Jokowi seeks Korean firms’ participation in Indonesia’s capital relocation project

HIROSHIMA, Japan ― Indonesian President Joko Widodo on Sunday asked President Yoon Suk Yeol for South Korean companies’ proactive participation in the Southeast Asian country’s capital relocation project, during their summit on the sidelines of the Group of Seven (G7) Summit in Hiroshima, Japan, Sunday.

During their bilateral summit, Jokowi underscored that cooperation between South Korea and Indonesia has significance for his country, and asked for Seoul’s proactive investments in Indonesia in the fields of agriculture, electric vehicles, ICT, and small modular nuclear reactors, according to Seoul’s presidential spokesperson Lee Do-woon.

Especially, Jokowi stressed that he expects South Korean companies possessing advanced technology and experience to participate in making Indonesia’s future capital of Nusantara a purpose-built city.

During last year’s summit between Yoon and Jokowi in Seoul, the two sides agreed to work together on the relocation project. At the time, Yoon said, “South Korea’s experience of constructing Sejong City will be a good reference for Indonesia,” referring to the city of Sejong, located 144 kilometers south of Seoul, now an administrative capital of the country.

During Sunday’s summit, Yoon said he is pleased to see the two countries’ cooperation expediting after Jokowi visited Seoul last year, and expressed his gratitude for the Indonesian president’s attention to bilateral investments, infrastructure, and defense cooperation between the two countries.

“Yoon said the South Korean government prioritizes its cooperation with Indonesia, which is a key partner of future industry, and asked for President Jokowi’s continued support of South Korean businesses there,” Lee said.

Meanwhile, President Joko Widodo expressed his strong support for the South Korean government’s “Korea-ASEAN Solidarity Initiative (KASI),” a plan for its cooperation with ASEAN. Yoon reaffirmed his commitment to strengthening cooperation with ASEAN for peace and prosperity in the Indo-Pacific region.

The summit was held as the leaders were celebrating the 50th anniversary of bilateral ties.

Source: Korea Times

Markets on edge as US debt ceiling talks approach crunch time

SYDNEY: Asian stocks and Wall Street futures slipped on Monday as U.S. debt ceiling negotiations approached crunch time after stalling last week while lingering banking fears and fresh geopolitical worries capped sentiment.

U.S. President Joe Biden and House Republican Speaker Kevin McCarthy will meet to discuss the debt ceiling on Monday, less than two weeks before the June 1 deadline after which Treasury expects the federal government will struggle to pay its debts.

A failure to lift the debt ceiling would trigger a default, sparking chaos in financial markets and a spike in interest rates.

In early trade on Monday, S&P 500 futures lost 0.1 percent while Nasdaq futures were flat.

MSCI’s broadest index of Asia-Pacific shares outside Japan was last flat, struggling for direction. Japan’s Nikkei was also mostly unchanged and Australia’s resources-heavy shares slipped 0.2 percent.

South Korea bucked the sluggish trend, gaining 0.6 percent.

“In the art of brinkmanship, it feels that to get a deal we must see greater market volatility,” said Chris Weston, head of research at Pepperstone.

“While for much of last week, the headlines were that a deal is within reach, the breakdown in talks from Republican negotiators on Friday has many thinking that we could be pushed right to the June deadline before we see an agreement.”

On Friday, reports that debt ceiling negotiations had reached an impasse rattled markets even as Federal Reserve Chairman Jerome Powell said U.S. interest rates might not need to rise as much given the tighter credit conditions from the banking crisis.

The Fed chief also flagged that after a year of aggressive rate increases, officials can afford to make “careful assessments” of the impact of rate hikes on the economic outlook, a stance that was viewed as dovish by markets.

That has knocked the dollar off a two-month top against a basket of major peers and was last at 103.06 on Monday, flat for the day.

Source: Reuters

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគតម្លៃ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែដំបូង

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើទ្រព្យសកម្មថេរចំនួន៦៥ ដែលមានតម្លៃជាង៥៨៨លានដុល្លារនៅក្នុងរយៈពេល៤ខែដំបូង ដើមឆ្នាំ២០២៣នេះ ខណៈវិនិយោ​គិនចិន គឺជាប្រភពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុតនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមCDC បានមានប្រសាសន៍ថា លំហូរFDI បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោកបានថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា -ចិនកាលពីពេលថ្មីៗនេះថា “ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈលំហូរមូលធន បង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក និងការបង្កើនការនាំចេញ”។

លោក ជា វុទ្ធី ក៏​បាន​លើក​ឡើង​ផងដែរថា ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​របស់​ចិន ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត ​របស់​អ្នក​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។  លោកបានចាត់ទុកថា ទំនុកចិត្តនេះជំរុញមកពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល បរិយាកាសវិនិយោគអំណោយផល និងទស្សនវិស័យសេដ្ឋកិច្ចជាវិជ្ជមានរបស់ប្រទេសកម្ពុជា។

លោក​អះអាងថា កម្ពុជា​មាន​កត្តា​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ សម្រាប់​ការ​វិនិយោគ​បរទេស។  កត្តាទាំងនេះរួមមានសន្តិភាព កម្លាំងពលកម្មប្រកួតប្រជែង ធនធានធម្មជាតិដ៏សម្បូរបែប និងការចូលទៅកាន់ទីផ្សារដ៏ធំ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា “ច្បាប់វិនិយោគថ្មី រួមជាមួយនឹងការអនុគ្រោះពន្ធពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀង FTA កម្ពុជា-ចិន FTA កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP កំពុងផ្តល់កម្លាំងរុញច្រានដ៏ធំមួយក្នុងការទាក់ទាញការវិនិយោគមកកាន់កម្ពុជា”។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC មានប្រសាសន៍ថា “ការកើនឡើងនៃការវិនិយោគ គឺជាសញ្ញាមួយដែលបង្ហាញថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកំពុងដំណើរការ”។

លោកបន្ថែមថា “ការកើនឡើងនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដែលបានយកឈ្នះលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើវ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជួយកម្ពុជាឱ្យមានឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ”៕

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ចាប់ផ្តើមសាងសង់អាកាសយានថ្មីតម្លៃ៣៤១លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចាប់ផ្តើមសាងសង់ មូលដ្ឋានថ្មីរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ជាមួយនឹងទុនវិនិយោគសរុបប្រហែល៣៤១លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងថា ពិធី​បើកការដ្ឋានចាប់​ផ្តើម​ការ​សាង​សង់ ​បាន​រៀបចំប្រព្រឹត្តធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

ជាមួយនឹងផ្ទៃដីសរុបទំហំ៣៣៨.០០០ម៉ែត្រការ៉េ មូលដ្ឋាននេះនឹងមានកន្លែង សម្រាប់ប្រតិបត្តិការហោះហើរ ការថែទាំយន្តហោះ និងការដឹកជញ្ជូនទំនិញ និងភស្តុភារ រួមទាំងចំណតដឹកទំនិញអន្តរជាតិ រោងជាងសម្រាប់ការបង្កើតថ្មី នៃបច្ចេកវិទ្យាហោះហើរ និងថែទាំ និងបន្ទប់ពិសោធន៍ សម្រាប់ការឆ្លើយតបបន្ទាន់នៃកាប៊ីនអ្នកដំណើរ។  នេះបើយោងតាមការឱ្យដឹង ពីក្រុមហ៊ុនអាកាសចរណ៍ខាងលើ។

ដំណាក់កាលដំបូងនៃគម្រោង ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២១០.០០០ម៉ែត្រការ៉េ ក្រោមទុនវិនិយោគប៉ាន់ស្មានចំនួន១,៦ពាន់លានយ័ន ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២៨។

កាលពីឆ្នាំ២០២២កន្លងទៅ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាកា​សចរណ៍ China Southern Airlines បានកើនឡើងដល់៣៣,១ភាគរយនៅក្នុងទីក្រុង Shenzhen ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបើក ឬបន្តជើងហោះហើរអន្តរជាតិរវាងទីក្រុងShenzhen និងទីក្រុងនានាដូចជា ឌូបៃ ហាណូ​យ និងហ្សាការតា ហើយក្រុមហ៊ុនគ្រោង នឹងបន្តជើងហោះហើរ Shenzhen-Sydney និង Shenzhen-Moscow នៅខែមិថុនាខាងមុខនេះ៕

ពលរដ្ឋថៃ កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាឱ្យប្រាសាទព្រះវិហារ បើកឱ្យចូលទស្សនាឡើងវិញ

ដោយៈ សុខុម

បាងកក: ប្រជាពលរដ្ឋថៃ នៅពេលនេះកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវការបើកប្រាសាទព្រះវិហារ ឱ្យចូលទស្សនាឡើងវិញ បន្ទា​ប់ពីផ្អាកអស់រយៈពេល១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបើកកិច្ចចរចាសន្តិភាពជាមួយកម្ពុជា ឡើងវិញ។

ដោយសារតែជម្លោះព្រំដែន ក្នុងតំបន់ប្រាសាទព្រះវិហារ ដែលអះអាងសិទ្ធិកាន់កាប់ ដោយប្រទេសទាំងពីរ ផ្លូវចូលទៅកាន់ប្រាសាទព្រះវិហារ ពីចំណុចស្រុកកាន់ថារ៉ាឡាក់ (Kantharalak) នៃខេត្តស៊ីសាកេតប្រទេសថៃ ត្រូវបានបិទចាប់តាំងពីឆ្នាំ២០០៨។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ឧសភានេះ។

ទាហានរាប់ពាន់នាក់ នៃប្រទេសទាំងពីរកំពុងឈរជើងនៅឡើ​យតាមបណ្ដោយព្រំដែន ជាពិសេសទាហានថៃ ដែលឈរជើងនៅស៊ីសាកេត អ៊ូប៊ុន រ៉ាឆាថានី និងសុរិន្ទ។

ទាហានត្រូវបានដាក់កម្លាំង ចាំយាមល្បាតរាល់១០ទៅ១៥ម៉ែត្រមួយ បើធៀបទៅនឹងប៉ុស្ដិ៍យាមត្រួតស៊ីគ្នា ដែលបានបង្កការប្រឈមមុខដាក់គ្នាផ្នែកយោធាក្នុងឆ្នាំ២០១១។

ក្នុងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានទាមទារឱ្យភាគីទាំងពីរ ដកកងទ័ពចេញពីខាងមុខខ្លោងទ្វារ ប្រាសាទព្រះវិហារ នៅខាងទឹកដីកម្ពុជា។

ទោះជាយ៉ាងណា សេចក្ដីសម្រេចរបស់តុលាការនេះបានអនុ​ញ្ញាតឱ្យប្រទេសថៃ និងកម្ពុជា ដាក់ពង្រាយកម្លាំងល្បាតឱ្យឆ្ងាយពីខ្លោងទ្វារប្រាសាទបន្តិច។

ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចថា ប្រទេសថៃ និងកម្ពុជា គួរតែស្វែងរកិច្ចព្រមព្រៀងរួម ដើម្បីអភិវឌ្ឍតំបន់ដែលស្ថិតនៅក្នុង និងជុំវិញប្រាសាទព្រះវិហារ ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមកយ៉ាងណាក្ដី ក៏មិនទាន់មានការវិវត្តរីកចម្រើន ណាមួយនៅឡើយទេចាប់តាំងពីឆ្នាំ២០១១ មក៕ Bangkok Post ៕

G7 leaders agree to new initiative to fight economic coercion

TOKYO: Group of Seven leaders on Saturday (May 20) agreed to a new initiative to counter economic coercion, and pledged action to ensure that any actors attempting to weaponize economic dependence would fail and face consequences.

The initiative, dubbed Coordination Platform on Economic Coercion, will use early warning and rapid information sharing on economic coercion with members meeting regularly for consultations, the leaders said in a statement.

“The world has encountered a disturbing rise in incidents of economic coercion that seek to exploit economic vulnerabilities,” the G7 leaders said in a statement following a meeting in Hiroshima, Japan.

The group also agreed to deepen cooperation in information sharing as it looks to establish new standards for next-generation technologies.

Source: Reuters/jo

តើវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចថៃអាចរងផលប៉ះពាល់ដែរទេ ប្រសិនការបង្កើតរដ្ឋាភិបាលថ្មីមានការពន្យារពេល?

ដោយ: គង់ លាងហួរ

បាងកក: ក្រុមនាយកប្រតិបត្តិជាច្រើន ក្នុងវិស័យអចលនទ្រព្យថៃបានអំពាវនាវឱ្យរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងឱ្យបានលឿន និងដោយរលូន តាមដែលអាចធ្វើទៅបាន និងបានស្នើសុំឱ្យរដ្ឋាភិបាលថ្មី ដំឡើងប្រាក់ឈ្នួលអប្បបរមាជាបណ្តើរៗ ដើម្បីទប់ស្កាត់ការកើនឡើងនៃការចំណាយភ្លាមៗ។

លោក Worawut Kanchanakul ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន W House បានមានប្រសាសន៍ថា “រដ្ឋាភិបាលថ្មីគួរតែដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តិចម្តងៗ។ ដូច្នេះសហគ្រិននឹងអាចទប់ទល់ នឹងការកើនឡើងនៃតម្លៃសំណង់ ហើយរដ្ឋាភិបាល​ថ្មី​គួរ​តែដោះស្រាយ​បញ្ហា​តម្លៃ​រស់នៅ​ជា​មុន​សិន”។

លោក Worawut បានបន្តទៀតថា “ខ្ញុំចង់ឃើញរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងបានយ៉ាងរលូន ដើម្បីទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគក្នុងស្រុក និងបរទេស”។

លោក​រំពឹង​ទុកថា រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​ នៅ​ខែ​សីហាខាងមុខ ប៉ុន្តែ​ប្រសិន​បើ​ប្រើ​ពេល​យូរ​ជាង​នេះ វា​អាច​ជះផល​ប៉ះពាល់​មិនល្អដល់​ការ​ចំណាយ​លើ​អាជីវកម្ម និង​រដ្ឋាភិបាល។

លោក​បាន​ថ្លែង​ទៀតថា​ “ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី ​ត្រូវបានបង្កើតលឿនជាង​នេះ នោះបញ្ហា​ជា​ច្រើន​អាច​នឹងត្រូវ​បាន ​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស”។

អធិការ​ធនាគារ​លំនៅដ្ឋាន​រដ្ឋ និង​ជានាយក​ស្តីទីនៃមជ្ឈមណ្ឌល​ព័ត៌មាន​អចលនវត្ថុ លោកWichai Wiratkaphan បាន​ថ្លែង​ឲ្យដឹងផងដែរថា “លោក​មាន​ការ​ព្រួយ​បារម្ភ ​អំពី​ការ​ពន្យារ​ពេល​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ដែលវាអាចបង្កជាឧបសគ្គ ដល់ការអនុម័តថវិកាជាតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២៤”។

លោក Wichai បានពន្យល់ថា “ការពន្យារពេលក្នុងការអនុម័តថវិការបស់រដ្ឋាភិបាល អាចបង្អាក់វិស័យអចលនទ្រព្យ និងធ្វើឱ្យផលិ​ត​ផលក្នុងស្រុកសរុបរបស់ប្រទេសថៃមានការធ្លាក់ចុះ”។

លោក​បានផ្តល់នូវមតិថា រដ្ឋាភិបាល​ថ្មី​គួរតែពិចារណា​លើឥទ្ធិពល នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​លោកអះអាងថា​ វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ ​សម្រាប់​សហគ្រិន​តូចតាច និង​កាត់​បន្ថយ​ចំនួន​ការងារ។

ទោះជាយ៉ាងណាក្តី លោកមិនរំពឹងទេថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងជះផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យ ដោយសារតែក្រុមអ្នកអភិវឌ្ឍន៍ភាគច្រើន បានបង់ប្រាក់ឱ្យកម្មកររបស់ពួកគេខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមាផ្លូវការរួចទៅហើយ។

លោក Peerapong Jaroon-ek ប្រធាន​សមាគម​ខុនដូ​ថៃ​ មានក្តីសង្ឃឹម​ថា ​“រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​លឿន​ និង​ដោយរលូន”។

លោក​បន្ថែមថា រដ្ឋាភិបាល​ថ្មី​គួរ​អនុវត្តន៍ ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជំរុញឲ្យ​សេដ្ឋកិច្ចជាតិអាច​ងើប​ឡើង​វិញ។

លោក Peerapong Jaroon-ek អះអាងទៀតថា លោកចង់​ឲ្យ  ​រដ្ឋាភិបាល​ថ្មី​ បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បណ្តើរបន្តិចម្តងៗ ព្រោះការ​កើន​ឡើង​ភ្លាមៗ ​ពេលវាអាច​បង្ក​ឲ្យ​មាន​អតិផរណា៕

Property developers call for a gradual increase in the minimum wage

Executives in the Thai property sector on Saturday called for the new government to be formed as quickly and smoothly as possible, and advised it to raise the minimum wage gradually to prevent a sudden surge in costs.

Worawut Kanchanakul, president of the residential developer W House, said the new government should increase the minimum wage gradually, so entrepreneurs will be able to cope with rising construction costs.

The new government should tackle the cost of living issues first, he added.

Worawut said he wants to see the government formed smoothly to gain the confidence of domestic and foreign investors.

He expects the new government to be formed by August, but if it takes longer it could have a damaging impact on business and government spending, he said.

“If the new government arrives sooner, many problems could be resolved quickly,” he said.

Government Housing Bank inspector and Real Estate Information Centre acting director, Wichai Wiratkaphan, said he is worried about a delay in the formation of a new government.

This could set back approval of the government budget for fiscal year 2024, he said.

A delay in the approval of the government budget could depress the property sector and lower Thailand’s GDP, Wichai explained.

“It is hard to tell how fast the economy will recover because politics is a sensitive matter,” he said.

He advised the new government to consider the effects of raising the minimum wage, saying it will push up costs for small entrepreneurs and reduce the number of jobs.

However, he did not expect raising the minimum wage to impact the property sector because most developers pay their workers a higher rate than the official minimum wage.

“We believe that the new government will increase the minimum wage appropriately, not in one immediate increase,” he said.

Peerapong Jaroon-ek, president of the Thai Condominium Association, said he hopes the new government will be formed quickly and smoothly. The new government should implement economic stimulus measures as soon as possible so that the economy can recover, he said.

“I want the new government to increase the minimum wage gradually,” he said, adding that an abrupt rise could trigger inflation.

Source: The Nation

លោកជំទាវឧកញ៉ាគង់ សំណាងៈបុរីវិមានសំណាងផ្សារភ្ជាប់ធម្មជាតិនិងសហគមន៍អាជីវកម្ម

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹងប្រឡាយធម្មជាតិប្រវែង១គីឡូម៉ែត្រ និងការដាំដើមឈើធំៗ និងការរៀបចំសហគមន៍អាជីវកម្មជុំវិញ បានដើរតួនាទីសំខាន់ ក្នុងការកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមសម្រាប់បុរីវិមានសំណាង។

ហេតុនេះ ការរស់នៅពិតជាត្រូវជ្រើសរើស លើទីតាំងជាពិសេសដើម្បីផ្តល់ឲ្យជីវិតមានផាសុខភាព និងសុភមង្គល។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍន៍របស់យើង បានសិក្សាជាច្រើន មុនសម្រេចចិត្តជ្រើសរើសទីតាំងនេះ ដើម្បីបំពេញនិងឆ្លើយតប​នឹងបែបផែ​ននៃការរស់នៅក្នុងយុគសម័យថ្មី ហេតុនេះទើបយើងផ្តោត​លើមូលដ្ឋានសំខាន់ៗមួយចំនួន ដូចជា ទី១ ជាតំបន់ស្ថិតនៅជាប់ផ្ទៃបឹង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលផ្តល់ឲ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយ។

ទី២ ជាតំបន់ដែលប្រមូលផ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារGlobal House, AEON Mall2 , Makro, ទី៣ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងជាប់នឹងរមណីយដ្ឋានធម្មជាតិចំនួន២ គឺរមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ឋត្រៃយ៍ត្រឹង ទី៤ ជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ ដោយសារវាស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារីវើលដ៏ជាដើម។

លោកជំទាវបានបន្តថា និន្នាការរបស់អ្នកមានជីវភាពធូរធារ កាន់តែឆ្ពោះទៅកាន់ភាគខាងជើងរាជធានី ដោយសារតំបន់នេះមា​នការអភិវឌ្ឍលឿន ជាតំបន់ ដែលក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនជ្រើសរើស បោះទីតាំងនៅតំបន់នេះ។

លោកបណ្ឌិតបន្តថា “ដោយសាររសនិយម និងចំនួនអ្នកមាននៅកម្ពុជាកើនឡើង បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្ត វិនិយោគបុរីលំដាប់អភិជននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា “យើងបានគិតគូ ទាំងសោ​ភ័ណភាពសំ​ណ​ង់ រចនាបទម៉ូតផ្ទះ គុណភាពនៃការឌីសាញក្នុងគំរោង ត្រូវបានផ្ចិតផ្ចង់ និងសំរិតសំរាំងបំផុត ដើម្បីបំពេញចិត្ត និងក្តីស្រម័យរបស់អភិជននានា”៕

វៀតណាមនឹងបោះទុនច្រើនពាន់លានដុល្លារដើម្បីប្រែក្លាយស្រុកកាន់ធើជាទីក្រុងរមណីយដ្ឋានមាត់ឆ្នេរដ៏អស្ចារ្យ

ដោយៈ សុខុម

ហូជីមិញ: រដ្ឋាភិបាលវៀតណាម គ្រោងបោះទុនច្រើនពាន់លានដុល្លារ ដើម្បីប្រែក្លាយស្រុកកាន់ធើ (Can Gio) ទៅជាមជ្ឈមណ្ឌលកម្សាន្ត និងទេសចរណ៍ដ៏អស្ចារ្យ ដែលមិនត្រឹមតែសម្រាប់ក្រុងហូជីមិញប៉ុណ្ណោះទេ ពោលគឺសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ដោយមានភូមិសាស្ត្រ ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងហូជីមិញ ស្រុកកាន់ធើ (Can Gio) មានផ្ទៃដីសរុប៧១.៣០០ហិកតា ហើយវាជាស្រុកតែមួយគត់នៃក្រុងហូជីមិញ ដែលមានភូមិសាស្ត្រស្ថិតនៅជាប់សមុទ្រ និងមានឆ្នេរប្រវែង២៣គីឡូម៉ែត្រ។

ស្រុកនេះមានដៃទន្លេ និងព្រែកជាច្រើន ហើយវាបានក្លាយជាតំបន់អភិរក្សព្រៃកោងកាង ដំបូងបង្អស់របស់អង្គ UNESCO នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Vietnam Express ចុះផ្សាយកាលពីថ្ងៃទី២០ ខែឧសភា។

កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុងហូជីមិញ បានបញ្ចេញប្លង់លម្អិតថ្មីគួរឱ្យភ្ញាក់ផ្អើល សម្រាប់សាងសង់ទីក្រុងរមណីយដ្ឋាន មាត់ឆ្នេរដ៏អស្ចារ្យនៅទីនោះ។

ប្លង់មេសម្រាប់ទីក្រុងរមណីយដ្ឋាន មាត់ឆ្នេរកាន់ធើ (Can Gio Seaside Resort Town) ខាងលើនេះបែងចែកជាតំបន់សំខាន់ៗចំនួន៥រួមមានដូចជា តំបន់A មានមជ្ឈមណ្ឌលសន្និសីទ មជ្ឈមណ្ឌ​លកម្សាន្តសម្រាប់កុមារ អគារវប្បធម៌ អគារពាណិជ្ជកម្ម និងអគារសេវាកម្ម។ ចំណែកឯតំបន់B មានមជ្ឈមណ្ឌលវប្បធម៌ កីឡា ពាណិជ្ជកម្ម និងសេវាកម្ម ខណ:តំបន់C និងD មានគម្រោងពាណិជ្ជកម្ម និងសេវាកម្ម ហើយគម្រោង Eមានឧទ្យាន កន្លែងសាធារណៈ និងសមុទ្រសិប្បនិម្មិត។

ទីក្រុងនេះនឹងលាតសន្ធឹងលើផ្ទៃដី ទំហំជាង២.៨៧០ហិកតា សម្រាប់មនុស្សរស់នៅជាង២២៨.០០០នាក់រស់នៅ។

យោងតាមផែនការមេ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយចុងក្រោយនេះបង្ហាញថា វៀតណាម នឹងត្រូវការទុនវិនិយោគរហូតដល់ទៅ៣,២៤ពាន់លានដុល្លារអាមេរិក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងអគារនានា ដើម្បីធ្វើឱ្យទីក្រុងរមណីយដ្ឋានមាត់ឆ្នេរនេះលេចចេញជារូបរាងឡើង។

ការអភិវឌ្ឍទីក្រុងនេះ នឹងត្រូវប្រើការរយៈពេលជាង៥០ឆ្នាំ ហើ​យគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៧០៕

Vietnam Express ៕