ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាលមានផែនការពង្រីកផ្លូវជាតិលេខ៦ ជា៤ និង៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកាអស់ប្រមាណ៦០លានដុល្លា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា “ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មី ទៅក្រុងសៀមរាបផងដែរ”។
ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់អ្នកដំណើរមកកាន់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំជាE -arrivalសំរាប់ភ្ញៀវ មកដល់ព្រលានយន្តហោះ កាត់បន្ថយការប្រើក្រដាស់ ដោយប្រើអេឡិចត្រូនិច ត្រូវធ្វើឱ្យបានសាកល្បងនៅចុងឆ្នាំ២០២៣ នៅព្រលានយន្តហោះសៀមរាបអង្គរមុនគេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រលានថ្មីនេះត្រូវតែរួមចំណែក ដើម្បីផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅតំបន់នេះផងដែរ តាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕



ក្នុងជំនួបនេះ ការពិភាក្សាបានផ្តោតលើលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគលើការផលិត និងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគ ដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តន៍ ដោយជោគជ័យនៅសហគមន៍អឺរ៉ុបជាង៣០ឆ្នាំកន្លងមកនេះ មកអនុវត្តន៍នៅកម្ពុជា។
អនុស្សរណៈយោគយល់នេះ មានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈQR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញQR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការទូទាត់ជាមួយ អាជីវករ ដែលមានប្រព័ន្ធAlipay ចំនួន៨៣លានអាជីវករ នៅទូទាំងសកលលោក។
ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនា នៅកម្ពុជា ក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ ក្នុងការទូទាត់នៅកម្ពុជា ដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត។ អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។
ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួន ឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើន ពីប្រព័ន្ធនេះ៕
លោកស៊ី ជីនពីង បានថ្លែងប្រាប់ថ្នាក់ដឹកនាំធុរកិច្ចអាមេរិក ដែលរួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ថា “ប្រសិនបើយើងចាត់ទុកគ្នាទៅវិញទៅមក ជាគូប្រជែងដ៏ធំបំផុត នោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងការគំរាមកំហែង ដែលតែងតែកើតមានកន្លងមក វានឹងនាំទៅរកគោលនយោបាយខុស សកម្មភាពខុស និងលទ្ធផលខុសដោយជៀសមិនរួច”។
លោកស៊ី ជីនពីងបានធ្វើការកត់សម្គាល់បែបនេះ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមេដឹកនាំទាំង២ បានបោះជំហានជាវិជ្ជមាន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេរភាគី មានភាពល្អប្រសើរឡើងវិញ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី រវាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងព្រះរាជាណាចក្រទាំងពីរ ដែលជាវេទិកាសំខាន់មួយ សម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ភាគីទាំងពីរបានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក៕
លោក Ary Indra បានធំដឹងក្ដីនៅក្នុងទីក្រុង Salatiga ខេត្តជ្វាកណ្ដាល (Central Java) ប្រទេសឥណ្ឌូនេស៊ី។បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងចូលប្រឡូកក្នុងការងារជាស្ថាបត្យករនៅក្នុងរដ្ឋធានីហ្សាការតា និងប្រទេសសិង្ហបុរី អស់រយៈពេលជាច្រើនឆ្នាំ គាត់ក៏បានសម្រេចចិត្តវិលត្រលប់មកកាន់ទីក្រុង Salatiga ដែលជាស្រុកកំណើតរបស់គាត់វិញ ហើយបានប្រើប្រាស់ចំណេះជំនាញរបស់គាត់ដើម្បីចិញ្ចឹមជីវិតនៅទីនោះ។
លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ យើងបានរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិកម្ពុជា ដោយខិតខំកៀរគរគ្រប់ពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើនក្រុមហ៊ុន មកចូលរួមដាក់បង្ហាញផលិតផលរបស់ខ្លួន។
លោកបណ្ឌិត ឆាយ ស៊ីណាត ក៏បានថ្លែងអំណរគុណចំពោះអាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុន ដូចជា វិស័យធនាគារ វិស័យរថយន្ត ក្រុមហ៊ុនទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ក៏ដូចភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមទទួលពត៌មានលំអិតសំខាន់ៗ អំពីការតាំងពិព័រណ៍នេះ និងកម្មវិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី។
ក្នុងឱកាសនៃការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ នឹងមានការរៀបចំកម្មវិធីសំខាន់ៗភ្ជាប់មកជាមួយជាច្រើន ដូចជា សិក្ខាសាលា ជំនួបពិភាក្សាលើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងសកម្មភាពសហប្រត្តិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន បានចាប់បដិសន្ធិតាមរយៈចំណងមិត្តភាព ជាពិសេសរវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ហើយត្រូវបានពូនជ្រុំយ៉ាងសកម្មដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ រហូតក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។
