ដោយ: គង់ លាងហួរ
ប៉េកាំង: មន្ត្រីរដ្ឋាភិបាលចិនមួយរូប បានមានប្រសាសន៍ថា ភាពជឿនលឿនដ៏ធំសម្បើម បានកើតឡើងតាមរយៈការរួមគ្នា កសាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
នៅក្នុងអត្ថបទដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះ ដោយលោក Zheng Shanjie ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចជាតិ របស់ប្រទេសចិន បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការជាង២០០។
ឯកសារទាំងនោះស្តីពី ការកសាងរួមគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ជាមួយបណ្តាប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ ដែលគ្របដណ្តប់៨៣ភាគរយ នៃបណ្តាប្រទេសដែលទីក្រុងប៉េកាំងបានបង្កើតទំនាក់ទំនងការទូតជាមួយ។
លោក Zheng បានបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែអាចចូលដំណើរការបាន តាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយលើកឡើងពីគម្រោងសំខាន់ៗជាច្រើន ដូចជា ផ្លូវដែកតភ្ជាប់ប្រទេសចិន និងអឺរ៉ុប ច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី និងផ្លូវដែកចិន-ឡាវ។
លោក Zheng បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ការនាំចូល និងនាំចេញទំនិញរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានកើនឡើងជាមធ្យម៨,៦ភាគរយជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ការវិនិយោគទ្វេរភាគីកើនឡើងលើសពី២៧០ពាន់លានដុល្លារអាមេរិក។
នៅក្នុងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ដែលបង្កើតឡើងដោយសហគ្រាសចិន ក្នុងបណ្តាប្រទេសស្ថិតតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានបង្កើតការងារក្នុងស្រុកចំនួន៤២១.០០០កន្លែង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
យោងតាមការប៉ាន់ប្រមាណបង្ហាញថា នៅឆ្នាំ២០៣០ ការកសាងរួមគ្នា លើគម្រោងខ្សែក្រវាត់ និងផ្លូវ នឹងអាចជួយដល់មនុស្សចំនួន៧,៦លាននាក់ ឱ្យងើបចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យម នៅក្នុងបណ្តាប្រទេសដែលចូលរួម”៕








លោក Yang XianBo ជាអ្នកគ្រប់គ្រងទូរទៅ របស់ក្រុមកហ៊ុន SRE Group Co. LTD ក៏បានលើកឡើង ដែរថា ក្រុមហ៊ុន GC Realty ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ ច្រើនឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានក្រុមប្រឹក្សាផ្នែក លក់ជាច្រើននាក់ សុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យ ដែលអាច ជួយអតិថិជន ក្នុងការជ្រើសរើសគម្រោង អចលនទ្រព្យទៅតាមតម្រូវការ ពិសេសជួយ សម្រួលការ ទិញ លក់ សម្រាប់ភាគីម្ចាស់គម្រោង និងអតិថិជនដើម្បីផ្ដល់ភាពងាយស្រួលដល់ភាគី ទាំងសងខាង។ លោកបន្ថែមថា ជាងនេះទៅទៀត GC Realty មានអ្នកជំនាញផ្នែកទីផ្សារ ជួយជំរុញ ការផ្សព្វផ្សាយ ដល់ដៃអតិថិជនយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស ដែលជម្រុញអោយ SRE Group Co. LTD ជ្រើសយក GC Realty ជាដៃគូសហការ។
ជាមួយគ្នានេះដែរ គម្រោងក៏មានការផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជនទាំងអស់ ដែលបាន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ ហើយការផ្តល់ជូននេះ នឹងបន្ត រហូតដល់ថ្ងៃទី ២៧ ខែសីហា ២០២៣។









ទិន្នន័យគយបង្ហាញថា ប្រទេសចិន បាននាំចូលគ្រឿងសមុទ្រក្នុងទំហំជាង៥០០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន កាលពីឆ្នាំមុន។


លោកស៊ី ជីនពីងបានបន្តថា ការពង្រីកនេះ ក៏ជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ BRICS ផងដែរ។ វានឹងនាំមកនូវភាពរឹងមាំថ្មី ដល់យន្តការកិច្ចសហប្រតិបត្តិការ BRICS និងពង្រឹងកម្លាំងបន្ថែមទៀតសម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក។