លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងនឹងនាំអ្នកលក់បុរីវិមានសំណាងគ្រប់ផែនការទៅកាន់អាមេរិក

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិ​វឌ្ឍន៍បុរីវិមានសំណាងបានថ្លែងថា លោកនឹងអញ្ជើញ ធានា និងចេញលុយឲ្យសមាជិក KW Cambodia ដែលជួយលក់ផ្ទះវីឡានៅបុរី វិមានសំណាង បានគ្រប់ផែនការចំនួន៥០នាក់ ទៅចូលរួម KW Family Reunion 2024 នៅ Las Vegas។

លោកបានបង្ហាញពីគុណសម្បត្តិ និងកេរ្ត៍ឈ្មោះក្រុមហ៊ុនKW លើចំណុចសំខាន់ៗជាច្រើនរួមមាន ទី១ក្រុមហ៊ុន1. Keller Williams Realty International ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយ ដែលមានប្រភពមកពីអាមេរិក មានសាខានៅលើ៥ទ្វីប ៥៥ប្រទេស និងមានសមាជិករាប់សែននាក់។

ទី២ KW Family Reunion 2024 នឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ២៥ ដល់ ២៩ កុម្ភះ ២០២៤ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដោយមានសមាជិក មកពីរាប់សិបប្រទេសចូលរួម ហើយKW Cambodia ក៏នឹងចូលរួមផងដែរ។់

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា សូមចូលរួមដើម្បីធ្វើជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៥០នាក់ខាងលើទៅ Las Vegas ជាមួយ គីម ហ៊ាង៕

រោងចក្រផលិតទឹកស្អាតតម្លៃ១៦,៥៧៨លានយ៉េនត្រូវបានបើកដំណើរការនៅក្រុងសៀមរាប

ដោយៈ គង់ សូរិយា

      សៀមរាបៈ ឆ្លើយតបកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រោងចក្រផលិតទឹកស្អាតថ្មីមួយ ក្រោមទុនវិនិយោគ១៦៥៧៨លានយេនត្រូវបានបើកឲ្យដំណើរការ។

កិច្ចសហប្រតិបត្តិការ​ខេត្តសៀមរាប លើ​វិស័យ​ទឹកស្អាត​ចាប់ផ្តើម​លេច​រូបរាង​ឡើង តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង ដើម្បី​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ ដែលមាន​សមត្ថភាព​ផលិត​ទឹក៨ ០០០ ​ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ប្រភពទឹក​ក្រោម​ដី និង​បានបញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០០៦ បន្ទាប់ពី​មាន​សំណើសុំ​ទៅ​រដ្ឋាភិបាល​ជប៉ុន ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ១៩៩៣។

បច្ចុប្បន្ន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ កំពុង​ផ្គត់ផ្គង់​ទឹក​នៅ​ភាគ​ពាយព្យ​នៃ​ក្រុង​-​សៀមរាប ឆ្លើយតប​នឹង​តម្រូវការ​ទឹកស្អាត​យ៉ាងគំហុ ក ក្នុង​ខេត្ត​សៀម​រាបJICA និង​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​​សៀមរាប បាន​សហការ​ក្នុងការ​សិក្សា​សមិទ្ធ​លទ្ធភាព ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១១ ដើម្បី​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់ ទឹកស្អាត​ឱ្យដល់ ៦៦ ០០០​ ម៉ែត្រគុប​/​ថ្ងៃ​។

បណ្តាញចែកចាយទឹកស្អាតនេះ ត្រូវបានបែងចែកលើផ្នែកសំខាន់ៗដូចជា​ទី១ សាងសង់​ស្ថានីយ​បូមទឹក​ ​ដែលមាន​សមត្ថភាព៦៦,០០០ ​ម៉ែត្រគុប​/​ថ្ងៃ ប្រឡាយ ​២,៥​ គម ត​ភ្ជាប់​ទៅ​ទន្លេសាប បំពង់​មេ​នាំ​ទឹក​ឆៅ​ប្រវែង​១៩​គីឡូម៉ែត្រ បំពង់​មេ​បញ្ជូន​ទឹកស្អាត​ប្រវែង២៩គីឡូម៉ែត្រ ​។ ទី២ បណ្តាញ​ចែកចាយ​ទឹក​ប្រវែង​ ២៥៩​គីឡូម៉ែត្រ។​

ទី៣. សាងសង់​រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម​ទឹកស្អាត ​ដែលមាន​សមត្ថភាព៦០,០០០​ ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ទឹក​ពី​បឹង​ទន្លេសាប និង​បំពាក់​ប្រព័ន្ធគ្រប់គ្រង និង​បញ្ជា​រួមទាំង​ប្រព័ន្ធ SCADA​។

តាមរយៈ​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹកស្អាត​ថ្មី​នេះ ប្រជាជន និង​អ្នក​ទេសចរ​នឹង​ទទួលបាន​ទឹកស្អាត និង មាន​សុវត្ថិភាព​។ JICA កំពុងតែ​ពិនិត្យ​លទ្ធភាព​ សម្រាប់​សហការ​បន្ថែមទៀត ​ក្នុង​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ​ប្រកបដោយ​និរន្តរ​-​ភាព និង​សុខុ មាលភាព​ប្រជាជន​។

ទីភ្នាក់ងារសហ​ប្រតិបតិ្តការ ដើម្បីអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានជួយកម្ពុជា នៅក្នុង​វិស័យ​ថាមពល​របស់​កម្ពុជា ​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល ​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​។

ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា​បាន​ផ្សារភ្ជាប់ និង​ជំរុញឱ្យមាន​កំណើន​ជា​លំដាប់ ​នូវ​តម្រូវការ​ថាមពល ជាមួយគ្នានេះ ​ដែលJICA បាននិងកំពុង​អនុវត្ត​នូវ​គម្រោង​ជាច្រើន ​ដើម្បី​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ក្នុង​ភាពជា​ដៃគូ​ជាមួ​យ​ក្រសួង​រ៉ែ និង​ថា​ម​​ពល និង​អគ្គិសនី​កម្ពុជា​។

ជាក់ស្តែង​គម្រោង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​ “​គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល ​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​”​។

រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បានធ្វើការ​ប្តេជ្ញាចិត្ត​ធ្វើឱ្យមាន​អព្យាក្រឹតភាព​កាបូន​នៅត្រឹម​ឆ្នាំ​២០៥០ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕

ដំណឹងល្អ! ក្រុមហ៊ុនយក្សPTT Oil and Retail គ្រោងបោះវិនិយោគខ្ទង់រយលានដុល្លារនៅកម្ពុជា

ដោយៈ តែម សុខុម

បាងកក: ក្រុមហ៊ុនយក្ស PTT Oil and Retail ដែលបានចុះបញ្ជីនៅផ្សារហ៊ុនប្រទេសថៃ គ្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍដេបូប្រេងឥន្ធនៈមួយនៅកម្ពុជា ក្រោយការវិនិយោគរួមគ្នារបស់ខ្លួន លើសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា។

លោកDisathat Panyarachun ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail  មានប្រសាសន៍ថា ការអភិវឌ្ឍដេប៉ូប្រេងឥន្ធនៈនេះមានគោលបំណង បម្រើដល់កំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ខណៈក្រុមហ៊ុន PTT Oil and Retail ក៏បន្តបេសកកម្មពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ សីហា នេះ។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុនចំនួន៣រួមមានក្រុមហ៊ុន PTT Oil and Retail ក្រុមហ៊ុន China National Aviation Fuel International Holdings និងក្រុមហ៊ុន Total Energies Marketing (Cambodia) បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដែលមានឈ្មោះថា Phnom Penh Aviation Fuel Service Co ដើម្បីដំណើរការអាជីវកម្មសេវាកម្មប្រេងឥន្ធនៈ សម្រាប់វិស័យអាកាសចរណ៍នៅអាកាសយានដ្ឋានថ្មី នៃរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង៣នេះ បានបោះទុនវិនិយោគ ក្នុងចំណែកស្មើៗគ្នាសម្រាប់គម្រោងនេះ ជាមួយនឹងការបោះទុនក្នុងម្នាក់ៗ៣៣,៣៣%។

ក្រុមហ៊ុន Phnom Penh Aviation Fuel Service បានចុះកិច្ចព្រមព្រៀងសម្បទានមួយ កាលពីខែកក្កដាឆ្នាំមុន ជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលទទួលបានសម្បទានដើម្បីអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះ៕ Bangkok Post៕

ទីផ្សារលំនៅដ្ឋាននៅប្រទេសកូរ៉េខាងត្បូងកម្រើកឡើងវិញ ទន្ទឹមគ្នាជាមួយនឹងកំណើនបំណុលគ្រួសារ

ដោយ: គង់ លាងហួរ

សេអ៊ូល៖ តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងបន្តិចក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល១៣ខែ ដែលកំណើននេះជំរុញដោយតម្រូវការអគារលំនៅដ្ឋាននៅក្នុងតំបន់រដ្ឋធានី។

សន្ទស្សន៍តម្លៃប្រតិបត្តិការផ្ទះនៅទូទាំងប្រទេសរបស់ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានកើនឡើង០,០៣ភាគរយនៅក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ០,០៥ភាគរយនៅក្នុងខែមិថុនា ហើយបានប្រកាសពីការកើនឡើងប្រចាំខែជាលើកដំបូងគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃផ្ទះបានកើនឡើងក្នុងល្បឿនដ៏លឿននៅទីក្រុងសេអ៊ូល ស្របពេលមានការរំពឹងទុកចំពោះការងើបឡើងវិញក្នុងទីផ្សារ ខណៈតម្លៃផ្ទះបានបន្តនិន្នាការកើនឡើងនៅក្នុងតំបន់កាន់តែច្រើន នៅពេលដែលការដាក់លក់បន្ទាន់ត្រូវបានលុបចោល។

លោក Kang Min-seok ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យនៅក្រុមហ៊ុន KB Financial Group បានលើកឡើងថា “ទីផ្សារទំនងជាមិនអាចដាំក្បាលចុះខ្លាំងម្តងទៀតទេ ខណៈដែលមានតម្រូវការផ្ទះក្នុងតម្លៃទាប ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងពិបាកណាស់ក្នុងការចាត់ទុកវាថា ជាការផ្តល់សញ្ញាមួយសម្រាប់ការស្ទុះងើបឡើងវិញ”។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកូរ៉េបានបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះ និងបានដាក់ចេញគោលនយោបាយប្រាក់កម្ចីទិញផ្ទះបណ្តោះអាសន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការថយចុះក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) សម្រាប់ទីផ្សារ។

យោងតាមទិន្នន័យដាច់ដោយឡែកពីគ្នាបានបង្ហាញកាលពីសប្តាហ៍មុនថា ទន្ទឹមនឹងការកើនឡើងនៃតម្លៃផ្ទះ បំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងក៏បានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នាផងដែរ គិតត្រឹមខែកក្កដា និងជាចំនួនដ៏ធំបំផុតក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដែលបង្កើនការព្រួយបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយអំពីអតុល្យភាពហិរញ្ញវត្ថុ៕

ត្រឹម៧ខែដើមឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ទៅជាង៣លាននាក់

តែម សុខុម

ភ្នំពេញ: វាជាសញ្ញាវិជ្ជមានដ៏គួរឱ្យសាទរមួយដែលក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ទៅ៣.០៣៧.៣៤៤នាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ សីហា បង្ហាញថា តួលេខនេះបង្ហាញពីការកើនឡើង៣០៨%ពីចំនួន៧៤៣.៤៥៩នាក់ដែលកម្ពុជា ទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងជាង៣លាននាក់ខាងលើដែលមកលេងកម្ពុជា ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ បន្ទាប់មកគឺភ្ញៀវជនជាតិវៀតណាម និងភ្ញៀវជនជាតិចិន។

យោងតាមរបាយការណ៍ដដែលបង្ហាញថា ភ្ញៀវទេសចរបរទេសចំនួន១.០៦៥.២៣៣លាននាក់បានមកលេងកម្ពុជា តាមផ្លូវអាកាស ដោយកើនឡើង២៣៧% និងមកតាមផ្លូវគោក និងផ្លូវទឹកមានចំនួន១.៩៧២.១១១នាក់ ដោយកើនឡើង៣៦២%។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា “ផ្អែកលើតួលេខនេះ កម្ពុជា ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានយ៉ាងតិច៥លាននាក់ក្នុងឆ្នាំ២០២៣” បើធៀបទៅនឹងឆ្នាំ២០២២ ដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ២,២៧លាននាក់៕ Xinhua៕

កម្ពុជា ចាប់ផ្ដើមចរចាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករកម្មការិនីសម្រាប់ឆ្នាំ២០២៤

តែម សុខុម

ភ្នំពេញ: ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) កាលពីថ្ងៃពុធ ទី១៦ ខែសីហា បានចាប់ផ្តើមការចរចាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) បានធ្វើបច្ចុប្បន្នភាពស្ថិតិសំខាន់ៗស្តីពីលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤។

តំណាងនិយោជក និងកម្មករនិយោជិតមិនទាន់បានស្នើតួលេខជាក់លាក់រៀងៗខ្លួននៅឡើយទេសម្រាប់ការចរចានេះដោយសារពួកគេត្រូវការកិច្ចពិភាក្សាផ្ទៃក្នុងបន្ថែមទៀត។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) បានចេញសេចក្តីថ្លែងការណ៍ថា “កិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា និងថ្ងៃទី៤ ថ្ងៃទី១១ ថ្ងៃទី១៨ និងថ្ងៃទី២៥ ខែកញ្ញា នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

យោងតាមក្រសួងការងារឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលជាវិស័យរកប្រាក់ចំណូលធំបំផុតរបស់កម្ពុជា មានរោងចក្រប្រមាណ១.១០០កន្លែងជាមួយនឹងកម្មករនិយោជិតសរុបប្រមាណ៧៥០.០០០នាក់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជា បាននាំចេញផលិតផលទាំងនេះក្នុងទំហំសរុប៦,៣៦ពាន់លានដុល្លារអាមេរិក អំឡុងពេល៧ខែដើមឆ្នាំនេះដោយធ្លាក់ចុះ២០,៤%ពី៧,៩៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់វិស័យនេះគឺ២០០ដុល្លារ ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី១៩៤ដុល្លារ ក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា កម្មករនិយោជិតក៏ទទួលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរដូចជា ប្រាក់រង្វាន់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ក្នុងមួយខែ៕  Xinhua៕

តម្លៃផ្ទះថ្មីក្នុងទីផ្សារប្រទេសចិន ធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចបាត់បង់សន្ទុះយ៉ាងរហ័ស

តែម សុខុម

ប៉េកាំង: តម្លៃផ្ទះថ្មីនៅប្រទេសចិន បានធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះកាលពីខែកក្កដា ជាទិន្នន័យចុងក្រោយបំផុតដែលបង្ហាញពីការបាត់បង់យ៉ាងឆាប់រហ័សនូវសន្ទុះសេដ្ឋកិច្ចនៃប្រទេសនេះ និងភាពចាំបាច់ដែលត្រូវដាក់ចេញគោលនយោបាយគាំទ្រកាន់តែម៉ឺងម៉ាត់ជាបន្ទាន់ ដើម្បីជំរុញសកម្មភាពក្នុងទីផ្សារ។

ការធ្លាក់ចុះ០,២%នៃតម្លៃផ្ទះថ្មីនេះកើតមានឡើង ស្របពេលវិបត្តិបំណុលកាន់តែអាក្រក់ទៅៗនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យ និងការលក់ផ្ទះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ សីហា។

អ្នកវិភាគភាគច្រើនរំពឹងថា តម្លៃផ្ទះ និងការលក់ផ្ទះនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលបង្កបញ្ហាប្រឈមដល់ក្រុមអ្នកបង្កើតគោលនយោបាយ ខណៈវិស័យជាច្រើននៃសេដ្ឋកិច្ចចិន ប្រឈមនឹងសម្ពាធកាន់តែខ្លាំងស្របពេលតម្រូវការធ្លាក់ចុះ។

ទិន្នន័យកាលពីថ្ងៃអង្គារ ទី១៥ ខែសីហា នេះបន្ថែមពីលើសូចនាករសេដ្ឋកិច្ចទន់ខ្សោយក្នុងរយៈពេលប្រមាណមួយខែកន្លងទៅនេះ ហើយបានធ្វើឱ្យក្រុមអ្នកឃ្លាំមើលស្ថានការណ៍ចិន បង្កើនការអំពាវនាវឱ្យអាជ្ញាធរចិន ដាក់ចេញវិធានការគាំទ្រកាន់តែរឹងមាំដើម្បីទប់កំណើនដែលកំពុងដើរថយចុះ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន នៅតែជួបការលំបាល ទោះបីជាមានការពង្រីកជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងគ្រឿងលើកទឹកចិត្តសម្រាប់អ្នកទិញផ្ទះដំបូង និងអ្នកកែជួសជុលលម្អផ្ទះយ៉ាងណាក្ដី។

ក្នុងចំណោមទីក្រុងចំនួន៧០ មាន៤៩ទីក្រុងដែលបានជួបបញ្ហាតម្លៃផ្ទះថ្មីធ្លាក់ចុះក្នុងខែកក្កដា បើធៀបនឹង៣៨ទីក្រុងកាលពីខែមិថុនា៕  Reuters៕

ការវិនិយោគទៅលើអចលនទ្រព្យនៅប្រទេសចិនបន្តធ្លាក់ចុះក្នុងរយៈពេល៧ខែដំបូង

ដោយ: គង់ លាងហួរ

ប៉េកាំង: ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ៨,៥ភាគរយក្នុងរយៈពេល៧ខែដំបូងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៧,៩ភាគរយនៅក្នុងខែមករាដល់ខែមិថុនា។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)។

ទិន្នន័យផ្លូវការបានបង្ហាញថា បើគិតជាផ្ទៃខាងក្នុងអគារ (Floor area) ការលក់អចលនទ្រព្យបានធ្លាក់ចុះ៦,៥ភាគរយក្នុងខែមករាដល់ខែកក្កដាធៀបនឹងឆ្នាំមុន ធៀបនឹងការធ្លាក់ចុះ៥,៣ភាគរយក្នុងរយៈពេលប្រាំមួយខែដំបូង ស្របពេលតម្រូវការនៅតែមានតិច ហើយវិបត្តិបំណុលកាន់តែធ្លាក់ចូលជ្រៅ។

ការចាប់ផ្តើមសាងសង់ថ្មី ដែលគិតជាផ្ទៃខាងក្នុងអគារបានដាំក្បាលចុះ២៤,៥ភាគរយក្នុងរយៈពេល៧ខែ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីដាំក្បាលចុះ២៤,៣ភាគរយក្នុងរយៈពេលប្រាំមួយខែដំបូង។

មូលនិធិដែលប្រមូលដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះ១១,២ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ៩,៨ភាគរយនៅក្នុងខែមករាដល់ខែមិថុនា។

វិបត្តិបំណុលអចលនៈទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចូលរណ្តៅកាន់តែជ្រៅ ស្របពេលអវត្តមាននៃការគាំទ្រផ្នែកគោលនយោបាយដ៏រឹងមាំ ដែលបន្ថែមនូវបញ្ហាសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន៕

Cambodia committed to ensuring safe, healthy food supply for all: minister

Cambodian Minister of Agriculture, Forestry and Fisheries Dith Tina said here on Wednesday that the country is committed to ensuring safe and healthy food supply for all, saying that foodborne illness is a health concern.

He made the remarks at a food safety event held in Phnom Penh with some 300 stakeholders in agriculture, food and nutrition.

“Foodborne illness is a crucial public health issue in Cambodia,” Tina said. “We are committed to ensuring that our food supply is safe and healthy for all Cambodians through a multisectoral approach, which will lead to safe and healthy diets, accessible through proper pricing and responsive to all forms of nutrition issues.”

However, he said, this task requires good stakeholder cooperation and a willingness among respective stakeholders to implement relevant food safety practices.

Food safety remains a significant public health concern in Cambodia, said a press statement after the event.

Nargiza Khodjaeva, the World Health Organization (WHO)’s acting representative to Cambodia, said food safety, nutrition and food security not only contribute to the health and wellbeing of a population, but also support national economies, stimulating sustainable development.

Source: Xinhua

Vietravel Airlines seeks to lease three more aircraft from Cambodian carrier – VnExpress International

Vietravel Airlines, which has leased one aircraft from Cambodia Airways, has asked the carrier for three more this year.

In June, Vietravel Airlines took delivery of an Airbus A319 to increase its fleet to four. It will get an Airbus A320 from the Cambodian carrier next month.

If it can lease three more planes from Cambodia Airways before the end of this year, it will expand its network to South Korea and Japan, and better serve the travel boom during the Lunar New Year holidays early next year.

The deal will also help start more services to tourist destinations in Vietnam and Cambodia.

The carrier, launched in early 2021, hopes to increase its fleet to 25 aircraft by 2025 and to 50 by 2030.

Source: VNexpress