ទ្រព្យសម្បត្តិរបស់បុរសមហាសេដ្ឋីមានបំផុតដាច់គេនៅប្រទេសវៀតណាមហក់ឡើង៣៩ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការហក់ឡើងនៃតម្លៃភាគហ៊ុន VinFast កាលពីថ្ងៃអង្គារ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់បុរសមហាសេដ្ឋីមានជាងគេបំផុតនៅប្រទេសវៀតណាម និងជាប្រធានក្រុមហ៊ុន VinFast គឺលោក Pham Nhat Vuong ហក់ឡើង៣៩ពាន់លានដុល្លារ។

ឥឡូវនេះ ទ្រព្យសម្បត្តិរបស់លោក Vuong មានចំនួន៤៤,៣ពាន់លានដុល្លារ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ខណៈលោក Vuong បាន​ក្លាយ​ជា​បុរសមហាសេដ្ឋីមាន​ដាច់គេបំផុត​ក្នុង​ប្រទេស​វៀតណាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ភាគហ៊ុន VinFast បានបង្ហាញខ្លួនជាលើកដំបូងនៅលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្នុងតម្លៃជួញដូរ២២ដុល្លារក្នុង១ហ៊ុននៅពេលបើក ហើយបានបិទនៅតម្លៃជាង៣៧ដុល្លារក្នុង១ហ៊ុន។

លោក Vuong គឺជាអ្នកទទួលផលចុងក្រោយចំនួន៩៩% នៃភាគហ៊ុនធម្មតា២,៣ពាន់លានរបស់ VinFast បន្ទាប់ពីក្រុមហ៊ុន VinFast ត្រូវបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition សម្រាប់គោលបំណងនៃការចុះបញ្ជី។

VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម Vingroup បានទទួលការអនុម័តឱ្យសាងសង់រោងចក្រផលិតរថយន្តតម្លៃ៤ពាន់លានដុល្លារនៅរដ្ឋ North Carolina នាសហរដ្ឋអាមេរិក។

ជាក់ស្តែង ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តអគ្គិសនីជិត៣.០០០គ្រឿងផងដែរ ដើម្បីលក់ទៅកាន់សហរដ្ឋអាមេរិក ដែលរំពឹងថា នឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន៕

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel Airlines ស្នើសុំជួលយន្តហោះ៣គ្រឿងបន្ថែមពីកម្ពុជា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel Airlines បានស្នើសុំជួលយន្តហោះ៣គ្រឿងបន្ថែមពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways នៅឆ្នាំនេះ បន្ទាប់ពីធ្លាប់បានជួលយន្តហោះ១គ្រឿងរួចមកហើយ។

កាលពីខែមិថុនា ក្រុមហ៊ុន Vietravel Airlines ទទួលបានយន្តហោះប្រភេទ Airbus A319 ដើម្បីបង្កើនយន្តហោះរបស់ខ្លួនរហូតដល់ទៅ៤គ្រឿងបន្ថែមទៀត ហើយក្រុមហ៊ុននឹងទទួលបានយន្តហោះ Airbus A320 ពីក្រុមហ៊ុនCambodia Airways នៅខែក្រោយ។

លោក Vu Duc Bien តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietravel បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ ឆ្ពោះទៅពង្រីកផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietravel ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅដំណាច់ឆ្នាំ២០២០ កំពុងដំណើរការជើងហោះហើររវាងទីក្រុង ហូជីមិញ/ហាណូយ និង ដាណាង Quy Nhon និង Phu Quoc និងរវាងទីក្រុង ហូជីមិញ/ហាណូយ និងទីក្រុងបាងកក  រួមជាមួយនឹងជើងហោះហើរពិសេសរវាងទីក្រុង Daegu ( សាធារណរដ្ឋកូរ៉េ) និងទីក្រុងវៀតណាម Cam Ranh ផងដែរ។

ប្រសិនបើអាចជួលយន្តហោះបាន៣គ្រឿងទៀតពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways នៅមុនដំណាច់ឆ្នាំនេះ ក្រុមហ៊ុននឹងពង្រីកបណ្តាញរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយបម្រើឱ្យការធ្វើដំណើរកាន់តែប្រសើរឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅដើមឆ្នាំក្រោយ។

ម្យ៉ាងទៀត កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ចាប់ផ្តើម​សេវាកម្ម​ហោះហើរបន្ថែម​ទៀត​ទៅដល់​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស​វៀតណាម និង​កម្ពុជាផងដែរ៕

អាជ្ញាធរខេត្តបាត់ដំបងអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ

ដោយៈ ហ្វីអូណា

      បាត់ដំបងៈ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។

លោកក៏បានចុះត្រួតពិនិត្យ ការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ក្រោមការចង្អុលបង្ហាញរបស់ លោកអភិបាលនៃគណៈអភិបាលខេត្ត និងការដឹកនាំផ្ទាល់របស់លោកឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លោក អ៊ុច អ៊ុំភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ទទួលបានវឌ្ឍនភាពរួមមាន ទី១ រៀបចំបញ្ជរលក់សំបុត្រ ទី២ តាមងបង្ហាញផ្ទាំងតម្លៃទស្សនា ទី៣ រៀបចំស្លាកចរាចរណ៍ និងស្លាកឈ្មោះល្អាងនានា ទី៤ រៀបចំបង្កាន់ដៃមើលទេសភាព និងអក្សរអនុស្សាវរីយ៍ភ្នំសំពៅ និងទី៥ រៀបចំចំណតភ្ញៀវ និងសណ្តាប់ធ្នាប់នានា។

ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការបានរៀបចំ “ផែនការលម្អិតរៀប​ចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ”។

ផែនការនេះ បានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗ រួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាប្រជៀវ។

(៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ការអនុវត្តផែនការសម្អិតនេះ ទាមទារឲ្យមានការចូលរួមបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះ ក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង៕

Travel firms race to attract foreign tourists with new visa law

The new visa extension policy is expected to serve as momentum for the tourism sector towards the target of welcoming 8 million international holiday makers this year.

Phung Quang Thang, vice chairman of the Vietnam Travel Association, called the adoption of the law, which will take effect on August 15, a major event in the sector.

The new visa regulations under the law create optimal conditions for many travel firms to attract foreign tourists, he said, noting that e-visa duration is extended from 30 to 90 days, with multiple entries.

Travel companies said the law has enabled them to conduct promotional campaigns from October 2023 to April 2024, and the loosened visa policy helps them develop suitable products as currently European and Latin American tourists often travel from Vietnam to adjacent countries like Thailand and Cambodia.

The visa policy adjustment not only demonstrates Vietnam’s adaptability and flexibility in the race to recover the tourism industry after the pandemic but also serves as a foundation for travel firms to offer various long-term products, such as senior-friendly resorts, medical tourism, and research-oriented tourism.

Apart from the visa extension, a government resolution issued on May 18 on key tasks and solutions to accelerate effective and sustainable tourism recovery and development, has been seen as another crucial step in turning tourism into an economic spearhead.

Source: VNexpress

2nd BUSINESS FRIDAY NIGHT

UNDER THE TOPIC OF “INVESTMENT AND PROPERTY UPDATE”

DATE: FRIDAY 18TH  AUGUST 2023, AT SOKHA PLAZA

 Draft Agenda

  • 5:30- 6:30pm:         Guests and VIPs Arrival OPEN NETWORK
  • 6:30- 6:35pm:         MC Start the event
  • 6:35- 6:40pm:         WARM WELCOME BY ORGANIZER –  MASTER CONCEPT MEDIA 724
  • 6:40- 6:50pm:           WARM IMPRESSION  by VIP Speaker

 SUB-TOPICS:

  • 6:50pm:                 GREAT OPPORTUNITY TO INVESTMENT IN CAMBODIA
  • RESORT
  • AGRICULTURES
  • UPDATE ON CAMBODIA PROPERTY VALUE
  • WHY INVESTORS IMPORTANT TO REAL ESTATE DEVELOPMENT?
  • 7:50pm:                 WHY AGENCY IMPORTANT OT REAL ESTATE SALES?                    
  • 7:05-7:25pm:         INVESTMENT ON PROPERTY BY SOKHA REAL ESTATE
  • 7:25-7:50pm:         KEY NOTES AND RECOMMENDATION BY H.E CHEA DEN REP. OF MAC
  • 7:50-8:10pm:           Q & A to all Guest Speakers.
  • 8:10-8:50pm: Cocktail Networking AND Entertainment
  • 9:00pm:          MC ends the program.

(THE PRGRAM IS SUBJECT OT BE CHANGED IN SOME CASE)

អូស្ត្រាលី និងកាណាដា ក្លាយជាជម្រើសគោលដៅពេញនិយមបំផុតសម្រាប់អ្នកទិញអចលនទ្រព្យជាជនជាតិចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: តើអតិថិជិនជាជនជាតិចិន ស្វែងរកទិញអចលនទ្រព្យច្រើនជាងគេបំផុត នៅបណ្តាប្រទេសណាខ្លះ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៣នេះ?។

ជាក់ស្តែង ប្រទេសថៃបានធ្លាក់ចុះ មកនៅចំណាត់ថ្នាក់ទី៥ ក្នុងចំណោមទិសដៅកំពូល Top10 សម្រាប់អ្នកទិញអចលនទ្រព្យជាជនជាតិចិន ដោយធ្លាក់ចុះមួយលេខរៀងបើធៀបនឹងឆ្នាំមុន។

លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Noble Development ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន SET បានមានប្រសាសន៍ថា ចំនួនអតិថិជនចិន ដែលទិញខុនដូនៅតែយឺតជាងកម្រិត ដែលបានកត់ត្រាមុនជំងឺរាតត្បាត ប៉ុន្តែនិន្នាការកំពុងប្រសើរឡើង។

លោក​បាន​បន្ត​ថា​ “ការ​ធ្លាក់​ចុះ ​ក្នុង​ចំណោម​អ្នក​ទិញ​ជាជនជាតិចិន ​អាច​ត្រូវ​បាន​វាយតម្លៃថា ​បណ្តាលមកពីចំនួន​ជើង​ហោះ​ហើរ​មកកាន់​ប្រទេស​ថៃ​នៅមាន​កម្រិត ហើយសំបុត្រ​យន្តហោះ​មានតម្លៃថ្លៃ​ជាង​មុន ខណៈការបន្តលិខិតឆ្លងដែនឡើងវិញ ក៏មានការលំបាកផងដែរ”។

ចំណែក គោលដៅពេញនិយមបំផុតទី១ សម្រាប់អតិថិជិនចិនក្នុងការទិញអចលនទ្រព្យ នៅឆមាសទី១ គឺប្រទេសអូស្ត្រាលី រីឯគោលដៅបន្ទាប់ទី២ គឺប្រទេសកាណាដា ខណៈគោលដៅកំពូលទី៣ គឺប្រទេសអង់គ្លេស។

គោលដៅទី៤ គឺសហរដ្ឋអាមេរិក រីឯគោលដៅទី៥គឺប្រទេសថៃ គោលដៅទី៦ ប្រទេសម៉ាឡេស៊ី ខណៈគោលដៅទី៧ គឺប្រទេសជប៉ុន។ ចំណែក គោលដៅទី៨ ទី៩ និងទី១០ គឺប្រទេសសហព័ន្ធ​អារ៉ាប់រួម ប្រទេសវៀតណាម និងប្រទេសសិង្ហបុរីរៀងៗគ្នា៕

Chinese buyers gradually cool on Thailand as destination

Thailand dipped to fifth among destinations for Chinese property buyers, down one spot from last year and the top ranking in 2021, attributed to a sluggish recovery of travel and pricey flights.

Kashif Ansari, co-founder and group chief executive of Juwai IQI Group, a real estate marketing firm targeting the Chinese market, said Chinese buyers with smaller budgets who previously were the key market for Thailand now make up a reduced share of all travellers.

“The pandemic had a devastating impact on outbound travel,” he said.

“The rapid annual growth that turned China into the world’s most important source of tourists ended in early 2020. But 2023 will be a historic year of recovery.”

Thongchai Busrapan, co-chief executive of SET-listed Noble Development, said Chinese customers purchasing condo units still lag the level recorded before the pandemic, but the trend is improving.

“The slowdown among

Chinese buyers can be attributed to the limited number of flights to Thailand and more expensive airfares,” he said.

“Several of our Chinese customers informed us passport renewal was also difficult.”

Noble’s condo sales to

Chinese buyers in the first half of 2023 decreased to 30% of the total sales to foreign buyers, down from more than half in 2019 and previous years.

Taiwanese buyers overtook Chinese in the top position as they prefer the Thong Lor, Nana and Rama IX areas, said Mr Thongchai.

Source: Bangkok Post

គោលនយោបាយនិងចក្ខុវិស័យ៥ឆ្នាំនៃមូលនិធិបរិស្ថាននិងសង្គម២០២៣ ២០២៧ត្រូវបានពិភាក្សា

ដោយៈ ម៉ាលីនណា

      ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានៈគណកម្មាធិការមូលនិធិបរិស្ថាន និងសង្គម បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ “គោលនយោបាយ និងចក្ខុវិស័យ៥ ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥”។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក-សមាជិការនៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមមកពីស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម។

សេចក្តីព្រាងចុងក្រោយ “គោលនយោបាយ និងចក្ខុវិស័យ៥ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥» រួមមាន ទី១ នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការគ្រប់គ្រងមូលនិធិ និងគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ទី២ នីតិវិធីហិរញ្ញវត្ថុសម្រាប់មូលនិធិបរិស្ថាន និងសង្គម ទី៣ នីតិវិធីលទ្ធកម្មសម្រាប់មូលនិធិបរិស្ថាន និងសង្គម ទី៤ នីតិវិធីប្រតិបត្តិក្នុងការប្រមូ​លចំណូលមូលនិធិបរិស្ថាន និងសង្គម ទី៥ នីតិវីធីប្រតិបត្តិសម្រាប់ការតាមដាន និងវាយតម្លៃគម្រោង ដែលប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម។

លោករដ្ឋមន្ត្រីសាយ សំអាល់ បានបញ្ជាក់អំពីសារៈសំខាន់របស់មូលនិធិបរិស្ថាន និងសង្គម ជាថវិកាបំពេញបន្ថែមឱ្យថវិកាជាតិ ដើម្បីរួមចំណែកស្តារធនធានបរិស្ថាន អភិរក្សជីវៈចម្រុះ កសាងប្រព័ន្ធរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធិភាពការងារ កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន និងរៀបចំផែនការប្រើប្រាស់ទឹកដី ប្រកបដោយចីរភាព ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនខ្មែរគ្រប់រូ៕

លោកឧកញ៉ាគីម ហ៊ាងបង្ហើបថា KW Cambodiaត្រៀមបើកការិយាល័យនៅក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគី​ម ហ៊ាងបានបង្ហើបឲ្យដឹងថា​ក្រុមហ៊ុនKW Cambodia នឹងពង្រីកសាខាទៅកាន់ក្រុងព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមកាលពីដើមសប្តាហ៍នេះដោយលើកយកចំណុចពិសេសមួយចំនួនទាក់ទងក្រុមហ៊ុនKW Cambodiaថា ក្រុមហ៊ុននេះមានចំណុចពិសេសៗជាច្រើនរួមមាន ទី១ KW Cambodia គឺជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២ប្រទេស៥ទ្វីប និងមានសមាជិកជិត ២០០,០០០នាក់ នៅទូទាំងពិភពលោក ទី២  KW Cambodia មានសាខា និងអនុសាខានៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងត្រៀមបើកនៅ កំពង់សោម (ក្រុងព្រះសីហនុ) ក្នុងពេលឆាប់ៗនេះ។

ទី3 KW Cambodia ត្រៀមទទួលអោយភ្នាក់ងារលក់ចូលថ្មី ព្រមទាំងអ្នកចង់បើកសាខា និងអនុសាលា តាមខេត្ត២០ទៀត និងទី៤ ចូលរួមជាមួយ KW Cambodia មានន័យថាអ្នកចូលរួមសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ រវាងអាមេរិក និងកម្ពុជា ហើយអ្នកត្រូវទៅអាមេរិក១ ឬ២ដងប្រចាំឆ្នាំ៕

ក្រុមហ៊ុនឧស្ម័នធំបំផុតរបស់ថៃ PTTEP គ្រោងបង្កើនការផលិត ឧស្ម័នដើម្បីបញ្ចៀសវិបត្តិឡើងថ្លៃជាថ្មី

ដោយៈ តែម សុខុម

បាងកក: ក្រុមហ៊ុន PTTEP ដែលជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ប្រទេសថៃ គ្រោងបង្កើនការផលិតឧស្ម័នឱ្យបានច្រើន ដើម្បីបញ្ចៀសវិបត្តិថាមពលជាថ្មី។

នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក Montri Rawanchaikul នាយកប្រតិបត្តិក្រុមហ៊ុននេះ។

ក្រុមហ៊ុន PTTEP ដែលគ្រប់គ្រងដោយរដ្ឋ គ្រោងបង្កើនការផលិតឧស្ម័នទ្វេរដង នៅកន្លែងខួងយកឧស្ម័ន Erawan ដ៏ធំបំផុតរបស់ខ្លួន ឱ្យឈានដល់២២,៦៥លានម៉ែត្រគីប ក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៤។

លោកបន្ថែមថា កន្លែងខួងយកឧស្ម័ន Bongkok ដែលធំបំផុតទី២ របស់ក្រុមហ៊ុន PTTEP នឹងត្រូវបង្កើនការផលិតប្រមាណ១០%នៅឆ្នាំក្រោយ។

ការប្រកាសគម្រោងបង្កើនការផលិតនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន PTTEP បានស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលរងការរិះគន់ចំពោះការឡើងថ្លៃអគ្គិសនី ក្នុងស្រុកកាលពីឆ្នាំមុន  ដោយសារការខកខានមិនបានជំរុញការខួងយកឧស្ម័ន ក្នុងស្រុកឱ្យបានគ្រប់គ្រាន់។

ការផលិតនៅកន្លែងខួងយកឧស្ម័ន Erawan បានធ្លាក់ចុះ៦៤%ក្នុងឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ ដែលជាបុត្រសម្ព័ន្ធរុករកនៃក្រុមហ៊ុន PTT Public Company Limited បានកាន់កាប់កន្លែងខួងយកឧស្ម័ននេះ បន្តពីក្រុមហ៊ុនថាមពលដ៏ធំ របស់សហរដ្ឋអាមេរិក Chevron Corp ហើយបណ្ដាក្រុមហ៊ុនផលិតថាមពល ត្រូវបង្ខំចិត្តទិញឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងធម្មតានៅលើទីផ្សារអន្តរជាតិ។

ប្រទេសថៃ ទទួលបានថាមពលជាង៦០% ពីឧស្ម័នធម្មជាតិ ហើយបាន និងកំពុងបង្កើនការនាំចូល ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ការហក់ឡើងថ្លៃ៤០% នៃតម្លៃឧស្ម័នក្នុងទីផ្សារអឺរ៉ុប កាលពីថ្ងៃពុធ សប្ដាហ៍មុន ដែលជាការហក់ឡើងថ្លៃខ្ពស់បំផុត ចាប់តាំងពីទីផ្សារពិភពលោក ត្រូវបានក្រឡាប់ចាក់ក្រោយរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្កការព្រួយបារម្ភជាថ្មី អំពីការទប់អត្រាតម្លៃអគ្គិសនី ដែលមានភាពរសើបខ្លាំងផ្នែកនយោបាយ៕ Bangkok Post៕