ដោយៈសុផល
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ ( CIFIT 23) នៅទីក្រុង សៀមិន(Xiamen) សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
យោងតាមCDC ដែលចេញផ្សាយនាថ្ងៃទី១១ខែកញ្ញា ដំណើរទស្សនកិច្ចការងារខាងលើមានគោលបំណង ជំរុញសកម្មភា វិនិយោ ទៅវិញ ទៅមក , ផ្សព្វផ្សាយពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគកម្ពុជា និង ចែករម្លែកអំពីបច្ចុប្បន្នភាពច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយ ព្រមទាំងព្រមទាំង ពិភាក្សាអំពីនិន្នាការថ្មីនៃការវិនិយោគក្នុងបរិការណ៍ដែលសកលលោកយើងកំពុងប្រឈម។

ក្នុងដំណើរទស្សនកិច្ចការងារនេះ លោកអគ្គលេខាធិការរងបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (RCEP) លើកទី ៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ជូនផងដែរថា នៅក្នុងសុន្ទរកថាគន្លឹះ លោកបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជាក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគនិងកិច្ចសម្រួលវិនិយោ តាមរយៈការប្រកាស ឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចផងដែរអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្តោតសំខាន់លើ (១) ការអភិវឌ្ឍមូលធនមនុស្ស (២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ (៤) ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន និង (៥) ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕




ការបើកជើងហោះឡើងវិញនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ចអាជីវកម្ម និងអ្នកធ្វើដំណើរផ្សេងទៀតរវាងប្រទេសជិតខាងទាំងពីរ៕


ព្រឹត្តិការណ៍បរិស្ថាន PH Eco Day នេះគឺមានសារៈសំខាន់ធំចំនួនពីរ ដែលទីមួយគឺដើម្បីបំផុសការយល់ដឹងដល់សាធារណជនចូលរួមគាំពារបរិស្ថាន និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ខណៈបរិស្ថានគឺជាចំណែកដ៏សំខាន់នៃជីវិតរស់នៅសម្រាប់មនុស្ស សត្វ រុក្ខជាតិ។ល។ ខណៈទីពីរគឺដើម្បីលើកទឹកចិត្តឱ្យមានជាការបរិច្ចាគជាសម្ភារដែលមិនប្រើប្រាស់ផ្សេងៗពីសប្បុរសជន ដែលនេះជាទង្វើដ៏ប្រសើរចូលរួមលើកកម្ពស់បរិស្ថាន និងក៏ជាសកម្មភាពមនុស្សធម៌ផ្ដល់ទៅសង្គមដូចជា អង្គការ និងសាលារៀនកំពុងឈមជីវភាពខ្វះខាតខ្លាំងជាដើម។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចែករំលែកចំណេះដឹងអំពីបរិស្ថានពីមន្រ្តីជំនាញក្រសួងបរិស្ថាន និងយុវជនជាអ្នកបង្កើតមាតិការអំពីបរិស្ថាន ដែលផ្ដោតសំខាន់ទៅលើការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក និងការកែឆ្នៃសំណល់ប្លាស្ទិកជាសម្ភារប្រើប្រាស់ផ្សេងៗឡើងវិញ។ល។ ទៅកាន់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុងនិងក្រៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) និងសហការី ប៉េង ហួត គ្រុប ។ 
សូមបញ្ជាក់ថា ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗរាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ។ល។ ផ្ដួចផ្ដើមនិងរៀបចំព្រឹត្តិការណ៍ PH Eco Day ជាអត្តសញ្ញាណដែលត្រូវរៀបចំធ្វើប្រចាំឆ្នាំ ដើម្បីសម្រាប់សាធារណជនអាចចូលរួមដោយសេរី និងអាចបរិច្ចាគជាសម្ភារប្រើប្រាស់ផ្សេងៗក្នុងព្រឹត្តិការណ៍នេះជាដើម៕ 




លោកបានបន្ថែមទៀតដែរថា បុរី ចាន់ណាលែន គឺជាបុរីផ្តោតទៅលើលំនៅដ្ឋានបែបអាជីវកម្ម ដោយផ្ទះមួយណាក៏ជាប់ផ្លូវ ហើយភ្ជាប់ជាមួយផ្លូវរដ្ឋរួចជាស្រាច់ ដើម្បីអោយម្ចាស់ផ្ទះអាចរស់នៅ និងធ្វើអាជីវកម្មបាន ឬអាចជួល ហើយអ្វីដែលកាន់តែពិសេសនោះ គឺថា លោកបានទិញដីទាំងមូល ហើយបានទូទាត់ប្រាក់អោយម្ចាស់ដីអស់គ្មានសេសសល់ឡើយ និងមានភាពស្របច្បាប់ទាំងអស់៕
លោកស្រីបានលើកឡើងថា “វិស័យធនាគារ ត្រូវបានគ្រប់គ្រងដោយហ្មត់ចត់ ដូច្នេះហានិភ័យនៃវិស័យនេះ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន”។ លោកស្រីបន្តថា “ផ្ទុយទៅវិញ ផ្នែកដែលគួរឱ្យបារម្ភជាងវិស័យធនាគារទៅទៀតនោះ គឺប្រភេទប្រាក់កម្ចី ឬការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់”។
លោកបន្តថា “ឆ្លើយតបបញ្ហានេះ ធនាគារហត្ថាបានដាក់ចេញនូវយុទ្ឋសាស្រ្តមួយចំនួន ដើម្បីជម្រុញឲ្យអតិថិជនបង់ប្រាក់ត្រលប់ឲ្យបានលឿន និងទាន់ពេលវេលា”។ លោកបន្តថា “ក្នុងស្ថានភាពនេះ ធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្ន ដោយមិនបញ្ចេញឥណទានដល់អ្នកអភិវឌ្ឍន៍អចលនវត្ថុនោះទេ”។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្តគន្លឹះធ្វើឱ្យវិស័យអចលនទ្រព្យកម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលកាលនោះ កម្ពុជាមានសេដ្ឋកិច្ចខ្លាំង។ ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) កាលពីខែ សីហា កន្លងនេះ៕
លោកបានបញ្ជាក់ថា “នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ក្រុមអ្នកសាងសង់ពុំទាន់មានតួលេខពិត នៃទីផ្សារនៅឡើយនោះទេ”។ លោកបានបន្ត “យើងកំពុងប្រកួតប្រជែង នៅក្នុងទីផ្សារដោយគ្មានតម្លាភាព ដែលនាំឱ្យមានការសាងសង់លើសតម្រូវការ”។លោកបញ្ជាក់ទៀតថា សំណង់មួយចំនួននៅកម្ពុជា មិនសមស្របនឹងតម្រូវការទីផ្សារ គឺផ្តោតលើតម្លៃខ្ពស់ និងគ្មានចំណតសម្រាប់យានយន្តជាដើម។






