កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍

(ភ្នំពេញ)៖ កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។

លោកជំទាវ ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញនូវការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាមានភាពលឿនរហ័ស។ លោកស្រីបានបន្តថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ លោកជំទាវបានបន្តថា ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទួតថា កម្ពុជាមានសក្ដានុពលទេសចរណ៍ជាច្រើន និងមានគោលនយោបាយជាច្រើនសម្រាប់ជំរុញវិស័យអេកូទេសចរណ៍នេះ ហើយក្នុងវិបត្តិជំងឺកូវីដ១៩ វិស័យអេកូទេសចរណ៍គឺជាផលិតផលទេសចរណ៍សំខាន់ដែលជំរុញដោលកំណើនទេសចរក្នុងស្រុក។ លោកជំទាវឯកអគ្គរដ្ឋទួតក៏បានបញ្ជាក់ដែរថា នៅប្រទេសស៉ីមបាវ៉េក៏មានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយនៅជាប់ទឹកធ្លាក់វិចតូរីយ៉ាដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ តាមរយៈការលើកឡើងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការចំពោះវិស័យទាំងពីរនេះ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគី-ភាគីស៉ីមបាវ៉េបានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាចនឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។

តែយ៉ាងណា ភាគីទាំងពីរនឹងរៀបចំជាអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួបពិភាក្សាគ្នាបន្ថែមទៀតក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និបាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៉ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ៕

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្ស Sansiri ហក់ឡើងរហូតដល់១៦២ភាគរយ ក្នុងឆមាសទី១

ដោយ: គង់ លាងហួរ

បាងកក: ប្រាក់ចំណេញសុទ្ធនៅក្រុមហ៊ុន Sansiri Plc បានហក់ឡើង១៦២% បើធៀបនឹងឆ្នាំ រហូតដល់៣,២ពាន់លានបាត(ប្រហែល៩១,២៤លានដុល្លារ) ក្នុងឆមាសទីមួយ ដោយសារការលក់ដ៏រឹងមាំនៃផ្ទះប្រណីតលំដាប់ខ្ពស់ និងខុនដូដែលបំពាក់គ្រឿងសង្ហារិមរួច។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យថៃលំដាប់យក្ស Sansiri នៅត្រីមាសទី២ ឆ្នាំ២០២៣នេះ មានចំនួន១,៦២ពាន់លានបាត ដោយកើនឡើង៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុបាតចំណេញដុល (Profit margin) របស់ក្រុមហ៊ុនសម្រាប់រយៈពេល៦ខែដំបូង ដើមឆ្នាំនេះគឺស្ថិតក្នុងរង្វង់១៧,៣% បើធៀបនឹង៩,៣% ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំមុន។

ចំណែក ប្រាក់ចំណូលសរុបមានចំនួន១៨,៩៣ពាន់លានបាតក្នុងឆមាសទីមួយ ពោលគឺកើនឡើង៤២% បើធៀបនឹងឆ្នាំមុន ដែលត្រូវបានជំរុញដោយការលក់ដាច់លើសពីការរំពឹងទុកពីគម្រោងធំៗដូចជា Narasiri Paragon – Watcharapol។

លើសពីនេះ យោងតាមការចុះផ្សាយដោយកាសែតថៃ The Nation បានបង្ហាញថា ក្រុមហ៊ុន Sansiri ក៏គ្រោងនឹងបង្ហាញគម្រោងថ្មីចំនួន៣៩ ដែលមានតម្លៃសរុបចំនួន៥៦,៧ពាន់លានបាតនៅឆមាសទីពីរផងដែរ៕

ការស្ទង់មតិ: ជិតពាក់កណ្តាលនៃជនជាតិអាមេរិកគាំទ្រការហាមឃាត់កម្មវិធី TikTok របស់ចិន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: យោងតាមការស្ទង់មតិថ្មីរបស់សារពត៌មាន Reuters ដែលបានសួរអំពីកង្វល់សន្តិសុខជាតិ និងប្រទេសចិនបានបង្ហាញថា ជិតពាក់កណ្តាលនៃមនុស្សពេញវ័យអាមេរិកគាំទ្រការហាមឃាត់លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន TikTok ។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន ByteDance និងប្រើប្រាស់ដោយជនជាតិអាមេរិករាប់សិបលាននាក់បានប្រឈមមុខនឹងការអំពាវនាវពីសមាជិកសភាសហរដ្ឋអាមេរិកសម្រាប់ការហាមឃាត់នៅទូទាំងប្រទេសជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនដែលអាចកើតមាន។

អ្នកឆ្លើយតបប្រហែល៤៧% ចំពោះការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារបានអះអាងថា ពួកគេគាំទ្រការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សយសង្គម TikTok ពីការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែល៣៦ភាគរយបានប្រឆាំងនឹងការហាមឃាត់ ចំណែក១៧ភាគរយទៀតបាននិយាយថា ពួកគេមិនដឹងទេ។

ការស្ទង់មតិនេះក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនអាមេរិកអំពីឥទ្ធិពលជាសកលរបស់ប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ការស្ទង់មតិតាមប្រព័ន្ធអុីនធឺណិតរបស់សារពត៌មាន Reuters នេះត្រូវបានធ្វើឡើងទូទាំងប្រទេស ដោយប្រមូលការឆ្លើយតបពីមនុស្សពេញវ័យចំនួន១.០០៥នាក់ រួមទាំងអ្នកមកពីបក្សប្រជាធិបតេយ្យចំនួន៤៤៣នាក់ និងអ្នកមកពីបក្សសាធារណរដ្ឋចំនួន៣៤៦នាក់។

នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Christopher Wray ធ្លាប់បានបង្ហាញក្តីកង្វល់របស់លោកចំពោះ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនចិន ByteDance ទៅកាន់សភាអាមេរិកថា កម្មវិធីនេះនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ដោយលោកចោទថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់វាក្នុងការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។

លើសពីនេះ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកកំពូលផ្សេងទៀត រួមទាំងនាយកទីភ្នាក់ងារ CIA លោក William Burns ក៏បានអះអាងថា កម្មវិធី TikTok បង្កការគំរាមកំហែងផងដែរ៕

គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ

តែម សុខុម

បាងកក: គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ កាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោក វ៉ូរ៉ាថាត តាន់ទីអួងគុលស៊ុក (Voratat Tantiongkolsuk) ដែលបានដឹកនាំគណៈប្រតិភូថៃ ចូលជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ខែសីហា បានថ្លែងថា “អំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់យើងគ្រោងទៅសិក្សាស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ យើងមានគោលបំណងស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងការវិនិយោគ ហើយក៏ស្វែងរកដៃគូអាជីវកម្មដ៏មានសក្តានុពលផងដែរ”។

លោកបន្ថែមថា ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍គណៈប្រតិភូថៃ ដែលមានបំណងស្វែងយល់ពីឱកាសធុរកិច្ចនៅកម្ពុជា។

លោកមានប្រសាសន៍ថា “កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាមេដែកឆក់ស្រូបទាញអ្នកវិនិយោគទូទាំងពិភពលោក។ កម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើនពីប្រទេសដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន”។

លោកក៏បានសង្កត់ធ្ងន់ពីភាពទាក់ទាញផ្នែកធុរកិច្ចរបស់កម្ពុជា ផងដែរ ដោយលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េ និងអារ៉ាប់រួមអេមីរ៉ាត ជាដើម៕ The Nation៕

Japan business mood improves but China impact dims outlook – Reuters Tankan poll

TOKYO: Big Japanese manufacturers and service-sector firms signalled improved business morale in August, a monthly Reuters poll showed on Wednesday, reflecting a gradual economic recovery from COVID-induced doldrums despite an uncertain global outlook.

 

Their indexes rose to plus 12 and plus 32, respectively, in August, from plus 3 and plus 23 in the previous month, according to the Reuters Tankan survey, which is strongly correlated with the Bank of Japan’s key quarterly tankan.

The strong results came on the heels of government gross domestic product (GDP} data out on Tuesday that showed much stronger-than-expected growth for the second quarter in the world’s third-largest economy, driven by solid car exports.

However, many firms were wary about the outlook, particularly over slowing growth in China, Japan’s largest trading partner.

“Declines in demand for chip-related business and softening of Chinese markets for auto-parts and environment-related products are continuing,” wrote a manager of an industrial ceramic maker.

“Orders for production goods are declining due to slump in demand for capital expenditures amid China’s economic slowdown,” according to a machinery maker’s manager.

The Reuters poll of about 500 large companies, of which roughly half responded, also recorded that many firms are struggling to pass on elevated costs of raw materials.

Source: Reuters

Map Ta Phut port on track for completion

The Industrial Estate Authority of Thailand (IEAT) expects its third-phase development of the Map Ta Phut deep-sea port in Rayong will be completed in 2027, ready to serve investment in the Eastern Economic Corridor (EEC).

“The construction of a sand dam has progressed by 71%; land reclamation is 61% finished and the building of an embankment to protect the shoreline against waves is 39% done,” said Veeris Ammarapala, governor of the IEAT.

He was updating Prime Minister Prayut Chan-o-cha on the construction work of the third-phase Map Ta Phut deep-sea port project when the premier recently led his entourage to visit the area.

The development of the port covers a total area of 1,000 rai under an investment budget of 55 billion baht.

It is among major infrastructure development projects in the EEC, which will become a high-tech industrial hub, covering parts of Chon Buri, Rayong and Chachongsao provinces.

Other projects include a high-speed rail system linking three airports, U-tapao aviation city and the third-phase development of Laem Chabang deep-sea port in Chon Buri.

“The prime minister was happy to hear that Map Ta Phut deep-sea port in the third phase will start operation as planned,” said Mr Veeris.

Once the infrastructure development is completed, the IEAT will co-develop a new dock to facilitate the transport and storage of liquid goods, including liquefied natural gas.

The investment is made through a public-private partnership (PPP) with Thai Tank Terminal.

Thai Tank Terminal is a joint venture between PTT Global Chemical Plc and Royal Vopak NV, which specialises in tank and storage facilities.

Source: Bangkok Post

អាជីវកម្មក្រុមហ៊ុនធុរកិច្ចនៅប្រទេសជប៉ុនមានភាពប្រសើរឡើង ខណៈផលអាក្រក់ពីប្រទេសចិនកំពុងប៉ះពាល់ដល់ចក្ខុវិស័យនាពេលខាងមុខ

ដោយ: គង់ លាងហួរ

តូក្យូ: ក្រុមហ៊ុនផលិត និងសេវាកម្មធំៗរបស់ប្រទេសជប៉ុនបានបង្ហាញពីភាពប្រសើរឡើងក្នុងអាជីវកម្មនៅខែសីហា  ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពីភាពរអាក់រអួលដែលបណ្តាលមកពីជំងឺកូវីដ-១៩។

សន្ទស្សន៍របស់ក្រុមហ៊ុនផលិតកម្ម និងសេវាកម្មធំៗបានកើនឡើងដល់បូក១២ និងបូក៣២ រៀងៗគ្នា ក្នុងខែសីហា បើធៀបនឹងបូក៣ និងបូក២៣ ក្នុងខែកក្កដា។ នេះបើយោងតាមការស្ទង់មតិរបស់សន្ទស្សន៍អាជីវកម្ម Reuters Tankan។

លទ្ធផលដ៏រឹងមាំនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានចេញផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) កាលពីថ្ងៃអង្គារ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកសម្រាប់ត្រីមាសទី២ ដែលជំរុញដោយការនាំចេញរថយន្ត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើននៅមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យ ជាពិសេសជុំវិញការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន។

អ្នកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុនផលិតសេរ៉ាមិចឧស្សាហកម្មបានសរសេរថា “ការធ្លាក់ចុះនៃតម្រូវការអាជីវកម្មទាក់ទងនឹងបន្ទះឈីប និងការធ្លាក់ចុះនៃទីផ្សារចិនសម្រាប់គ្រឿងបន្លាស់រថយន្ត និងផលិតផលដែលទាក់ទងនឹងបរិស្ថានកំពុងបន្ត”។

អ្នកគ្រប់គ្រងរូបនោះបានបន្ថែមទៀតថា “ការបញ្ជាទិញទំនិញផលិតកម្មកំពុងធ្លាក់ចុះ ដោយសារតែការថយចុះនៃតម្រូវការសម្រាប់ការចំណាយមូលធន ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានភាពមិនច្បាស់លាស់”៕

Appreciation Privilege|Prince One Tropica Black Card Release Event

On August 11th, the “Appreciation Privilege|Prince Black Card Release Event” was successfully held at the Prince One Tropica sales gallery.

On behalf of Prince Real Estate, the person in charge of the Prince One Tropica project expressed the company’s gratitude for the long-time support and trust from customers. The tailor-made Prince Black Card is for the owners to provide them with a unique and exclusive experience.

(Photos taken at the release event)

All buyers of Prince Real Estate properties will become black card holders and accessible to quality services and preferential prices, such as for private taxis, star hotels, sports, and entertainment activities. Discounts include 15% off for Cambodia Airlines business class and Prince Times Hotel, 20% off for Prince Manor and LM rides, topping-up and discounted service at selected restaurants, golf clubs, private gym, yacht and KTV, Prince property, Prince housing insurance services, among many other privileges!

In the future, Prince Group will introduce more partnering vendors and continue to expand the scope and quality of services for its customers.

  • An international Enterprise Committed to Building a Better Life

 After 8 years of continuous growth, Prince has become one of the most popular real estate brands in Cambodia and delivered many landmark developments.

Prince Real Estate Group

Adhering to industry-leading craftsmanship and investment insight, PREG is dedicated to build tranquil and high-end residence against the backdrop of a hustling urban environment.

Choosing Prince Real Estate is choosing top quality, cutting-edge craftsmanship and an exquisite lifestyle.

  • Prince One Tropica · A New Offering

 Prince One Tropica is located in Khan Sen Sok, a fast-developing and agreeable district in Phnom Penh. The project is adjacent to one of the city’s main arteries – Hanoi Boulevard, with Phnom Penh international airport to its south, offering a combination of tranquility and convenience. There are numerous facilities along Hanoi Boulevard such as Acleda Institute of Business, Ministry of Land Management, Urban Planning and Construction, Grand Phnom Penh Golf Club, Aeon Mall II, Makro Supermarket, Royal Phnom Penh Hospital, Attwood Business Center.

(Phnom Penh AEON Mall 2)

As the first garden villa project developed by Prince, One Tropica aims to create a natural and humane environment with an idyllic landscape.

Prince One Tropica offers Shop House, Link House, Link Villa, Twin Villa, Single Villa and Queen Villa to satisfy the needs of different families. The 3.5-storey structure, spacious terrace, indoor atrium and smart home feature reflect only part of the innovative designs of One Tropica.

(Single Villa)

The Grand Phnom Penh Golf Course, mineral swimming pool, Kids’ pool, indoor rock climbing, badminton Hall, Bar, yoga healing room and many other facilities are bound to enhance the mental and physical wellbeing of One Tropica’s home owners.

(Rendering of Prince One Tropica mineral swimming pool)

As the best-selling villa project in Khan Sen Sok, buyers of One Tropica will immediately become Prince Black Card Holders and accessible to the VIP services under the umbrella of Prince.

Great deal available now!

  1. Prince One Tropica, top-selling villa project in Khan Sen Sok, starting from US$160,000;
  2. 45 days unconditional return policy; what you see is what you get; quality guaranteed;
  3. 10% down payment, interest-free installment for US$999/month, developer loan up to a 25-year paid-back period, easy application;
  4. Instant membership of Prince Black Card, enjoy VIP services provided by various Prince businesses.

Hotline: (0)763099999

Location: No.1667, St 1019, Sangkat Khmuonh, Khan Sen Sok, Phnom Penh

អ្នកអភិវឌ្ឍន៍ អ្នកជំនាញ ថ្នាក់ដឹកនាំហិរញ្ញវត្ថុលើកឡើងពីស្ថានភាពអចលនទ្រព្យបច្ចុប្បន្នបែបណា?

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ជាមួយនឹងភាពមិនច្បាស់លាស់ចំពោះមុខ អ្នកអភិវឌ្ឍ​ន៍ក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុបានព្រមាន ពីហានិភ័យបន្ថែមទៀតក្នុងវិស័យនេះ។

អ្នកឧកញ៉ាលាង ម៉េង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Chip Mong Group បាន​លើកឡើងកាលពីសប្តាហ៍មុន ក្នុងវេទិការៀ​បចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ការសាងសង់​គម្រោង​វិនិយោគ​ នៅក្នុង​វិស័យ​សំណង់ ​កំពុង​លើសពី​តម្រូវការ ដោយ​​សារ​ការ​ថមថយចុះ​ប្រាក់ចំណូល​ របស់​ប្រជាជន​ដែល​បង្កឡើង​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល ពិសេស​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ និង​ការ​​អូសបន្លាយ​ពេល​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។

អ្នកឧកញ៉ាលាង ម៉េងបានពន្យល់ថា ​ភាគច្រើន​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ ផ្តោតលើ​ការវិនិយោគ​វិស័យ​សំណង់​ច្រើន ​ដែល​ធ្វើឱ្យ​បរិមាណ​លើស​តម្រូវការ​ ដោយសារ​តែមាន​ផលចំណេញ​ ងាយស្រួល ខណៈ​សេដ្ឋកិច្ច​សកល​មាន​ភាពមិនប្រាកដប្រជា​។​

លោកក៏បានកត់សំគាល់ផងដែរថា ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​ទិញ​ច្រើន​ដោយ​សម្លឹង​ឃើញថា វា​ជា​ឱកាស​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​ ដោយ​ពុំមែន​ទិញ​រស់​នៅឡើយ ដូច្នេះ​នៅពេល​ពួកគាត់​មាន​បញ្ហា​លំហូរ​សាច់ប្រាក់​បង្វិល ​ធ្វើឱ្យមាន​បញ្ហា​ក្នុង​វិស័យនេះ​។​

លោកបន្តថា “សម្រាប់​ខ្ញុំ​អ្នក​វិនិយោគ​ធំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​ដែរ គម្រោង​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទាំង​អស់​មាន​ប្រហែល៦ បើសួរថា​ខ្ញុំ​នៅ​លក់បាន​ឬទេ​? គឺ​នៅ​លក់បាន​គ្រាន់តែ​ចំនួន​ថយ​ជាង​មុន​”។ លោកបន្ថែមថា “ថយ​ជាង​មុន ប៉ុន្តែ​អ្នក​ដែល​ទិញ​គម្រោង​របស់ខ្ញុំ គឺ​អ្នកទិញ​សម្រាប់​រស់នៅ មិនមែន​ទិញ​ដើម្បី​ប្រាក់ចំណេញ​ទេ”​។

តើលោកប្រមើលមើលពីអនាគតយ៉ាងដូចម្តេចចំពោះវិស័យនេះ?  អ្នកឧកញ៉ាលាង ម៉េងបានបញ្ជាក់ថា “ចំពោះខ្ញុំ ខ្ញុំ​ឃើញថា សម្រាប់​ឆ្នាំក្រោយ​យើង​នៅ​រាង​ពិបាក​បន្តិច ដោយសារ​ពេល​​នេះ​យើង​បាន​ការបញ្ជាទិញ​ពីមុនមក ដល់​ទៅមុខ​ទៅ​អាច​ធ្លាក់​បន្តិច”។លោកបន្ថែមថា “ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា យើង​មាន​រាជរដ្ឋាភិបាល​ថ្មី ដែល​គាត់​បាន​យល់​បញ្ហា​ច្បាស់ គាត់​នឹងមាន​វិធីសាស្ត្រ​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យនេះ​ប្រសើរ​ឡើងវិញ”​។

លោកបន្ថែមទៀតថា “ខ្ញុំ​មើល​ឃើញថា ក្នុង​ឆ្នាំ ២០២៤ ដើមឆ្នាំ​មិនទាន់​សូវ​ល្អ ប៉ុន្តែ​សម្រាប់​ខែ​១០ អី​ប្រហែលជា​ល្អ​”​។​

ចំណែកលោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ឧស្សាហកម្ម​សំណង់​មានការ​រីកចម្រើន​ គួរឱ្យកត់សម្គាល់​ចន្លោះ​ឆ្នាំ​ ២០០៨-២០១៩ ដែល​បង្ហាញឱ្យឃើញ​ពី​ការលេចឡើង​ចំនួន​អគារ​តូច និង​ធំ​ជាច្រើន ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

លោក​បន្តថា ទោះយ៉ាងណា បន្ទាប់​ពី​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ទាក់ទង​ នឹង​ការលេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត និង​ការមកដល់​ជំងឺ​កូ​វីដ​១៩ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ពិសេស​ផ្នែក​នៃ​អគារ​ធំៗ ​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​បរទេស​។ លោក​បន្តថា គម្រោង​ដែល​កំពុងដំណើរការ​ស្ទើរតែ​ទាំងអស់ គឺជា​អា​ផាត​ម៉ុនឬ​បុរី​។​

លោក​បានបន្តថា “ការបន្ត​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​ជាប់ៗ​គ្នា ​ដែ​ល​បានចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៩ បានធ្វើឱ្យ​វិស័យ​សំណង់​កម្ពុជា​ស្ថិតក្នុង​ស្ថាន​ភាព​មួយ ​ដែល​មិន​ធ្លាប់​ជួប​ជាមួយ នឹង​ការអភិវឌ្ឍ​ភាគច្រើន​ឥឡូវនេះ​ គឺជា​អគារ​កម្ពស់​ទាប ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​”​។​

ជាមួយគ្នានេះ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​ លោកស្រី ជា សិរី បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពីពេលថ្មីៗនេះ ដោយព្រមានពីហានិភ័យក្នុងវិស័យនេះ ដែលត្រូវ​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ លើ​វិស័យ​អចលនទ្រព្យ។

លោកស្រី​កំណត់ថា​ “វិស័យនេះ ជា​ប្រភព​នៃ​ហា​និ​ភ័យ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​បាន​គូសបញ្ជាក់​ពី​ការធ្លាក់ចុះ​ នៃ​តម្រូវ​ការ​អច​លនទ្រព្យ បន្ទាប់ពី​ការ​កើន​ឡើង​រយៈពេល១​ទសវត្សរ៍”​។​លោកស្រីបន្ថែមថា “​ការរក្សា​ស្ថិរ​ភាព​ហិរញ្ញវត្ថុ គឺជា​កិច្ចការ​អន្តរ​វិស័យ ដែល​តម្រូវឱ្យមាន​កិច្ច​សហប្រតិបត្តិ​​ការ និង​ការសម្របសម្រួល​ពី​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ​ដោយសារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សេដ្ឋកិច្ច​រូបវន្ត​”។​

​យោងតាម​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គិត​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ​ ២០២៣ ក្រសួង​បានចេញ​លិខិត​អនុញ្ញាតឱ្យ​គម្រោង​សាងសង់​ចំនួន១៤៦៣ លើ​ក្រឡា​​ផ្ទៃ​ជាង​៥​លានម៉ែត្រការ៉េ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​ សរុប២,២៧​ពាន់​លាន​ដុល្លារ​។​

ក្រសួង​បាន​បង្ហាញថា មានតែ៤១គម្រោង (២,៨០​ភាគរយ​) ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ដោយ​ជនបរទេស ជា​ពិសេស​វិនិយោគិន​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដោយមាន​ទឹកប្រាក់​នៃ​ការវិនិយោគ​ជិត៦០០ ​លាន​ដុល្លារ (​ប្រហែល ១/៤) នៃ​ដើមទុន​ដែល​បាន​ចុះបញ្ជី​សរុប​៕

ការជួប‌ · ភាពប្រណីតកំពូល|កម្មវិធីបើកសម្ភោធជាផ្លូវការសមាជិកកាតខ្មៅព្រីនស៍ Prince Black Card

នៅថ្ងៃទី 11 ខែសីហា កម្មវិធី ” ការជួប‌ · ភាពប្រណីតកំពូល|កម្មវិធីបើកសម្ភោធជាផ្លូវការសមាជិកកាតខ្មៅ​ព្រីនស៍” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងគម្រោង ​ព្រីនស៍ វ័ន ត្រូពិកា។

នៅក្នុងកម្មវិធី ប្រធានគម្រោង ​ព្រីនស៍ វ័ន ត្រូពិកា បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ជឿ​ទុក​ចិត្ត និង​ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់​គ្នា​បាន​ឡើយ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត សូម​ថ្លែង​អំណរ​គុណចំពោះ​ការ​ជឿ​ទុក​ចិត្ត និង​ការ​គាំទ្រ​នេះ។ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែប្រសើរ ក៏ដូចជាបទពិសោធន៍សេវាកម្មពិសេសផ្តាច់មុខ ក្រុមហ៊ុន ព្រីនស៍ គ្រុប សូមផ្តល់ជូនកាតខ្មៅ​ព្រីនស៍ (Prince Black Card) សម្រាប់ម្ចាស់ផ្ទះទាំងអស់របស់យើង។

អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាសមាជិកPrince Black Card របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ អ្នកកាន់ Prince Black Card អាចទទួលបានសិទ្ធិចូលប្រើប្រាស់និងការបញ្ចុះតម្លៃពិសេស ដែលគ្របដណ្តប់លើសេវាកម្មជាច្រើន ដូចជាការធ្វើដំណើរ សណ្ឋាគារលំដាប់ផ្កាយ ការហាត់ប្រាណនៅ Noble Sport Center និងការកម្សាន្ត។ល។ ក្នុងនោះ រួមមានការបញ្ចុះតម្លៃ 15% លើការទិញសំបុត្រ economy class របស់អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងសណ្ឋាគារព្រីនស៍​ ថាមស៍ ហូថេល  ការបញ្ចុះតម្លៃ 20%នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និង LM CAR ការបញ្ចុះតម្លៃពិសេសនៅផ្នែកអាហារ ក្លឹបវាយកូនហ្គោល កន្លែងហាត់ប្រាណផ្ទាល់ខ្លួន ការជិះទូកកម្សាន្ត KTV និងការបង់ថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យ ថ្លៃសេវាធានារ៉ាប់រងលំនៅឋាន។ល។ ជីវិតរស់នៅ​ល្អ​ប្រសើរ​ស្ថិត​ជាមួយ Prince Black Card។

នៅពេលអនាគត ព្រីនស៍ គ្រុបនឹងបន្តផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដោយធ្វើការចាប់ដៃជាមួយដៃគូល្អៗ បន្តពង្រីកវិសាលភាពអាជីវកម្ម លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍ជីវិតរស់នៅកាន់តែទូលំទូលាយ ប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរ។

ព្រីនស៍គ្រុប អន្តរជាតិ · ការរួមបញ្ចូលសមត្ថភាពនិងមនោសញ្ចេតនា

ព្រីនស៍ គ្រុប បានចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 8 ឆ្នាំមកហើយ ហើយបានសាងសង់គម្រោងអគារនិមិត្តសញ្ញាប្រចាំតំបន់ជាច្រើន។ ព្រីនស៍ គ្រុបជាអ្នកដឹកនាំ ជាអ្នកអនុវត្ត និងអ្នកត្រួសត្រាយផ្លូវនៃគម្រោងក្នុងវិស័យជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ព្រីនស៍ គ្រុប ក៏ជាក្រុមហ៊ុនអចលនទ្រព្យដ៏ពេញនិយមបំផុតមួយ នៅកម្ពុជាក្នុងឆ្នាំ 2020 ផងដែរ។

ព្រីនស៍ គ្រុប ប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួមបញ្ចូលអន្តរភាវូបនីយកម្មនិងមនោសញ្ចេតនា និងការរួមបញ្ចូលនៃភាពរុងរឿង និងភាពរីករាយជាលក្ខណៈឯកជន ហើយបានសាសង់លំនៅឋានឯកជនដែលប្រកបដោយភាពស្ងប់ស្ងាត់ និងលំដាប់ខ្ពស់សម្រាប់ឥស្សរជននៅក្នុងតំបន់ដែលមានភាពរីកចម្រើននៃទីក្រុង។ ព្រីនស៍ គ្រុបមិនត្រឹមតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាជាប់លាប់និងមិនបោះបង់ចោលស្មារតីសិប្បករប៉ុណ្ណោះទេ ថែមទាំងមានចក្ខុវិស័យទូលំទូលាយនិងធ្វើការវិនិយោគប្រកបដោយសក្តានុពលផងដែរ។

ការជ្រើសរើស ព្រីនស៍ រៀល អ៊ីស្ទេត មិនត្រឹមតែជ្រើសរើសគុណភាព សិល្បៈហត្ថកម្ម និងរចនាបថទំនើបបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រើសរើសអនាគតនៃជីវិតដ៏ប្រណិតផងដែរ។

កម្រោង ព្រីនស៍ វ័ន ត្រូពិកា · កសាងជីវិតរស់នៅកាន់តែប្រសើរ និងផាសុកភាព

កម្រោង ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅក្នុងខណ្ឌសែនសុខដែល​ជាតំបន់ដែលមានភាពរីក​ចម្រើន​យ៉ាង​ឆាប់​រហ័សក្នុងរាជធានីភ្នំពេញ និងជាប់ផ្លូវហាណូយ ដែលជាផ្លូវមេធំមួយក្នុងទីក្រុង ហើយខាងត្បូងនៃគម្រោងជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងឆ្លងកាត់វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា និងស្ថិតនៅជិតញូ ភ្នំពេញ អ៊ីនធើណាសិនណល បៀលឌីង មេធើរៀល ស៊ីធី  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីលានវាយកូនហ្គោល Grand Phnom Penh ផ្សារទំនើបអ៊ីអន 2  ផ្សារទំនើបMakro មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត ។ល។ លោកអ្នកអាចរីករាយជាមួយភាពស្ងប់ស្ងាត់ផងនិងភាពអ៊ូអរនៃទីក្រុងផង។

គម្រោងនេះគឺជាគម្រោងបុរីវីឡាបែបឧទ្យានលំដាប់ខ្ពស់ដំបូងបង្អស់របស់ព្រីនស៍ គ្រុប​។ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឱ្យកាន់តែប្រសើរ” ក្រុមហ៊ុនបានបង្កើតនូវទេសភាពបែបជនបទដែលរួមបញ្ចូលធម្មជាតិ និងមនុស្សជាតិ ហើយបានសាងសង់សោភ័ណភាពពិសេស ដើម្បីសម្រេចបាននូវការបញ្ជ្រាបនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតចូលក្នុងការរស់នៅ និងធ្វើឲ្យបរិយាកាសរស់នៅពោរពេញដោយភាពសប្បាយរីករាយនិងស្រស់បំព្រង។

គម្រោងនេះរួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាតA វីឡាកូនកាតB វីឡាភ្លោះ វីឡាទោល  និងវីឡាឃ្វីន  ដែលមានកម្ពស់ 3.5 ជាន់ដំបូងគេ វេរ៉ងដាលើអាកាសយ៉ាងធំ និងសួនច្បារក្នុងផ្ទះ ព្រមទាំងមានប្រព័ន្ធ Home Smart ដែលពិតជាកន្លែងរស់នៅបែបថ្មីដែលពោរពេញដោយភាពស្រស់ស្អាត និងផាសុកភាពនៅទីក្រុងភ្នំពេញ ។

ទីលានវាយកូនហ្គោល Grand Phnom Penh អាងហែលទឹកមានធាតុរ៉ែ អាងហែលទឹកកុមារ ល្បែងឡើងជញ្ជាំងក្នុងបន្ទប់ សាលវាយសី កន្លែងបារ បន្ទប់យូហ្គា។ល។ បន្ថែមភាពសប្បាយរីករាយគ្មានដែនកំណត់ដល់ពេលទំនេររបស់លោកអ្នក និងការពារសុខភាពរបស់លោកអ្នក។

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ ហើយលក់ក្នុងចំនួនមានកំណត់។​ ពេលទិញផ្ទះលោកអ្នកនឹងទទួលបាន​ Prince Black Card ដែលអាចរីករាយជាមួយសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។

ជីវិតប្រណិតចាប់ផ្តើមភ្លាមៗ ទិញឥឡូវនេះ និងទទួលបានការបញ្ចុះតម្លៃជាច្រើន។

1- ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់បំផុតក្នុងខណ្ឌសែនសុខ តម្លៃចាប់ពី $160,000 ឡើងទៅ

2- សងប្រាក់វិញដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល 45 ថ្ងៃ   ធានាគុណភាពសំណង់

3- បង់ដំបូង 10%  រំលស់ប្រចាំខែ$999 កម្ចីពីក្រុមហ៊ុនអភិវឌ្ឍន៍រហូតដល់ 25 ឆ្នាំ ងាយស្រួលក្នុងការស្នើសុំនិងពិនិត្យ

4- ទទួលបាន Prince Black Card ភ្លាមសម្រាប់រាល់ការទិញផ្ទះ ដែលអាចទទួលបាននូវសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។

លេខ​ទំនាក់​ទំនង៖(0)763099999

អាសយដ្ឋាន៖ ផ្ទះលេខ 1667 ផ្លូវ 1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ