អគារ Surat Diamond Bourse នៅប្រទេសឥណ្ឌា វ៉ាដាច់អគារpentagonអាមេរិក ក្លាយជាអគារការិយាល័យធំជាងគេបំផុតរបស់ពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Surat Diamond Bourse ត្រូវបានគេចាត់ទុកជា គោលដៅ One-Stop សម្រាប់អ្នកជំនាញខាងផ្នែកត្បូងពេជ្រជាង៦៥.០០០នាក់ រួមមានទាំងអ្នកកាត់ពេជ្រ អ្នកខាត់ពេជ្រ និងក្រុមពាណិជ្ជករលក់ពេជ្រផងដែរ។

យោងតាមការចុះផ្សាយដោយសារពត៌មានអាមេរិក CNN បានឱ្យដឹងថា អគារនេះមានកម្ពស់រហូតទៅដល់១៤ជាន់ និងត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង៣៥ហិកតា។

ជាក់ស្តែង Surat Diamond Bourse គឺជាអគារការិយាល័យថ្មីដ៏ធំបំផុតនៅលើពិភពលោក ដោយមានទីតាំងស្ថិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា។ក្រុមស្ថាបត្យកររបស់គម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រ Surat Diamond Bourse បានអះអាងថា អគារនេះមានផ្ទៃក្រឡា (Floor area) ជាង៧,១លានហ្វីតការ៉េ ដែលមានន័យថាវាបានវ៉ាដាច់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអគារការិយាល័យធំជាងគេបំផុតរបស់ពិភពលោក។

Previous Largest Building: Pentagon

គម្រោងនេះត្រៀមស្វាគមន៍អ្នកចូលកាន់កាប់ដំបូងរបស់ខ្លួន នៅក្នុងខែវិច្ឆិកាខាងមុខ បន្ទាប់ពីការងារសាងសង់ចំណាយអស់រយៈពេល៤ឆ្នាំ។ អគារនេះត្រូវបានគេរំពឹងថា នឹងត្រូវបានបើកជាផ្លូវការនៅចុងឆ្នាំ២០២៣នេះ ក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។លោក Mahesh Gadhavi នាយកប្រតិបត្តិរបស់គម្រោងខ្នាតយក្សនេះ បានមានប្រសាសន៍ឱ្យដឹងថា អគារពាណិជ្ជកម្ម Surat Diamond Bourse នឹងជួយសង្រ្គោះមនុស្សរាប់ពាន់នាក់ពីការធ្វើដំណើរជារៀងរាល់ថ្ងៃ ទៅកាន់ទីក្រុងបុមបៃតាមរយៈរថភ្លើងដើម្បីប្រកបអាជីវកម្មរបស់ពួកគេផងដែរ៕

វ៉ាដាច់ភឹង! ប្រទេសចិន ប្រើពេលតែ៣ខែសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធ 5G បានច្រើនជាងអាមេរិក ធ្វើ២ឆ្នាំ

តែម សុខុម

ប៉េកាំង: ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង បង្ហាញថា ប្រទេសចិន បានសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 5G (5G Base Station) លឿនជាងផែនការកំណត់រហូតដល់ទៅ៦ខែ ដោយសាងសង់បានរហូតដល់ទៅ៣លានស្ថានីយគិតត្រឹមដំណាច់ខែមិថុនា។

តួលេខនេះក៏បង្ហាញផងដែរថា ប្រទេសចិន កំពុងវ៉ាដាច់សហរដ្ឋអាមេរិក នៅក្នុងការប្រណាំងប្រជែងខាងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត 5G ដោយស្ថានីយថ្មីៗរហូតដល់ទៅ៦០០.០០០បន្ថែមទៀតត្រូវបានសាងសង់បញ្ចប់គ្រាន់តែក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា។

តាមការប្រៀបធៀប សហរដ្ឋអាមេរិក សាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G បានប្រមាណ១០០.០០០ស្ថានីយចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយបង្អស់។
កាលពីខែមីនា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានប្រកាសផែនការសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G ចំនួន២,៩លានស្ថានីនៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ។

លោក ចាវ ជីគ័រ (Zhao Zhiguo) ប្រធានវិស្វករ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានលើកឡើងនៅក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ថា “គិតត្រឹមដំណាច់ខែមិថុនា ចំនួនស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G នៅក្នុងប្រទេសចិន បានឈានដល់ជាង២,៩លានស្ថានីយដែលគ្របដណ្តប់គ្រប់តំបន់ក្រុង និងខេត្តទាំងអស់។
អ្នកនាំពាក្យរូបនេះ និងមន្ត្រីក្រសួងជាន់ខ្ពស់មួយរូបទៀតលើកឡើងថា ការពង្រីកយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងកម្រិតខ្ពស់ បានពន្លឿនការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឧស្សាហកម្មចិន និងពង្រឹងការប្រកួតប្រជែងរបស់ពួកគេនៅក្នុងពិភពលោក។

ចំនួនស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G នេះកំណត់ការគ្របដណ្តប់ និងសមត្ថភាពនៃបណ្តាញអ៊ីនធឺណិត 5G។ នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការដំណើរការ App និងសេវាកម្មថ្មីៗដែលទាមទារការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដូចជារថយន្តបើកបរស្វយ័ត ការវះកាត់ដោយប្រើបច្ចេកវិទ្យាមនុស្សយន្ត និងរោងចក្រឆ្លាតវៃជាដើម។

លោក ចាវ ជីគ័រ ថ្លែងថា ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G ចំនួន៣លានស្ថានីយត្រូវបានតភ្ជាប់ទៅទូរស័ព្ទចល័តចំនួន៦៧៦លានគ្រឿង និងអ្នកប្រើប្រាស់ជាង២,១២ពាន់លានតាមរយៈបណ្ដាញ 5G រួមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃផងដែរ៕ South China Morning Post៕

ស្ថាប័នបរទេស SCB EIC ព្យាករថា កម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៩%ក្នុងឆ្នាំ២០២៣

តែម សុខុម

បាងកក: ប្រទេស CLMV ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងបន្តសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះកម្ពុជា នឹងសម្រេចបានកំណើន៥,៩%។ នេះបើយោងតាមការព្យាកររបស់មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (EIC) នៃធនាគារពាណិជ្ជសៀម (Siam Commercial Bank)។

ទន្ទឹមនេះ សេដ្ឋកិច្ចរបស់ប្រទេសឡាវ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន៤,០% ប្រទេសមីយ៉ាន់ម៉ា ៣,០% និងប្រទេសវៀតណាម ៥,០%។

ទស្សនវិស័យកំណើននេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើកំណើនទេសចរណ៍ បន្ទាប់ពីប្រទេសចិន បើកព្រំដែនឡើងវិញដែលបានជួយជំរុញកំណើនភ្ញៀវទេសចរ និងការចំណាយរបស់ភ្ញៀវទេសចរបរទេសម្នាក់ៗ និងការប្រើប្រាស់ក្នុងស្រុកដែលបានប្រសើរឡើងស្របគ្នានឹងទីផ្សារការងារ និងសម្ពាធអតិផរណាធ្លាក់ចុះ។

THITIMA CHUCHERD, Head of Economic and Financial Market Research, Economic Intelligence Center (EIC) Siam Commercial Bank PCL
THITIMA CHUCHERD, Head of Economic and Financial Market Research, Economic Intelligence Center (EIC) Siam Commercial Bank PCL

ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចក្នុងប្រទេស CLMV នឹងមានកម្រិតមធ្យមនៅឡើយ និងទាបជាងកំណើនមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ចំណែកឯកំណើនភ្ញៀវទេសចរក៏នៅមិនទាន់ដល់កំណើនមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នោះដែរ។

ទន្ទឹមនឹងនេះ ទស្សនវិស័យនៃការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈមរបស់ប្រទេសមួយចំនួន។

PUNN PATTANASIRI Analyst at Economic Intelligence Center (EIC) Siam Commercial Bank PCL
PUNN PATTANASIRI Analyst at Economic Intelligence Center (EIC) Siam Commercial Bank PCL

សម្រាប់កម្ពុជា ដែលពឹងផ្អែកខ្លាំងលើទេសចរបរទេសអាចនឹងងើបឡើងវិញយ៉ាងរឹងមាំក្នុងឆ្នាំ២០២៣ ខណៈកម្លាំងរុញច្រានពីវិស័យទេសចរណ៍នឹងជួយទប់ផលប៉ះពាល់ នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលមានមកលើការនាំចេញរបស់កម្ពុជា៕ The Nation៕

UN official sees Cambodia’s plunged poverty rate as positive step towards LDC graduation

Cambodia’s remarkable decline in poverty rate is a positive step towards the Southeast Asian country’s graduation from the Least Developed Country (LDC) status, a United Nations official said on Tuesday.

The poverty rate in Cambodia has declined to 16.6 percent in 2022 from 36.7 percent in 2014, as per the 2023 Global Multidimensional Poverty Index (MPI) released last week by the United Nations Development Program (UNDP) and the University of Oxford.

The number of poor people was halved from 5.6 million to 2.8 million, the report said, adding that one in five Cambodians moved out of poverty in just 7.5 years.“Cambodia’s progress in reducing poverty is a positive indication towards the country’s LDC graduation,” the UNDP Resident Representative to Cambodia, Alissar Chaker, told Xinhua.

Nevertheless, two trends noteworthy of attention were captured in the index. The reduction of MPI in urban areas showed no significant progress as compared to the rural ones, while the number of out-of-school children rose sharply during the measured period.

Chaker said Cambodia, among other 193 countries who have adopted the Agenda 2030 for Sustainable Development in 2015, pledged to leave no one behind.

“Therefore, it is important to maintain the positive momentum and ensure progress on all indicators,” she said. “UNDP is committed to continuing the acceleration of the Sustainable Development Goals (SDGs) and supporting the government and civil society’s efforts to reduce the bottlenecks and build resilience.”

Cambodian Prime Minister Hun Sen said last month that the kingdom is projected to graduate from a least developed country status by 2027.

“I’m very confident that Cambodia will graduate from least developed country status by 2027 at the latest and will achieve our goal of becoming an upper-middle income country in 2030,” he said in a public speech. Xinhua

អបអរសាទរ! នាយកសាលាដុនបូស្កូក្រុងព្រះសីហនុដែលជួយកូនខ្មែររាប់រយនាក់បានទទួលសញ្ជាតិខ្មែរហើយ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកឪពុក អធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ បានទទួលព្រះរាជក្រិតទទួលបានសញ្ជាតិខ្មែរហើយ។

កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ ជូនលោកឪពុកអធិការសាលា បច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។យោងតាមព្រះរាជក្រឹត្យលេខ នស/រកត០៥២៣/៨២១ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិតូបនីយកម្មដល់លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៧៥ នៅទីក្រុង JASHPURNAGAR CHHATISGARH សាធារណរដ្ឋឥណ្ឌា៕

ADB: បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី កំពុងស្ថិតលើមាគ៌ាឆ្ពោះទៅរកកំណើនលឿនក្នុងឆ្នាំ២០២៣

ដោយៈ តែម សុខុម

 ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី កំពុងស្ថិតលើមាគ៌ា ឆ្ពោះទៅរកកំណើនក្នុងឆ្នាំនេះ លឿនជាងកាលពីឆ្នាំ២០២២ ខណៈកំណើនរឹងមាំនៃការប្រើប្រាស់ និងការវិនិយោគបានប៉ះប៉ូវផលប៉ះពាល់ដែលបង្កឡើង ដោយការធ្លាក់ចុះតម្រូវការទូទាំងពិភពលោក។

នៅក្នុងការធ្វើបច្ចុប្បន្នភាព ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន ធនាគារADB បានរក្សាការព្យាករកំណើនឆ្នាំ២០២៣ របស់ខ្លួន សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ក្នុងរង្វង់៤,៨% ប៉ុន្តែបានកែសម្រួល ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់ឆ្នាំក្រោយពី៤,៨%ក្នុងខែមេសា មកនៅត្រឹម៤,៧% ដែលនេះឆ្លុះបញ្ចាំងពីហានិភ័យនានា រួមទាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផងដែរ។

បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី មាន៤៦ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។

ធនាគារ ADB បានរក្សាការព្យាករកំណើនរបស់ខ្លួន សម្រាប់អនុតំបន់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង ដោយក្នុងនោះប្រទេសចិន នៅតែត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន៥,០%សម្រាប់ឆ្នាំនេះ និង៤,៥%សម្រាប់ឆ្នាំ២០២៤ ខណៈប្រទេសឥណ្ឌា រំពឹងទទួលបានកំណើន៦,៤%សម្រាប់ឆ្នាំនេះ និង៦,៧%សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែបានបន្ទាបការរំពឹងទុកបន្តិចសម្រាប់អាស៊ីអាគ្នេយ៍។

ធនាគារ ADB និយាយថា កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពេលនេះត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៤,៦% សម្រាប់ឆ្នាំនេះដែលធ្លាក់ចុះពី៤,៧% និង៤,៩%សម្រាប់ឆ្នាំក្រោយ ដែលធ្លាក់ចុះពី៥,០% ដែលភាគច្រើនដោយសារ តម្រូវការនាំចេញទូទាំងពិភពលោកធ្លាក់ចុះ។

ហានិភ័យចំពោះទស្សនវិស័យកំណើន នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី គឺអតិផរណាយឺតជាងមុន ដែលបានអនុញ្ញាតឱ្យធនាគារកណ្តាលភាគច្រើន នៅក្នុងតំបន់ពន្យារការរឹតបន្តឹង ដែលជួយគាំទ្រដល់តម្រូវការប្រើប្រាស់ក្នុងស្រុក។

អតិផរណាក្នុងតំបន់ត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម៣,៦%នៅឆ្នាំនេះ ធៀបនឹងការព្យាករមុននេះ៤,២% ដោយអត្រានេះត្រូវបានរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត មកនៅត្រឹម៣,៤%ក្នុងឆ្នាំ២០២៤៕ Reuters៕

China June new home prices flat in weakest showing this year

BEIJING :China’s new home prices were unchanged in June, the weakest result this year, data showed on Saturday, increasing pressure on policymakers for more stimulus as economic recovery falters.

The flat result from a month earlier, with rises slowing nationwide, was below May’s 0.1 per cent gain, according to Reuters calculations based on National Bureau of Statistics (NBS) data. Prices were also unchanged from a year earlier, retreating from a 0.1 per cent increase in May.

The property sector, accounting for one-fourth of activity in the world’s second-biggest economy, slumped sharply last year as developers defaulted on debts and suspended construction of presold housing projects.
Measures have ranged from extended financial support for developers to multi-pronged incentives for home buyers.

But the uncertain economic outlook and persistent weakness in the sector have dented confidence and home demand, dampening hopes for any quick revival.
Weakness in home prices and falling exports are adding to pressure on policymakers to take do more to prop up the real estate and revive sluggish demand.

Source: Reuter

អភិបាលខេត្តបាត់ដំបងជម្រុញមន្រ្តីដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់ដើម្បីផ្តល់វិញ្ញាបនបត្រជូនប្រជាពលរដ្ឋ

ដោយៈ គង់ ម៉ាលីនណា

        បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានជម្រុញឲ្យក្រុមមន្រ្តី អាជ្ញាធរដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។

លោកបញ្ជាក់ថា “បើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ”។ លោកបន្តថា “ការផ្ដល់វិញ្ញាប​នបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន”។លោកសុខ លូបានថ្លែងបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា កសិករទាំងអស់នឹងបាត់បង់ចំណូល ដោយសារប្រជាពលរដ្ឋពុំមានដី សម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយ ពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។

លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលនេះ ផ្អែកទៅតាមការណែនាំ ចង្អុលបង្ហាញពីលោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឲ្យភូមិស្តៅ នៃឃុំស្តៅ ក្នុងស្រុករតនមណ្ឌល ធ្វើការចុះបញ្ជី មានលក្ខណៈ ជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន ១៤២៧ ក្បាលដី និងបំពេញ បានសម្រេចតាមលក្ខណៈច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបានកំពុងសិក្សា ដើម្បីអនុវត្តនៅភូមិបន្តបន្ទាប់ទៀតនៃឃុំស្តៅ។

ជាមួយគ្នានេះ លោក សួន សុភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំ បានចូលរួមយ៉ាងសកម្ម ក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ៕

 

វៀតណាមគ្រោងចាយលុយរហូតដល់ទៅ១៧ពាន់លានដុល្លារ សាងសង់ផ្លូវដែក តភ្ជាប់ទៅកាន់ផែសមុទ្រ

ដោយៈ តែម សុខុម

វៀតណាមៈ ប្រទេសវៀតណាម គ្រោងបោះទុនរហូតដល់ទៅ១៧ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវដែក២ខ្សែតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រLao Cai-Hanoi-Hai Phong និងផែសមុទ្រ Bien Hoa-Vung Tau។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា។

ក្រសួងដឹកជញ្ជូនវៀតណាមបានទម្លាយឱ្យដឹងថា ការសិក្សាសមិទ្ធលទ្ធភាពមួយ កំពុងដំណើរការសម្រាប់គម្រោងផ្លូវដែក Bien Hoa-Vung Tau Railway ប្រវែង១២៨គីឡូម៉ែត្រ ជាមួយនឹងទំហំវិនិយោគសរុបចំនួន៦,២ពាន់លានដុល្លារអាមេរិក។ទន្ទឹមនឹងនេះដែរ ការធ្វើផែនការលម្អិត នៃគម្រោងផ្លូវដែកមួយខ្សែទៀតគឺគម្រោង Lao Cai – Hanoi-Hai Phong Railway ប្រវែង៣៨០គីឡូម៉ែត្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយគ្រោងចំណាយ ប្រមាណ១១ពាន់លានដុល្លារអាមេរិក។

ក្រសួងដឹកជញ្ជូនវៀតណាម បញ្ជាក់ថា ទឹកប្រាក់មួយចំនួនធំសម្រាប់គម្រោងផ្លូវដែកទាំង២នេះ នឹងបានពីមូលនិធិវិនិយោគសាធារណៈ។

ក្រសួងនិយាយថា ដោយសារការវិនិយោគធំសម្បើម គម្រោងយក្សទាំង២នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីគម្រោង ដែលអំពាវនាវឱ្យមានការវិនិយោគពីបរទេស អំឡុងឆ្នាំ២០២១-២០២៥ ហើយបន្ថែមទៀតថា ខ្លួនកំពុងរៀបចំសម្រាប់ការកៀរគរដើមទុន ដូច្នេះការសាងសង់គម្រោងយក្សទាំង២នេះ នឹងចាប់ផ្តើមមុនឆ្នាំ២០៣០៕ VN Express៕

ការអភិវឌ្ឍ និងទំនួលខុសត្រូវជាមួយអតិថិជន និងសហគមន៍

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងមានទុនគ្រប់គ្រាន់ ពិតជាកសាងនូវគុណតម្លៃមួយ សម្រាប់ម្ចាស់គំរោង ដែលត្រូវទទួលខុសត្រូវជាមួយអតិថិជន និងការកសាងកេរ្ត៍ឈ្មោះយូរអង្វែងក្នុងទីផ្សារ។

គំរោងធំមួយ ដែលបានបោះទុនវិនិយោគ តម្លៃជាង៧លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញពីការទទួលខុសត្រួវ ផ្នែកសង្គម និងជាការរួមចំណែក លើកកំពស់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ ឆ្នេរសមុទ្រកោងកាង បាននិងកំពុងក្លាយជាទីតាំង ដែលទាក់ទាញអ្នកចង់បានដីលំហែរ អ្នកនិយមបោះតង់ ស្ទូចត្រី ស្តាប់ទឹករលក នៅពេលយប់ទៅកំសាន្តជារៀងរាល់ចុងសប្តាហ៍។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យើងបាននិងកំពុងកសាងនូវមូលដ្ឋាននៃទំនុកចិត្ត ព្រោះយើងអភិវឌ្ឍន៍ពិត និងធ្វើពិតតាមគំរោងរបស់យើង ព្រោះបើយើងអភិវឌ្ឍន៍គ្រាន់តែបោះបង្គោ​ល ហើយរត់ចោលអតិថិជន យើងនឹងស្លាប់នៅក្នុងទីផ្សារ។

លោកបន្តថា “ហេតុនេះ ទើបក្រុមហ៊ុនបានបន្តអភិវឌ្ឍន៍ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ”។ លោកបន្តថា “ការកសាងទំនុកចិត្ត ត្រូវការពេលវេលាមួយ ហេតុនេះទើបយើង​រក្សាឲ្យបាននូវគុណតម្លៃ និងផ្តល់ឲ្យអតិថិជនលើសពីអ្វី ដែលពួកគាត់ចង់បាន”។

គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងដាំដើមដូងជាច្រើនរយដើម ដាំផ្កាក្ងោកគ្រប់ដីឡូត៍និមួយៗ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋបាន និងកំពុងឈានទៅបញ្ចប់ ជាមួយសួនច្បារចំនួន៣ ស្ពានឈើជាងពីរពាន់ម៉ែត្រ សាងសង់កាត់ព្រៃកោងកាង ទៅកាន់សមុទ្រដ៏ស្រស់ត្រកាល អមជាមួយនឹងជួរភ្នំដ៏វែងអន្លាយ។

លោកCooler Tanបានបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍ ដែលបានធ្វើកន្លងមក យើងទទួលបានទំនុកចិត្តពីអតិថិជន ក្នុងនិងក្រៅប្រទេសជាហូរហែរ បើទោះគំរោងដទៃជាប់គាំង និងលក់មិនចេញក្តី ប៉ុន្តែគំរោងរបស់យើង នៅតែមានអតិថិជនជាហូរហូរហែរជាប់មិនដាច់ ដោយសារប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង ចំនួនប្រជាពលរដ្ឋនិយម សាងសង់ផ្ទះលំហែរកើនឡើងកាន់តែច្រើន ស្របពេលដែលទីផ្សារដីធ្លី ចាប់ផ្តើមមានសញ្ញាងើបឡើងវិញបណ្តើរៗ៕