបស់មនុស្ស៤លាននាក់ នៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសិក្សារបស់ធនាគារកណ្តាលកូរ៉េ (BOK) បានរកឃើញថា បញ្ញាសប្បនិម្មិត (AI) អាចជំនួសការងាររបស់មនុស្សបានរហូតដល់ទៅ៤លាននាក់ ឬស្មើនឹង១៤% នៃការងារសរុបនៅប្រទេ សកូរ៉េខាងត្បូង ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ដោយបន្ថែមការព្រមានអំពីការរំខាន ដល់ទីផ្សារការងារនៅជុំវិញពិភពលោក។

ក្រុមមួយ ដែលដឹកនាំដោយលោក Oh Sam-il ប្រចាំនៅធនាគារកណ្តាលកូរ៉េ (BOK) បានអះអាងថា អ្នកធ្វើការដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រវត្តិសិក្សាល្អ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំង ខណៈដែល Al អាចដោះស្រាយការងារវិភាគ និងការងារយល់ដឹងរបស់ពួកគេកាន់តែងាយស្រួល។

ជាក់ស្តែង អ្នកគីមីវិទ្យា វេជ្ជបណ្ឌិត មេធាវី គណនេយ្យករ និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ស្ថិតក្នុងចំណោមអ្នក ដែលរងហានិភ័យនៃការបាត់បង់ការងារខ្លាំងបំផុត ប៉ុន្តែអ្នកធ្វើការក្នុងវិស័យសាសនា សេវាម្ហូបអាហារ ការបង្រៀន និងការច្រៀង មានអត្រាងាយរងគ្រោះបំផុតទាបជាងគេបំផុត។

ប្រទេសកូរ៉េខាងត្បូង មានអត្រាប្រើប្រាស់មនុស្សយន្តខ្ពស់ជាងគេបំផុតមួយ របស់ពិភពលោករួចទៅហើយ ដោយសារប្រទេសនេះខិតខំកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីកំណើននៃប្រជាជនវ័យចំណាស់។

យោងតាមរបាយការណ៍ របស់ធនាគារវិនិយោគពហុជាតិរបស់អាមេរិក Goldman Sachs ក្នុងឆ្នាំនេះបានប៉ាន់ប្រមាណថា AI អាច​នឹង​ជំនួស​ការងារ​ របស់មនុស្ស​ចំនួន៣០០លាននាក់ នៅ​ទូទាំង​ពិភពលោក​ ដោយ​គិត​ជាមធ្យម​ការងារ​ប្រមាណ​ជា១៨% អាចនឹង​ត្រូវ​ធ្វើ​​ដោយ​បញ្ញាសិប្បនិម្មិត ​ហើយAI អាច​បង្កើន​តម្លៃ​សរុប​ប្រចាំឆ្នាំ​នៃ​ទំនិញ​.និង​សេវាកម្ម​ ដែល​ផលិត​នៅទូទាំង​ពិភពលោក ​បាន​រហូតដល់​ទៅ៧%​។

ចំណែក របាយការណ៍របស់ក្រុមហ៊ុន ផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង McKinsey & Company ក៏បានផ្តល់ការព្យាករណ៍ស្រដៀងគ្នានេះផងដែរ អំពីហានិភ័យនៃការបាត់បង់ ការងាររបស់បុគ្គលិ កដែលមានចំណេះដឹង ប៉ុន្តែក្រុមហ៊ុននេះបញ្ជាក់ថា AI បានបង្កើនល្បឿនផលិតភាពនៅទូទាំងពិភពលោក។

ការសិក្សារបស់ធនាគារ BOK បានបន្ថែមថា Al នឹងជំរុញតម្រូវការ STEM – ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា រួមជាមួយនឹងជំនាញអន្តរបុគ្គល ដូចជាទំនាក់ទំនង និងការងារជាក្រុម៕