Hanoi housing prices outpace people’s income

Housing prices in Hanoi have grown at twice the rate of people’s incomes since 2019, according to real estate consultancy Savills Vietnam.

The city is striving to reach per capita income of VND150 million (US$6,356) by 2023, representing a 6% annual increase since 2019.

In the same period, apartment prices have risen by 13%.According to another consultancy, CBRE Vietnam, the average selling price of an apartment in the secondary market in the second quarter of the year was VND33 million per square meter while that of townhouse was VND154 million.

The average income of a salaried worker in Hanoi was VND9.7 million a month, according to the General Statistics Office.

Thus, if a person relies only on their salary to buy a home, they will need nearly 15 years’ income to be able to buy an apartment of 50 square meters and 100 years’ income to buy a 75-sq-m townhouse. Source: VNexpress

តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងហាណូយហក់ឡើងលើសលទ្ធភាព រកប្រាក់ចំណូលរបស់ប្រជាជន

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានឱ្យដឹងថា តម្លៃលំនៅដ្ឋាននៅទីក្រុងហាណូយ បានហក់ឡើងទ្វេរដង ធៀបនឹងអត្រាប្រាក់ចំណូលរបស់ប្រជាជន គិតចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។

ទីក្រុងហាណូយកំពុងខិតខំ ព្យាយាមជំរុញឱ្យប្រាក់ចំណូលប្រចាំសម្រាប់មនុស្សម្នាក់ៗ កើនឡើងដល់ចំនួន១៥០លានដុង (៦.៣៥៦ដុល្លារអាមេរិក) នៅឆ្នាំ២០២៣នេះ ដែលតំណាងឱ្យការកើនឡើងប្រចាំឆ្នាំ៦% ចាប់តាំងពីឆ្នាំ២០១៩។ ប៉ុន្តែក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ តម្លៃ​អាផាតម៉ិន ​បាន​ហក់ឡើងរហូតទៅដល់១៣%។

យោងតាមទីប្រឹក្សាមួយផ្សេងទៀត CBRE Vietnam បានឱ្យដឹងថា តម្លៃលក់ជាមធ្យមនៃអាផាតម៉ិន នៅក្នុងទីផ្សារបន្ទាប់បន្សំក្នុងត្រីមាសទី២នៃឆ្នាំនេះ គឺស្ថិតក្នុងរង្វង់៣៣លានដុង ក្នុង១ម៉ែត្រការ៉េ ខណៈតម្លៃផ្ទះប្រភេទ townhouse គឺស្ថិតក្នុងរង្វង់១៥៤លានដុង។

យោងតាមការិយាល័យស្ថិតិទូទៅ របស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រាក់ចំណូលជាមធ្យមរបស់កម្មករស៊ីប្រាក់ខែ នៅក្នុងទីក្រុងហាណូយ គឺស្ថិតក្នុងរង្វង់៩,៧លានដុងក្នុងមួយខែ។

ដូច្នេះ ប្រសិនបើមនុស្សម្នាក់ពឹងផ្អែក លើប្រាក់ខែរបស់ពួកគេដើម្បីទិញផ្ទះនោះ ពួកគេនឹងត្រូវរកប្រាក់ចំណូល ក្នុងរយៈពេលជិត១៥ឆ្នាំ ដើម្បីអាចទិញអាផាតម៉ិនទំហំ៥០ម៉ែត្រការ៉េ និងត្រូវរកប្រាក់ចំណូលក្នុងរយៈពេល១០០ឆ្នាំ ទើបអាចទិញអាផាតម៉ិនទំហំ៧៥ម៉ែត្រការ៉េបាន៕

អភិបាលខេត្តៈ រោងចក្រសហគ្រាសចិនចំនួន២៥នឹងលេច រូបរាងឡើងខេត្តកំពង់ស្ពឺ

        ដោយៈ គង់ ហ្វីអួណា

        ក្វាងចួវៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសជាច្រើន នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។

ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ជាមួយសហគ្រាស រោងចក្រចំនួន៣រោងចក្រក្នុងនោះមាន *ទី១៖ សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗ នាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។

លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញា ដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូង ចំនួនប្រមាណ៣,០០០កន្លែង។

*ទី២៖ សួនឧស្សាហ៍កម្ម ហុង អ៊ី (មាន៦រោងចក្រ សហគ្រាស) ដែលមានរោងចក្រ សហគ្រាសចំនួន៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ៦,០០០កន្លែង។

*ទី៣៖ សួនឧស្សាហកម្ម ហ្វីចូវ (មាន៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទ និងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់។ សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ១៤,០០០នាក់។

លោក វ៉ី សំណាង បានបញ្ជាក់ពីក្វាងចូវបន្ថែមថា សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន២៥ទីតាំង ហើយជាជំហានដំបូងនេះ រោងចក្រសហគ្រាស មានតម្រូវការកម្លាំងពលកម្ម ប្រមាណ២៣,០០០នាក់ ដែលជាត្រូវការនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០នាក់ជាក់ស្តែង៕

តំបន់សេដ្ឋកិច្ចពិសេសកើនដល់២៤កន្លែង ដោយសារគោលនយោបាយរបស់សម្តេចតេជោ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសជាច្រើន បានកើតមាននៅកម្ពុជា តាំងពីក្រោយឆ្នាំ២០០៥ ដែលរហូតដល់បច្ចុប្បន្ននេះ ចំនួនតំបន់សេដ្ឋកិច្ចពិសេសបានកើនដល់២៤ទីតាំង។

អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានមានប្រសាសន៍ឲ្យដឹង ក្នុងវេទិការៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍នេះថា ជាមួយគំនិតផ្តួចផ្តើម និងគោលនយោ​បាយច្បាស់លាស់ របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាតាំងពីឆ្នាំ២០០៥ សម្តេចតេជោបានដាក់ចេញគោលនយោបាយសំខាន់ពីរ សម្រាប់ការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស។

ទី១ ទាក់ទាញឲ្យក្រុមហ៊ុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសកសាងហេដ្ឋារចនាសម្ព័ន្ឋនៅមូលដ្ឋាន ដែលរាជរដ្ឋាភិបាលមានលទ្ឋភាពនៅមានកម្រិត ទី២ ការសាកល្បងនៃការធ្វើសាមញ្ញកម្ម នៅក្នុងនិតិវិធីពាក់ព័ន្ឋការវិនិយោគ។

លោកជា វុទ្ឋីបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសទាំងនោះបានទាក់ទាញក្រុមហ៊ុនចំនួន៦៥៥ បានបោះទីតាំងវិនិយោគជាមួយការនាំចេញចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់ជាង​២៥ពាន់លានដុល្លារអាមេរិក និងបង្កើនការងារជាង១៧៥,០០០កន្លែង ពិសេសបានបង្កើតពិពិធកម្មការវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុនផលិតសម្ភារៈសម្រាប់បុណ្យគ្រីស្មាស់ធំៗលំដាប់ពិភពលោកកំពុងបោះមូលដ្ឋានផលិតនៅក្រុងបាវិត

ដោយៈ គង់ ជេស៊ីកា
  ភ្នំពេញៈ ក្រុមហ៊ុនផលិតដើមគ្រីស្មាស សម្ភារៈពាក់ព័ន្ឋបាននិងកំពុងបោះទុនផលិតនៅកម្ពុជា គឺមានទីតាំងនៅតំបន់សសេដ្ឋកិច្ចពិសេសមួយទំហំជាង២០០ហិកតា នាទីក្រុងបាវិត ខេត្តស្វាយរៀង។

អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាវិនិយោគ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនម៉ាកល្បីៗដែលផលិតសម្ភារៈតាំងលំអរបុណ្យគ្រីស្មាស់ គឺក្រុមហ៊ុនតូយ៉ូគ្រុប និងរីវើស្តារ ដែលបាននិងកំពុងផលិត នៅក្រុងបាវិត ប្រទេសកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនតូយូគ្រុប និងរីវើស្តារចូលមកកម្ពុជាផលិតសម្ភារៈតាំងលំអរបុណ្យគ្រីស្មាស នឹងមានក្រុមហ៊ុនជាដៃគូ ដែលផលិតសម្ភារៈ និងគ្រឿងបង្គុំនានា បំរើឲ្យក្រុមហ៊ុនទាំងពីរនេះជាង៣០បានមកតាម នៅតំបន់សេដ្ឋកិច្ចពិសេសអីហ្កា រីស៊ស ដែលមានផ្ទៃដីទំហំជាង២០០ហិកតា វាជាចង្កោមឧស្សាហកម្មមួយ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងពេញដីនៅរយៈត្រឹម៣ឆ្នាំ។

លោកជា វុទ្ឋីក៏បានបង្ហើបឲ្យដឹងផងដែរថា នៅពេលខាងមុខ ក្រុមហ៊ុនធំៗទាំងនេះ នឹងមានការភ្ជាប់លក្ខខ័ណ្ឌ មុនពេលមានការបញ្ជាទិញ ទាក់ទងការគិតគូរដល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ(EFG)។

តាមការសិក្សារបស់EFG ក្រុមហ៊ុនម៉ាកធំៗមុនបញ្ជាទិញទំនិញទំនិញណាមួយ នឹងភ្ជាប់លក្ខខ័ណ្ឌទាំងបីខាងលើ និងប្រកាន់យកអព្យាក្រិតកាបោន និងថាមពលស្អាត និងប្រើប្រាស់បច្ចេកវិទ្យាដែលកាត់បន្ថយប្រើប្រាស់ថាមពលមិនស្អាត។ លោកជា វុទ្ឋីបានបញ្ជាក់ថា “នៅពេលខាងមុខ យើងនឹងមានបញ្ហាប្រឈមទាំងអស់ហ្នឹង ហើយរាជរដ្ឋាភិបាលបានដឹង និងកំពុងដោះស្រាយបញ្ហានេះ”៕

 

 

ក្រុមហ៊ុនយក្ស Blackstone ស្វះស្វែងទិញអចលនទ្រព្យនៅជប៉ុន បន្ថែមទៀត ក្រោយលក់ចេញអចលនទ្រព្យ៤,៥ពាន់លានដុល្លារ

តែម សុខុម

តូក្យូ: ក្រុមហ៊ុនអាមេរិក Blackstone កំពុងស្វែងរកទិញអចលនទ្រព្យនៅប្រទេសជប៉ុន បន្ថែមទៀត បន្ទាប់ពីខ្លួនបានលក់ចេញអចលនទ្រព្យដែលមានតម្លៃសរុបប្រមាណ៤,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ស្របពេលអ្នកវិនិយោគអន្តរជាតិចាប់អារម្មណ៍ខ្លាំងលើអចលនទ្រព្យក្នុងប្រទេសដែនកោះនេះ។

លោក ដាយស៊ូកិ គីតតា (Daisuke Kitta) ប្រធានផ្នែកអចលនទ្រព្យប្រចាំប្រទេសជប៉ុន នៃក្រុមហ៊ុន Blackstone បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងស្វះស្វែងទិញអចលនទ្រព្យបន្ថែមទៀតដោយមានគម្រោងដេញថ្លៃជាច្រើននៅក្នុងដៃ ហើយអចលនទ្រព្យដូចជាសណ្ឋាគារ និងមជ្ឈមណ្ឌលរក្សាទិន្នន័យជាដើមកំពុងស្ថិតក្នុងគម្រោងទិញ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ សីហា។

ក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យអាមេរិក Cushman & Wakefield ឱ្យដឹងថា ការស្វះស្វែងទិញអចលនទ្រព្យបន្ថែមនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុននេះបានសម្រុកលក់ចេញអចលនទ្រព្យក្នុងឆ្នាំ២០២២ រួមទាំងអចលនទ្រព្យតម្លៃប្រមាណ១,៣ពាន់លានដុល្លារ ដែលលក់ឱ្យទៅអ្នកវិនិយោគដូចជា ក្រុមហ៊ុន GIC និងក្រុមហ៊ុន Gaw Capital Partners ផងដែរ។

លោក Daisuke Kitta បានលើកឡើងក្នុងបទសម្ភាសមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថា “ផែនការរបស់យើងបានកើនឡើងចាប់តាំងពីរដូវផ្ការីក។ ទីបំផុតក្រុមការងារទិញលក់របស់យើងកំពុងចាប់ផ្តើមអាជីវកម្មវិញហើយ”។

ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន មានភាពរស់រវើកខ្លាំងបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀតដោយសារធនាគារនៅក្នុងប្រទេសនេះផ្ដល់អត្រាការប្រាក់ទាបបំផុត ដែលទាក់ទាញអ្នកវិនិយោគបរទេស៕ Japan Times៕

ដំណឹងល្អៈក្រុមហ៊ុនចិនដ៏ធំគ្រោងបោះវិនិយោគជាង១២ពាន់លានដុល្លារលើវិស័យកសិ-ឧស្សាហកម្មនៅខេត្តចំនួនបួន

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ខេត្តចំនួន៤ជាប់បឹងទន្លេសាប របស់កម្ពុជា រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានក្រុមហ៊ុន មានបទពិសោធន៍កសិឧស្សាហកម្ម នៅក្នុងប្រទេសចិន ដែលជាក្រុមហ៊ុនគំរូលើវិស័យកសិកម្ម សម្រេចជ្រើសរើសដើម្បីដាក់ទុនវិនិយោគ លើទំហំទឹកប្រាក់១២.៧ពាន់លានដុល្លារ លើវិស័យកសិ-ឧស្សាហកម្ម។

ការប្រកាសសម្រេចចុះបញ្ជីផ្លូវការ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងដោយ លោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុនតាណុង (Danong Agricultural Development Group) នៅក្នុងសន្និសីទសារព័ត៌មាន ក្រោមអធិបតី លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា “គម្រោងវិនិយោគកសិកម្ម បែបទំនើបនៅកម្ពុជា ដែលហៅថា “គម្រោងឧស្សាហូបនីយកម្មកសិកម្ម” ដែលក្រុមហ៊ុនតាណុង គ្រោងនឹងបោះទុនវិនិយោគ គឺមានចំនួនទឹកប្រាក់១២.៧ពាន់លានដុល្លារ លើផ្ទៃដី៧៥ម៉ឺនហិកតា”។ លោកបន្តថា គម្រោងនេះ នឹងផ្តោតលើផ្នែកជាច្រើន រួមមានទី១ ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២ គ្រប់គ្រងនិងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣ បង្កើតធនាគារកសិកម្ម។

លោក ចៅ សូជី បានបន្ថែមថា គម្រោងកសិកម្មឆ្លាតវៃ ដែលនឹងចាប់ផ្តើមអនុវត្ត នាពេលឆាប់ៗខាងមុខនេះ គឺនឹងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាង​ច្រើនចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលក្នុងនោះ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់។

លោកដួង តារារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា ក្រុមហ៊ុនតាណុង បានមកសិក្សាស្វែងយល់ ពីគម្រោងវិនិយោគនៅកម្ពុជា ចំនួន២លើករួចមកហើយ ដោយការចុះមកនេះ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា។

លោករំពឹងថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ នឹងជួយជម្រុញការអភិវឌ្ឍ វិស័យកសិកម្មរបស់កម្ពុជាបានលឿន និងជួយឲ្យកម្ពុជា ក្លាយជាប្រទេសគំរូមួយ ក្នុងវិស័យកសិកម្ម នៅពេលអនាគត ហើយនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាកសិករ និងជួយទប់ស្កាត់ការចំណាកស្រុក របស់ប្រជាជនកម្ពុជាថែមទៀតផង។

គោលបំណងរបស់ក្រុមហ៊ុនតាណុង គឺចង់វិនិយោគលើការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វចំនួន៤ប្រភេទ នៅកម្ពុជារួមមាន ទី១ ដាំស្មៅសម្រាប់ចំណីសត្វ ទី២ បង្កាត់និងដាំពូជពោត ទី៣ ដាំ និងកែឆ្នៃដំឡូងមី និងទី៤ ចិញ្ចឹម និងបង្កាត់សត្វគោ និងជ្រូក ដោយផលិតផលទាំងនេះ ភាគច្រើនគឺសម្រាប់នាំចេញ ទៅកាន់ប្រទេសចិន៕

Saudi Ports Authority adds 20 new shipping services in H1

RIYADH: In a bid to boost supply chains and consolidate its position as a global logistics center, Saudi Ports Authority added 20 new shipping services in the first half of 2023.

Also referred to as Mawani,
the authority added these new shipping services across Jeddah Islamic Port, King Abdulaziz Port in Dammam and Jubail Commercial Port to link the Kingdom with other global ports while facilitating trade and export, the Saudi Press Agency reported.

The introduction of these new services aligns with the National Strategy for Transport and Logistics Services, which aims to further cement Saudi Arabia’s position as an international logistics center and a hub connecting three continents.

In terms of operational performance, the first half of 2023 witnessed an increase in the number of standard containers handled at the authority’s ports by 15.12 percent to reach 4.08 million, compared to 3.55 million in the same period last year.

The number of transshipment containers also rose by 12.19 percent to reach 1.56 million compared to 1.39 million in the corresponding period of the previous year.

Ship traffic surged by 10.6 percent to reach 5,918 vessels, compared to 5,347 in the same period in 2022. The ports also recorded 10.8 million tons of foodstuff, reflecting an increase of 9.82 percent compared to the 9.86 million tons in the same period a year ago.

Moreover, the number of cars reached 496,949, an increase of 26 percent, compared to 394,151 recorded in the first half of 2022. Source: arab News

អាជ្ញាធរកំពង់ផែអារ៉ាប៊ីសាអូឌីត បន្ថែមសេវាកម្មដឹកជញ្ជូនថ្មីចំនួន២០នៅក្នុងឆមាសទី១ ដើម្បីពង្រឹងឋានៈជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល

ដោយ: គង់ លាងហួរ
រីយ៉ាដ: អាជ្ញាធរកំពង់ផែអារ៉ាប៊ីសាអូឌីត បានបន្ថែមសេវាកម្មដឹកជញ្ជូនថ្មីចំនួន២០ នៅឆមាសទីមួយឆ្នាំ២០២៣នេះក្នុងគោលបំណងដើម្បីជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា អាជ្ញាធរបានបន្ថែមសេវាកម្មដឹកជញ្ជូនថ្មីទាំងនេះឆ្លងកាត់កំពង់ផែ Jeddah Islamic កំពង់ផែ King Abdulaziz និងកំពង់ផែ Jubail Commercial ដើម្បីតភ្ជាប់អារ៉ាប៊ីសាអូឌីតជាមួយកំពង់ផែពិភពលោកផ្សេងទៀត ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងការនាំចេញ។

ការដាក់ឱ្យប្រើប្រាស់សេវាកម្មថ្មីទាំងនេះ គឺស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់សេវាកម្មដឹកជញ្ជូន និងភស្តុភារ ដែលមានគោលដៅពង្រឹងជំហររបស់អារ៉ាប៊ីសាអូឌីតបន្ថែមទៀតក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ និងជាមជ្ឈមណ្ឌលតភ្ជាប់ទ្វីបទាំង៣។

នៅក្នុងឆមាសទី១ ចរាចរណ៍កប៉ាល់បានហក់ឡើង១០,៦ភាគរយរហូតឈានដល់៥.៩១៨នាវា បើប្រៀបធៀបទៅនឹងចរាចរណ៍នាវាចំនួន៥.៣៤៧គ្រឿង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។កំពង់ផែទាំងនេះក៏បានកត់ត្រានូវការដឹកស្បៀងអាហារចំនួន១០,៨លានតោនផងដែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើង៩,៨២ភាគរយ បើធៀបនឹង៩,៨៦លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើសពីនេះទៅទៀត ចំនួនរថយន្តនៅកំពង់ផែបានកើនដល់៤៩៦.៩៤៩គ្រឿង ពោលគឺកើនឡើង២៦ភាគរយ ធៀបនឹង៣៩៤.១៥១គ្រឿង ដែលបានកត់ត្រានៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។នៅក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ កំពង់ផែអារ៉ាប៊ីសាអូឌីតបានទទួលអ្នកដំណើរចំនួន៥៦៨.៩៣៣នាក់ ហក់ឡើង៦០,៨ភាគរយ បើធៀបនឹង៣៥៣.៧៥៨នាក់ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

China, Cambodia vow to promote community with shared future

Chinese Foreign Minister Wang Yi met with Cambodian Deputy Prime Minister Hor Namhong and Deputy Prime Minister-designate Sun Chanthol here on Saturday, with the two sides vowing to further build a China-Cambodia community with a shared future.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, extended congratulations to Cambodia on the successful general election and the upcoming formation of a new government.

As a comprehensive strategic cooperative partner which is building the China-Cambodia community with a shared future, Wang said China firmly supports Cambodia in pursuing a development path suited to its national conditions, safeguarding sovereignty, independence and national dignity, and playing a greater role in regional and international affairs.

Wang said Namhong has long been committed to enhancing China-Cambodia friendship and Chanthol has actively promoted the Belt and Road cooperation between the two countries.

China looks forward to working with Cambodia to further build the China-Cambodia community with a shared future in the new era, Wang said, adding that China will continue to support Cambodia in improving its infrastructure and upgrading its industrial development.

Namhong and Chanthol expressed gratitude to China for taking Cambodia as an ironclad friend and always standing firmly with Cambodia at critical moments.Source: Xinhua