ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ បន្ទាប់ពីមានការលើកឡើង និងបង្ហោះលើបណ្ដាញសង្គមពី មហាជន រួមទាំងផលិតករភាពយន្តមួយចំនួន ពីករណីពិបាក ថតរូប ឬថតវីដេអូ នៅរមណីយដ្ឋាន និងប្រាសាទអង្គរ នោះ មន្ត្រីជាន់ខ្ពស់ របស់ “អាជ្ញាធរជាតិអប្សរា” បានឆ្លើយបំភ្លឺពីបញ្ហានេះ។
លោកឡុង កុសលអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍កាលពីថ្ងៃទី២២ កញ្ញា បន្ទាប់ពីមកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មចូលរួមសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត។
លោកបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា អាជ្ញាធរជាតិអប្សរា អត់មានដាក់កំហិត អំពីការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទេ ខណៈមានបងប្អូនប្រជាពលរដ្ឋយើងច្រើន ព្រមទាំងបណ្ដាញផ្សព្វផ្សាយជាតិ និងបណ្ដាស្ថានីយទូរទស្សន៍ជាច្រើន នៅទូទាំងពិភពលោក បានទាក់ទងផ្សព្វផ្សាយជាបន្តបន្ទាប់។
លោកឡុង កុសល មានប្រសាសន៍បញ្ជាក់ថា “រាល់ការថតរូបជាអនុស្សាវរីយ៍ សម្រាប់គ្រួសារ សម្រាប់បង្ហោះតាមFacebook, TikTok ដែលនិយាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរយើង [អាជ្ញារជាតិអប្សរា] អត់មានអ្វីជាបញ្ហាទេ យើងមិនដែលតម្រូវឱ្យគាត់ធ្វើការស្នើសុំទេ”។
អគ្គនាយរងអាជ្ញាធរជាតិអប្សរា ខាងលើមានប្រសាសន៍បន្តថា អាជ្ញាធរជាតិអប្សរា តម្រូវឱ្យការស្នើសុំជាមុន សម្រាប់អ្នកថតផ្សាយតាមYoutube ផលិតភាពយន្ត ឬអ្នកយកផលិតផលទៅផ្សាយពាណិជ្ជកម្ម ដោយប្រើរូបភាពរបស់អង្គរ ឬផ្នែកណាមួយរបស់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរចាំបាច់ត្រូវឃាត់ និងឱ្យស្នើសុំជាមុន។
លោកឡុង កុសល មានប្រសាសន៍បន្ថែមថា ព្រោះរូបភាពទាំងអស់នោះ ដែលគាត់រកពាណិជ្ជកម្ម ឬរកប្រាក់ចំណូល គឺអាចប៉ះពាល់ទៅដល់ខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយថាតើសមរម្យ ឬអត់ក្នុងការយករូបភាពរបស់អង្គរ ទៅបម្រើពាណិជ្ជកម្មផលិតផលរបស់គាត់ នេះហើយជាចំណុចដែលយើងត្រូវគិតគូរ។ អ៊ីចឹងទើបយើងឱ្យគាត់ស្នើសុំមកយើងជាមុន ដើម្បីយើងជួយពិនិត្យលក្ខណៈ ទាំងបច្ចេកទេស រួមទាំងខ្លឹមសារ ថាតើខ្លឹមសារនោះត្រឹមត្រូវ ឬអត់ ល្អ ឬអត់ ពេលប្រើប្រាស់ (ផ្សាយ) ទៅ អាចចៀសផុតពីផលប៉ះពាល់ ទៅលើអត្ថន័យខ្លឹមសារជាអវិជ្ជមានណាមួយ មកដល់ទាំងប្រវត្តិសាស្ត្រ ទាំងរូបភាពជាក់ស្ដែងរបស់អង្គរ។
លោកបន្ថែមថា ព្រោះការដែលយើងប្រើប្រាស់ មិនសមស្រប គឺធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ដូចនេះ គប្បីក្នុងការប្រើប្រាស់រូបភាពនោះ គួរមានការទទួលខុសត្រូវ។
គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំ លើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែង នៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរាស្តីអំ ពីការអភិរក្សតំបន់អង្គរ តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.152 និង អាជ្ញាធរជាតិសំបូរព្រៃគុក ស្តីអំពី តំបន់អភិរក្សសំបូរព្រៃគុក តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.151 ខណៈប្រទេសមួយចំនួន សូម្បីប្រទេសអភិវឌ្ឍ ទាំងនៅអាស៊ី និងនៅអឺរ៉ុបក្ដី បានទទួលការបន្ទោស និងណែនាំឱ្យកែតម្រូវ ដោយសារតែគ្រប់គ្រង តំបន់បេតិកភណ្ឌពិភពលោកមិនបានល្អ ឬឈានដល់ប្រឈមនឹងគ្រោះថ្នាក់។អាជ្ញាធរជាតិអប្សរាបានឃាត់ និងស្វែងរកជនបរទេសមួយចំនួនមកផ្ដន្ទាទោស ខណៈពួកគេបានថតរូបអាសអាភាស ក្នុងរមណីយដ្នានអង្គរ។
ជាក់ស្ដែង កាលពីដើមឆ្នាំ២០១៥ ក្រោយពីចាប់បានជនរទេសសចំនួន៥នាក់ជាបន្តបន្ទាប់ ដែលបានលួចថតរូបអាសអាភាស នៅតាមប្រាសាទព្រះខ័ន និងប្រាសាទបន្ទាយក្ដី អាជ្ញាធរជាតិអប្សរា បានបន្ថែមកម្លាំងសន្ដិសុខ ប្រមាណ១ពាន់នាក់ តាមប្រាសាទបុរាណគ្រប់ទីកន្លែង ដើម្បីយាមកាមតាមឃ្លាំមើល ពីសកម្មភាពមិនប្រក្រតីរបស់ភ្ញៀវទេសចរ មួយចំនួន និងការពារមិនឱ្យពួកគាត់ប៉ះពាល់ ដល់វត្ថុបុរាណ និងចូលតំបន់ហាម ឃាត់ដែលនាំឲ្យគ្រោះថ្នាក់ ដល់ពួកគាត់។
កាលពីសប្តាហ៍មុន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានមានប្រសាសន៍លើកឡើងថា អាជ្ញាធរជាតិអប្សរា តែអនុញ្ញាត្តឲ្យថតរូបភាព ឬវីដេអូលើរមណីយដ្ឋានអង្គរ ព្រោះបើមនុស្សម្នាក់ថត និងផ្សព្វផ្សាយបានត្រឹមមនុស្ស៣នាក់ បើ១០០លាននាក់បានផ្សព្វផ្សាយ វានឹងបានឃើញដល់មនុស្ស៣០០លាននាក់នៅទូទាំងពិភពលោក។លោកបញ្ជាក់ថា “ប្រសិនជាអាជ្ញាធរអប្សរា រកលុយបាន១ឆ្នាំ១០០០លានដុល្លារ ពីការហាមឃាត់នោះ គួរតែហាមឃាត់ តែបើរកមិនបាន មិនគួរហាមឃាត់ការថតរូប និងវីដេអូនោះទេ៕





The Andaman International Airport will be constructed on roughly 6,000 rai in Thakua Thung district’s tambon Kok Kloi, which is a Ratchaphatsadu area owned by the Treasury Department.
លោក Lyu Daliang មន្ត្រីរបស់រដ្ឋបាលទូទៅគយ (GAC) បានមានប្រសាសន៍ថា “ប្រតិបត្តិការពាណិជ្ជកម្មបរទេស របស់ប្រទេសចិន ជាទូទៅនៅតែមានស្ថេរភាព” ។
ដោយត្រូវដាក់លក់ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ៤៤០លានដុល្លារ ផ្ទះ Penthouse ដែលស្ថិតនៅលើអគារ Odeon Tower ក្នុងប្រទេសម៉ូណាកូ នៅតំបន់អឺរ៉ុប បានជាប់ឈ្មោះជាផ្ទះ Penthouse ថ្លៃបំផុតនៅទូទាំងពិភពលោក។


នេះជាកំណែទម្រង់ដ៏ធំមួយ និងជាការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលពីគំរូអចលនទ្រព្យលក់ Pre-sale (ការលក់មុនពេលគម្រោងសាង់សង់ចាប់ផ្ដើម) ដែលអនុវត្តជាទូទៅនៅទូទាំងប្រទេសចិន។ ជាធម្មតានៅក្នុងការ Pre-sale គឺអ្នកទិញផ្ទះបង់ប្រាក់ជាមុនឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទាំងដែលមិនទាន់បានឃើញរូបរាងផ្ទះ។



