ក្រុមហ៊ុនទេសចរណ៍ត្រៀមប្រកួតប្រជែងគ្នា ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសអឺរ៉ុប និងអាមេរិកឡាទីន

ដោយ: គង់ លាងហួរ

អន្តរជាតិ: គោលនយោបាយពន្យារទិដ្ឋាការថ្មី របស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងបម្រើជាសន្ទុះសម្រាប់វិស័យទេសចរណ៍ ឆ្ពោះទៅរកគោលដៅ នៃការទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨លាននាក់នៅឆ្នាំ២០២៣នេះ។

លោក Phung Quang Thang អនុប្រធានសមាគមទេសចរណ៍វៀតណាមបានហៅការអនុម័តច្បាប់ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែសីហាខាងមុខថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិស័យនេះ។

លោកបានមានប្រសាសន៍បន្តថា បទប្បញ្ញត្តិទិដ្ឋាការថ្មីនេះ គឺស្ថិតនៅក្រោមច្បាប់ បង្កើតលក្ខខណ្ឌដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដោយលោ កបានកត់សម្គាល់ថា រយៈពេលរបស់ e-visa ត្រូវបានពង្រីកពី៣០ថ្ងៃ រហូតទៅដល់៩០ថ្ងៃ។

ក្រុមហ៊ុនទេសចរណ៍នានាបានអះអាងថា ច្បាប់នេះនឹងអនុញ្ញា តឱ្យពួកគេធ្វើយុទ្ធនាការ ផ្សព្វផ្សាយចាប់ពីខែតុលា ឆ្នាំនេះ ដល់ខែមេសា ឆ្នាំ២០២៤ ហើយគោលនយោបាយនេះ អាចជួយពួកគេក្នុងការអភិវឌ្ឍផលិតផលសាកសម ខណៈដែលបច្ចុប្បន្ន ភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកឡាទីន តែងតែធ្វើដំណើរពីប្រទេសវៀតណាម ទៅកាន់បណ្តាប្រទេសជិតខាង ដូចជា ប្រទេសថៃ និងកម្ពុជា។

ការកែសម្រួលគោលនយោបាយទិដ្ឋាការ មិនត្រឹមតែបង្ហាញពីការសម្របខ្លួន និងភាពបត់បែនរបស់វៀតណាម ក្នុងការប្រណាំងដើម្បីស្តារឡើងវិញ នូវឧស្សាហកម្មទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាមូលដ្ឋានគ្រឹះ សម្រាប់ក្រុមហ៊ុនទេសចរណ៍ ក្នុងការផ្តល់ជូននូវផលិតផល រយៈពេលវែងជាច្រើនដូចជា រមណីយដ្ឋានមិត្តភាពជាន់ខ្ពស់ ទេសចរណ៍វេជ្ជសាស្រ្ត និងទេស ចរណ៍ ដែលផ្តោតលើការស្រាវជ្រាវផងដែរ។

ក្រៅពីការពន្យារពេលទិដ្ឋាការ ដំណោះស្រាយរបស់រដ្ឋាភិបាល ស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក៏ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយទៀត ក្នុងការប្រែក្លាយវិស័យទេសចរណ៍ ទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចផងដែរ៕

អ្នកអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សក្នុងស្រុកលើកឡើងខុសៗគ្នាទាក់ទងនឹងស្ថានភាពក្នុងវិស័យនេះនៅឆ្នាំ២០២៤

ដោយៈ គង់ ជេស៊ីកា

      ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ ក្នុងស្រុកបានលើកឡើងខុសៗគ្នា ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងស្រុក សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។

អ្នកឧកញ៉ាលាង ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុបបានលើកឡើងក្នុងវេទិការវិនិយោគ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ​​ឆ្នាំក្រោ​យវិស័យ​អចលនទ្រព្យ ក៏​នៅតែ​ពិបាក និងល្អប្រសើរបន្តិចនៅចុងឆ្នាំ២០២៤ ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនអ្នកអភិវឌ្ឍន៍គំរោងអង្គរលែនម៉ាកដ៏ធំ នៅខេត្តសៀរាបបានលើកឡើងដោយសុទិដ្ឋិ​និយមជាងនេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលរដ្ឋាភិបាលថ្មីហ៊ាន កែសម្រួលគោលនយោបាយ ធនាគារជាតិ និងគោលនយោបាយពន្ឋដារ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសា​សន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារអាចមានភាពល្អប្រសើរ បន្ទាប់ពីការបោះឆ្នោត ដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលអ្នកវិនិយោគអន្តរជាតិជាដៃគូ និងមនុស្សលោកបានស្គាល់បានអះអាងថា ពួកគេនឹងវិលត្រលប់មកកាន់កម្ពុជាឆាប់ៗនេះ។

លោកបញ្ជាក់ថា “អ្វីសំខាន់គឺសុខសន្តិភាព ព្រោះទីផ្សារដីធ្លីទាល់តែមានសុខសន្តិភាព ទើបដីឡើងថ្លៃ”។

ជាមួយគ្នានេះ លំហូរនៃការមកដល់របស់ក្រុមហ៊ុនចិន មកពីខេត្តសានដុង ដែលគ្រោងបោះទុនជាង១២ពាន់លានដុល្លារអាមេរិកនៅខេត្តចំនួន៤ជាប់ដងទន្លេរសាប នឹងជាផ្នែកសំខាន់មួយ ដែលនឹងជួយជម្រុញ និងលើកកំពស់វិស័យកសិកម្ម និងអចលនទ្រព្យផងដែរ។

គម្រោងនេះ នឹងរៀបចំដោយក្រុមហ៊ុនDanong Agricultural Development Group នឹងផ្តោតលើផ្នែកជាច្រើន រួមមានទី១ ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២ គ្រប់គ្រង និងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣ បង្កើតធនាគារកសិកម្ម៕

រដ្ឋបាលខេត្តកោះកុងចុះពិនិត្យ និងវាយតម្លៃឆ្នេរកម្សាន្តចំនួន២ ក្នុងស្រុកស្រែអំបិល

ដោយៈ គង់ សូរិយា

      កោះកុងៈ រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោក អន សុធារិទ្ឋអភិបាលរងខេត្ត និងមន្រ្តីមូលដ្ឋានបានចុះពិនិត្យឆ្នេរចំនួន២ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

ការអញ្ជើញចុះពិនិត្យនេះ បានចូលរួមសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ដើម្បីចុះពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តបេក្ខភាព នៅក្នុងខេត្តកោះកុង ស្ថិតនៅភូមិសាស្ត្រឃុំជ្រោយស្វាយ និងឃុំស្រែអំបិល។

ខេត្តកោះកុង បាននិងកំពុងរីកចម្រើនលឿន និងជាខេត្តមានសក្តានុពល ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដែលអ្នកជំនាញទេស​ចរណ៍បានលើកឡើងថា កម្ពុជាមិនទាន់អាចយកមកប្រើប្រាស់អស់សក្តានុពលនូវធនធានទាំងនោះនៅឡើយទេ។​

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុង មានសក្តានុពលធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែប ដែលរដ្ឋាភិបាលមិនទាន់បានទាញយកមកប្រើប្រាស់ ធនធានទាំងនោះអស់សក្តានុពលនៅឡើយទេ។

លោកស្រីបន្តថា “ខេត្តនេះមានសម្បត្តិធម្មជាតិ មិនអាចកាត់ថ្លៃបាន និងហាក់បង្កប់អាថ៌កំបាំង ដែលពេលទៅទស្សនាកំសាន្តមានអារម្មណ៍ស្រស់ស្រាយ និងដិតជាប់ក្នុងអារម្មណ៍”៕

Quality of a Leading Developer Prince Real Estate Group Successfully Hosts 2023 Media Days

On August 9, 2023, a delegation consisting of nearly 30 media outlets in Cambodia took part in the Media Days event hosted by Prince Real Estate Group, visiting a series of its property developments and various businesses owned by the developer.

The three-day event aimed to shed more light on the quality of properties and corporate culture of Prince Real Estate, whose services and real properties were designed with their users and owners’ best interests in mind.

Rooted in Cambodia, Capable of Sophisticated Urban Development

The media tour started with a visit to the 934-hectare Bay of Lights project in Sihanoukville. Construction is ongoing of the project’s first phase, which is shaped up to be the country’s first coastal, comprehensive leisure venue that encompasses a beach club, go-kart track, reverse bungee jumping, paintball, 60 bungalows, among other recreational activities.

On August 10, the media delegation visited Prince International Plaza. An independent urban complex, Prince International Plaza is located in the center of a busy business district with rich resources. The complex features a sunken ground-floor plaza for outdoor vendors and a photogenic design, offering a multifunctional destination where business, leisure, F&B, shopping, commerce and residence are integrated to satisfy the diverse needs of its customers.

On the second stop of the day’s tour were Prince Happiness Plaza and Prince Central Plaza that are situated at the intersection of Norodom Boulevard and Monivong Boulevard.

The general contractor of Prince Happiness Plaza project, Shanghai Baoye Corporation, is an internationally renowned Chinese stated-owned company with a magnitude of capital and capabilities, having completed over 30 construction projects in Cambodia. The specialist subcontractor of Happiness Plaza’s MEP works is Power Construction Corporation of China, who has over 120 projects in Cambodia in its portfolio.

During the visit to Prince Central Plaza, questions were raised about the quality of properties and their maintenance, which is carried out as per a fixed schedule by Prince Property. Safety and comfort of home owners are ensured through regular property maintenance at Prince Central Plaza.

After the completion of the Prince Happiness Plaza development, which is currently under construction, it is expected to boost commercial activities in the area.

On the last day of the event, August 11, the media group visited the first high-end villa project designed and developed by Prince Real Estate Group – One Tropica.

Prince One Tropica boasts high-end clubhouse facilities and services, while adopting an artistic developing approach and offering luxurious residences for urban elites.

Considerate Towards Service Users and Home Owners

Committed to providing thoughtful, all-around services for its property owners and service users, Prince Real Estate strikes to realize its customers’ imagination of a better life with each of its many developments and business operations.

During the tour, the media invitees also paid visits to Prince Club, Prince Supermarket, Prince Property and Prince Manor.

They sang the praises of the services and quality of Prince Club in Phnom Penh, while having dinner on the premises on the first day of the tour.

On the first and second day of the tour, the media delegation visited Prince Supermarket in Sihanoukville and Phnom Penh, respectively, giving node to its professional operation and management, complete supply chain as well as delivery within half an hour in a 3km radius.

During the visit to the Prince International Plaza, the delegation also experienced the quality services of Prince Property. As a benchmark in Cambodia’s property management sector, Prince Property has never fallen short of its customers’ expectation and continues to deliver on its promises of premium services.

After the visit to Prince Central Plaza and Times Square, the media group were invited to Prince Manor amusement park for a variety of adrenaline-pumping rides. On top of providing top-shelf facilities for amusement park-goers, Prince Manor has been holding a monthly charity event dubbed ‘Care for Children in Need’ since June 2023, and welcomes partnership and/or sponsorship in this noble cause with open arms.

During the dinner following a fun-filled afternoon at Prince Manor, a number of senior managers of Prince Real Estate shared the company’s commercial layout for its existing developments and operations and those in the making.

A Different Commercial Strip, Creating a New Model for High-end Residences

During the three-day media tour, a delegation comprising more than 30 media outlets in Cambodia visited various property developments of Prince Real Estate and their ancillary supporting facilities.

Prince International Plaza offers trendy and high-end brands and features a sunken ground-floor plaza for better interaction between vendors and visitors, creating a laid-back vibe. Across the street from Prince Central Square is Prince Times Square, which incorporates fashionable elements and promotes continuous improvement on community functions, service quality and business environment.

Whether it’s laundry, grocery shopping, courier service or fitness and beauty, the daily convenience and efficiency one benefits from residing in Prince’s properties is incomparable. This is a new commercial stirp in the making by Prince Real Estate – everything in a 15 minutes’ walk radius.

In addition, a new commercial project, No. 5 Road Night Market project, is unfolding, including F&B, interactive activities, live music and an array of vendors to boost Cambodia’s ‘night economy’. Interested business owners, don’t hesitate to contact Prince for more information.

What’s more, the upcoming Happiness Plaza is on its way to diversify the commercial strip that meets the needs of customers of younger ages with the integration of leisure and cultures of various aspects.

Prince Real Estate Group uses the commercial spaces for different developments to set a model for the efficiency of a commercial strip for residential buildings in Cambodia. This business model that integrates leisure and retail format in a comfortable setting pieces together Prince Real Estate’s various operations and serves as an inspiration for high-end residential developments of tomorrow.

In the future, Prince Real Estate Group will continue to draw on its extensive development experiences in urban upgrade and planning and improve on workmanship to contribute to a more balanced, sustainable economy in Cambodia.

ទិវាសារព័ត៌មានប្រចាំឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ដោយជោគជ័យ

នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2023  អ្នកសារព័ត៌មានមកពីស្ថាប័ន-អង្គការ ជាង30 បានអញ្ជើញចូលរួមកម្មវិធីទិវាសារព័ត៌មានដែលរៀបចំដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រមទាំងបានទៅទស្សនាគម្រោងផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពីគុណភាពពិតៗរបស់ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

កម្មវិធីទិវាសារព័ត៌មាននេះមានរយៈពេល 3 ថ្ងៃ។ ក្នុងកម្មវិធីនេះ អ្នកសារព័ត៌មានបានសិក្សាស្វែងយល់ពីវប្បធម៌ និងគុណភាពគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដោយយកចិត្តទុកដាក់ ហើយបានយល់ពីភាពសប្បាយរីករាយរបស់ម្ចាស់ផ្ទះនិងប្រជាជនភ្នំពេញដែលទទួលបានសេវាកម្មពីគម្រោងលំនៅឋាន និងអាជីវកម្មរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

ចាក់ឬសនៅកម្ពុជា រួមគ្នាកសាងទីក្រុងឲ្យល្អប្រសើរ

គម្រោងដំបូងបង្អស់ដែលបានធ្វើដំណើរទស្សនៈកិច្ចនោះគឺ Bay of Lights ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។ គម្រោង Bay of Lights គ្របដណ្តប់លើផ្ទៃដី 934 ហិកតា។ បច្ចុប្បន្ន ដំណាក់កាលទី 1 ជាគម្រោងមជ្ឈមណ្ឌលកម្សាន្តពហុមុខងារនៅតាមឆ្នេរសមុទ្រដំបូងគេបង្អស់ និងកំពុងស្ថិតក្នុងដំណើរការសាងសង់។ ដំណាក់កាលទី 1 នេះរួមមានក្លឹបលើឆ្នេរសមុទ្រ ផ្ទះឈើតាមឆ្នេរសមុទ្រចំនួន 60 ក្លឹបប្រណាំងឡាន Go-kart ការលោតខ្សែបញ្ច្រាស (Reverse Bungee) និងការបាញ់កាំភ្លើងពណ៌ (Paintball)។ល។

នៅថ្ងៃទី 10 ខែសីហា ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាអគារព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាដែលជាអគារពហុមុខងារបែបទីក្រុងដែលបានសាងសង់ឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាអគារពហុមុខងារបែបទីក្រុងដែលបានសាងសង់ឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងស្ថិតនៅទីតាំងស្នូលនៃតំបន់ពាណិជ្ជកម្ម ដែលប្រមូលផ្តុំទៅដោយប្រភពធនធានជាច្រើន​។ លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឌីហ្សាញយ៉ាងពិសេសនូវអគារពាណិជ្ជកម្មជាន់ផ្ទាល់ដី និងកន្លែងថតរូបដែលស្រស់ស្អាតនិងមានភាពទាក់ទាញ ហើយក៏មានមុខងារនិងប្រភេទអាជីវកម្មជាច្រើន ដូចជាការពិគ្រោះធុរកិច្ច ការទទួលទានអាហារ ការសម្រាកលំហែ ការដើរទិញឥវ៉ាន់ និងការកម្សាន្ត។ ការរួមផ្សំនូវអគារពាណិជ្ជកម្ម និង លំនៅឋាន អាចបំពេញនូវរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈ។

បន្ទាប់មក ក្រុមអ្នកសារព័ត៌មានក៏បានទៅទស្សនាគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា និងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​។

ក្រុមហ៊ុនម៉ៅការសម្រាប់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺក្រុមហ៊ុន Shanghai Baoye Group ។ ក្នុងនាមជាក្រុមហ៊ុនម៉ៅការដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិនិងជាក្រុមហ៊ុនរដ្ឋខ្នាតធំរបស់ប្រទេសចិន ក្រុមហ៊ុន MCC Group មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ព្រមទាំងបានបញ្ចាប់និងកំពុងសាងសង់គម្រោងជាង 30 នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនម៉ៅការជំនាញផ្នែកមេកានិច និងអគ្គិសនី នៃគម្រោងនេះគឺក្រុមហ៊ុន China Power Construction Group Co., Ltd.។ រហូតមកដល់បច្ចុប្បន្ន​ ក្រុមហ៊ុននេះបានបញ្ចប់គម្រោងប្រមាណ 120 នៅកម្ពុជា។

ពេលទៅទស្សនាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាដែលបានប្រគល់ខុនដូរួចហើយនោះ ក្រុមអ្នកសារព័ត៌មានក៏បានយល់ដឹងបន្ថែមអំពីសេវាកម្មថែទាំ និងគុណភាពផ្ទះដែលមានស្រាប់របស់ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើទិដ្ឋភាពផ្សេង​ៗ។​ រាល់សម្ភារៈបរិក្ខារទាំងអស់នៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ត្រូវបានថែទាំ និងជួសជុលជាប្រចាំស្របតាមផែនការ ហើយការងារទាំងនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ព្រីនស៍ ប្រផឹធី ក្នុងគោលបំណងធានាថា គុណភាពជីវិតរស់នៅរបស់ម្ចាស់ផ្ទះនីមួយៗនឹងមិនទទួលរងផលប៉ះពាល់ និងដើម្បីបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ងាយស្រួល និងផាសុកភាព។

បន្ទាប់ពីការប្រគល់ផ្ទះរួច គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា រួមជាមួយមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា នឹងធ្វើឱ្យពាណិជ្ជកម្មក្នុងតំបន់មានភាពរស់រវើកឡើង ព្រមទាំងជួយជំរុញដល់ការអភិវឌ្ឍរង្វង់ធុរកិច្ចក្នុងតំបន់ផងដែរ។

នៅថ្ងៃទី 11 ខែសីហា ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាគម្រោងព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

ព្រីនស៍ វ័ន ត្រូពិកា មានផ្តល់ជូនអតិថិជននូវក្លឹបកម្សាន្តលំដាប់ខ្ពស់ សេវាកម្ម VIP ធនធានទីក្រុងកម្រ និងរសនិយមបែបសិល្បៈ ព្រមទាំងជាលំនៅឋានប្រណិតដែលមានស្តង់ដារខ្ពស់សម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ​។

至臻服务 以贴心周到创造美好生活

សេវាកម្មល្អឥតខ្ចោះ ផ្តល់ភាពល្អប្រសើរក្នុងការរស់នៅ

គម្រោងសាងសង់ទាំងអស់ សុទ្ធតែជាការសង្ឃឹមដ៏ស្រស់បំព្រងក្នុងការរស់នៅរបស់ម្ចាស់ផ្ទះនីមួយៗ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្តេជ្ញាផ្តល់សេវាកម្មប្រកបដោយការគិតគូរដល់ម្ចាស់ផ្ទះ និងសាធារណជនទូទៅ ដើម្បីទទួលបានភាពកក់ក្តៅ ភាពងាយស្រួល និងភាពស្រស់បំព្រងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់គម្រោងនេះ ក្រុមអ្នកសារព័ត៌មានក៏បានទៅទស្សនាព្រីនស៍ ក្លឹប ផ្សារទំនើបព្រីនស៍ ព្រីនស៍ ប្រផឹធី និងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រផងដែរ។

អាហារពេលល្ងាចនៅថ្ងៃដំបូងនៃដំណើរទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មានត្រូវបានរៀបចំឡើងនៅព្រីនស៍ ក្លឹប ក្នុងទីក្រុងភ្នំពេញ។ ក្នុងអំឡុងពេលនោះ ក្រុមអ្នកសារព័ត៌មានបានទៅលេងកម្សាន្តនៅក្នុងក្លឹប និងបានសរសើរមិនដាច់ពីមាត់នូវគុណភាព និងសេវាកម្មរបស់ក្លឹប។

នៅថ្ងៃទី 1 និងថ្ងៃទី 2 នៃកម្មវិធីនេះ ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាផ្សារទំនើបព្រីនស៍ក្នុងខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។ ការងារគ្រប់គ្រងនិងប្រតិបត្តិការនៅទីស្នាក់ការកណ្តាល ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញពេញលេញ និងសេវាដឹកជញ្ជូនក្នុងរយៈពេលកន្លះម៉ោងក្នុងរង្វង់ចង្ងាយ3km របស់ផ្សារទំនើបព្រីនស៍ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីក្រុមអ្នកសារព័ត៌មាន។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក្រុមអ្នកសារព័ត៌មាន​ក៏​បាន​ទទួល​បទពិសោធន៍​ពី​សេវាកម្ម​របស់ព្រីនស៍ ប្រផឹធីផ្ទាល់ផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលមានស្តង់ដារឈានមុខគេក្នុងវិស័យផ្តល់សេវាគ្រប់គ្រងប្រផឹធីនៅកម្ពុជា ព្រីនស៍ ប្រផឹធី តែងតែស្វែងរកការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់សម្រាប់ម្ចាស់ផ្ទះនីមួយ​ៗ​។  ជាមួយនឹងសេវាកម្មលំដាប់ខ្ពស់ ព្រីនស៍ ប្រផឹធីផ្តល់ជូនអតិថិជននូវរបៀបរស់នៅចម្រុះបែប និងកាន់តែប្រសើរ និងទាន់សម័យជាងមុន។

បន្ទាប់ពីបានទស្សនាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សារួម ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យទៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដើម្បីទទួលយកបទពិសោធន៍នៃការលេងកម្សាន្តនិងសម្រាកលំហែ។ បន្ថែមពីលើការបំពេញតម្រូវការផ្សេង​ៗសម្រាប់ការលេងកម្សាន្តបែបវិស្សមកាល ចាប់ផ្តើមពីខែមិថុនា ឆ្នាំ 2023 មក ព្រីនស៍ ម៉ាណ័រ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ប្រចាំខែផងដែរ។ ដូចនេះប្រសិនបើអង្គការឬក្រុមហ៊ុនណាមានបំណងចង់ចូលរួម ឬឧបត្ថម្ភក្នុងកម្មវិធីនេះ អាចធ្វើការទំនាក់ទំនងមកព្រីនស៍ ម៉ាណ័រ បាន។

ក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាច ថ្នាក់ដឹកនាំជាច្រើនរូបនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានចែករំលែកនូវផែនការប្លង់ពាណិជ្ជកម្មនៃគម្រោងនីមួយៗរបស់ក្រុមហ៊ុនផងដែរ។

បង្កើតគំរូថ្មីនៃសហគមន៍រស់នៅនិងពាណិជ្ជកម្មលំដាប់ខ្ពស់

ក្នុងដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃនេះ  ក្រុមអ្នកសារព័ត៌មានទាំងជាង 30 ស្ថាប័នក៏បានទៅទស្សនាទម្រង់អាជីវកម្មនៃគម្រោងនីមួយៗផងដែរ។

អគារពាណិជ្ជកម្មនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានហាងម៉ាកល្បីៗនិងទាន់សម័យជាច្រើន ដែលបានផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម និងសាធារណៈជន ក៏ដូចជាបង្កើតអារម្មណ៍ស្រស់ស្រាយក្នុងជីវិតរស់នៅ។ ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលស្ថិតនៅទល់មុខនឹងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គឺជាតំបន់ពាណិជ្ជកម្មដែលមានភាពទាន់សម័យ និងមានចក្ខុវិស័យ “ងាយស្រួលរស់នៅ ងាយស្រួលធ្វើអាជីវកម្ម និងងាយស្រួលធ្វើដំណើរ” ដើម្បីលើកកម្ពស់ជាបន្តបន្ទាប់នៃមុខងារសហគមន៍ គុណភាព និងបរិស្ថាន។

ទិញបបរ មីស៊ុប ម្សៅបោកខោអាវ និងផ្ញើឥវ៉ាន់ ហាត់ប្រាណ សាឡន ឬទិញផ្លែឈើទៅផ្ទះ… មិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង។  “រង្វង់អាជីវកម្មថ្មី” ក្នុងការរស់នៅដែលមានរង្វង់ចម្ងាយត្រឹមតែ 15 នាទីប៉ុណ្ណោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងរៀបចំផ្សាររាត្រី No.5 ដែលរួមបញ្ចូលនូវអាហារ ការកម្សាន្ត និងការដើរទិញទំនិញក្នុងកន្លែងតែមួយ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ “សេដ្ឋកិច្ចពេលយប់” របស់កម្ពុជា។ បច្ចុប្បន្ន ផ្សាររាត្រី No.5 កំពុងស្វែងរកអ្នកជួលទីតាំង ប្រសិនបើមានចំណាប់អារម្មណ៍ សូមកុំឲ្យកន្លងហួសឱកាសដ៏ល្អនេះឲ្យសោះ។

ម្យ៉ាងវិញទៀត ព្រីនស៍ ហេបភីនេស ផ្លាហ្សា ដែលនឹងធ្វើការប្រគល់ផ្ទះក្នុងពេលឆាប់ៗនេះ ក៏នឹងបង្កើតបាននូវតំបន់ពាណិជ្ជកម្មចម្រុះបែបដែលបំពេញនូវរាល់តម្រូវការប្រើប្រាស់របស់អតិថិជនវ័យក្មេងផងដែរ ។

ជាមួយនឹងការបង្កើតឡើងនូវអគារពាណិជ្ជកម្មក្នុងគម្រោងផ្សេងៗ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងបង្កើតនូវគំរូដ៏ល្អមួយសម្រាប់ការតភ្ជាប់ដ៏មានប្រសិទ្ធភាពនូវរង្វង់អាជីវកម្មចម្រុះបែបសម្រាប់ការរស់នៅក្នុងកម្ពុជា។ ជាមួយនឹងការបង្កើតបណ្តុំអាជីវកម្មផ្សេងៗដោយផ្សារភ្ជាប់ជាមួយសហគមន៍រស់នៅនិងការកម្សាន្តសប្បាយ ក៏ដូចជាហាងម៉ាកល្បីៗ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតគំរូថ្មីនៃអាជីវកម្មគាំទ្រសហគមន៍លំដាប់ខ្ពស់ប្រកបដោយបរិយាកាសរស់នៅល្អប្រសើរ។

នៅពេលអនាគត ដោយប្រកាន់ខ្ជាប់នូវទស្សនៈនៃការកែលម្អ និងការធ្វើផែនការប្រតិបត្តិការទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹង បន្តប្រមូលបទពិសោធន៍ក្នុងការសាងសង់ ដើម្បីធ្វើឱ្យទីក្រុងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព  ។

សហរដ្ឋអាមេរិក​គ្រោងនឹង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ឥទ្ធិពលចិនក្នុងតំបន់នេះ

ដោយ: គង់ លាងហួរ

ហ្សាការតា: លោកស្រី Tammy

Duckworth សមាជិកព្រឹទ្ធសភាអាមេរិក  បានមានប្រសាសន៍ថា បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាសុីហ្វីក ដូចជាឥណ្ឌូនេស៊ី មិនត្រូវបានបង្ខំឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិក ឬប្រទេសចិននោះទេ។

ប៉ុន្តែ​ លោកស្រីក៏​បាន​អះអាង​ផងដែរ​ថា រាល់ការ​ចូល​រួម​ណា​មួយរបស់​ប្រទេសចិន​​នឹង​រារាំង​ផលិតផល​មិន​ឱ្យ​ចូល​ទៅកាន់ទីផ្សារ​អាមេរិក។

សមាជិកព្រឹទ្ធសភារូបនេះបានបន្តថា សហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម បន្ថែមពីលើទំនាក់ទំនងផ្នែកយោធារបស់ខ្លួន។

សហរដ្ឋអាមេរិក​មាន​ទំនោរ​ពឹងផ្អែក​ទៅលើ​ទំនាក់ទំនង​យោធា​របស់ខ្លួន​ជាមួយ​បណ្តាប្រទេស​ក្នុង​តំបន់។ ប៉ុន្តែលោកស្រី Tammy Duckworth បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចក៏មានសារៈសំខាន់ដែរ ដូចជាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូណេស៊ី ដែលបាននិងកំពុងដំណើរការមិនសូវល្អ ប៉ុន្តែវាអាចកែលម្អបាន។

លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតាថា “ទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចគឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិរបស់អាមេរិក ដូចទៅនឹងទំនាក់ទំនងយោធាដែរ”។

ទិដ្ឋភាព​ពាណិជ្ជកម្មមួយ​ ​ដែល​អាច​ត្រូវ​បាន​កែលម្អ​នោះគឺ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី (EV)។ ជាក់ស្តែង  ឥណ្ឌូណេស៊ីមានការចាប់អារម្មណ៍លើការអភិវឌ្ឍឧស្សាហកម្មនេះ ដោយសារប្រភពនីកែលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ខណៈសហរដ្ឋអាមេរិកគ្រោងបោះទុនវិនិយោគបន្ថែមទៀតទៅក្នុងវិស័យនេះ ចាប់តាំងពីសភាបានអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) កាលពីខែសីហាឆ្នាំមុន។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ីមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាមេរិកនោះទេ ប៉ុន្តែទីក្រុងហ្សាការតាកំពុងស្វែងរកកិច្ចព្រមព្រៀងមានកម្រិតមួយសម្រាប់រ៉ែសំខាន់ៗមួយចំនួនរបស់ខ្លួន៕

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកើនឡើង៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ក្នុងអត្រាប្រចាំឆ្នាំ៦%

ដោយ: គង់ លាងហួរ

តូក្យូ: សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន

កើនឡើង៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ខណៈកំណើនលឿននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវការធ្លាក់ចុះនៃការប្រើប្រាស់។

ការនាំចេញបានកើនឡើង៣,២ភាគរយនៅក្នុងត្រីមាសទី២ ដែលនាំមុខដោយការនាំចេញរថយន្ត និងទេសចរណ៍ក្នុងប្រទេស ខណៈដែលការចំណាយដើមទុនស្ថិតនៅទ្រឹង។

សេដ្ឋកិច្ចជប៉ុនបានកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ ៦% ក្នុងត្រីមាសទី២ និងកើនឡើង១,៥ភាគរយក្នុងអត្រាប្រចាំត្រីមាស ពោលគឺខ្ពស់ជាងការព្យាករនៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters សម្រាប់កំណើន០,៨%។

កំណើននេះបានកើតមានឡើង បន្ទាប់សេដ្ឋកិច្ចជប៉ុនបានកើនឡើង៣,៧ភាគរយនៅក្នុងត្រីមាសទីមួយ ដែលជាលឿនបំផុតគិតចាប់តាំងពីត្រីមាសទី៤ចុងក្រោយ ក្នុងឆ្នាំ២០២០។

ទិន្នន័យ GDP ដ៏រឹងមាំនេះបានបន្ធូរសម្ពាធដល់ក្រុមអ្នកបង្កើតគោលនយោបាយ ដែលកំពុងខិតខំព្យាយាមរក្សាតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងអតិផរណាប្រកបដោយនិរន្តរភាព និងការកើនឡើងប្រាក់ឈ្នួលថេរជាលំដាប់៕

អ្នកជំនាញ: ច្បាប់កំណត់តំបន់ Zoning មានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមអ្នក​ជំនាញ​កំពុង​ជំរុញឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុវត្ត​ច្បាប់ Zoning ​​ឬច្បាប់កំណត់តំបន់អភិវឌ្ឍន៍ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅរាជធានី​ភ្នំពេញ។

អវត្តមាន​ឬ ការគ្មានច្បាប់កំណត់​តំបន់អាច​នាំ​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​វិស័យ​អចលនទ្រព្យ ដោយអ្នកអភិវឌ្ឍន៍នៅតែមានសេរីភាពក្នុងការសាងសង់អ្វីក៏បានតាមចិត្ត ហើយនៅទីបំផុត វាអាចនាំឱ្យមានបញ្ហាមួយចំនួនធំ ដូចជាការកកស្ទះចរាចរណ៍ ការបំពុលដោយសំឡេង និងគ្មានកន្លែងទីធ្លាបៃតង ដែលអាចរារាំងដល់ការប្រែក្លាយទីក្រុងភ្នំពេញទៅជាទីក្រុងមួយប្រកបដោយនិរន្តរភាព។

លោក ឡោ វិចិត្រ ​អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​-កម្ពុជា​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​ជំហាន​នានាដើម្បី​អនុវត្ត​ច្បាប់​កំណត់​តំបន់​នៅទូទាំង​រាជធានីភ្នំពេញ។

លោកបន្តថា“រដ្ឋាភិបាលត្រូវតែដាក់ចេញនូវច្បាប់កំណត់តំបន់ ដែលបែងចែកតំបន់ផ្សេងៗគ្នានៃរាជធានីក្រោមប្រភេទតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ហើយច្បាប់​នោះក៏​ត្រូវ​តែ​មាន​បទប្បញ្ញត្តិ​ពិសេស​ដើម្បី​ការពារ​ទីតាំង​ប្រវត្តិសាស្ត្រ និង​វប្បធម៌ផងដែរ”។

លោក ឡោ វិចិត្រ បាន​គូស​បញ្ជាក់​ទៀតថា ច្បាប់​កំណត់​តំបន់​នេះក៏​ត្រូវ​តែ​អនុវត្ត​ចំពោះ​បណ្តាទីក្រុង​ដែល​កំពុង​រីក​ចម្រើន​ដូច​ជា សៀមរាប ព្រះសីហនុ និង​កំពតផងដែរ។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ថ្វីបើផែនការមេឆ្នាំ២០៣៥សម្រាប់រាជធានីភ្នំពេញ ផ្តល់នូវផែនការកំណើនប្រកបដោយនិរន្តរភាពសម្រាប់ទីក្រុងយ៉ាងណាក្តី ក៏ប៉ុន្តែផែនការ និងយន្តការអនុវត្តច្បាប់នេះ មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។

ជាក់ស្តែង“ផែនការមេឆ្នាំ២០៣៥” បានបង្ហាញពីគម្រោងផ្លាស់ប្តូររាជធានីភ្នំពេញទៅជាទីក្រុងមានស្តង់ដារអន្តរជាតិ និងជាទីក្រុងដែលផ្តល់សេវាសង្គមឱ្យបានកាន់តែប្រសើរឡើង ព្រមទាំងការពារបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ទីក្រុង។

លោក Jovany Antonio អ្នកប្រឹក្សាអចលនទ្រព្យឯករាជ្យសម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា និងជាអ្នកជំនាញខាងឧស្សាហកម្មឈានមុខគេបានលើកឡើងថា ច្បាប់កំណត់តំបន់អាចមានតម្លៃសម្រាប់ហេតុផលផ្សេងៗគ្នា ជាពិសេសនៅពេលសម្លឹងមើលវាពីទស្សនៈអចលនទ្រព្យលំនៅដ្ឋាន។

លោកបានបន្តថា “វាអាចបន្ថែមប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ។  ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺវាអាចរួមចំណែកដល់ការវាយតម្លៃអចលនទ្រព្យ”។

លោក​បាន​បន្ថែម​ថា ច្បាប់នេះក៏អាច​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត បង្កើតការវិនិយោគដែលមានភាពទាក់ទាញជាងមុន និងអាចនាំទៅដល់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ចផងដែរ។

លោកបានបញ្ជាក់ទៀតថា “វិនិយោគិននឹងកាន់តែមានទំនុកចិត្តខ្ពស់ ព្រោះពួកគេនឹងមានភាពច្បាស់លាស់ជាងមុន និងផ្តល់នូវការវិនិយោគកាន់តែមានសក្តានុពលដើម្បីទទួលបានទាំងតម្លៃ និងភាពរឹងមាំជាមួយនឹងការវិនិយោគនាពេលអនាគត”៕

Confidence drops for first time in 14 months

Consumers worried about political stability are growing more cautious about spending

Consumer confidence dropped for the first time in 14 months in July, reflecting concerns about uncertainty in forming a new government and political stability that could affect the economic recovery.

The University of the Thai Chamber of Commerce (UTCC) reported on Friday that the consumer confidence index fell to 55.6, down from 56.7 in June.

“The consumer confidence index remains below 100, indicating consumers still perceive the economy is recovering slowly,” said Thanavath Phonvichai, the UTCC president.

“The high cost of living and rising interest rates have negative psychological effects on domestic purchasing power, tourism, exports, businesses, and future employment prospects.”

The inability of political parties

to form a new government three months after the May 14 election has caused people to become concerned about political instability. As a result, they have become more cautious with their spending, said Mr Thanavath. This reduces the circulation of money in the economy.

A tepid global trade environment and poor export prospects, likely leading to a contraction of more than 1%, have also affected the supply chain, he said.

In addition, the third quarter is the low season for tourism.

“The caretaker government is barred from fully utilizing the state budget to drive the economy,” said Mr

Thanavath.

“Along with several other negative factors, money entering the economy is estimated to have dropped by 50-80 billion baht. Consequently, the economic situation during June and July remained stagnant.”

However, he said if a new g

government can be formed by August or September and it can restore stability, consumer confidence should gradually recover.

Source: Bangkok Post

គម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់នៅឡាវធំជាងគេ ប្រចាំអាស៊ីអាគ្នេយ៍ចាប់ផ្ដើមដំឡើងទួរប៊ីនហើយ

ដោយៈ តែម សុខុម

វៀងចន្ទន៍: គម្រោងស្ថានីយអគ្គិសនី ដើរដោយថាមពលខ្យល់ Monsoon Wind Power Project ក្នុងប្រទេសឡាវ ដែលធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមដំឡើងទួរប៊ីនថាមពលខ្យល់ហើយ បន្ទាប់ពីទួរប៊ីន និងកង្ហារខ្យល់ត្រូវបានបញ្ជូនពីប្រទេសថៃ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

សារព័ត៌មាន Sekong News បានចុះផ្សាយថា អាជ្ញាធរខេត្តសេកុង នៃប្រទេសឡាវ បានស្វាគមន៍ការមកដល់នៃទួរប៊ីន និងកង្ហារខ្យល់ទាំងនេះ ហើយសង្ឃឹមថា នឹងអាចបញ្ចប់ការសាងសង់ស្ថានីយអគ្គិសនីតម្លៃ១,៥ពាន់លានដុល្លារអាមេរិក នេះដោយជោគជ័យតាមការគ្រោងទុក។

ទួរប៊ីនខ្យល់ចំនួន១១០ នឹងត្រូវដំឡើងក្នុងស្រុកដាក់ ជើង (Dak Cheung) ខេត្តសេកុង ខណៈទួរប៊ីនចំនួន២៣ទៀត នឹងត្រូវដំឡើងក្នុងស្រុកសានសាយ (Sanxay) ខេត្ដអត្តាពូវ (Attapeu) ឬ ខេត្តអាចម៍ក្រពើ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ សីហា។

ការសាងសង់គម្រោងដ៏មហិច្ឆតានេះ បានចាប់ផ្តើមនៅដើមខែមេសា ដើមឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៥។

អគ្គិសនីដែលផលិតបានពីស្ថានីយអគ្គិសនី ដែលដើរដោយថាមពលខ្យល់នេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលកិច្ចសន្យា២៥ឆ្នាំ៕ Laotian Times៕