វិស័យអចលនទ្រព្យប្រណីតលំដាប់អភិជននៅប្រទេសថៃនឹងបន្តនិន្នាការនៃកំណើនដ៏ខ្ពស់

ដោយ: គង់ លាងហួរ

បាងកក: លោក Korn Narongdej នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Raimon Land បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យលំដាប់ប្រណីតបំផុត ឬលំដាប់អភិជន របស់ប្រទេសថៃ នឹងបន្តរីកចម្រើន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក Korn បានបន្តថា ទោះបីជាជួបបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាអតិផរណា ការកើនឡើងថ្លៃចំណាយលើការរស់នៅ ការថយចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបា យយ៉ាងណាក្តី ប៉ុន្តែជាធម្មតា សង្គមពួកអ្នកមាន ឬអភិជន មិនបានរងផលប៉ះពាល់នោះទេ ហើយពួកគេនៅតែបន្តការចំណាយ ក្នុងកម្រិតធម្មតា ឬលើសពីធម្មតាទៅទៀត។Thailand’s super-ultra luxury property sector continues upward trajectoryលោក​បាន​បន្ថែម​ថា​ “នៅពេល​ដែលសម្រេចចិត្ត​ទិញ​ផលិតផល​ប្រណីត ក្រុមអតិថិជន​ ដែលជាអ្នកមាន​ទ្រព្យស្តុកស្តម្ភ អាច​ធ្វើ​ការសម្រេចចិត្ត​ ដោយ​មិន​ស្ទាក់ស្ទើរ ជាមួយ​នឹងលក្ខខណ្ឌ​ណាមួយ​ឡើយ​”។

លោក Korn Narongdej ក៏បានវាយតម្លៃផងដែរថា កំណើននៃវិស័យអចលនទ្រព្យ លំដាប់ខ្ពស់ប្រណីតនេះ បណ្តាលមកពីជនបរទេស ដែលកំពុងស្វែងរកផ្ទះទី២របស់ពួកគេនៅក្នុងប្រទេសថៃ។Thailand’s super-ultra luxury property sector continues upward trajectoryលោកបានអះអាងថា លក្ខណៈសម្បត្តិរបស់ប្រទេសថៃ ដូចជាប្រជាជនរួសរាយរាក់ទាក់ ការអត់ឱនខាងសាសនា ម្ហូបឆ្ងាញ់ពិសារ និងវប្បធម៌ដ៏សម្បូរបែប បានធ្វើឱ្យប្រទេសនេះ ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិមហាសាល។

ចំពោះ​ គម្រោង​ខុនដូ​ប្រណីត​ថ្មី ចុងក្រោយ​បង្អស់ដែលមានឈ្មោះថា “Tait Sathorn 12”របស់ក្រុមហ៊ុន Raimon Land  លោក Korn បាន​គូសបញ្ជាក់ថា​ ជាង៤០%នៃ​យូនីត​សរុប ក្នុងគម្រោងនេះ ត្រូវ​បាន​ទិញយកដោយក្រុមជនបរទេស​។Korn Narongdejជនបរទេសដែលទិញខុនដូច្រើនជាងគេ នៅក្នុងគម្រោង Tait Sathorn 12 រួមមាន ដូចជា ជនជាតិចិន សិង្ហបុរី តៃវ៉ាន់ និងអូស្ត្រាលី ខណៈជនបរទេសភាគច្រើន ទិញខុនដូទាំងនេះសម្រាប់ការប្រើប្រា ស់ផ្ទាល់ខ្លួន ហើយជនបរទេសមួយចំនួនទៀត ទិញខុនដូសម្រាប់ការវិនិយោគ៕

អាជ្ញាធរខេត្តកំពត គ្រោងអភិរក្ស និងកែច្នៃព្រែកទាំងអស់ក្នុងខេត្ត ឱ្យទៅជាតំបន់ទេសចរណ៍

ដោយៈ គង់ ហ្វីអូណា

        កំពតៈ ខេត្តកំពត ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួន ដែលជាប់នឹងតំបន់ឆ្នេរ ខេត្តមួយនេះសម្បូរទៅដោយព្រែកជាច្រើន ដែលអាចកែច្នៃ ទៅជាតំបន់ទេសចរណ៍ធម្មជាតិទាក់ទាញបំផុត។

ផែនការនេះធ្វើឡើងក្នុងន័យ ដើម្បីពង្រីកបន្ថែមតំបន់ទេសច​រណ៍ និងទាក់ទាញភ្ញៀវទេសចរ អាជ្ញាធរខេត្តគ្រោងនឹងអភិរក្សនូវរុក្ខជាតិសមុទ្រ ក៏ដូចជាកែច្នៃព្រែកទាំងអស់ ឱ្យទៅជាតំបន់ទេចរណ៍ធម្មជាតិ បន្ថែមពីលើតំបន់ទេសចរណ៍ធម្មជាតិដែលមានបច្ចុប្បន្ន។អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា ខេត្តកំពតសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏គួឱ្យទាក់ទាញ។ វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូលមិនចេះរីងស្ងួត។ ដូច្នេះត្រូវតែមានគំនិតក្នុងការកែច្នៃនូវទីតាំងនានា ដែលអំណោយផលដល់វិស័យនេះ ពិសេ​សព្រែកនៅក្នុងខេត្តទាំងអស់។លោកបានបញ្ជាក់ថា “រដ្ឋបាលខេត្តគ្រោងនឹងសិក្សា ពិនិត្យលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្ត ដើម្បីកែច្នៃធ្វើយ៉ាងណាឱ្យក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយក្នុងនោះការអភិរក្សនូវរុក្ខជាតិសមុទ្រ កុំឱ្យបាត់បង់ជាការចាំបាច់”។ លោកបន្តថា “ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់ នឹងត្រូវយកមកបម្រើផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជាតំបន់ ទេសចរណ៍នៅលើព្រែកទាំងនោះ”។

បច្ចុប្បន្នខេត្តកំពត មានការកើនឡើងនូវតំបន់លម្ហែរ សម្រាប់ទទួលភ្ញៀវទេសចររហូតដល់៣៦កន្លែង។ មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់ សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង៕

យានយន្តជិត៤, ៧លានគ្រឿងបានឆ្លងលកាត់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ជាមួយនឹងការបន្តបញ្ចុះតម្លៃ២០% (រក្សាតម្លៃដដែល) សម្រាប់រយៈពេល១ឆ្នាំទៀត លើការប្រើប្រាស់គន្លងETC និងគន្លង ANPR និងសម្រាប់រយៈពេល ៦ខែ ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC)។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានចូលរួមក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួម ពីលោកវ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

ជាការចូលរួមអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើសារលិខិតអបអរសាទរជូន ចំពោះលោក ចាវ យ៉ុង តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញអំពីការកោតសរសើរ និងការគាំទ្រដល់ក្រុមហ៊ុនដែលបានវិនិយោគផ្លូវល្បឿនលឿន ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ការវិនិយោគរបស់ក្រុមហ៊ុន លើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី១របស់កម្ពុជានេះ បានរៀបចំបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅវិមានសន្តិភាពកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

លោកក៏បានបន្ថែមផងដែរ ជូនចំពោះ លោក ចាវ យ៉ុង ដោយបានស្នើសុំឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពទទួលនិស្សិតពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន CRBC បានផងដែរ។អាស្រ័យលើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការ រវាងដៃគូទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ឯកឧត្តម វ៉ាង វិនធៀន មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧ កិច្ចការងាររៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាគម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំជំរុញពន្លឿនកិច្ចការងារអនុវត្តន៍ លើគម្រោងការងារទាំងនេះបន្ថែមទៀត។

ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូ​ន ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចមហាបវរធិបតីនាយ​​ករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។

គិតពីថ្ងៃទី១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ កន្លងមកនេះ មានយានយន្តប្រមាណ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល១ឆ្នាំនេះគឺប្រមាណ៣៥លានដុល្លារ៕

ប្រទេសចិនផ្តល់ហិរញ្ញប្បទានជាង៣៣៤០លានដុល្លារសាងសង់ផ្លូវ ស្ពានធំៗនៅកម្ពុជា

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា មិត្តចិនបាននិងកំពុងផ្តល់ហិរញ្ញប្បទានជាង៣៣៤០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា រួមមានស្ពាន ផ្លូវជាតិ និងផ្លូវនៅតាមបណ្តាខេត្តនានា។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញប្រារពខួបមួយឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ កាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមកនេះ។លោកបានបង្ហាញឱ្យឃើញ អំពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ២.១៨០,៧៩លានដុល្លារ។

លោកស៊ុន ចាន់ថុលបានបន្តថា គម្រោងសាងសង់ផ្លូវថ្នល់ ដែលកំពុងដំណើរការមានចំនួន០៦ខ្សែ មានប្រវែងសរុប៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៦៧៥.៨៧លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួច មានចំនួន១០ស្ពាន ប្រវែងសរុប១០.៨៩៧​ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១១១,៩៨លានដុល្លារ។

លោកបន្ថែមទៀតថា គម្រោងដែលប្រើប្រាស់ឥណទានសម្ប​ទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច និងកំពុងសាងសង់ មានទឹកប្រាក់សរុបប្រមាណ៣.៣៤០លានដុល្លារ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកវ៉ាង វិនធៀន អំពីវឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយលោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូន អ្នកជំនាញពីប្រទេសចិនឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាព លម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។

បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិ​​លទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយ ដែលលោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះ ចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ៕

 

ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រទិញយកក្លឹបបាល់ទាត់នៃក្របខណ្ឌកំពូលរបស់ថៃPolice Tero FC

ដោយៈ តែម សុខុម

បាងកកៈ វាជាដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ដែលព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានទិញយកក្លឹបបាល់ទាត់ នៃក្របខណ្ឌកំពូលរបស់ថៃ Police Tero FC។

ក្លឹបបាល់ទាត់ Police Tero FC បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានទិញយកក្លឹបរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នា ដោយព្រះអង្គម្ចាស់គឺជាភាគហ៊ុនធំ និងជាអ្នកដឹកនាំក្លឹបនេះ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ។

អ្នកគ្រប់គ្រងក្លឹបនេះលោក Thanya Wongnak និយាយថា ព្រះអង្គម្ចាស់ បានប្ដេជ្ញាអភិវឌ្ឍន៍វិស័យបាល់ទាត់ និងដឹកនាំក្លឹបបាល់ទាត់ Police Tero FC ឱ្យខ្លាំងឡើងវិញ ដែលស្របនឹងគោលដៅរបស់គណៈគ្រប់គ្រងក្លឹបបច្ចុប្បន្ន។Cambodian prince heads joint venture with Police Tero FCអ្នកគ្រប់គ្រងរូបនេះបានបន្ថែមថា គោលដៅរបស់ក្លឹបគឺដើម្បីឈានឡើង ទៅចំណាត់ថ្នាក់កំពូលទាំង៣ នៃក្របខណ្ឌកំពូលរបស់ថៃនៅឆ្នាំក្រោយ និងចូលរួមក្នុងក្របខណ្ឌជើងឯក AFC Champions League។

ព្រះអង្គម្ចាស់ នរោត្តម អមរិទ្ធិវង្ស ដែលជាតំណាងព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ មានបន្ទូលថា ព្រះអង្គផ្ទាល់មានចំណាប់អារម្មណ៍លើការគ្រប់គ្រងក្លឹបបាល់ទាត់ ហើយទ្រង់យល់ថា ការបណ្ដាក់ទុនរួមគ្នានេះគឺជាឱកាសដ៏ល្អ ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ទាំងក្នុងប្រទេសថៃ និងតំបន់អាស៊ានទាំងមូល។Cambodian prince heads joint venture with Police Tero FCព្រះអង្គម្ចាស់មួយព្រះអង្គទៀត ដែលចូលរួមក្នុងការបណ្ដាក់ទុនរួមគ្នានេះដែរ គឺព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស។យោងតាមកាសែតដដែលបង្ហាញថា ព្រះអង្គម្ចាស់ទាំង៣ព្រះអង្គខាងលើ បានរួមគ្នាទិញក្លឹប Police Tero FC និងក្លាយជាម្ចាស់ភាគហ៊ុនធំ៕ The Nation ៕Cambodian prince heads joint venture with Police Tero FC

ព្រលានយន្តហោះអន្តរជាតិតម្លៃ១៧៥លានដុល្លារ នៅជិតតំបន់ត្រីកោណមាស នឹងបើកដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Laotian Times បានចុះផ្សាយថា ព្រលាន​យន្តហោះ​អន្តរជាតិ ​ដ៏ថ្មី​ស្រឡាង​មួយ​ក្នុង​ខេត្ត​បរកែវ​ ប្រទេសឡាវ ដែល​មាន​តម្លៃ​១៧៥​លាន​ដុល្លារ​អាមេរិក​ នឹង​ចាប់ផ្តើម​បើកដំណើរការ​នៅ​ដំណាច់ឆ្នាំ​២០២៣នេះ​។

គម្រោងនេះ ត្រូវបានផ្តួចផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ និងផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុន Greater Bay Area Investment and Development Limited ។

ចាប់តាំងពីពេលនោះមក ការសាងសង់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចជា ការសាងសង់បញ្ចប់ផ្លូវរត់ ផ្លូវតាក់ស៊ី និងចំណតរថយន្ត។  បច្ចុប្បន្ននេះ ដំណាក់កាលចុងក្រោយគឺនៅសល់តែ ការតុបតែងខាងក្នុង និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗប៉ុណ្ណោះ។ ព្រលាន​យន្តហោះ​អន្តរជាតិ ​ដ៏ថ្មី​ស្រឡាង​មួយនេះ មានទីតាំងយុទ្ធសាស្ត្រ នៅជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ហើយព្រលានយន្តហោះនេះ បានត្រៀមលក្ខណៈដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដោយផ្តោតជាពិសេសទៅលើភ្ញៀវមកពីប្រទេសចិន។

ព្រលាន​យន្តហោះនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកយន្តហោះខ្នាតធំដូចជា យន្តហោះBoeing 747 និងយន្តហោះ Airbus 320។ គម្រោងនេះ ដំណើរការក្រោមគំរូសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហើយអ្នកអភិវឌ្ឍន៍កាន់កាប់សម្បទានរយៈពេល៥០ឆ្នាំ។

ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មីនេះ​ គឺជា​ការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្ត​បរកែវ ប្រទេសឡាវ ដោយ​បើកទ្វារ​ដល់​ការពង្រឹង​ការតភ្ជាប់​ទូទាំង​តំបន់ និង​ក្រៅ​តំបន់៕

បណ្តាក្រុមហ៊ុនពហុវិស័យបរទេសធំៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែលសម្រេចចិត្តផ្អាកប្រតិបត្តិការបណ្តោះអាសន្ន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនសកល ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល បានផ្អាកប្រតិបត្តិការ ឬស្នើឱ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈដែលប្រទេសនេះ កំពុងបើកការវាយលុក ទៅលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។

ខាងក្រោមនេះគឺជាជំហានមួយចំនួន ដែលកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មនានា រាប់ចាប់តាំងពីការធ្វើដំណើររហូតដល់វិស័យហិរញ្ញវត្ថុ។

ការធ្វើដំណើរ
បណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកជាច្រើនបានផ្អាកជើងហោះហើរ ត្រង់ទៅកាន់ទីក្រុង Tel Aviv។វិស័យថាមពល
ក្រសួងថាមពលរបស់ប្រទេសអ៊ីស្រាអែល បានបញ្ជាដល់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំជាងគេទី២របស់សហរដ្ឋអាមេរិក ឱ្យបិទកន្លែងឧស្ម័នធម្មជាតិ Tamar នៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ។

វិស័យធនាគារ
ធនាគារវិនិយោគអាមេរិក Goldman Sachs បានស្នើឱ្យបុគ្គ​លិកនៅការិយាល័យរបស់ខ្លួនក្នុងទីក្រុង Tel Aviv ធ្វើការពីផ្ទះ។

ចំណែក ធនាគារ JPMorgan Chase បានស្នើឱ្យបុគ្គលិកជាង២០០នាក់របស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែលធ្វើការពីផ្ទះ។ នេះបើយោងតាមប្រភព ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ធនាគារ Bank of America បានបិទការិយាល័យនៅទីក្រុង Tel Aviv របស់ខ្លួន ខណៈធនាគារ Morgan Stanley បានប្រាប់បុគ្គលិករបស់ខ្លួន នៅប្រទេសអ៊ីស្រាអែលឱ្យធ្វើការពីផ្ទះ។

ប្រភពមួយបានប្រាប់សារពត៌មាន Reuters ថា ធនាគារ Citigroup ដែលមានវត្តមានធំបំផុត ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុបរទេសក្នុងប្រទេសអ៊ីស្រាអែល បានផ្តល់ភាពបត់បែនសម្រាប់បុគ្គ​លិក ក្នុងប្រទេសអាចជ្រើសរើសធ្វើការពីផ្ទះ ឬការិយាល័យ។

វិស័យភស្តុភារ
ក្រុមហ៊ុន Adani Ports របស់មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានអះអាងថា កំពង់ផែHaifa ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល នៅតែបន្តដំណើរការ ប៉ុន្តែក្រុមហ៊ុនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងបានរៀបចំផែនការបន្តអាជីវកម្ម។ ចំណែក ក្រុមហ៊ុនដឹកជញ្ជូនសកល FedEx បានផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។

វិស័យបច្ចេកវិទ្យា
ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត និងក្រាហ្វិកកុំព្យូទ័រ បានលុបចោលកិច្ចប្រជុំកំពូលAI នៅទីក្រុង Tel Aviv។

អ្នកប្រើប្រាស់ និងការលក់រាយ
ក្រុមហ៊ុនសម្លៀកបំពាក់ខ្នាតយក្ស H&M បានបិទហាងទាំងអស់ជាបណ្ដោះអាសន្ន ក្នុងប្រទេសអ៊ីស្រាអែល រីឯក្រុមហ៊ុន Inditex ដែលជាម្ចាស់ហាងលក់រាយសម្លៀកបំពាក់ Zara បានបិទហាងចំនួន៨៤របស់ខ្លួនជាបណ្ដោះអាសន្ន ក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

វិស័យឱសថ
ក្រុមហ៊ុនឱសថ Eli Lilly and Co បានរាយការណ៍ថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិក នៅពេលកំពុងធ្វើការ ដើម្បីធានាការផ្គត់ផ្គង់ថ្នាំ ដែលគ្មានការរំខានដល់អ្នកជំងឺ នៅក្នុងតំបន់៕

លំហូរទ្រព្យសម្បត្តិចេញពីតំបន់ចិនដីគោក ចូលទៅកាន់ទីក្រុង ហុងកុងកើនឡើងយ៉ាងគំហុកនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

ហុងកុង: នាយកប្រតិបត្តិធនាគារ HSBC Group លោក Noel Quinn បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃអង្គារនេះថា លំហូរទ្រព្យសម្បត្តិពីតំបន់ចិនដីគោក ចូលទៅកាន់ទីក្រុងហុងកុង បានកើនឡើងពី៣ទៅ៤ដង នៅឆ្នាំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលGlobal Financial Leaders Investment ដែលរៀបចំឡើង ដោយអាជ្ញាធររូបិយវត្ថុហុងកុង លោក Noel Quinn បានអះអាងថា តំបន់ Great Bay Area (GBA) បានផ្តល់ឱកាសអាជីវកម្មដ៏អស្ចារ្យ ជាមួយនឹងលំហូរនៃដើមទុន និងទេពកោសល្យនៅក្នុងតំបន់។លោកបានបន្តថា “ខ្ញុំមើលឃើញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំពីគ្រប់មនុស្សទាំងអស់ ដែលខ្ញុំបានជួបនិយាយជាមួយ ដើម្បីអភិវឌ្ឍតំបន់ Great Bay Area ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយ”។

តំបន់ Great Bay Area ដែលគ្របដណ្ដប់ទីក្រុងហុងកុង ម៉ាកាវ និងផ្នែកខ្លះនៃខេត្តក្វាងទុង  ភាគអាគ្នេយ៍របស់ប្រទេសចិន ស្ថិតតាមបណ្តោយទន្លេគុជ (Pearl River) ត្រូវបានដាក់បញ្ចូលទៅក្នុងផែន ការជាតិរបស់ប្រទេសចិន ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់។

លោក Quinn បានលើកឡើងថា ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ហុងកុង និងមូលដ្ឋានផលិតកម្មនៅក្វាងទុង ក៏ដូចជាសមត្ថភាពស្រាវជ្រាវនៅក្នុងតំបន់ទាំង២ នឹងបង្កើតបានការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលមួយ ហើយធនាគាររបស់លោក កំពុងចាប់យកឱកាសទាំងនេះ។

លោកបន្ថែមថា “សកម្មភាពធនាគារលក់រាយថ្មី (Retail banking) នៅក្នុងតំបន់ Greater Bay Area បានហក់ឡើង៧០ភាគរយ ចាប់តាំងពីការបញ្ចប់ ទៅនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសកម្មភាពធនាគារថ្មី ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅទីក្រុងហុងកុងបានហក់ឡើង៩០ភាគរយ”៕

Travellers to Malaysia mulling fewer hotel stays amid projected 30% hike in room rates

SINGAPORE: Amid a forecasted hike in the prices of hotel rooms in Malaysia next year, some travellers say that they may opt for alternative accommodations or arrangements though experts believe that the spike in prices is unlikely to have a major impact on international tourism.

In a report last Friday (Nov 3), Malaysian Association of Hotels (MAH) president Christina Toh said that hoteliers in the country may raise the prices of rooms by 30 per cent, owing to an increase in the Sales and Services Tax (SST) next year.

Singaporeans whom CNA spoke to said that the move to raise the prices of hotel rooms may push them to consider other options when visiting the country, such as using the online marketplace Airbnb. Others said that they may choose a different country in
the region for their vacation.

Ms Hanisah Halid, 26, who stays in hotels at least twice a year during her visits to Johor Bahru in Malaysia, noted the appeal of cheaper hotel prices there as compared to Singapore.

“(I stay at the hotels) in Johor Bahru because of the low price. If the rates increase, I can just go on a day trip instead of staying over,” said the receptionist, adding that she typically stays in hotel rooms priced at less than S$150 (US$111) per day.

A search by CNA found that higher-end hotels in Johor Bahru can cost anywhere between S$90 to S$157 for a standard room for two, while similar hotels in Singapore can cost between S$300 to S$800 a night. Source: CNA

ប្រមុខរដ្ឋាភិបាលដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់តំបន់ឆ្នេរដទៃទៀត

ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ​កំពុងដាក់ចេញផែនការមេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ។

ប៉ុន្ដែទោះជាយ៉ាងណា សម្តេចមិនយកខេត្តជាប់សមុទ្រដទៃទៀត មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវនាំសេដ្ឋកិច្ចឲ្យជាតិច្រើនណាស់ ពិសេសខេត្តជាប់ខេត្តព្រះសីហនុតែម្ដង។សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិកម្ពុជា ហើយពាក់ព័ន្ធផែនការអភិវឌ្ឍន៍ដ៏មានសក្ដានុពលមួយនេះ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងកំពុងធ្វើផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ”។សម្តេចបន្ថែមថា “ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀត ជាគូរប្រជែងយើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង (ជាប់សមុទ្រ) ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានណែនាំឲ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់សមុទ្រ ដែលកំពុងមានចំនួន៤ ក្នុងនោះខេត្តព្រះសីហនុ មួយ, ខេត្តកំពត ពីរ និងខេត្តកោះកុងមួយ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង។ក្នុងនោះ ត្រូវបែងចែកគ្នាឲ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ដោយត្រូវដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ។ ឧទាហរណ៍ ខេត្តព្រះសីហនុ មានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ ខេត្តកំពត មានធនធានធម្មជាតិច្រើន ត្រូវវិនិយោគឲ្យចំអ្វីដែលមាន។

ដោយឡែក វិស័យអចលនទ្រព្យ ក៏ត្រូវពង្រឹងឡើងវិញផងដែរ ដែលកន្លងមក កម្ពុជាហាក់បានដើរលឿនលើវិស័យនេះ ប៉ុន្ដែមួយ រយៈកាលចុងក្រោយនេះ ត្រូវបានជាប់គាំង ក្នុងនោះទាំងកម្ពុជា និងសកលតែម្ដង ដែលនេះហាក់ដូចជាវត្តន៍រយៈពេល១០ឆ្នាំ ត្រូវជួបប្រទះនូវការជាប់គាំងម្ដង។

ប៉ុន្ដែទោះជាយ៉ាងណា បញ្ហាជាប់គាំងលើវិស័យអចនលទ្រព្យនេះ ក្រុមការងាររាជរដ្ឋាភិបាលកំពុងដោះស្រាយ ជាប់ជាប្រចាំ ពិសេសនៅខេត្តព្រះសីហនុតែម្ដង។

បន្ថែមពីនេះ ការពង្រឹងលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ជាកត្តាមួយសំខាន់ផងដែរ នៅទូទាំងប្រទេសទាំងអស់ ពិសេសនៅតំបន់ទេសចរណ៍ និងឧស្សាហ៍កម្ម ព្រោះទេសចរមិនអាចទៅកម្សាន្ដបានទេ នៅកន្លែងគ្មានសន្ដិសុខល្អ គ្មានសណ្ដាប់ធ្នាប់ ហើយអ្នកវិនិយោគក៏ដូចគ្នាដែរ ដូច្នេះការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាព គឺជារឿងដែលចាំបាច់បំផុត។

សម្តេចធិបតី​បានបន្តថា ជាមួយគ្នានេះ ការភ្ជាប់នូវការហោះហើរត្រង់ រវាងខេត្តព្រះសីហនុ និងតំបន់ទេសចរណ៍ល្បីៗនៅក្នុងតំបន់ ក៏ត្រូវគិតគូរផងដែរ ដែលម្សិលមិញ សម្ដេចបានណែនាំអំពីការងារនេះ ក្នុងកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា។

សម្តេចបន្ថែមថា ទាំងអស់នេះ សំដៅធ្វើយ៉ាងណាទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋផងដែរ៕