ដោយ: គង់ លាងហួរ
ភ្នំពេញ: យើងសាកស្រមៃមើលពិភពលោកមួយ ដែលការវិនិយោគរបស់យើងរីកចម្រើន ដោយឥតឈប់ឈរ ដែលផ្តល់មិនត្រឹមតែសន្តិសុខហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតប្រកបដោយនិរន្តរភាពផងដែរ។
ក្រុមហ៊ុន Strategic Realty Investment (SRI) ដែលជាឈ្មោះមានអត្ថន័យប្រៀប ដូចទៅនឹងការច្នៃប្រឌិត និងការជឿទុកចិត្ត បានចាប់ផ្តើមបើកដំណើរការ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
បច្ចុប្បន្ន ក្រុមហ៊ុននេះបានប្រែក្លាយ ទៅជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រើប្រាស់ជំនាញជាសាកល ដើម្បីបង្ហាញលក្ខណៈពិសេសរបស់ខ្លួនទៅក្នុងទីផ្សារនៅកម្ពុជា។ ដំណើររបស់ក្រុមហ៊ុន SRI ត្រូវបានកំណត់ឡើង ប្រកបដោយមហិច្ឆតាដ៏ឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកការរីកចម្រើន។
លើសពីនេះ ក្រុមហ៊ុន SRI បានត្រួសត្រាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត ដោយក្រុមហ៊ុនតែងតែបោះជើងមួយជំហានមុន ហើយវិធីសាស្រ្តគិតឆ្ពោះទៅមុខបែបនេះ បាននាំឱ្យមានការបង្កើតនូវគម្រោងទីក្រុងខ្នាតយក្សមួយ។
ជាក់ស្តែង ក្រុមហ៊ុន Strategic Realty Investment(SRI) កំពុងសាងសង់ គម្រោងប្រើប្រាស់ចម្រុះខ្នាតយក្សមួយ ដែលមានឈ្មោះថា Banteay Srey Eco City ដើម្បីបំពេញក្តីស្រមៃទាំងនេះរបស់មនុស្សគ្រប់រូបឱ្យក្លាយជាការពិត។សម្រាប់អ្នកវិនិយោគដែលយល់ច្បាស់ គម្រោង Banteay Srey Eco City បានតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ ដែលមិនដូចទៅនឹងគម្រោងផ្សេងទៀតឡើយ។ នៅទីនេះ ការវិនិយោគមិនមែនគ្រាន់តែជាឱកាសស្វែងរកកំណើន ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដល់អនាគត ប្រកបដោយនិរន្តរភាពផងដែរ។
ក្រុមហ៊ុន SRI អះអាងថា “យើងមិនត្រឹមតែបង្កើតទីក្រុងនោះទេ យើងក៏កំពុងបង្កើតសហគមន៍ របៀបរស់នៅLifestyle និងអនាគតផងដែរ ហើយយើងកំពុងអញ្ជើញ អ្នករាល់គ្នាឱ្យចូលរួមជាផ្នែកមួយ នៃដំណើរនេះ ដើម្បីចូលរួមជាមួយយើង ក្នុងការរៀបចំផ្លូវជីវិតថ្មី និងការរួមរស់ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងប្រណីតភាព”។
លោកបណ្ឌិត Alexander Evengroen ដែលជាដៃគូ និងជានាយកអភិវឌ្ឍន៍គម្រោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd បានបញ្ជាក់ថា “ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនេះ ឱកាសសក្តានុពលនៅតែមានជានិច្ច ប៉ុន្តែចាំបាច់យើងត្រូវវាយតម្លៃឡើងវិញ បង្កើតឡើងវិញ និងអភិវឌ្ឍឡើងវិញ ដើម្បីធានានូវឱកាសជោគជ័យខ្ពស់បំផុត”។
លោកបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ក៏ដូចជាឧស្សាហកម្មអចលនទ្រព្យទូទៅ គួរតែចេះច្នៃប្រឌិត កែសម្រួល និងសិក្សាពីតម្រូវការទីផ្សារ នៅកម្ពុជាទាំងមូល ហើយហ៊ានងាកចេញពីគម្រោងមុនៗ ដោយសារទីផ្សារកំពុងមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។
លោក Alexander រៀបរាប់ថា គម្រោង Banteay Srei Eco City ផ្តល់ជូននូវកញ្ចប់សរុបទៅកាន់ទីផ្សារ ដូចជា វីឡា ផ្ទះលក់ទំនិញ ផ្លូវ៣០ម៉ែត្រ សហគ្រាសធុនតូច និងមធ្យម ធនាគារ សាលារៀន សាកលវិទ្យាល័យ ភោជនីយដ្ឋាន មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងសន្និបាត កីឡដ្ឋានបាល់ទាត់ កន្លែងកីឡា ផ្សារទំនើប មន្ទីពេទ្យ តំបន់កសិកម្ម សួនច្បារ ផ្ទះប្រពៃណីខ្មែរ ផ្ទះវិស្សមកាល កន្លែងញុាំអាហារ កន្លែងលេងកីឡាទឹក និងរបស់របរជាច្រើនទៀត។

លោក Alexander Evengroen បានមានប្រសាសន៍បន្តទៀតថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី ផ្សាភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជុំវិញប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។
លោកបណ្ឌិតបានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករវ័យក្មេង។លោកបណ្ឌិត Alexander បានបន្ថែមថា ដោយមានចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍៕


នៅក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញ ក៏គ្រោងអភិវឌ្ឍន៍ស្ពានតភ្ជាប់ពីព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ ឆ្លងកាត់ទន្លេបាសាកទៅកាន់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ រួចឆ្ពោះទៅកាន់តំបន់ផ្លូវ៦០ម៉ែត្រ ដែលនឹងធ្វើឱ្យផ្លូវ៦០ម៉ែត្រ កាន់តែទាក់ទាញដល់វិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានលើកឡើងថា តំបន់ប៉ែកខាងត្បូងភ្នំពេញ ក្នុងនោះរួមមានតំបន់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់លំនៅឋាន និងពាណិជ្ជកម្មដ៏មានសក្ដានុពល។ ជាក់ស្ដែងបច្ចុប្បន្ននេះឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ កំពុងលេចរូបរាងនៅក្នុងតំបន់នេះ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗ ជាបន្តបន្ទាប់នៅក្នុងតំបន់ បានទាក់ទាញឱ្យវិនិយោគិនថ្មីៗ ចាប់អារម្មណ៍ចូលទៅអភិវឌ្ឍន៍ទីតាំងនោះ។
អ្នកស្រីបានបន្តថា សម្រាប់ដីធ្លីនៅតំបន់នេះ ប្រហែលជានឹងមិនឡើងថ្លៃខ្ពស់បន្តទៀតទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្តែផ្សារទំនើបធំចំនួន២នៅក្នុងតំបន់ រួមមាន ផ្សារជីបម៉ុង Megamall 271 និងផ្សារទំនើបអ៊ីអនមានជ័យ កំពុងធ្វើឱ្យតំបន់ផ្លូវ៦០ម៉ែត្រ និងតំបន់ជុំវិញនោះកាន់តែមានសក្ដានុពលខ្លាំង ក្នុងការទាក់ទាញមនុស្សទៅរស់នៅទីនោះកាន់តែច្រើន ហើយវិនិយោគិន ក៏នឹងបំពេញតម្រូវការដោយនឹងអភិវឌ្ឍន៍ គម្រោងលំនៅឋានបន្ថែមទៀតផងដែរ។

The area, covering Hong Kong, Macau and parts of China’s southeastern Guangdong province alongside the Pearl River, is recognised by a Chinese national plan to be developed into a regional economic hub.
លើសពីនេះ ថ្លៃចំណាយលើការរស់នៅសមរម្យ បរិយាកាសអាជីវកម្មល្អប្រសើរ រួមជាមួយ លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា ទេសភាពដ៏ស្រស់ស្អាត និងវប្បធម៌ចម្រុះ គឺជាកត្តាសំខាន់ៗ ដែលទាក់ទាញក្រុម Digital nomads មកកាន់ប្រទេសវៀតណាម។
ចំណែក នៅដើមឆ្នាំនេះ គេហទំព័រសហគមន៍ Digital Nomads បានចាត់ចំណាត់ថ្នាក់ទីក្រុងហូជីមិញជាទីក្រុងមួយ ក្នុងចំណោមទីក្រុងកំពូលទាំង១០របស់ពិភពលោកសម្រាប់អ្នកចូលចិត្តធ្វើការពីចម្ងាយ ដោយសារថ្លៃចំណាយនៃការរស់នៅមានភាពសមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះក្រុមហ៊ុន និងបានថ្លែងអំណរគុណលើការផ្ដល់ទំនុកចិត្តខ្ពស់មកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។ ជាការសង្កត់ធ្ងន់នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសសម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះបានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជម្រុញវិស័យទេសចរណ៍កម្ពុជា។


លើសពីនេះ លោក Anwar បានបញ្ជាក់ថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលមានបញ្ហា និងប្រឈមមុខនឹងការពន្យារពេល បានបណ្តាលឱ្យថ្លៃចំណាយមានការកើនឡើង និងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។

ភ្នំខ្សាច់ជាប់សមុទ្រTottori Sand Dunes មានទទឹង២,៤គីឡូម៉ែត្រ និងមានប្រវែង១៤គីឡូម៉ែត្រ។ក្រុមហ៊ុន Marriott និងក្រុមហ៊ុន dhp Urban Development នៅអូសាកា (Osaka) ដែលដឹកនាំក្រុមអ្នកអភិវឌ្ឍន៍និយាយថា សណ្ឋាគារ និងរីហ្សតលំដាប់ផ្កាយ៥ ដែលមានកម្ពស់៤ជាន់នេះ នឹងមានបន្ទប់គេងចន្លោះពីរ១០០ទៅ១១០បន្ទប់។