ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនអាកាសចរណ៍ថៃ (AoT) បានកំណត់ទុនប្រហែល៣,៨៧ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះចំនួនពីរ ក្នុងនោះរួមមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Andaman នៅខេត្តកោះ Phanngga ។
លោក Kerati Kijmanawat ប្រធានក្រុមហ៊ុន AoT បានលើកឡើងថា គម្រោងទាំង២ រួមមាន អាកាសយានដ្ឋានថ្មីនៅខេត្ត Phanngga និងការជួសជុលដំណាក់កាលទីពីរ នៅអាកាសយានដ្ឋាន Chiang Mai គឺជាការឆ្លើយតបរបស់អាជ្ញាធរ ចំពោះគោលនយោបាយបន្ទាន់ ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។់
អាកាសយានដ្ឋានអន្តរជាតិ Andaman នៅខេត្ត Phanngga នឹងត្រូវសាងសង់លើផ្ទៃដី ប្រហែល៩៦០ហិកតា នៅក្នុងស្រុក Takua Thung tambon Khok Kloi ដែលជាតំបន់ Ratcha Phatsadu ស្ថិតក្រោមការគ្រប់គ្រងដោយនាយកដ្ឋានរតនាគារ។
លោក Kerati បានបន្តថា ក្រុមហ៊ុន AoT បានធ្វើការស្រាវជ្រាវមួយចំនួនទាក់ទង នឹងផែនការសាងសង់សម្រាប់តំបន់នេះ ហើយដោយសារគម្រោងនេះ បានក្លាយជាគោលនយោបាយបន្ទាន់ ដូច្នេះ យើងប្តេជ្ញាថា នឹងចាប់ផ្តើមការងារសាងសង់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោក Kerati បានអះអាងថា AoT ត្រូវបានគេរំពឹងថា នឹងជ្រើសរើសអ្នកប្រឹក្សា សម្រាប់ដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គម្រោង យ៉ាងហោចណាស់នៅចុងឆ្នាំនេះ ដើម្បីសិក្សាជាចម្បងលើការវិនិយោគរបស់គម្រោង។នៅពេលមានការអនុម័តយល់ព្រម ដំណើរការសាងសង់ត្រូវចំណាយពេលយ៉ាងតិចប្រាំពីរឆ្នាំ ដោយដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវចំណាយពេល៣ឆ្នាំ ហើយការសាងសង់ត្រូវចំណាយពេល៤ឆ្នាំទៀត។
លោក Kerati បានបញ្ជាក់ទៀតថា ព្រលានយន្តហោះអន្តរជាតិ Andamanនេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០៣១ខាងមុខ។លោកបានឱ្យដឹងទៀតថា ព្រលានយន្តហោះនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ Andaman យ៉ាងហោចណាស់១៥លាននាក់។
លោកបានបន្ថែមថា ក្រុមហ៊ុន AoT ក៏នឹងចំណាយប្រាក់ចំនួន៧០ពាន់លានបាតទៀត (ប្រហែល១,៩៣ពាន់លានដុល្លារ) សម្រាប់ការជួសជុលដំណាក់កាលទីពីរ នៅអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ ដែលមានភាពស្មុគស្មាញជាង ដោយសារដីនោះជាកម្មសិទ្ធិរបស់ភ្នាក់ងារឯកជន៕


នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់បន្តពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញរំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។
លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតជប៉ុនបានឯកភាពរួមគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។



នៅទីក្រុងហូជីមិញ ភ្ញៀវទេសចរបរទេសចាយវាយ១៧%នៃការចំណាយសរុបរបស់ពួកគេ ទៅលើការទិញទំនិញ ខណៈការចំណាយរបស់ភ្ញៀវទេសចរបរទេស ទៅលើការទិញទំនិញនៅក្នុងទីក្រុងបាងកកមានចំណែក២៣% នៃការចំណាយសរុប នៅសិង្ហបុរី២៨% និងនៅទីក្រុងគូឡាឡាំពួរ៣២%។
លោកបញ្ជាក់ថា ផ្អែកលើវឌ្ឍនភាពវិជ្ជមាន របស់អ្នកវិនិយោគ ទើបធ្វើឲ្យទំហំពាណិជកម្មនាំចេញ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានកើនឡើង និងត្រូវបានរំពឹងថាឆ្នាំ២០២៣ នឹងកើនលើសពីចំនួនជាង ១,៣ ពាន់លានដុល្លា បើធៀបនឹងឆ្នាំ២០២២”។

លោកបន្ថែមថា ចំណុចវិជ្ជមាន ដែលការទាក់ទាញអ្នកវិនិយោគបាន ផ្អែកកលើសុខសន្តិភាពស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូ និងស្ថេរភាពលើការចរាចរណ៍សាច់ប្រាក់ មួយវិញទៀតច្បាប់ពីនយោបាយកម្ពុជា បានបើកទូលំទូលាយមិនមានការរឹតត្បិត ឬហាមឃាត់អ្នកវិនិយោគចង់បណ្ដាក់ទុនលើវិស័យណាមួយនោះទេ៕



ជាលទ្ធផលការផ្លាស់ប្ដូរនេះ បានធ្វើឱ្យប្រទេសនានា ដូចជា ឡាវ ជាដើមដែលកំពុងបង្កើន សមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីចំណាត់ការនេះ។ប្រមាណ៨០%នៃថាមពលអគ្គិសនី ដែលផលិតដោយប្រទេសឡាវ គឺលក់ទៅឱ្យបណ្ដាប្រទេសជិតខាង ដោយការលក់ទៅឱ្យប្រទេសថៃ និងប្រទេសវៀតណាម គ្របដណ្ដប់ប្រមាណ៣០%នៃការនាំចេញសរុបរបស់ប្រទេសឡាវ។


