ក្រុមមេដឹកនាំប្រទេសជឿនលឿនG7 បង្កើតគំនិតផ្តួចផ្តើមថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

តូក្យូ: ក្រុមមេដឹកនាំប្រទេសជឿនលឿន G7 បានយល់ព្រមគ្នាចំពោះគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ច ហើយបានប្តេជ្ញាចាត់វិធានការដើម្បីធានាថា តួអង្គណាមួយដែលប៉ុនប៉ងប្រើប្រាស់ការពឹងផ្អែកលើសេដ្ឋកិច្ច ធ្វើជាអាវុធនឹងទទួលបរាជ័យ និងប្រឈមផលវិបាក។

ក្រុមមេដឹកនាំបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមដែលត្រូវបានគេហៅថា វេទិកាសម្របសម្រួលស្តីពី ការបង្ខិតបង្ខំសេដ្ឋកិច្ច នឹងប្រើប្រាស់ការព្រមានជាមុន និងការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សស្តីពី ការបង្ខិតបង្ខំសេដ្ឋកិច្ចជាមួយសមាជិកដែលប្រជុំជាទៀងទាត់សម្រាប់ការពិគ្រោះយោបល់។

ក្រុមមេដឹកនាំ G7 បានអះអាងបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនថា “ពិភពលោកបានជួបប្រទះ នឹងការកើនឡើងគួរឱ្យព្រួយបារម្ភ នៃឧប្បត្តិហេតុនៃការបង្ខិតបង្ខំសេដ្ឋកិច្ច ដែលកេងប្រវ័ញ្ចភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច” ។

ទោះបីជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍នោះមិនបានកំណត់អត្តសញ្ញាណថា ជាប្រទេសចិននោះទេ ប៉ុន្តែនៅក្នុងសេចក្តីលម្អិតចេញផ្សាយកាលពីថ្ងៃសុក្រ ដែលបង្ហាញពីគំនិតផ្តួចផ្តើមដែលបានស្នើឡើង រដ្ឋាភិបាលអង់គ្លេសបានចង្អុលបង្ហាញ ពីការប៉ុនប៉ងរបស់ប្រទេសចិន ដើម្បីប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន ក្នុងជម្លោះនយោបាយជាមួយប្រទេសអូស្ត្រាលី និងលីទុយអានី។

ចំណែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះកាលពីថ្ងៃសៅរ៍ នៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតចិនប្រចាំនៅប្រទេសអង់គ្លេស បានព្រមានក្រុមប្រទេស G7 ថា រាល់ពាក្យសម្តី ឬទង្វើណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់ទីក្រុងប៉េកាំងនឹងត្រូវបានបំពេញវិញ ដោយវិធានការតបតយ៉ាងម៉ឺងម៉ាត់ ៕

ខេត្តព្រះសីហនុបើកព្រឹត្តិការណ៍ទេសចរណ៍ជាមួយប្រទេសឮ ក្នុងតំបន់

ដោយៈ ហ្វីអូណា

ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ទេសច​រណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ពិព៌ណនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តកោះកុង ខេត្ត កំពត ខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រធានសភាពាណិជ្ជកម្ម សមាគមទេសចរណ៍ អ្នកលក់ អ្នកទិញធុរៈកិច្ចទេសចរណ៍ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្ត ថ្លែងស្វាគមន៍ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) លើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី ស្របពេលដែលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ (ពិន្ទុខ្ពស់ជាងគេ) ក្នុងចំណោ​មក្រុង-ខណ្ឌចំនួន៧ ទូទាំងប្រទេសដែលទទួលបានជ័យលាភី ទីក្រុងស្អាតផ្ការំដួល៣ទង និងចំណាត់ថ្នាក់លេខ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ២០២២ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២២ និងចំណាត់ថ្នាក់ឆ្នេរស្អាតកម្រិតល្អណាស់ នៅក្នុងចលនាប្រលងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។

ព្រឹត្តិការណ៍នាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” ដើម្បីលើក កម្ពស់កិត្តិនាមទេសចរណ៍កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅនៅលើទីផ្សារទេសចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនឆ្នាំ២០២៣ និងផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្កើនឧត្តមភាពប្រកួត ប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្ត និងទាក់ទាញទេសចរជាតិ អន្តរជាតិខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម និងថៃ ការផ្សព្វ ផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ផ្ទាល់ទៅកាន់ពិភពលោក”។

លោកម៉ាង ស៊ីណេត បានបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) អមដោយការរៀបចំតាំងពិព័រណ៍ ការប្រគុំតន្ត្រី សិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរ ការទស្សនាតាមបណ្ដាកោះ និងរមណីដ្ឋាននានា ការប្រណាំងកង់ចម្ងាយ ៣៥គីឡូម៉ែត្រ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតបាល់ទាត់មហាជន ក្នុងក្របខណ្ឌសហប្រតិ​បត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៃច្រករបៀងកម្ពុជា វៀតណាម ថៃ (CVTEC)ដងដែរ៕

កម្ពុជា ចិនរៀបចំវេទិកាដ៏ធំមួយដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ

ដោយៈ ហ្វីអូណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមាគមលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ការអភិវឌ្ឍបានរៀបចំវេទិកាធំមួយ ដើម្បីជម្រុញកិច្ចសហការផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឈួន ដារ៉ា បានអញ្ជើញចូលរួមជាធិបតីក្នុងវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summitដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុននេះ។

លោក Gui Hangfeng ប្រធានសមាគមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ ការអភិវឌ្ឍបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ការសហការរៀបចំវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit នៅរាជធានីភ្នំពេញនាពេលនេះ។

លោក Gui Hangfeng បន្តថា “កម្ពុជា និងចិនបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ”។ លោកបន្តថា “គោលបំណងនៃវេទិកានេះ គឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ផ្លាស់ប្តូរបទ ពិសោធន៍ និងស្វែងរកមធ្យោបាយ ដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់កម្ពុជា”។

លោកបានបន្ថែមថា ចិននិងកម្ពុជា គឺជាមានមិត្តភាពជាប្រពៃ​ណី និងជាអ្នកជិតខាងល្អ ដែលមានភាតរភាពជាមួយគ្នាទៅវិញទៅមក ហើយឆ្នាំ​២០២៣នេះ ​គឺ​ជា​ខួប​លើក​ទី​១០​នៃ​គំនិត​ផ្តួច​ផ្តើម “ខ្សែ​ក្រវាត់ និង​ផ្លូវ” ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅ នៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យផ្សេងៗកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ថ្លែងក្នុងពិធីបើកវេទិកានោះ លោកឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ឆ្នាំ​២០២៣នេះ គឺជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន និង​ជា​ខួប​លើក​ទី​៦៥​ នៃ​ទំនាក់ទំនង​ការទូត​រវាងកម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ដូច្នេះហើយក្នុងឆ្នាំនេះ ប្រទេសយើងទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងគោលបំណងពង្រឹងនិងពង្រីក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងវិស័យអទិភាពដទៃទៀត។

លោកបញ្ជាក់ថា ជាក់ស្តែង វេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit គឺជាសកម្មភាព ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន។ ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់ប្រមាណ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើង៥% ធៀបនឹងឆ្នាំ២០២១៕

តើការជីកព្រែកពីទន្លេររបាសាក់ទៅកាន់ខេត្តកែបចំណេញ សេដ្ឋកិច្ចកម្រិតណា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ យោងតាមឯកសារសិក្សាដែលបង្ហាញជូនគណៈរដ្ឋមន្រ្តី ដោយក្រសួងសាធារណៈការបានបង្ហាញថា គំរោងជីកព្រែកពីទន្លេរបាសាក់ទៅកាន់ខេត្តកែប នឹងចំណេញប្រាក់រាប់រយលានដុល្លារ។

ឯកសារដដែលវបានបង្ហាញថា គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃ ដឹកជញ្ជូនប្រមាណ១៧០លានដុល្លារ​អាមេរិក សម្រា​ប់ទំនិញប្រភេទកុងតឺន័រ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញ​ប្រមាណ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្នប្រមាណ១៦ភាគរយ។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងតម្លៃ៨៥លានដុល្លារត្រៀមរះ លើទីក្រុងកោះនរា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលវិនិយោគទឹកប្រាក់៨៥លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ នៅលើទីក្រុងកោះនរា។

មជ្ឈមណ្ឌលនេះ ត្រូវបានដាក់ឈ្មោះNorea Square ដែលនឹងសាងសង់លើផ្ទៃដីជាង២ហិកតា ក្នុងចំណោ​មផ្ទៃដីសរុប១២៥ហិកតារបស់ទីក្រុងរណបនេះ។

អ្នកស្រីរី ណាវី ប្រធាននាយកដ្ឋាផ្នែកលក់ ​និង ទីផ្សារនៃគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងកោះនរាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុង​នរា ជា​ទីក្រុង​រណប​ថ្មី​មួយ ​ដែល​ត្រូវ​បាន​បង្កើត​ឡើងដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ​ក្រោម​ការ​វិនិយោគ​របស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា​(OCIC)។

អ្នកស្រីបានបន្តថា “គម្រោង Norea Square គឺជាគម្រោងស្ថិតនៅក្នុង ទីក្រុងនរា ដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយផ្តល់កន្លែងឯកជនផ្ទះអាជីវកម្មបែបទំនើប ជាមួយនឹងសម្រស់ទិដ្ឋភាព ដ៏ត្រកាល

នៅលើដងទន្លេតូច ក៏ដូចជាទិដ្ឋភាពនៃទីក្រុងភ្នំពេញ ដែលរចនាប័ទ្មនៃការរស់នៅបែបទំនើប ទទួលបាននូវភាពស៊ីវិល័យ អាជីវកម្ម និងសម្រស់ធម្មជាតិ”។

គម្រោង​​ Norea Square ជាគម្រោងដែលមានទីតាំងសក្តានុពលបំផុត ដោយចំណាយពេលធ្វើដំណើរត្រឹមតែ២នាទី ទៅកាន់ទីប្រជុំជនផ្លូវជាតិលេខ​១។ ត្រឹមតែ៨នាទី ទៅកាន់កណ្តាលក្រុង ផ្សារ និង កន្លែងអាជីវកម្ម និងចំណាយត្រឹមតែ៨នាទី ទៅកាន់រង្វង់មូលវិមានឯករាជ្យ។

អ្នកស្រីរី ណាវី​បានបន្តថា ផ្ទះអាជីវកម្មក្នុងគំរោងនេះ មានទំហំ៨ម៉ែត្រ គុណនឹង២០ម៉ែត្រ និងលក់ក្នុងតម្លៃ១,៨លានដុល្លារអាមេរិក ជាតម្លៃមួយពោរពេញដោយភាពទាក់ទាញ ដោយសារផ្ទះអាជីវកម្មនេះ​ស្ថិតនៅលើផ្លូវធំ និងអាចប្រកបអាជីវកម្មបា​ន។

គម្រោងNorea Square មានទីតាំងនៅ​តាម​បណ្តោយ​មហាវិថី នរា ស្ថិត​ក្នុង​ទីក្រុងនរា ដែល​តភ្ជាប់​ទៅ​កាន់​តំបន់​ មានសក្ដានុពល​សំខាន់ៗ​ចំនួន​ពីរ​គឺ ​ទីក្រុង​កោះពេជ្រ និង​កណ្តាល​ក្រុង​ច្បារអំពៅ ដែល​ហ៊ុមព័ន្ធដោយកន្លែង​អាជីវកម្ម និង​ផ្សារ​ទំនើបជាច្រើន ជាមួយចរាច​រណ៍ដ៏មមាញឹកបំផុត ដែលនាំមកនូវការរីកចម្រើន កាន់តែលឿនក្នុងប្រកបអាជីវកម្ម៕

ខេត្តសៀមរាបរៀបចំសន្និសីទលើកទី១ ក្រោមប្រធានបទ”ការគ្រប់គ្រងកាកសំណល់ភក់”

ដោយៈ ហ្វីអូណា

សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានបើកនូវសន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់ ក្រោមវត្តមានរបស់លោក អ៊ឹង គឹមលាង និងក្រុមមន្រ្តីនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និង លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមានចូលរួមពី លោក លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធា​រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោកប្រធានក្រុមប្រឹក្សាខេត្ត​កំពត  អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង តំណាងមកពីសាលារាជធានីភ្នំពេញ ព្រមទាំង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ឋ ក្នុងខេត្តសៀមរាបមួយចំនួនផងដែរ។

ក្នុងអង្គសន្និសីទនោះដែរ លោកអភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីគ្រប់គ្រងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចខេត្តសៀមរាប បានធ្វើការបង្ហាញជូនដល់អង្គសន្និសីទទាំងមូល អំពីការងគ្រប់គ្រង និងការផលិតជីសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខមាលភាពសង្គម និង លើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ បានធ្វើការវាយតម្លៃខ្ពស់ លើបទបង្ហាញរបស់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់នូវបទពិសោធន៍ ដល់បណ្តាខេត្តផ្សេងៗ ក៏ដូចប្រតិភូប្រទេសវៀតណាម និង ឡាវ យកទៅសិក្សាអនុវត្តក្នុងប្រទេសរបស់ខ្លួន សំដៅលើកម្ពស់នូវបរិស្ថាន និងការងារកសិកម្មទៀតផង។

លោកអ៊ឹង គឹមលាង បានគូសបញ្ជាក់ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក)ធ្វើជីកសិកម្មជីមមោគ) និង បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ  វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ ។

ម៉្យាងទៀត ក៏ជាការកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ចេញពីលូទឹកសម្អុយ  ។ ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប  ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជម្រុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់​តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ៕

ប្រទេសឡាវ កំពុងជួបវិបត្តិក្រុមហ៊ុនឯកជនទន្ទ្រានដណ្ដើមកាន់ កាប់ដីធ្លីដោយខុសច្បាប់

ដោយៈ សុខុម

វៀងចន្ទន៍:  ប្រទេសឡាវ នៅពេលនេះកំពុងជួបវិបត្តិ ដោយក្រុមហ៊ុនឯកជនធ្វើសកម្មភាពទន្ទ្រាន ដណ្ដើមកាន់កាប់ដីធ្លីដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ជាពិសេសនៅក្នុងខេត្តអាចម៍ក្រពើ ឬ ខេត្តអាត់តៈពឺ (Attapeu)។

ជាវិធានការ អាជ្ញាធរខេត្តនេះបានផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាពរបស់ក្រុមហ៊ុនបរទេស ដែលរងការចោទប្រកាន់ថា ធ្វើសកម្មភាពទន្ទ្រាន ដណ្ដើមកាន់កាប់ដីធ្លីរបស់អ្នកភូមិ ក្នុងខេត្តនេះ ស្របពេលមានការរិះគន់ ព្រោងព្រាតតាមបណ្ដាញទំនាក់ទំនងសង្គម។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែឧសភា នេះ។

សេចក្តីជូនដំណឹងដែលចេញ ដោយសាលាខេត្តខាងលើនេះ បានបញ្ជាឱ្យក្រុមហ៊ុនកសិកម្មចំនួនពីរ បញ្ឈប់ប្រតិបត្តិការលើដីស្ថិតក្នុងភូមិណងហ៊ីន (Nonghin) និងភូមិសាយដុនខង(Xaydonkhong​) នៃស្រុកសាណាមសៃ (Sanamxay) ទោះបីជាមានអាជ្ញាប័ណ្ណសម្ប​ទានលើដីទាំងនោះក៏ដោយ។

វីដេអូជម្លោះដីធ្លីរវាងក្រុមអ្នកភូមិ និងក្រុមហ៊ុនកសិកម្មត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នាព្រោងព្រាត ពេញបណ្ដាញទំនាក់ទំនងសង្គម ដោយប្រជាពលរដ្ឋបានជំរុញ ឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើបញ្ហានេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពួកគេអាចទាមទារយកដីមកវិញ។

វីដេអូមួយក្នុងចំណោមវីដេអូ ដែលត្រូវបានបង្ហោះថែមទាំងបង្ហា​ញពីកម្មភាពក្រុមអ្នកភូមិ ត្រូវបានបុគ្គលិកក្រុមហ៊ុនវាយដំ លើរាងកាយ បន្ទាប់ពីបដិសេធមិនព្រមចាកចេញ ពីដីធ្លីរបស់ពួកគេទៀតផង។

លោក ភូវ៉ាន់ ម៉ានីសុត (Phouvanh Manisot) អនុលេខាបក្សស្រុកសាណាមសាយ បានអំពាវនាវឱ្យសាធារណជនរក្សាភាពអត់ធ្មត់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ ហើយថា លោកនឹងធានាដោះស្រាយបញ្ហានេះ ដោយតម្លាភាព ក៏ដូចជា ការពារសិទ្ធិរបស់អ្នកភូមិផងដែរ៕ Laotian Times៕

China’s FDI inflow is up 2.2 pct in the first four months

Foreign direct investment (FDI) in the Chinese mainland, in actual use, expanded 2.2 percent year on year to 499.46 billion yuan in the first four months of the year, the Ministry of Commerce said Wednesday.

In U.S. dollar terms, the FDI inflow went down 3.3 percent year on year to 73.5 billion U.S. dollars.

The manufacturing industry saw FDI inflow increase by 4.1 percent year on year to 130.05 billion yuan during the first four months, while that of hi-tech industries increased by 12.8 percent during the period, data from the ministry showed.

Specifically, foreign investment in high-tech manufacturing jumped by 37.1 percent, while that in the high-tech service sector rose 6 percent.

During the January-April period, investment from France and the United Kingdom surged 567.3 percent and 323.7 percent year on year, respectively. FDI from Japan and the Republic of Korea climbed 68.1 percent and 30.7 percent, respectively, year on year.

Source: Xinhua

Tax income collection accounts for 44% of yearly plan as of April

The General Department of Taxation (GDT) at the Ministry of Economy and Finance collected almost $ 1.6 billion as tax income in the first four months of this year, accounting for 44 percent of the yearly target.

The figures were released by GDT Director General Kong Vibol in a special broadcast on

tax services on Wednesday.

The collection of revenue from e-commerce operations for the January-April period of 2023 was recorded at $26 million.

Vibol explained the significant tax revenue in the first four months by the high tax revenue situation in January-March 2023, which was the season for declaring and paying income tax for 2022.

He attributed the achievement to the government’s efficient measures against the pandemic.

The GDT is a government agency responsible for collecting interior taxes such as income tax, salary tax, VAT, and property tax.

In 2023, the government targets KHR 23 trillion (approximately $ 5.5 billion) as income from the GDT and the General Department of Customs and Excise, which collects taxes on goods entering and leaving the country.

Source: AKP

លំហូរFDI ចូលប្រទេសចិនកើនឡើង២,២ភាគរយនៅក្នុង រយៈពេល៤ខែដំបូង

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសចិនដីគោក ក្នុងការប្រើប្រាស់ជាក់ស្តែង បានកើនឡើង២,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់៤៩៩,៤៦ពាន់លានយ័ន នៅក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣នេះ។

បើគិតជាប្រាក់ដុល្លារអាមេរិក លំហូរ FDI បានធ្លាក់ចុះ៣,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់៧៣,៥ពាន់លានដុល្លារអាមេរិក។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា លំហូរ FDI ចូលក្នុងឧស្សាហកម្មផលិតកម្ម បានកើនឡើង៤,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់១៣០,០៥ពាន់លានយ័ន ក្នុងរយៈពេល៤ខែដំបូង ខណៈដែលលំហូរFDI ចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង១២,៨ភាគរយ។

ជាក់ស្តែង លំហូរវិនិយោគពីបរទេសចូល ក្នុងការផលិតបច្ចេកវិទ្យាខ្ពស់បានកើនឡើង៣៧,១ភាគរយ ខណៈដែលការវិនិយោគនៅក្នុងវិស័យសេវាកម្មបច្ចេកវិទ្យា ជាន់ខ្ពស់បានកើនឡើង៦ភាគរយ។

នៅក្នុងអំឡុងខែមករា ដល់ខែមេសា លំហូររវិនិយោគពីប្រទេសបារាំង និងចក្រភពអង់គ្លេស បានកើនឡើង៥៦៧,៣ភាគរយ និង៣២៣,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា។ ចំណែកលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េបានកើនឡើង៦៨,១ភាគរយ និង៣០,៧ភាគរយរៀងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ៕