ប្រទេសចិនបានដាក់ឱ្យដំណើរការផ្លូវដែកប្រវែងជាង១.៤០០គីឡូម៉ែត្រក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីក្រុមហ៊ុន China State Railway Group Co., Ltd. បានបង្ហាញថា ខ្សែផ្លូវរថភ្លើងថ្មីសរុបប្រវែង១.៤០២គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅទូទាំងប្រទេសចិនក្នុងរយៈពេល៣ត្រីមាសដំបូង នៃឆ្នាំ២០២៣នេះ ឬស្មើនឹងរយៈពេល៩ខែ។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរបស់រដ្ឋចិន Xinhua កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុង​ចំណោម​ខ្សែផ្លូវរថភ្លើងថ្មី សរុបប្រវែង១.៤០២គីឡូម៉ែត្រនេះ គេសង្កេតឃើញថា ខ្សែផ្លូវ​រថភ្លើងល្បឿន​លឿន មាន​ប្រវែង១.២៧៦គីឡូម៉ែត្រ​ ដែលត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ ។នេះ​បើ​តាម​ក្រុមហ៊ុន China State Railway Group។

បណ្តាគម្រោងធំៗក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេសចិន បានរីកចម្រើនយ៉ាងលឿនរហ័សបំផុត ក្នុងអំឡុងរយៈពេលខាងលើនេះ។

ជាក់ស្តែង ការវិនិយោគទ្រព្យសកម្មថេរ នៅក្នុងវិស័យផ្លូវដែករបស់ប្រទេសចិន បានកើនឡើង៧,១ភាគរយ ដល់ទំហំទឹកប្រាក់៥០៨,៩ពាន់លានយ័ន (ប្រហែល៧០,៩ពាន់លានដុល្លារអាមេរិក)ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនខាងលើបានអះអាងទៀតថា ប្រទេសចិនគ្រោងនឹងដាក់ឱ្យដំណើរការខ្សែរថភ្លើងថ្មី ដែលមានប្រវែងសរុបជាង៣.០០០គីឡូម៉ែត្រ ក្នុងឆ្នាំនេះ ដែលក្នុងនោះ ខ្សែរថភ្លើងប្រវែង២.៥០០គីឡូ​ម៉ែត្រ គឺជារថភ្លើងល្បឿនលឿន។

កាលពីពេលថ្មីៗនេះ រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលផ្ទុកពេញចំណុះ បានធ្វើដំណើរមកដល់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ដែលជារថភ្លើងដំបូងគេ តភ្ជាប់ពីខេត្តសានស៊ីភាគខាងជើង របស់ប្រទេសចិនទៅកាន់ប្រទេសអេស្ប៉ាញ៕

រដ្ឋមន្ត្រីកសិកម្មនិងអ្នកឧកញ៉ា គិត ម៉េងសហការគ្នាប្រើប្រាស់ឥណទានរបស់ធនាគារ វីងដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង (ខេមបូឌា)ម.ក បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការប្រើប្រាស់ឥណទានរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។

អនុស្សារណៈ ដែលបានចុះកាលពីថ្ងៃទី១៤ វិច្ឆិកាម្សិលម៉ិញនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់កម្ចីដែលអាចប្រើប្រាស់បាន ជាមួយនឹងអត្រាការប្រាក់ទាប ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាព វិស័យកសិកម្មរបស់រដ្ឋាភិបាល តាមរយៈវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ Wingagri ប្រកប​ដោយភាពច្នៃប្រឌិត ដែលត្រូវបានបង្កើតឡើង ជាពិសេសដើម្បីគាំទ្រដល់វិស័យនេះ។ក្រោមអនុស្សរណៈយោគយល់គ្នានេះ ធនាគារវីង នឹងផ្តល់ប្រាក់កម្ចីក្នុងតម្លៃសមរម្យ ដល់អាជីវកម្មកសិកម្ម ដែលសម្របសម្រួលដោ​យក្រសួងកសិកម្ម ក្នុងគោលបំណងដោះស្រាយ បញ្ហាហិរញ្ញប្បទាន ឥតឈប់ឈរ នៅក្នុងសង្វាក់ផលិតកម្មកសិកម្ម និងពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់អាជីវកម្មទាំងនេះ ដែលអាចឲ្យពួកគេបង្កើនផលិតកម្មកសិកម្មរបស់ពួកគេ និងបំពេញតម្រូវការកាន់តែកើនឡើង។ភាពជាដៃគូជាមួយធនាគារវីងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារអនុ​ញ្ញាតឲ្យក្រសួងពង្រឹងការគាំទ្រ សម្រាប់វិស័យកសិកម្ម ការផ្តល់ដំណោះ​ស្រាយហិរញ្ញវត្ថុ ដែលត្រូវការច្រើន និងការពង្រីកទីផ្សារសម្រាប់កសិករ និងអាជីវកម្មកសិកម្ម នៅទូទាំងប្រទេសកម្ពុជា។

លោកឌិត ទីណា បានមានប្រសាសន៍ថា “យើងកំពុងអំពាវនាវឲ្យស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដើរតាមគន្លងរបស់ធនាគារវីង ក្នុងការជួយកសិកររបស់យើងឲ្យរីកចម្រើន”។

លោករដ្ឋមន្ត្រីបង្ហាញក្តីសោមនរីករាយ ដែលអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម និងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ ។

លោកបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយទៀត ក្នុងការជួយដល់ដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាម​ពល នៅក្នុងការជួយជំរុញអភិវឌ្ឍន៍ វិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យើងជឿជាក់យ៉ាងមុតមាំថា ការដាក់បញ្ចូលហិរញ្ញវត្ថុ គឺជាធាតុផ្សំដ៏សំខាន់ ​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅពេលនេះ។ ដើម្បីបំពេញតម្រូវការ របស់សហគ្រាសធុនតូច និងមធ្យម កសិកម្មរបស់យើង យើងបានកែសម្រួ​លសេវាកម្មហិរញ្ញវត្ថុរបស់យើងតាមតម្រូវការ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជឿទុកចិត្តលើដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារវីង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបានកត់ត្រានូវព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងវិស័យកសិកម្មរបស់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងការនាំចេញផលិតផលកសិកម្ម ជាផ្លូវការ ឈានដល់៨.៦លានតោន នៅទូទាំង៧៤ទីផ្សារ។

តម្លៃនៃការនាំចេញសរុប មានចំនួនជិត៥ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំង ពីកំណើនគួរឲ្យកត់សម្គាល់៧.៨ភាគរយ ធៀបនឹង៧.៩លានតោន ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះ បង្ហាញពីការរួមចំណែកយ៉ាងសំខាន់ នៃវិស័យកសិកម្មដែលស្មើនឹង២២.២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕

បណ្តាក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់បញ្ជាទិញយន្តហោះតម្លៃ៥០ពាន់លានដុល្លារ ពីក្រុមហ៊ុនBoeing ដើម្បីយកប្រៀបក្នុងតំបន់

ដោយៈ តែម សុខុម

ឌូបៃៈ បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៃក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Boeing។

ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីយកប្រៀបក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ហើយរំពឹងទទួលបានកំណើននៅក្នុងការធ្វើដំណើរជាអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនអាកាសចរណ៍ជាដៃគូ Fly Dubai បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំចំនួន១២៥គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ក្នុងពិធីបើកពិព័រណ៍ផ្លូវអាកាសក្រុងឌូបៃ Dubai Airshow ប៉ុន្តែបានផ្អាកការបញ្ជាទិញយន្តហោះធុនធំ A350 ពីក្រុមហ៊ុនអឺរ៉ុប Airbus ជាបណ្ដោះអាសន្នសិន។

ការបញ្ជាទិញនេះ រួមមាន ទាំងយន្តហោះ៤០០កៅអីធុន Boeing 777-9 ចំនួន៥៥គ្រឿង និងយន្តហោះ Boeing 777-8 ចំនួន៣៥គ្រឿងផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានបញ្ជាទិញយន្តហោះធុន 787 Dreamliners ចំនួន៥គ្រឿងបន្ថែមផងដែរ ខណៈក្រុមហ៊ុនអាកាសចរណ៍ flyDuba បានបញ្ជាទិញយន្តហោះប្រភេទដូចគ្នានេះដល់ទៅ៣០គ្រឿង។

លោក Sheikh Ahmed bin Saeed Al Maktoum ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុន flyDubai បានលើកឡើងថា “រួមបញ្ចូលគ្នា ការបញ្ជាទិញទាំងនេះ គឺជាការវិនិយោគយ៉ាងសម្បើមដែលឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តរបស់ក្រុងឌូបៃ ចំពោះអនាគតនៃវិស័យអាកាសចរណ៍”៕ Reuters

 

មហាយក្សចិន ដាក់ឱ្យប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿនបំផុត ក្នុងពិភពលោក

ដោយៈ តែម សុខុម

ហុងកុងៈ មហាយក្សចិន បានចាប់ផ្ដើមដាក់ឱ្យដំណើរការសេវាអ៊ីនធឺណេត ល្បឿនលឿនបំផុតរបស់ពិភពលោក ដែលអាចបញ្ជូនខ្សែភាពយន្ត១៥០រឿង បានដោយប្រើពេលត្រឹមតែ១វិនាទី។

គម្រោងអ៊ីនធឺណិតល្បឿនលឿនជំនាន់ថ្មី ដែលត្រូវបានអភិវឌ្ឍដោយជោគជ័យ លឿនជាងការព្យាករណ៍ របស់ក្រុមអ្នកជំនាញ២ឆ្នាំនេះ មានល្បឿនលឿនជាង១០ដង បើធៀបនឹងបណ្ដាញអ៊ីនធឺណេតដែលមានស្រាប់ និងលឿនជាងអ៊ីនធឺណេត របស់សហរដ្ឋអាមេរិក ដល់ទៅ៣ដង។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។

គម្រោងអ៊ីនធឺណេតជំនាន់ថ្មីនេះ មានសមត្ថភាពបញ្ជូនទិន្នន័យដែលមានទំហំដល់ទៅ១,២តេរ៉ាបៃ (Terabyte) ក្នុងមួយវិនាទីរវាងក្រុងប៉េកាំង នៅភាគខាងជើង និងក្រុងវូហាន (Wuhan) នៅភាគកណ្ដាល និងក្រុងគ័ងចូវ (Guangzhou) ក្នុងខេត្តភាគខាងត្បូងគ័ងតុង ឬ ក្វាងទុង (Guangdong)។

គម្រោងបណ្ដាញខ្សែកាបអុបទិច ដែលលាតសន្ធឹងប្រវែង៣.០០០គីឡូម៉ែត្រនេះ ត្រូវបានដំណើរការកាលពីខែកក្កដា ដើមឆ្នាំនេះ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា បន្ទាប់ពីដំណើរការរលូនគួរឱ្យទុកចិត្តបាន និងបានឆ្លងផុតរាល់ដំណា​ក់កាលធ្វើតេស្តសាកល្បង។

សមិទ្ធផលដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ Tsinghua University ក្រុមហ៊ុន China Mobile ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន Cernet Corporation នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ក្រុមអ្នកជំនា​ញដែលបានព្យាករណ៍ថា ល្បឿនអ៊ីនធឺណេត ដែលមានសមត្ថភាពបញ្ជូនទិន្នន័យទំហំ១តេរ៉ាបៃ (Terabyte) នឹងមិនអាចសម្រេចបានមុនឆ្នាំ២០២៥ នោះឡើយ៕ South China Morning Post ៕

ប្រធានាធិបតីបារាំង លើកទឹកចិត្តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានលើកទឹកចិត្តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសនៃព្រះរាជទស្ស​នកិច្ចផ្លូវការ របស់ព្រះមហាក្សត្រខ្មែរ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទ្រង់បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ដោយបានដឹងថាកម្ពុជាមានឆន្ទៈ ក្នុងការទទួលរៀបចំព្រឹត្តិកា​រណ៍សំខាន់មួយរបស់ អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំង នឹងគាំទ្របេក្ខភាពកម្ពុជា។

ជាថ្មីម្ដងទៀត ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើ​យព្រះអង្គ ទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈ ក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី៕

Cambodian gems and jewelry traders association to hold a press conference on November 15.

By: Kong Leang Hour

Phnom Penh: CAMBODIAN GEMS AND JEWELRY TRADERS ASSOCIATION is set to hold a press conference on the 15th Cambodia International Gems  and Jewelery  Fair 2024 in the near future.

According to the association’s press release, the press conference is scheduled to take place on November 15, 2023 from 2:00 to 5:00 pm at the Prince Hall (Prince Holding Group), 5th floor, in the city of Koh Pich, Phnom Penh.At the same time, CAMBODIAN GEMS AND JEWELRY TRADERS ASSOCIATION also invited His Excellency, Lok Oknha, Lok Chumteav, Ladies and Gentlemen, Traders, Jewelry Companies and companies in many fields such as banking, automobile, telephone, real estate and other related sectors, as well as national and international guests to attend in purpose to get important details about this exhibition as well.Mr. Uon Pich Phirum, CEO of C.I.G.J.F CO., LTD.  will give a speech about the purpose of the Memorandum of Understanding (MoU) and the organization of the auction of MISS GEMS AND JEWELRY Inter CROWN Program at this conference.In addition, the event will include a Memorandum of Understanding (MoU) signing ceremony between CAMBODIAN GEMS AND JEWELRY TRADERS ASSOCIATION and C.I.G.J.F CO., LTD.Leaders of private companies wishing to attend the conference are free to attend, and national and international journalists will be warmly welcomed, the statement said.
FOR More Details : https://docs.cigjf.org/CIGJF-Group-Companies

អ្នកឧកញ៉ាលី ហួរៈដំណោះស្រាយរបស់រដ្ឋាភិបាលនឹងជម្រុញការរីកចម្រើនវិស័យអចលនទ្រព្យ និងសំណង់សំណង់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានសម្តែងសុទិដ្ឋិនិយមថា គោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល នៅក្នុងវេទិការរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

អ្នកឧកញ៉ាបានមានប្រសាសន៍បែបនេះ ក្នុងវេទិកាជជែកអំពីបរធនបាលកិច្ចកាលពីថ្ងៃទី១៤ វិច្ឆិកាកន្លងមក។អ្នកឧកញ៉ាបានបញ្ជាក់ថា បញ្ហាចំនួន៣ដែលធ្វើឲ្យវិស័យអច​លនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ខ្លាំង និងងើបមិនទាន់រួច ដោយសារបញ្ហាការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងថ្មីៗនេះ គឺការលេចចេញនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ទាក់ទងនឹងវិស័យបរធនបាលកិច្ច អ្នកឧកញ៉ា លី ហួរបានមានប្រសាសន៍ថា បរធនបាលកិច្ច គឺសំដៅដល់ការធានាជំនឿទុកចិត្តដល់វិនិយោគិនបរទេស ដើម្បីកុំឲ្យពួកគេមានការព្រួយបារម្ភ នៅពេលទិញអចលនទ្រព្យនៅកម្ពុជា ខណៈដែលជនបទេសអាចមានសិទ្ធិកាន់កាប់ អចលនទ្រព្យបានចាប់ពីជាន់ទី១ឡើង។

អ្នកឧកញ៉ាបានបន្តថា “ដូច្នេះបរធនបាលកិច្ច បានផ្តល់ភាពស្របច្បាប់ដល់ជនបទេស ក្នុងការកាន់កាប់អចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលយូរអង្វែង ដែលនឹងរួមចំណែកជំរុញដល់វិស័យអចលនទ្រព្យកាន់តែមានលំនឹង និងជាបណ្តើរៗនឹងងើបឡើងវិញ”៕

ទំហំទុនវិនិយោគកើនដល់១២២៣លានដុល្លារ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ

        ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការចុះបញ្ជីនៃបរធនបាលកិច្ចកើនដល់៦៨៣ករណី នេះបើគិតត្រឹមសប្តាហ៍ទី២នៃខែវិច្ឆិកា ឆ្នាំនេះ ជាមួយទំហំទឹកប្រាក់វិនិយោគឡើងដល់១២២៣លានដុល្លារ។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានជជែកអំពីបរធនបាលកិច្ច យន្តការសម្រាប់វិនិយោគ លើវិស័យអច​លនទ្រព្យ ប្រកបដោយទំនុកចិត្ត ដែលសហការរៀបចំដោយ និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ ២០២៣។លោកបានថ្លែងថា ការចុះបញ្ជីបរធនបាលកិច្ច នឹងបន្តកើនឡើងចំនួន៨៣ករណីបន្ថែមទៀត ជាមួយទឹកប្រាក់វិនិយោគ៣៥លានដុល្លា​រ។ តួលេខនេះ នឹងធ្វើឲ្យចំនួននៃការចុះបញ្ជីស្របច្បាប់ នៃវិស័យនេះ នឹងកើនដល់៧៦៦ករណី នៅដំណាច់ខែវិច្ឆិកានេះ។លោកបន្តថា ផ្អែកតាមទិន្នន័យការចុះបញ្ជី ស្របច្បាប់នៃវិស័យបរធនបាលកិច្ចសរុបចំនួន៦៨៣ករណី ក្នុងនោះចំនួន៦០៥ករណី ជាបរធនបាលកិច្ចវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះមាន៥៥២ករណី ត្រូវបានចុះបញ្ជីដោយជនបរទេស ដែលមានទំហំទុន៥៨០លានដុល្លារ ហើយក្នុងចំណោមការចុះបញ្ជីបរធនបាលកិច្ចរបស់ជនបរទេសទំាងនោះ គឺមាន៥៤១ករណី ជាបរធនបាលកិច្ចវិនិយោគលើវិស័យអចលនទ្រព្យ និង១១ករណីផ្សេងទៀត វិនិយោគលើប្រព័ន្ធរក្សាទុកសុវត្ថិភាព។

លោកសុខ ដារ៉ាបានពន្យល់ថា ការកើនឡើងដ៏គួរភ្ញាក់ផ្អើលនៃវិស័យបរធនបាលកិច្ចនាពេលនេះ ដោយសារវិនិយោគិន ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្ត និងយល់ដឹង ក៏ដូចជា មានសេចក្តីត្រូវការពីបរធនបាលកិច្ច ក្នុងការជួយគាំទ្រការវិនិយោគរបស់ពួកគាត់ ពិសេសលើវិស័យអចលនទ្រព្យ។

គិតមកដល់បច្ចុប្បន្ននេះ ធនាគារដែលទទួលបានអាជ្ញាប័ណ្ណមានចំនួន៩ និងក្រុមហ៊ុនបរធនបាលកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករបរធនបាលកិច្ចមានចំនួន ខណៈមានក្រុមហ៊ុន និងធនា​គារមួយចំនួនទៀត កំពុងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រតិបត្តិការគ្រប់​គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិជំនួសផងដែរ៕

APAC sees the world’s highest real salary increases in 2023

According to the latest Salary Trends Report by ECA International (ECA), real wages in APAC, which are equal to nominal wage growth minus the rate of inflation, once again outperformed the rest of the world in 2023.

In Thailand, salaries increased by 3.5% in 2023 in real terms and are expected to grow further by 3.4% in real terms in 2024.

ECA International is the world’s leading provider of information, software and expertise for the management and assignment of employees around the world. The annual Salary Trends report analyses current and projected salary increases in more than 70 locations across the world.

“Thailand was one of the few locations in Southeast Asia where inflation went above median salary increases in 2022, meaning employees saw salary decreases in real terms.

However, we are seeing returns to positive salary growth this year and with lower inflation projected for next year, real salary increases should continue next year,” explained Mark Harrison, General Manager, of Asia for ECA International.

The average forecast rate of increase in real terms in the region for 2024 is 2.2%, more than double the global average of 1%. Most surveyed locations in the APAC region are likely to maintain or exceed their 2023 real salary growth rates in 2024, with the exceptions being Sri Lanka and New Zealand.

Rates of salary growth across ASEAN countries vary. In Malaysia, salaries increased by 2.1% in 2023 in real terms and are expected to grow further by 2.3% in real terms in 2024. Vietnam led the way in ASEAN in 2023 with a salary growth of 3.6% in real terms, a rate which is forecast to be the same in 2024.

In Singapore, real wages fell by 1.5% in 2023 and are expected to rise once again in 2024, where workers will see a 0.5% increase in real wages.Source: The Nation

ក្រុមប្រឹក្សាអភិវឌ្ឍន៍ថៃ មានមហិច្ឆតាទាក់ទាញក្រុមហ៊ុនបរទេសធំៗឱ្យបានយ៉ាងតិច១០០ឱ្យមកវិនិយោគនៅថៃ

ដោយៈ តែម សុខុម

បាងកកៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍ថៃ បានដាក់គោលដៅទាក់ទាញក្រុមហ៊ុនបរទេសធំៗ យ៉ាងតិចឱ្យបាន១០០ក្រុមហ៊ុន ឱ្យមកបោះទុនវិនិយោគនៅប្រទេសថៃ ដែលនឹងជួយបង្កើតការងាជាង១០.០០០កន្លែងនៅរយៈពេល៤ឆ្នាំក្រោយ។

លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាភិវឌ្ឍន៍ថៃ បានទម្លាយឱ្យដឹងពីគោលដៅ ប្រកបដោយមហិច្ឆតានេះអំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ទៅកាន់ San Francisco សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC CEO Summit ឆ្នាំ២០២៣។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយការពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា។ដំណើរទស្សនកិច្ចនេះមានពីរផ្នែក ទី១ ជាជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងក្រុមនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនគោលដៅ ក្នុងឧស្សាហកម្មអេឡិចត្រូនិច ឌីជីថល និងរថយន្តអគ្គិសនី (EV) ហើយផ្នែកទី២ ជាជំនួបជាមួយក្រុមសហគ្រិនថៃ ប្រមាណ២០រូប ដែលអមដំណើរជាមួយគណៈប្រតិភូ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានការរៀបចំឱ្យក្រុមសហគ្រិនថៃ បានជួបជាមួយតំណាងក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ដែលជាលទ្ធផល អាចនឹងឈានដល់ការសហការគ្នា នៅថ្ងៃអនាគតផងដែរ។ តំណាងអាជីវកម្មមកពីក្រុមហ៊ុន ជាង៨០របស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងចូលរួមក្នុងសកម្មភាពទាំងនេះ។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ត្រូវបានរំពឹងថានឹងជួបជាមួយតំណាង ក្រុមហ៊ុនឯកជនជាច្រើន ជាពិសេសក្រុមហ៊ុនក្នុងវិស័យឌីជីថល ដែលរួមមានក្រុមហ៊ុនធំៗដូចជា AWS, Google និង Microsoft ជាដើម។

ក្រុមហ៊ុន Amazon បានប្រកាសរួចមកហើយ នូវផែនការបោះទុនវិនិយោគ ក្នុងប្រទេសថៃនៅឆ្នាំក្រោយ ដោយការបោះទុនវិនិយោគដំបូង មានទំហំទឹកប្រាក់៥ពាន់លានដុល្លារអាមេរិក។ ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការសាងសង់ មជ្ឈមណ្ឌលរក្សាទុកទិន្នន័យចំនួន៣ផងដែរ៕ The Nation៕