Gov’t finalizes blueprint to build theme park in Saemangeum

The government on Monday finalized a blueprint to build a theme park and resort complex in the reclaimed land of Saemangeum on the west coast by 2026 with private sector investments worth 144.3 billion won ($110.2 million).

The decision was reached during a government meeting presided over by Prime Minister Han Duck-soo, focusing on transforming a portion of the 409-square-kilometer Saemangeum reclaimed area into a “challenge theme park.”
Under the plan, private sector entities will collectively invest 144.3 billion won in constructing substantial accommodations, including condominiums and private villas, as well as a performance facility for children and a Ferris wheel.The project also entails the installation of local produce marketplaces to support the local community and the reorganization of existing leisure pathways, making them accessible to the general public.

It marks the first time private enterprises are investing in Saemangeum’s tourism development under the Yoon Suk Yeol administration, aiming to revive the local economy.

Construction is set to commence later this year, with the project’s completion targeted for the end of 2026.

Saemangeum was the venue for the 2023 World Scout Jamboree, which ended in failure earlier this year due to the scorching weather and the government’s lack of preparation. Source: Yonhap

បណ្ដាធនាគារនៅវៀតណាមជួបវិបត្តិ ដោយសារលក់ឡាយឡុងអចលនទ្រព្យដែលខ្លួនរឹបអូសមិនចេញ

ដោយៈ តែម សុខុម

ហាណូយៈ ធនាគារនានានៅប្រទេសវៀតណាម បាននិងកំពុងព្យាយាមលក់ឡាយឡុងផ្ទះ រីហ្សត និងរោងចក្រដែលខ្លួនរឹបអូសបានពីកូនបំណុល ប៉ុន្តែរកអ្នកទិញមិនបានសោះ ទោះបីជាលក់បញ្ចុះតម្លៃច្រើនយ៉ាងណាក្ដី។

ចាប់តាំងពីចុងឆ្នាំ២០២២ ធនាគារនានាបានដាក់លក់ឡាយ​ឡុងយ៉ាងគំហុក នូវអចលនទ្រព្យរួមមានដីធ្លី ផ្ទះ និងវីឡានៅតាមតំបន់ដែលមានហាងឆេងខ្ពស់ សណ្ឋាគារ រីហ្សត និងរោងចក្រដើម្បីកាត់កងបំណុល។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា។

តួយ៉ាងធនាគារ Agribank ជាថ្មីម្ដងទៀតកំពុងស្វែងរកអ្នកទិញផ្ទះចំនួនពីរ ក្នុងសង្កាត់ចាស់នៃក្រុងហាណូយ ដោយផ្ទះមួយលក់ក្នុងតម្លៃចាប់ពី២,៥លានដុល្លារអាមេរិក ហើយផ្ទះមួយទៀតលក់ក្នុងតម្លៃចាប់ពី១,៤លានដុល្លារអាមេរិក។

ផ្ទះពីរខាងលើត្រូវបានធនាគារប្រកាស ដាក់លក់ឡាយឡុងប្រមាណ១០ដងមកហើយ រហូតមកទល់ពេលនេះ ប៉ុន្តែនៅតែលក់មិនចេញ។

ទន្ទឹមនេះ ធនាគារ BIDV បានព្យាយាមជាលើកទី៦ ក្នុងការលក់ឡាយឡុង រោងចក្រផលិតស៊ីមង់ត៍មួយកន្លែង នៅខេត្តភាគខាងត្បូង Binh Phuoc និងជាង១០ដង ក្នុងការលក់ឡាយឡុងដីមួយកន្លែងដែលមានទំហំ១.១០០ម៉ែត្រការ៉េនៅក្រុងហូជីមិញ។

នៅខែតុលា ធនាគារ VietinBank បានប្រកាសលក់ឡាយឡុងជាថ្មីនូវដីចំនួន២០កន្លែង ក្នុងខេត្តភាគខាងត្បូង Dong Nai ជាមួយនឹងតម្លៃចាប់ពី១០,៩លានដុល្លារអាមេរិក ដោយបញ្ចុះតម្លៃ២,៤៦លានដុល្លារអាមេរិក បើធៀបនឹង៣ខែមុន។

ដីទាំងនោះត្រូវបានក្រុមហ៊ុនសាងសង់មួយ នៅទីក្រុងហូជីមិញ យកទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់ពីធនាគារ។ធនាគារមួយទៀត បានបញ្ចុះតម្លៃ៤,១១លានដុល្លារអាមេរិក មកនៅត្រឹម៤១,១២លានដុល្លារអាមេរិក សម្រាប់អចលនទ្រព្យក្នុងក្រុង Nha Trang។

អចលនទ្រព្យជាច្រើន ក្នុងគម្រោងទេសចរណ៍មួយមានតម្លៃ១ពាន់លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ Tan Hoang Minh ក៏ត្រូវបានបញ្ចុះតម្លៃ រាប់លានដុល្លារអាមេរិក ពីការប្រកាសលក់ឡាយឡុងមុនៗផងដែរ។

យោងតាមសមាគមភ្នាក់ងារ អចលនទ្រព្យវៀតណាម បានឱ្យដឹងថា នៅមុនពេលធនាគាររឹបអូស យកមកលក់ឡាយឡុង គឺធនា​គារទុកពេលឱ្យកូនបំណុល រយៈពេលពី៣ទៅ៦ខែ សម្រាប់ឱ្យពួកគេលក់អចលនទ្រព្យទាំងនោះដោយខ្លួនឯង។

ប៉ុន្តែដោយសារទីផ្សារអចលនទ្រព្យបច្ចុប្បន្ន កំពុងដាំក្បាលចុះ ទើបធ្វើឱ្យកូនបំណុលលក់មិនចេញ ព្រោះពួកគេចង់លក់វាចេញក្នុងតម្លៃខ្ពស់ ខណៈអ្នកទិញរង់ចាំឱ្យតម្លៃចុះថោក។

តាមរយៈរបាយការណ៍មួយ ដែលផ្ញើជូនរដ្ឋសភាវៀតណាម កាលពីដើមខែនេះ ធនាគារកណ្ដាលវៀតណាមបានបញ្ជាក់ថា អនុបាតបំណុលខូច ឬបំណុលពិបាកទារ (Bad Debt) ក្នុងវិស័យអចលនទ្រព្យ មានក្នុងរង្វង់២,៥៨%គិតត្រឹមដំណាច់ខែកក្កដា ដោយកើនឡើងខ្លាំងបើធៀបនឹង១,៨% ក្នុងឆ្នាំ២០២២ ហើយកំពុងតែកើនឡើងបន្តទៀត។

សមាគមខាងលើរំពឹងថា អនុបាតបំណុលខូចនឹងកើនឡើងបន្ថែមទៀត ពីព្រោះទីផ្សារអចលនទ្រព្យវៀតណាម នៅមិនទាន់រើបឡើងវិញនោះទេ៕ VN Express ៕

សម្តេចធិបតីហ៊ុន ម៉ាណែតណាំនាំឲ្យរៀបចំផ្លូវដែកអាចបើកលឿនជាងមុន និងគាំទ្រគំរោងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ សម្តេចក៏គាំទ្រគំរោងសាងសង់កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ដែលអនុញ្ញាត្តឲ្យកប៉ាល់ធំៗ អាចចូលចតបាននាពេលខាងមុខផងដែរ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រក្នុងមួយម៉ោង ឥលូវយើងធ្វើយ៉ាងម្ដេចឲ្យ អាចរត់បានល្បឿ​ន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន។

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្ដេចនឹងឲ្យសិក្សា អំពីការកាត់បន្ថយតម្លៃ ដឹកជញ្ជូនតាមផ្លូវ ហើយបើសិនជាផ្លូវដែកនេះ ធ្វើរួចរាល់ យើងនឹងដឹកទំនិញបានច្រើន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឡានមួយដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើងដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។លើសពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការសាទរ និងរីករាយចំពោះការចាប់ផ្តើម ដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។ ការពង្រីកកំពង់ផែទឹកជ្រៅនេះ គឺជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូន ឱ្យមានតម្លៃទាបនាពេលអនាគត។

សម្តេចធិបតីបានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាមួយខេត្តជាប់មាត់សមុទ្រ មានសក្តានុពល ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ហើយក៏ជាផែមួយដ៏សំខាន់របស់កម្ពុជា តាមពីមុនសម័យសង្គ្រាម។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះឱ្យកាន់តែមានភារីចម្រើនបន្ថែមទៀត។

សម្តេចធិបតីបន្តថា កំពង់ផែព្រះសីហនុ មានការចរាចរណ៍កុងតឺន័រ ខណៈដែលការគ្រោងទុក នឹងមានកុងតឺន័រតែ៥៥ម៉ឺននោះទេ ក្នុងមួយឆ្នាំ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះមានកុងតឺន័រ ចល័តជាង៧៥ម៉ឺនកុងតឺន័រ។ ដូច្នេះ ដើម្បីបំពេញសេចក្តីត្រូវការ រាជរដ្ឋាភិបាលពង្រីកកំពង់ផែនេះឱ្យមានទំហំធំ និងជ្រៅជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កន្លងទៅយើងបានធ្វើច្រើន អីឡូវយើងកំពុងតែកែប្រែកន្លែងកុងតឺន័រ ដើម្បីចូលកប៉ាល់​បប៉ុន្តែអ្វីដែលសំខាន់ យើងបានធ្វើការជាមួយជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១ ខ្ញុំសង្ឃឹមថានឹងបានបុកគ្រឹះមុនដាច់ឆ្នាំ២០០២៣”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធានJICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកា សម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។សម្តេចធិបតីបន្តថា កម្ពុជា និងជប៉ុន នឹងរួមគ្នាធ្វើ ដើម្បីពង្រីកកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុនេះ ឱ្យមានលេចចេញជារូបរាងឡើង។ ខណៈកំពង់ផែខេត្តព្រះសីហនុ បច្ចុប្បន្ននេះ អាចឱ្យកុងតឺន័រដឹកទំនិញចូលចតបានតែ៩.៥០ម៉ែត្រ។ ដូច្នេះកំពង់ផែខេត្តព្រះសីហនុ ទទួលទំនិញបានតែជាង១៨ភាគរយនៃទំនិញប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ ប្រសិនបើការពង្រីកកំពង់ផែទឹកជ្រៅ ដំណាក់កាលទី១នេះ ទទួលបានជោគជ័យនោះកំពង់ផែទឹកជ្រៅនេះ អាចមានលទ្ធភាពទទួលកុងតឺន័រដឹកទំនិញប្រមាណ៩៣ភាគរយ វានឹងកាត់បបន្ថយតម្លៃការការដឹកជញ្ជូន តាមផ្លូវទឹក ដែលពីមានតម្លៃចន្លោះ៤០០ ឬ៥០០ដុល្លារ មកត្រឹម២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើថ្ងៃអនាគតកម្ពុជា អាចពង្រីកកំពង់ទឹកជ្រៅជំហា​នទី២ ឬជំហានទី៣នោះ នៅថ្ងៃអនាគតកំពង់ផែ នឹងអាចទទួលបានកុងតឺន័រកាន់តែច្រើន ដែលដឹកទំនិញឆ្លងកាត់ ដែលវានឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺត្រូវតែបន្តទៅមុនជានិច្ច ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា”។ គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។

ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ៕

យីហោអន្តរជាតិល្បីៗជិត៧០សម្រុកចូលទីផ្សារឥណ្ឌា ខណៈក្រុង Mumbai បើកផ្សារទំនើបប្រណីតសម្រាប់សេដ្ឋីៗ

ដោយៈ តែម សុខុម

ញូវដេលីៈ ផ្សារទំនើបប្រណីតដំបូងគេបង្អស់ សម្រាប់សេដ្ឋីៗក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ត្រូវបានសម្ពោធជាផ្លូវការយ៉ាងឱឡារិកកាលពីពេលថ្មីៗនេះ។

តារាកម្រិតAស្ទើរតែទាំងអស់ នៃផលិតកម្មភាពយន្តBollywood ដែលគ្រងសម្លៀកបំពាក់ស្រស់ឆើតឆាយ បានចូលរួមយ៉ាងច្រើនកុះ​ករ ក្នុងពិធីសម្ពោធក្រាលកម្រាលព្រំក្រហម រួមជាមួយជាងថតរូបជាច្រើនដែលស្រដៀង នឹងព្រឹត្តិការណ៍ប្រចាំឆ្នាំ Met Gala ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ​ ទី៦ ខែវិច្ឆិកា។ម៉ាកយីហោ (Brand) ទំនិញប្រើប្រាស់ប្រណីតៗលំដាប់ពិភពលោកចំនួន៦៦ រួមមាន ទាំងម៉ាកយីហោ Balenciaga, Saint Laurent, Versace និង Tiffany & Co ផងនោះបានបង្កើតហាងរបស់ខ្លួនក្នុងផ្សារទំនើបដ៏ប្រណីត ដែលមានសេវាកម្មជាកញ្ចប់ Jio World Plaza នៅក្នុងទីក្រុងមានបំផុតរបស់ឥណ្ឌា Mumbai ដែលមានសេដ្ឋីលានដុល្លារ (Millionaire) ចំនួន៥៩.០០០នាក់ និងសេដ្ឋីពាន់លានដុល្លារ (Billionaire) ចំនួន១៦៩នាក់។

ស្របពេលកំណើនសេដ្ឋកិច្ច របស់មហាយក្សចិនថមថយ ម៉ាកយីហោទំនិញប្រណីតៗរបស់ពិភពលោក បានកំណត់ចក្ខុវិស័យជាមួយនឹងគោលបំណង ចូលប្រឡូកក្នុងទីផ្សារប្រទេសឥណ្ឌា ដែលត្រូវបានរំពឹងថា នឹងសម្រេចបានកំណើតសេដ្ឋកិច្ចប្រមាណ៧% ក្នុងមួយឆ្នាំ និងជាសេដ្ឋកិច្ចធំបំផុតទី៥ របស់ពិភពលោក។Mumbai's first luxury shopping centre taps India's 'cultural understanding'  of affluence | South China Morning Postរបាយការណ៍ទ្រព្យសម្បត្តិចេញផ្សាយ ដោយទីភ្នាក់ងារអចលនទ្រព្យ Knight Frank កាលពីឆ្នាំមុនបានដាក់ចំណាត់ថ្នាក់ ប្រទេសឥណ្ឌាឱ្យជាប់លេខ៣ក្នុងពិភពលោក សម្រាប់ចំនួនមហាសេដ្ឋីរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕ South China Morning Post ៕

រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសប្រើប្រាស់បណ្ណព្រំដែនជាមួយ ប្រទេសឡាវ

        ដោយៈ ហ្វីអូណា

        ស្ទឹងត្រែងៈ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសប្រើប្រាស់បណ្ណព្រំដែន  និងបញ្ឈប់ការប្រើបណ្ណឆ្លងដែន( LP )សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ចូលធ្វើដំណើរទេសចរណ៍ និងប្រាស្រ័យទាក់ទង ការងារផ្សេងៗទៀតនៅខេត្តចំប៉ាសាក់  និងខេត្តអត្តពឺ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។

យោងតាមសេចក្តីណែនាំរបស់សាលាខេត្តស្តីពី ការជំរុញការប្រើប្រាស់បណ្ណព្រំដែនកម្ពុជា ឡាវ កាលពីថ្ងៃទី៥វិច្ឆិកា  លោកញែមវណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បណ្ណព្រំដែននេះ ប្រជាពលរដ្ឋយើងប្រើបាស់ ចូលទៅប្រទេសឡាវ  បានតែក្នុងទឹកដីខេត្តចំនួនពីរតែប៉ុណ្ណោះគឺ (ខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ)  តែបើបងប្អូនចង់ទៅទឹកដីឡាវ ខុសពីខេត្តនេះ ត្រូវប្រើប្រាស់លិខិត ឆ្លងដែន(PASSPORT)វិញ ។

លោកបន្តថា “ប្រជាពលរដ្ឋយើងនៅក្នុងខេត្តស្ទឹត្រែង   អាចយកអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សំបុត្រកំណើត  សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ មកកាន់ច្រកចេញចូលតែមួយរបស់ខេត្ត និងដាក់ពាក្យ ស្នើសុំនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល សុំបណ្ណព្រំដែននេះបាន ដោយចំណាយថវិកាចំនួន តែ២០.០០០រៀល   មានសុពលភាពប្រើប្រាស់បានរយៈពេលមួយឆ្នាំ”។  លោកបន្តថា “ប្រជាពលរដ្ឋ អាចសុំបន្តសុពលភាពចំណាយថវិកាតែ១០.០០០រៀល  បន្តការប្រើប្រាស់បានមួយឆ្នាំដូចគ្នា”។

លោក យួន ឌីណា ជំនួយការប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល បានបញ្ជាក់ថា ការផ្លាស់ប្ដូរ ឈប់ប្រើបណ្ណឆ្លងដែន  មកប្រើបណ្ណព្រំដែននេះ ក្រុមការងារប្រចាំការច្រកនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរខេត្ត និងការណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋយើង។

លោកបន្តថា ការប្រើបណ្ណព្រំដែនមានផលចំណេញ ដល់បងប្អូនប្រជាពលរដ្ឋ ព្រោះក្នុងមួយឆ្នាំ គាត់ចំណាយតែ២ម៉ឺនរៀលតែប៉ុណ្ណោះ  ហើយពេលដាច់ឆ្នាំ បន្តសុពលភាពចំណាយតែ១ម៉ឺនរៀល ប្រើប្រាស់បានមួយឆ្នាំទៀត។

នេះជាយន្តការមួយ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំនីតិវិធីពង្រឹងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ  ដែលរស់នៅខេត្តស្ទឹងត្រែងមានភូមិសាស្ត្រ ទឹកដីជាប់ព្រំដែន ភូមិផងរបងជាមួយគ្នា(កម្ពុជា ឡាវ) និងបាន បង្កើនទំនាក់ទំនងល្អ ទាំងផ្នែកសន្តិសុខ-សុខាភិបាល និងសេដ្ឋកិច្ចផងដែរ ៕

ខេត្តកោះកុងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ ខណៈខេត្តនេះមានឆ្នេរវែងជាងគេ

        ដោយៈ គង់ សូរិយា

        កោះកុងៈ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី“ការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។

លោកជំទាវបានមានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលបានរៀបចំកាលពីចុងសប្តាហ៍មុនថា ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥ និងទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូកា ប្រទេសសេណេហ្គាល់ ដោយក្លឹប ឆ្នេរស្អាតបំផុតលើពិភពលោក ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពប្រណិតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍នៃឆ្នេរ សមុទ្រកម្ពុជា។

លោកជំទាវបានបន្តថា ដើម្បីរក្សាបាននូវតម្លៃ ក្នុងនាមជាសមាជិ​កក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ការរៀបចំទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៅជាប់តំបន់ឆ្នេរសមុទ្រ គឺជាកត្តាសំខាន់ ដើម្បីធានាចីរភាពនៃការរីកចម្រើនលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុងរបស់យើង ដែលជាខេត្តមានឆ្នេរសមុទ្រវែងជាងគេ នៃព្រះរាជាណាចក្រកម្ពុជា (ប្រហែល២៣៧គីឡូម៉ែត្រ) ដែលទាមទារឲ្យមានការអភិវឌ្ឍផ្នែករូបវន្ត ហេដ្ឋារចនាសម្ព័ន្ធ និងផែនការមេអភិវឌ្ឍន៍ទីក្រុងសមស្រប ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ និងតម្រូវការ ជាក់ស្តែង។លោកជំទាវមិថុនា ភូថងបានបន្តថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ដោយបានដាក់ចេញនូវសារាចរលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី “ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា”។

សារាចរនេះមានគោលបំណង ដើម្បីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យអនុវត្តនូវគោលការណ៍គ្រប់​គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនគោក កោះ និងដែនទឹកឱ្យបានល្អប្រសើរ។ ដើម្បីជាយន្តការលើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីសម្រេចលេខ ០៥៧សសរ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ដែលជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការនៃខេត្តជាប់សមុទ្រទាំង៤ កោះកុង ព្រះសីហនុ កំពត កែប។

លោកជំទាវបានបញ្ជាក់ថា ក្នុងន័យនេះការរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា”នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៥៧សសរ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជា និងធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការយល់ដឹងឱ្យកាន់តែស៊ីជំរៅអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកនៃគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីអាចមានសមត្ថភាព លើការអភិវឌ្ឍមូលដ្ឋាននានា ឱ្យស្របនឹងសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជនការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់ សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលសមុទ្រ នឹងត្រូវ ផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលជាគ្រឹះក្នុងការ លើកកម្ពស់គុណភាពជីវិតប្រជាជនតំបន់ឆ្នេរ៕

 

រដ្ឋមន្រ្តីសាធារណៈការលើកឡើងពីផែនការសកម្មភាពត្រូវអនុវត្តន៍ក្នុងអាណត្តិទី៧

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នាបានលើកឡើងពីការងារអាទិភាព និងផែនការសកម្ម​ភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។

លោកប៉េង ពោធិ៍នាបានមានប្រសាសន៍ ក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្រ្តីមន្ទីរសាធារណៈការ ខេត្តព្រះសីហនុ និងមានការចូលរួមពីលោកគួច ចំរើនអភិបាលខេត្តផងដែរនោះ បានមានប្រសា​សន៍ឲ្យដឹងថា ក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ការដាក់ចេញនូវផែនការសកម្មភាពពីរ ដូចជា ទី១ការលើកកម្ពស់សេវាដឹកជញ្ជូន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លឿន ឆាប់រហ័ស និងស្អាតស្អំ ទី២ ការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភារកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក។លោកបន្តថា ដើម្បីឱ្យអាទិភាពទីពីរនេះ សម្រេចទៅបាន យើងមានយន្តការចំនួន៤ ផ្សេងទៀតក្នុងនោះ ទី១ ការពង្រឹងប្រសិទ្ធ ភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និងការអភិវឌ្ឍន៍ធនធានមនុស្ស

ទី២ ប្រព្រឹត្តកម្មធនធានថវិកា ពង្រីងកាគ្រប់គ្រង និងប្រសិទ្ធភាពប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូរវិនិយោគសាធារណ ព្រមទាំងពង្រឹងថវិកាកម្ម វិធី និងគម្រោងវិនិយោគសាធារណ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ។

ទី៣ ពង្រឹងការងារនីតិកម្ម និងការកសាងបទដ្ឋានបច្ចេកទេសជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញាត្តិបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងភាពច្បាស់លាស់ ទិដ្ឋភាពច្បាប់ និងការងារបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ទី៤ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប (ឌីជីថល) ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្ដល់សេវាសាធារណៈ។

លោករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្រ្តី ពង្រឹងវិន័យការងារ តាមម៉ោងការងារ ការគោរពច្បាប់ បទបញ្ជា ចៀសវាងកាប៉ះពាល់ប្រសិទ្ធ ភាពការងារ និងតម្លៃរបស់អង្គភាព។ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ចេះរួមសុខរួមទុក្ខកសាងឱ្យបាននូវភាពសុខុដុមរមនា ជួយគ្នាទៅវិញទៅមកទាំងស្មារតី សម្ភារៈ និងសេចក្តីត្រូវការក្នុងជីវ ភាពដោយឈរលើគោលការណ៍សមធម៌ និងតម្លាភាព។ត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស។

ប្រធានមន្ទីរ ត្រូវគិតគូរចាត់ចែងមន្ត្រី ឱ្យទទួលការបណ្តុះបណ្តាលសិក្ខាសាលា ដើម្បីយកចំណេះដឹងទាំងនោះ មកបន្ថែមល្បឿនការងារ -ត្រូវផ្ដល់ការលើកសរសើរ លើកទឹកចិត្តដល់បុគ្គលិក មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល -ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាព តាមស្តង់ដារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្ត និងការណែនាំរបស់ថ្នាក់ដឹកនាំ -ត្រូវរិះរក ឬផ្លាស់ប្តូរវិធីតាមដានត្រួតពិនិត្យ ការកសាងជួសជុល និងថែទាំផ្លូវថ្នល់តាមរបៀបដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានានូវគុណភាពផ្លូវជាដើម៕

 

អាជ្ញាធរក្រុងDalian ប្រទេសចិនបញ្ជាក់ពីផែនការហោះហើរត្រង់មកកាន់ខេត្តសៀមរាប និងចងសម្ព័ន្ឋមេត្រីភាពរវាងខេត្តទាំង២

        ដោយៈ គង់ ហ្វីអូណា

សៀមរាបៈ គណៈប្រតិភូក្រុងDalian ខេត្តLiaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian និងសហការីបានបង្ហាញពីផែនការធ្វើការ​ហោះហើរត្រង់មកកាន់ខេត្តសៀមរាបនាពេលខាងមុខ។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian នៃខេត្តLiaoning ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារមួយចំនួន លោកអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ក្នុងជំនួបនោះ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងDalian ខេត្តLiaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញសង្ខេបអំពីភូមិសាស្ត្រខេត្តសៀមរាប និងអំពីតួនាទីភារកិច្ច ព្រមទាំងរបៀបរបប ធ្វើការងាររបស់ក្រុមប្រឹក្សាខេត្ត ដែលបានអនុវត្តរយៈពេលកន្លងមក។លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាខេត្ត ដែលបានចំណាយពេលវេលា ជួបពិភាក្សានាពេលនេះ ប្រតិភូអញ្ជើញមកជួបសំណេះសំណាល សំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុងDalian និងខេត្តសៀមរាប ដែលបានចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុង និងខេត្តទាំងពីរដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។លោកក៏បានលើកឡើង អំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុងDalian នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានគូសបញ្ជាក់ ក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាល់ ឆ្ពោះមកកាន់ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យ ទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនទៀតផង។

លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់ នៅក្រុងDalian ខេត្តLiaoningផងដែរ៕

សេដ្ឋវិទូកម្ពុជាលើកទឹកចិត្តឱ្យវិនិយោគគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា

        ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា និងជំរុញឱ្យមានការអនុគ្រោះពន្ធបន្ថែមទៀត។

លោកបណ្ឌិត លើកឡើងបែបនេះ ក្នុងវេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី ចេងចូវ-កម្ពុជា-អាស៊ាន ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានៅទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។

លោកបណ្ឌិតបញ្ជាក់ថា “ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលអាស៊ាន ខ្ញុំជឿជាក់ថាកម្ពុជាអាចក្លាយ ជាមជ្ឈមណ្ឌលពាណិ​ជ្ជកម្មសម្រាប់ខេត្តហឺណាន ដើម្បីបង្កើនពាណិជ្ជកម្មអន្តរជាតិរបស់ពួកគេ តាមរយៈការផ្លាស់ប្តូរមូលធន ទំនិញ និងសេវាកម្មជាមួយបណ្តាប្រទេសអាស៊ាន”។ លោកបន្តថា “បើប្រទេសកម្ពុជាក្លាយជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មមួយ ខ្ញុំគិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ទីក្រុងចេងចូវទៅកាន់សមាជិកអាស៊ាន អាចនឹងត្រូវបានពង្រីកវិសា​លភាពតាមរយៈប្រទេសកម្ពុជា”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានរំលេចអំពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ហើយដែលបាននិងកំពុងជះឥទ្ធិពលផ្ទាល់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

លោកបណ្ឌិតបន្តថា “យើងក៏កំពុងប្រឹងប្រែង ក្នុងការកែច្នៃស្វាយដែលមានគុណភាពខ្ពស់បំផុត ពោលគឺស្វាយស្ងួត ឬដំណាប់ស្វាយ”។ លោកបន្តថា “យើងដឹងហើយថា នៅខេត្តហឺណាន ប្រទេសចិន មានកន្លែងជាច្រើន ដែលអាចដាំដុះផ្លែស្វាយបាន ប៉ុន្តែបើនិយាយពីគុណភាពវិញ គឺមានភាពខុសគ្នា ដោយសារផ្លែស្វាយកម្ពុជាមានរសជាតិឆ្ងាញ់ជាង ដែលនេះជាឱកាសមាសសម្រាប់អ្នកវិនិយោគចិន នាំចូលផ្លែស្វាយពីកម្ពុជា ជាមួយនឹងការប្រើប្រាស់ដើមទុនតិច និងទទួ​លបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។

លោកបណ្ឌិតបានលើកឡើងបន្តថា យើងក៏សង្ឃឹមថាប្រទេសចិននឹងជួយសម្រួល ដល់គោលនយោបាយអនុគ្រោះពន្ធ ជាពិសេសការកាត់បន្ថយរបាំងមិនមែនពន្ធគយ សម្រាប់ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន ក្នុងនោះមានសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិតជាដើម។

ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ចេងចូវ-កម្ពុជា-អាស៊ាន លោកបណ្ឌិតបានចែករំលែកនូវអនុសាសន៍ចំនួន​៦ ដោយលើកទឹកចិត្តដល់វិនិយោគគិនចិន-អាស៊ាន ឱ្យមកបណ្តាក់ទុនលើវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ការវិនិយោគលើវិស័យកសិកម្មកែច្នៃ និងពាណិជ្ជកម្ម ការកំណត់ផលិតផល និងការផ្គត់ផ្គង់សម្រាប់ប្រ​ទេសជាសមាជិកអាស៊ាននីមួយៗ ការកាត់បន្ថយពន្ធ ការកាត់បន្ថយរបាំងមិនមែនពន្ធគយ ដោយផ្តល់គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់សារធាតុគីមី និងការផ្ទេរការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មក្នុងចំណោមភាគីពាក់ព័ន្ធ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា ចិន និងសមាជិកអាស៊ាន លើវិស័យវាយនភណ្ឌកាត់ដេរ វត្ថុធាតុដើម ផ្លែឈើស្រស់ ផ្លែឈើកែច្នៃ ទំនិញប្រើប្រាស់ ម្ហូបអាហារ និងគ្រឿងចក្រជាដើម។ ទន្ទឹមនឹងនេះ លោកក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលបានជំរុញយ៉ាងខ្លាំង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចកំពូលៗនៅអាស៊ី។

អមជាមួយនឹងការចូលរួមវេទិកានេះផងដែរ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលដឹកជញ្ជូនផលិតផលកសិកម្មអន្តរជាតិ Wanbang ។ ពាណិជ្ជករនៅមជ្ឈមណ្ឌលនេះ បានបង្ហាញការជឿជាក់ថា ក្រោមការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន និងនាយកដ្ឋានពន្ធដារ ប្រទេ​សចិនសង្ឃឹមថា នឹងទទួលបានភ្លើងបៃតង លើការបញ្ជាក់ការនាំចូលផ្លែឈើពីកម្ពុជានៅឆ្នាំក្រោយ ដែលអនុញ្ញាតឱ្យភាគីចិននាំចូលផ្លែឈើស្រស់ដោយផ្ទាល់ពីកម្ពុជា។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាង២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់៩០៩៩លានដុល្លារអាមេរិក ក្នុងនោះការនាំចេញកម្ពុជាទៅចិន មានទឹកប្រាក់១០៥៩លានដុល្លារ កើនឡើង១៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ចំណែកម្ពុជានាំចូលពីចិនវិញ មានទឹកប្រាក់៨០៤០លានដុល្លារ កើនជាង១ភាគរយ បើធៀបឆ្នាំ២០២២។

ទំនិញដែលកម្ពុជានាំចេញទៅចិនមាន សម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

បច្ចុប្បន្នកម្ពុជា-ចិន កំពុងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

G7 គ្រោងបោះទុនជាង៦០០ពាន់លានដុល្លារ ស្ថាបនាគម្រោងផ្លូវដែកឆ្លងទ្វីបអាហ្រ្វិកនៅឆ្នាំ២០២៧ ដើម្បីប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសហការគ្នាជាមួយធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AFDB) និងសាជីវកម្មហិរញ្ញវត្ថុអាហ្រ្វិក ដើម្បីស្ថាបនាគម្រោងផ្លូវដែកឆ្លងទ្វីបអាហ្រ្វិក ក្នុងគោលដៅប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

ភាគីនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយកំណត់ដាក់ចេញនូវផែនការអភិវឌ្ឍ “ច្រករបៀង Lobito” និងផ្លូវរថភ្លើងតភ្ជាប់ពីប្រទេស Zambia ទៅកាន់ទីក្រុង Lobito ក្នុងប្រទេសអង់ហ្គោឡា ដែលនឹងរួមគ្នាបង្កើតជាតំណភ្ជាប់មួយឆ្លងកាត់ទ្វីបអាហ្រ្វិក។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្រៅវេទិកា Global Gateway Forum នៅទីក្រុងប្រ៊ុចសែល ដែលមានតែការអញ្ជើញចូលរួមពីរដ្ឋាភិបាលសហភាពអឺរ៉ុប ជាមួយបណ្តាក្រុមហ៊ុន ធនាគារ និងអង្គការអន្តរជាតិ ដែលមានបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ។

គម្រោងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុត ដែលសហរដ្ឋអាមេរិកបានជួយអភិវឌ្ឍនៅលើទ្វីបអាហ្រ្វិកក្នុងជំនាន់មួយ ហើយវានឹងលើកកម្ពស់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ព្រមគ្នាជំរុញចក្ខុវិស័យរួមគ្នានៃផ្លូវដែកបើកចំហរសេរីសម្រាប់មនុស្សគ្រប់គ្នា ដែលតភ្ជាប់ពីមហាសមុទ្រអាត្លង់ទិកទៅកាន់មហាសមុទ្រឥណ្ឌា។

គម្រោងទាំងនេះនឹងត្រូវបានអនុវត្តឡើងក្រោមការឧបត្ថម្ភនៃភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល ដែលជាការឆ្លើយតបរបស់ក្រុមប្រទេស G7 ចំពោះគំនិតផ្តួចផ្តើម BRI របស់រដ្ឋាភិបាលចិន។

គំនិតផ្តួចផ្តើមថ្មីនេះនឹងត្រូវចំណាយទុនវិនិយោគជាង៦០០ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដើម្បីបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោក។

ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានខិតខំព្យាយាមពីមុនមក ដើម្បីចាប់ផ្តើមគម្រោងទាំងនេះ ក្នុងគោលដៅប្រកួតប្រជែងជាមួយនឹងគម្រោង BRI របស់ប្រទេសចិន ដែលមានឥទ្ធិពលខ្លាំងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕