ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គម្រោងសាងសង់ស្ពានព្រែកប្រាដែលកម្ពុជាបានចរចាជាមួយភាគីចិនរួចរាល់ គ្រោងនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣នេះ។
«ស្ពានព្រែកប្រា ដែលបានចរចារួចហើយ គ្រោងប្រហែលជាអាចបុកគ្រឹះក្នុងឆ្នាំនេះ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។
ថ្លែងក្នុងពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះពេជ្រ- កោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ២០២៣សម្ដេនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជាគ្រោងសាងសង់ស្ពានចំនួនបីខ្សែបន្ថែមទៀត គឺខ្សែធំស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភា្ជប់ពីតំបន់ផ្សាររាត្រីទៅតំបន់អរិយក្សត្រ ស្ពានព្រែកប្រា និងស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រោយការសង់ស្ពានឆ្លងទន្លេទាំងនេះរួចរាល់ ស្ពានទាំងនោះនឹងជួយជំរុញសេដ្ឋកិច្ចទិសខាងកើត បន្ថែមពីលើផ្លូវជាតិលេខ៦អាបន្តទៀត។
សូមរំឭកថា កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេព្រែកប្រា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
គម្រោងស្ពាននេះ នឹងធ្វើឲ្យប្រសើរ ឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ព្រមទាំងជាផ្នែកមួយជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ផងដែរ។ គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។ ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែក ដល់ទៅ៤គន្លង (២ទៅ -២មក) ដើម្បីកុំឲ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃ ប្រមាណ៦០លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕






អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ»។
អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ដើម្បីរៀបចំទីក្រុងរណបកោះនរា ឲ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម ៖
រថភ្លើងវៀងច័ន្ទន៍ -ប៉េកាំង បានចេញដំណើរជាលើកដំបូងកាលពីថ្ងៃចន្ទដើមសប្តាហ៍ ពីស្ថានីយ៍រថភ្លើងFengtai ក្នុងប្រទេសចិន ហើយវានឹងធ្វើដំណើរបន្ត តាមរយៈបណ្តាញខ្សែរថភ្លើងប៉េកាំង-ក្វាងចូវ និងខ្សែរថភ្លើងសៀងហៃ-គុនមីង។

ក្រុមហ៊ុន Tascon បានជំពាក់បំណុលកាន់តែច្រើនឡើង ដោយបំណុលរបស់ខ្លួន បានកើនឡើង៧៩%ក្នុងឆ្នាំនេះ ឈានដល់ប្រមាណ៥៥០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនDeo Ca Group បានរាយការណ៍ថា បំណុលរបស់ខ្លួនមានទំហំ១,១៤ពាន់លានដុល្លារអាមេរិក។