នាយករដ្ឋមន្រ្តីថ្មីកម្ពុជានឹងជួបជាមួយកម្មករ និយោជិតប្រមាណ២០,០០០នាក់នៅថ្ងៃនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក៏បានដាក់ចេញនូវរបៀបវារៈការងាររបស់ខ្លួនជាបន្តបន្ទាប់ ប្រកបដោយ​ភាពស្វា​ហាប់ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យ​៤៥ឆ្នាំ ក៏បាន​ដាក់ចេញ​ការ​ងារចុះជួបមហាជនភ្លាមៗផងដែរ។

កម្មវិធីជួបមហាជន ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០​២​៣​​​​នេះ គឺជាកម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅតាមបណ្តារោង​ចក្រសហ​គ្រាស​នានា​ ក្នុង​រាជធានីភ្នំពេញសរុបជិត២ម៉ឺននាក់។ ជំនួបសំណេះ​សំណាល នឹងត្រូវធ្វើឡើង​នៅ​តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួប​សំណេះសំណា​លមានចំនួន១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន៨៤៤នាក់។

ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែ​ក​ជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្ម យ៉ាងច្រើននៅក្នុងប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែល​​ជា​ប្រតិបត្តិករ​ដ៏សកម្មនោះ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០​២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្រ បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេ​សសម្រាប់យុវជនផងដែរ។

តាមរយៈការចាប់យកកិច្ច សំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងវេទិកាមហាជនជាលើក​ដំបូង ក្នុងរបៀបវារៈការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការស្តែង​ឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហ​កម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ដែលជាវិស័យផ្តល់ការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

Trump, Biden policies shifted trade from China at a cost, study shows

JACKSON HOLE, Wyoming : U.S. trade has shifted away from China due to policies enacted by the Biden and Trump administrations, but U.S. reliance on China-linked supply chains has not necessarily been reduced and consumers have faced higher costs, according to new research presented on Saturday at a Federal Reserve economic symposium.

Despite deglobalization fears after the coronavirus pandemic and Russia’s invasion of Ukraine, overall trade “has held steady at just under 60 per cent of world (gross domestic product)rather than gone into freefall,” Laura Alfaro, an economist at Harvard Business School, and Davin Chor, an associate professor at the Tuck School of Business at Dartmouth, concluded in their paper, which was presented at the annual gathering of central bankers and economists in Jackson Hole, Wyoming.

But U.S. tariffs on Chinese goods, recently enacted industrial policies, and the pandemic, do seem to have touched off a “‘great reallocation’ in supply chain activity: Direct US sourcing from China has decreased,” from 21.6 per cent of U.S. imports as of 2016 to 16.5 per cent last year, Alfaro and Chor wrote.What’s less certain is what that means, with the authors saying the shift from China is raising prices for consumers without clearly providing offsetting benefits in the form of, for example, improved manufacturing efficiency in the U.S.

It is not even certain that the decline in China’s U.S. import share represents a true delinking, they said.

Vietnam and Mexico, for example, appear to have captured much of the reallocated trade, the authors said, based on an analysis of goods import and export patterns, while an increase in U.S. purchases of less processed goods from abroad was “indicative of some reshoring of production stages.”Source: Reuters

ការសិក្សា: គោលនយោបាយដើម្បីងាកពាណិជ្ជកម្មចេញពីប្រទេសចិន កំពុងបង្កើនថ្លៃចំណាយដល់អ្នកប្រើប្រាស់នៅអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ ដែល​បាន​បង្ហាញ​ថា ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរឆ្ងាយពីប្រទេសចិន ដោយសារតែគោលនយោបាយ ដែលអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន និងរដ្ឋបាលអតីតប្រធានាធិបតី ដូ ណាល់ត្រាំ។ព័ត៌មាននេះ បានបង្ហាញកាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​សន្និសីទ​សេដ្ឋកិច្ច​របស់​ធនាគារ​កណ្តាលអាមេរិក។

ប៉ុន្តែការពឹងផ្អែករបស់សហរដ្ឋអាមេរិក លើខ្សែសង្វាក់ផ្គត់ផ្គង់ដែលភ្ជាប់ជាមួយប្រទេសចិន មិនត្រូវបានកាត់បន្ថយជាចាំបាច់នោះទេ ហើយអ្នកប្រើប្រាស់បានប្រឈមមុខ នឹងថ្លៃចំណាយខ្ពស់ជាងមុន។

លោក Laura Alfaro សេដ្ឋវិទូនៅសាលា Harvard Business School និងលោកDavin Chor សាស្ត្រាចារ្យរងនៅសាលាធុរកិច្ច Tuck School of Dartmouth លើកឡើងថា ទោះបីជាមានការភ័យខ្លាច ចំពោះបដិសកលភាវូបនីយកម្ម (Deglobalization) បន្ទាប់ពីជំងឺកូវីដ-១៩ និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែនយ៉ាងណាក្តី ប៉ុន្តែពាណិជ្ជកម្មរួមបានរក្សាស្ថិរភាព នៅក្រោម៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក។

ប៉ុន្តែពន្ធគយ ដែលសហរដ្ឋអាមេរិក ដាក់លើទំនិញរបស់ចិន គោលនយោបាយឧស្សាហកម្ម ដែលបានអនុម័តនាពេលថ្មីៗនេះ និងជំងឺរាតត្បាត ហាក់ដូចជាបានបណ្តាល ឱ្យការបែងចែកឡើងវិញក្នុងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់កើតឡើងភ្លាមៗ។

ការនាំចូលដោយផ្ទាល់របស់សហរដ្ឋអាមេរិក មកពីប្រទេសចិនបានថយចុះ ពី២១,៦ភាគរយ នៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ ដល់១៦,៥ភាគរយកាលពីឆ្នាំមុន។

យោងតាមការស្រាវជ្រាវបានរកឃើញថា “ការរឹតបន្តឹងគោលនយោបាយនាពេលថ្មីៗនេះ ដើម្បីផ្លាស់ប្តូរប្រភពនាំចូល ឬដើម្បីលើកទឹកចិត្ត ឱ្យមានការជំនួសធាតុចូលក្នុងស្រុក នឹងអាចបន្ថែមសម្ពាធលើប្រាក់ឈ្នួល និងថ្លៃដើមនៅក្នុងសហរដ្ឋអាមេរិក”៕

Vietnam Airlines among world’s 10 best carriers: study

Vietnam Airlines has become the only Vietnamese representative to break into a global ranking of 10 best carriers in the world thanks to seat comfort and quality of staff service.

The national flag carrier achieved a total score of 5.16 points out of 10, according to the recently-published ranking by U.S.-based luggage storage company Bounce.

Bounce analyzed data from 52 of the largest airlines in the world based on the total number of departures in 2022.

The company evaluated these airlines based on the following 10 factors: on-time arrivals, percentage of cancellations, total number of flights, free carry-on allowance, free checked domestic allowance, free checked international allowance, meal, in-flight entertainment, seat comfort, and staff service.

One passenger who flew Vietnam Airlines in August said on Skytrax’s customer reviews site that his business class seat was “comfortable” and the service was “impeccable,” according to Insider.

Japan Airlines was named the world’s best airline, followed by Singapore Airlines and Qatar Airways.

Last June, Vietnam Airlines was listed as one of the world’s top 25 airlines for 2023 by AirlineRatings.com, an Australia-based aviation safety and product rating agency. Source: VNexpress

រដ្ឋាភិបាលចិនបញ្ចុះអត្រាពន្ធប្រថាប់ត្រាពាក់កណ្ដាលលើការជួញដូរភាគហ៊ុន

ដោយៈ តែម សុខុម

ប៉េកាំងៈ ប្រទេសចិន បានបញ្ចុះអត្រាពន្ធប្រថាប់ត្រា លើការជួញដូរភាគហ៊ុន រហូតដល់ទៅពាក់កណ្តាល ដែលនឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃច័ន្ទ ទី២៨ សីហា នេះតទៅដើម្បីជំរុញទីផ្សារដែលកំពុងជួបការលំបាក ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានបាត់បង់សន្ទុះ។

ក្រសួងហិរញ្ញវត្ថុចិន បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា ខ្លួននឹងបញ្ចុះអត្រាពន្ធប្រថាប់ត្រា០,១%លើការជួញដូរភាគហ៊ុន “ក្នុងគោលបំណងជំរុញទីផ្សារមូលធន និងបង្កើនទំនុកចិត្តរបស់វិនិយោគិន”។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រដ្ឋាភិបាលក្រុងប៉េកាំង គ្រោងបញ្ចុះអត្រាពន្ធប្រថាប់ត្រារហូតដល់ទៅពាក់កណ្ដាល បន្ទាប់ពីសន្ទស្សន៍ភាគហ៊ុនសំខាន់បាន

សហរដ្ឋអាមេរិកគ្រោងដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីទប់ អតិផរណាដែលហក់ឡើងកប់ពពក

ដោយៈ តែម សុខុម

ញូវយ៉ក:ប្រធានធនាគារកណ្តាលអាមេរិក (Federal Reserve) លើកឡើងថា ធនាគារកណ្តាលអាមេរិក នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត “ប្រសិនបើសមស្រប” ខណៈអតិផរណានៅតែមានកម្រិត “ខ្ពស់ខ្លាំងពេក”។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា។

លោក ជើរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្ដា​លអាមេរិក បានថ្លែងក្នុងសន្នីសីទប្រចាំឆ្នាំ ជាមួយបណ្ដាធនាគារិកនៃធនាគារកណ្ដាលថា ល្បឿននៃការឡើងថ្លៃទំនិញបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតហើយ។

ទោះជាយ៉ាងណា លោកលើកឡើងថា វានៅខ្ពស់ជាងគោលដៅ២%របស់ធនាគារកណ្ដាលអាមេរិកនៅឡើយ។អំឡុងសុន្ទរកថាទៅកាន់សន្និសីទអន្តរជាតិ រយៈពេល៣ថ្ងៃខាងលើនេះ នៅរដ្ឋវ៉ាយអូមីង (Wyoming) សហរដ្ឋអាមេរិក លោក Jerome Powell លើកឡើងថា អត្រាការប្រាក់អាចនឹងកើនឡើងបន្ថែមទៀត ហើយនឹងកើនឡើងរយៈពេលកាន់តែវែង។

អតិផរណានៅសហរដ្ឋអាមេរិក បានហក់ឡើងដល់៣,២%ក្នុងខែកក្កដា ឆ្នាំនេះ ខណៈអត្រាការប្រាក់ស្ថិតក្នុងរង្វង់៥,២៥% ដែលជាអត្រាខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល២២ឆ្នាំមកនេះ និងកើតមានឡើង បន្ទាប់ពីធនាគារកណ្ដាលអាមេរិក បានសម្រុកដំឡើងអត្រាការប្រាក់ជាប់ៗគ្នាចំនួន១១លើក ចាប់តាំងពីដើមឆ្នាំ២០២២មក។

លោក Jerome Powell បានគូសបញ្ជាក់ថា “ទោះបីជាអតិផរណាបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតរបស់វា ដែលជាស្ថានការណ៍វិវឌ្ឍន៍​ដ៏គួរឱ្យស្វាគមន៍យ៉ាងណាក្ដី ក៏វានៅតែខ្ពស់ខ្លាំងពេកនៅឡើយ”៕ BBC៕

Thai Airways ជាប់បំណុលវ័ណ្ដ “ក”និងកំពុងខំប្រឹងរើខ្លួនរួចពីបំណុលនៅប៉ុន្មានឆ្នាំខាងមុខ

ដោយៈ តែម សុខុម

បាងកក: លោក ឆៃ អ៊ាមស៊ីរី (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways International បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងប្រឹងប្រែងកែលម្អអាជីវកម្ម និងរំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីជួយឱ្យខ្លួនមានលទ្ធភាព ទូទាត់សងបំណុ​លនៅឆ្នាំ២០៣១។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បាន និងកំពុងស្ថិតក្នុងដំណើរការ ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

លោក Chai Eamsiri ថ្លែងថា ក្រុមហ៊ុនរបស់លោកសម្រេចបានវឌ្ឍនភាពយ៉ាងធំ នៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន Thai Smile Airways និងការពន្លឿនការទូទាត់សងបំណុល ដល់ម្ចាស់បំណុលចំនួន៣៦ក្រុម។

បំណុលសរុបរបស់ក្រុមហ៊ុននៅពេលនេះ រួមទាំងប្រាក់ដើម និងការប្រាក់ បានកើនឡើងលើស៤១០ពាន់លានបាត ឬ១១,៦៦ពាន់លានដុល្លារអាមេរិករួចទៅហើយ។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងទូទាត់សងបំណុលប្រមាណ១០ពាន់លានបាត (២៨៤,៥លានដុល្លារអាមេរិក) ទៅម្ចាស់បំណុលរបស់ខ្លួននៅឆ្នាំក្រោយ។

លោកបានបន្ថែមថា “រយៈពេល៨ឆ្នាំ គិតចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Thai Airways នឹងទូទាត់សងបំណុល ពីគ្រប់ក្រុមម្ចាស់បំណុលទាំងអស់។ ប្រសិនបើយើងមានសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងដៃ នោះយើងនឹងសងបំណុលផ្សេងៗកាន់តែឆាប់រហ័ស។ បច្ចុប្បន្នក្រៅពីការធ្វើផែនការអាជីវកម្មយ៉ាងហ្មត់ចត់ យើងត្រូវប្រមូលសាច់ប្រាក់នៅក្នុងដៃ ​ដើម្បីត្រៀមសម្រាប់ការទូទាត់សងបំណុល។ បច្ចុ​ប្បន្នយើងមានប្រាក់ចំនួន៥០ពាន់លានបាត (ជាង១,៤២ពាន់លានដុល្លារអាមេរិក) នៅក្នុងដៃ ដោយមួយចំនួននៃប្រាក់ទាំងនោះយើងត្រៀមប្រើប្រាស់ សម្រាប់ការទូទាត់បំណុលនៅឆ្នាំក្រោយ”៕ The Nation៕

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីថ្មីជម្រុញដល់អាជ្ញាធរខេត្តពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងតំបន់ចំនួន២

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើយ៉ាងណាពន្លឿន ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។

លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់ជាអាជ្ញាធរជាតិអប្សរា នៅសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ។

លោកសាយ សំអាល់ ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការដោះស្រាយសម្របសម្រួល និង ថែរក្សាការពារឲ្យបាននូវតំបន់អភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឲ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀត  ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃសម្រាប់ជាតិ និងពិភពលោក។

លោកសាយ សំអាល់ បានលើកនូវអនុសាសន៍ និងវិធានការល្អៗ សំដៅជំរុញឲ្យការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណ​ង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាក្នុងនាមរដ្ឋសមា​ជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល”។ លោកបន្តថា “ដូច្នេះសំណូមពរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត និង អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជំរុញកិច្ចការដែលនៅសេសសល់ និងយកចិត្តទុកដាក់ លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង”។យោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុប៩៨៣៦គ្រួសារ មានផ្ទៃដីសរុបសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ    ២៤៥៦ ហិកតា បែងចែកជា២០៩៥២ឡូត៍៕

ក្រុមហ៊ុន KW Cambodia បានឈានជើងទៅខេត្តព្រះសីហនុជាផ្លូវការ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​បាន​អញ្ជើញ​ជា​អធិបតី ​​ក្នុង​ពិធីចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​បើកសាខា KW ខេត្តព្រះសីហនុ (KW Sihanouk Ville)។

ក្នុងពិធីចុះហត្ថលេខា​ រវាង​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោក សៅ ហុក ប្រធានKW SihanoukVille​ ដែលរៀបចំឡើង​​នៅ​ការិយាល័យ​លក់ បុរី វិមានសំណាងកាលពីចុងសប្តាហ៍មុន។ 

ក្រុមហ៊ុនKW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក ​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជាតាំងពី​ឆ្នាំ​២០១៨។

KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មកក្រុមហ៊ុន​នេះ ​បាន​ប្រែក្លាយពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។

ក្រុមហ៊ុនKW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០, ០០០នាក់នៅទូទាំងពិភពលោក។បច្ចុប្បន្ន​ KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្តព្រះសីហនុ៕

ក្រុមអ្នកធុរកិច្ចឥណ្ឌាចាប់ផ្តើមផ្តោតអារម្មណ៍មកកាន់កម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន បច្ចេកវិទ្យាឥណ្ឌាចំនួន១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគ ជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុន ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា។

ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។

លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌា នឹងជួយសម្របសម្រួលភាគីទាំងសងខាង ក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។

លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្ត ដល់អ្នកវិនិយោគទាំងសង​ខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេ​សកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោ​ជន៍សម្រាប់កិច្ចសហការ រួមគ្នារវាង​ក្រុមហ៊ុននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក កែវ កក្កដា ជាអ្នកគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុនThe Better Cambodia បានលើកឡើងថា ជំនួបកិច្ចសហការរវាងក្រុមហ៊ុនពីប្រទេសឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះ ពិតជាកម្មវិធីដែលមានអត្ថប្រយោជន៍ ដែលការទទួលបានកិច្ចសហការណ៍ ច្បាស់ជាផ្ដល់នូវចំណេះកាន់តែច្រើន សម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសមានភាព​ល្បីលើបច្ចេកវិទ្យា៕