អភិបាលរងខេត្តកោះកុងស្វាគមន៍សមាជិកសភាអាល្លឺម៉ង់ចុះពិនិត្យគំរោងអភិរ័ក្សជួរភ្នំក្រវាញ

ដោយៈ និស្ស័យ

        កោះកុងៈ អភិបាលរងខេត្តកោះកុង លោកអន សុធារិទ្ឋបានអញ្ជើញស្វាគមន៍សមាជិកសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងឯកឧត្តមអគ្គរដ្ឋទូត ចុះទស្សនកិច្ចទីតាំង គម្រោងអភិរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ខេត្តកោះកុង។

គំរោងនេះអភិរ័ក្សឧទ្យានជាតិភ្នំក្រវាញ ក្នុងខេត្តកោះកុង ទទួលបានគាំទ្រ ដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។គម្រោងអភិរក្សឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល។ប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់ ចុះទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ទីតាំងគម្រោង និងវឌ្ឍនភាពនៃការអនុវត្តគម្រោង៕

 

Global public debt hits record $92tn, UN report says

LONDON: Global public debt surged to a record $92 trillion in 2022 as governments borrowed to counter crises, such as the COVID-19 pandemic, with the burden being felt acutely by developing countries, a UN report said.

Domestic and external debt worldwide has increased more than five times in the last two decades, outstripping the rate of economic growth, with gross domestic product only tripling since 2002, according to the Wednesday report, released in the run up to a G20 finance ministers and central bank governors’ meeting on July 14-18.

“Markets may seem not be suffering — yet. But people are,” UN Secretary-General Antonio Guterres told reporters. “Some of the poorest countries in the world are being forced into a choice between servicing their debt, or serving their people.”

Developing countries owe almost 30 percent of the global public debt, of which 70 percent is represented by China, India and Brazil. Fifty-nine developing countries face a debt-to-GDP ratio above 60 percent — a threshold indicating high levels of debt.

“Debt has been translating into a substantial burden for developing countries due to limited access to financing, rising borrowing costs, currency devaluations and sluggish growth,” the UN report added.Source: Reuters

កូរ៉េខាងត្បូង ដំឡើងប្រាក់ឈ្នួលពលកម្លាំងក្នុងមួយម៉ោង៧,៨០ដុល្លារនៅឆ្នាំ២០២៤

ដោយៈ តែម សុខុម

សេអ៊ូល: ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំ២០២៤ ត្រូវបានកំណត់ដំឡើង ក្នុងចំនួន៧,៨០ដុល្លារអាមេរិក ក្នុងមួយម៉ោងកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ដោយកើនឡើង២,៥%បើធៀបនឹងប្រាក់ឈ្នួល អប្បបរមាណសម្រាប់ឆ្នាំនេះ។

គណៈកម្មាធិការទទួលបន្ទុកប្រាក់ឈ្នួលអប្បបរមា (Minimum Wage Commission) ដែលមានសមាជិកចំនួន២៧រូប ដោយក្នុងនោះ៩រូប តំណាងឱ្យផលប្រយោជន៍សាធារណៈ។ ៩រូបតំណាងឱ្យក្រុមហ៊ុនសហគ្រាស និង៩រូបតំណាងឱ្យសហជីព បានឈានដល់សេចក្ដីសម្រេចនេះ ក្នុងកិច្ចប្រជុំមួយដែលបានចាប់ផ្តើម កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ហើយបានបន្តរហូតដល់ព្រឹកថ្ងៃពុធ នៅកណ្តាលទីក្រុង Sejong ។ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺខ្ពស់ជាង០,២០ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមា៧,៦០ដុល្លារ ក្នុងឆ្នាំនេះដែលគិតជាប្រាក់ខែ គឺស្មើ១.៦៣៥ដុល្លារ ក្នុងមួយខែ។

គណៈកម្មាធិការនេះ បានកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមានេះ នៅក្នុងការបោះឆ្នោតមួយ ខណៈភាគីសហជីព និងភាគីក្រុមហ៊ុនសហគ្រាស នៅតែខ្វែងកំនិតគ្នាយ៉ាងខ្លាំង ហើយមិនអាចឈានការសេចក្ដីសម្រេចតាមរយៈកិច្ចព្រមព្រៀង។ដំបូងឡើយភាគីខាងសហជីព បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា៩,៦៤ដុល្លារ ដោយកើនឡើង២៦,៩% ដោយលើកហេតុផលថា អតិផរណាកើនឡើង ខណៈភាគីខាងក្រុមហ៊ុន សហគ្រាសបានស្នើឱ្យផ្អាកសិន។តាមច្បាប់ គណៈកម្មាធិការនេះ ត្រូវបានតម្រូវឱ្យបង្ហាញប្រាក់ឈ្នួលអប្បបរមាថ្មី ដល់រដ្ឋមន្ត្រីក្រសួងការងារ ដែលនឹងប្រកាសវាជាសាធារណៈ៕ Korea Times៕

គំរោងវិនិយោគចំនួន២នឹងចាប់ផ្តើមសិក្សានៅពេលឆាប់ៗនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ID Investors Associationបានបង្ហាញពីជំនួបមួយ ដែលជាលទ្ឋផល នឹងមានគំរោងវិនិយោគចំនួន២ នឹងចាប់ផ្តើមសិក្សានាពេលឆាប់ៗខាងមុខនេះ។

យោងតាមការបង្ហាញលើបណ្តាញ ទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៩ កក្កដាបានបង្ហាញថា នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2023 ក្រុមហ៊ុន ID Capital “IDC” តំណាងដោយលោកសុខ វឌ្ឍនៈ នាយកប្រតិបត្តិវិនិយោគ និងអាជីវកម្ម និងសហការី បានចូលរួមពិភាក្សាជាមួយ ឧកញ៉ាហួត ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ ហ៊ួត​ ជា​ គ្រុប ដើម្បីស្វែងយល់ពីឱកាសអាជីវកម្មសក្តានុពល។​ID Investor Association បានបញ្ជាក់ថា ជាលទ្ធផលនៃជំនួបនេះ គម្រោងអាជីវកម្មចំនួនពីរ នឹងត្រូវចាប់ផ្តើមការសិក្សាក្នុងពេលឆាប់ៗ។ ចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា៕

 

កម្មវិធីបង្វឹកសម្រាប់ម្ចាស់អាជីវកម្មជំនាញ “គ្រប់គ្រងចាត់ចែងអាជីវកម្ម៣៦០ដឺក្រេ”

ម្ចាស់អាជីវកម្មមួយចំនួនកំពុងតែជួបប្រទះបញ្ហា ពិបាកក្នុងការគ្រប់គ្រងចាត់ចែងអាជីវកម្ម,រចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងក្រុមហ៊ុន,ប្រាក់ចំណូលធ្លាក់ចុះ ប៉ុន្តែចំណាយកើនឡើង, ពិបាកដោះស្រាយបញ្ហា៣៦០ដឺក្រេក្នុងអាជីវកម្ម,ពិបាកកំណត់យកអតិថិជនគោលដៅ និងលទ្ធផលរំពឹងទុក។
កម្មវិធីបង្វឹកសម្រាប់ម្ចាស់អាជីវកម្មជំនាញ “គ្រប់គ្រងចាត់ចែងអាជីវកម្ម៣៦០ដឺក្រេ”
ជាឱកាសល្អសម្រាប់បងប្អូន ម្ចាស់អាជីវកម្ម រង់ចាំអ្វីទៀត ទិញសំបុត្រចូលរួមឥឡូវនេះ ដើម្បីទទួលបានតម្លៃពិសេសមុនគេពីCEO Master Club។
📆ធ្វើនៅថ្ងៃទី 28-29 ខែកក្កដា ឆ្នាំ2023
👉ទីតាំងនៅThe Penthouse Residence នៅដល់មុខផ្សារអ៊ីអន១
🕐ចាប់ផ្ដើមពីម៉ោង 8:30 ព្រឹក-5:00 ល្ងាច
☎️ព័ត៌មានលម្អិតបន្ថែមទាក់ទងមកកាន់លេខទូរស័ព្ទ
-𝟬𝟴𝟳 𝟴𝟴𝟳 𝟳𝟭𝟴 (Smart) កញ្ញា ហៀក សុខហេង
-𝟬𝟴𝟱 𝟯𝟭𝟭 𝟭𝟴𝟯 (Cellcard) លោកស្រី រិន បុប្ផា
-𝟬𝟭𝟬 𝟯𝟯𝟯 𝟬𝟰𝟭 (Smart) លោកស្រី រិន បុប្ផា
-010 386 543 (Smart) កញ្ញា វី ចាន់រី
– 023 6666 999 (Metfone) ទូរស័ព្ទលើតុ

បំណុលសាធារណៈពិភពលោកហក់ឡើងរហូតដល់កំណត់ត្រា៩២ទ្រីលានដុល្លារ ខណៈប្រទេសចំនួន៥៩កំពុងប្រឈមនឹងវិបត្តិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា បំណុលសាធារណៈសកល បានហក់ឡើងដល់កំណត់ត្រា៩២ទ្រីលានដុល្លារក្នុងឆ្នាំ២០២២។

ការកើនឡើងនៃបំណុលនេះ ដោយសាររដ្ឋាភិបាលបណ្តាប្រ​ទេសនានា បានខ្ចីប្រាក់ដើម្បីទប់ទល់នឹងវិបត្តិនានា ដូចជាជំងឺរាតត្បា​តកូវីដ-១៩ ដោយបន្ទុកបំណុលបានជះផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍។​

បំណុលក្នុងស្រុក និងបំណុលខាងក្រៅទូទាំងពិភពលោកបានហក់ឡើងជាង៥ដង ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺកើនលើសពីអត្រាកំណើនសេដ្ឋកិច្ចទៅទៀត ខណៈផលិតផលក្នុងស្រុកសរុប បានកើនឡើងត្រឹមតែ៣ដងប៉ុណ្ណោះ បើគិតចាប់តាំងពីឆ្នាំ២០០២។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា “ទីផ្សារ​ប្រហែល​ជា​មិន​សូវ​រងផលអាក្រក់នៅ​ឡើយ​ទេ ប៉ុន្តែមនុស្សកំពុងរងទុក្ខ ហើយប្រទេសក្រីក្របំផុតមួយចំនួននៅលើពិភពលោក កំពុងបង្ខំចិត្តឱ្យជ្រើសរើសរវាងការបម្រើបំណុលរបស់ពួកគេ ឬបម្រើប្រជាជនរបស់ពួកគេ”។

បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជំពាក់ជិត៣០ភាគរយ នៃបំណុលសាធារណៈសកល ដែលក្នុងនោះ៧០ភាគរយ ត្រូវបានតំណាងដោយប្រទេសចិន ឥណ្ឌា និងប្រេស៊ីល។  បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៩ ប្រឈមមុខនឹងសមាមាត្របំណុលធៀបទៅនឹង GDP លើសពី៦០ភាគរយ ដែលបង្ហាញពីកម្រិតជំពាក់បំណុលខ្ពស់។របាយការណ៍របស់អង្គការសហប្រជាជាតិបានបន្ថែមថា “បំណុ​លបាន និងកំពុងប្រែក្លាយជាបន្ទុកដ៏ធំ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់ពួកគេនៅមានកម្រិត ការកើនឡើងថ្លៃដើមលើការខ្ចីប្រាក់ ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណ និងកំណើនសេដ្ឋកិច្ចដើរយឺត”៕

ក្រសួងសាធារណៈការលើកឡើងពីសារៈសំខាន់នៃស្ពាន តភ្ជាប់ព្រំដែនកម្ពុជា ថៃ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​ បាន​លើកឡើងថា សមិទ្ធផល​ស្ពានមិត្តភាព​កម្ពុជា ​-​ថៃ (​ស្ទឹង​បត់​ បាន​ណង​អៀន​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត បានផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដល់​សេដ្ឋកិច្ចជាតិ។

ផលប្រយោជន៍នៃសេដ្ឋកិច្ចនេះ ទទួលបានតាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​​កាត់​ព្រំដែន ការបង្កើត​ការងារ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ការសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ របស់​អា​ស៊ាន ក្នុងការ​​ត​ភ្ជាប់​ប្រទេស​ នៅក្នុង​តំបន់​អា​ស៊ាន​ទាំងមូល (Asean Connectivity)​។​​យោងតាម​ក្រសួង​សាធារណការ ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន មាន​ប្រវែង​ស្ពាន​សរុប​ចំនួន៦២០​ម៉ែត្រ (​ផ្នែក​ខាង​កម្ពុជា២១៥ ​ម៉ែត្រ + ផ្នែក​ខាង​ថៃ ៤០៥​ ម៉ែត្រ​)​ និង​ទទឹង​ស្ពានប្រវែង១៧​ម៉ែត្រ​។

​ស្ពាន​ឆ្លងកាត់​ព្រំដែន​នេះ ​ចាប់​ផ្ដើម​ពី​ក្រុង​ប៉ោយប៉ែត ទៅ​បញ្ចប់​នៅ​ច្រកព្រំដែន ប៉ោយប៉ែត​-​ថៃ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​ ២០១៧ និង​បញ្ចប់​ការសាងសង់​ កាល​ពីថ្ងៃ​ទី ​១៥ ​ខែមករា​ឆ្នាំ​ ២០១៩​។

ស្ពាន​នេះ​ត្រូវបាន​ចំណាយ​ទឹកប្រាក់ ​សាងសង់​អស់​ប្រមាណ ៦៧០លាន​បាត ស្មើនឹង​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​ សាងសង់​ដោយកងវិស្វកម្ម នៃ​កងទ័ព​ភូមិន្ទ​ព្រះរាជាណាចក្រ​ថៃ និង​ត្រួតពិនិត្យ​ដោយ នាយកដ្ឋាន​ហាយវ៉េ (DOH) របស់​ក្រសួង​ដឹកជញ្ជូន​ថៃ​។

ក្រសួង​សា​ធា​រណការ​បានឱ្យដឹង​ទៀតថា ប​ច្ចុ​ប្បន្ន កម្ពុជា​កំពុង​សាងសង់​អគារ​រដ្ឋបាល ​នៅ​ច្រក​អន្តរជាតិ ស្ទឹង​បត់​-​បា​ណង​អៀន និង​ខ្សែ​ផ្លូវ​ត​ភ្ជាប់ទៅកាន់​ផ្លូវជាតិ​លេខ​៥ និង​សម្រេច​វឌ្ឍនភាព​ការងារ​បាន​ជាង៨៥ភាគរយហើយ​៕

 

ដំណឹងល្អៈនិយ័តករអាជីវកម្មអចលនវត្ថុទទួលពាក្យបណ្តឹងនិងសំណើរសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានប្រកាសពីការទទួលពាក្យបណ្តឹង និងសំណើរសុំអន្តរាគមន៍ពាក់ព័ន្ឋ នឹងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

យោងតាមសេចក្តីប្រកាសរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)បានឲ្យដឹងថា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ អនុលោមតាមច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹ​ត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០១ ២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

អនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ របស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បានផ្ដល់សមត្ថកិច្ចដល់ ន.អ.ប. ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំង​ឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ តាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។

សេចក្តីប្រកាសបានបន្តថា ក្នុងន័យនេះ ន.អ.ប. សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយ កើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨F (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ ០១១ ៥៩៨ ៣៧២ និង ៧១៨៦។២ ០៦៩ ៥១៧ ១៨៦។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អគារ១៦៨F (ជាន់ទី៧)ផ្លូវ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្ពុជា Building 168F (Floor), Street 598, Sangkat Chraing Chamrch 1, Khan Russey Keo, Phnom Penh, Cambodia៕

វិនិយោគដីធ្លីនៅតំបន់ជាយក្រុង នៅតែមានឱកាសចំណេញខ្ពស់

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នកជំនាញនានានៅតែនិយាយដូចៗគ្នាថា ការវិនិយោគដីធ្លីនៅតំបន់ជាយរាជធានីភ្នំពេញ នៅតែមានឱកាសចំណេញខ្ពស់នាពេលអនាគត។

អ្នកជំនាញលើកឡើងទៀតថា ការវិ​និយោគពេលនេះ ជាពេលដែលល្អ ដោយសារមានអ្នកលក់ច្រើនជាងអ្នកទិញ ហើយអ្នកទិញមានអំណាចក្នុងការចចារខ្ពស់ និងបន្ទាបតម្លៃបា​ន ខណៈវិបត្តិសកល កំពុងជួបភាពមិនច្បាស់លាស់ នឹងបញ្ចប់នៅពេលណា។ហេតុអ្វីដីជាយក្រុងល្អ?
តំបន់ជាយក្រុងភ្នំពេញ ជាតំបន់មួយដែលមានសក្តានុពលដោយសារកត្តាមួយចំនួនដូចជា ទី១ ទទួលបានឱកាសអភិ​វឌ្ឍន៍លឿ​ន ព្រោះជាតំបន់មា​នប្រជាពលរដ្ឋរស់នៅច្រើន ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានលឿនជាងតំបន់ដទៃទៀត ទី៣ ឱកាសពាណិជ្ជកម្មមានសកម្មភាពល្អជាង ដោយសារលំហូរចរាចរណ៍ និងកំណើនប្រជាសាស្រ្តលឿន ទី៤ ជាតំបន់ដែលងាយស្រួលធ្វើដំណើរ និងមានចម្ងាយជិតតំបន់អ្នកមានរស់នៅច្រើនជាងគេ និងទី៥ ជាតំបន់ដែលទទួលបានឥទ្ឋិពលពីការអភិវឌ្ឍ និងការវិនិយោគរបស់អ្នកធុរកិច្ចច្រើនជាងគេ។

ទិញដីជាងក្រុងមិនប្រឈមការជាប់គាំងឬ?

        ការវិនិយោគដីធ្លី ជាការវិនិយោគរយៈពេលវែង ហេតុនេះការវិនិយោគដីជាយក្រុង ក៏ប្រឈមមុខនឹងការជាប់គាំងផងដែរ ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ ប៉ុន្តែវាមានឱកាសចំណេញច្រើន នាពេលអនាគត។

ហេតុនេះការទិញដីជាយក្រុង ដើម្បី​វិនិយោគយកផលចំណេញនាពេលនេះ ក៏អាចធ្វើបានប្រសិនជាអ្នក​វិនិយោគ មានលំហូរសាច់ប្រាក់ល្អ និងមិនប្រឈមហានិភ័យ ប៉ុន្តែប្រសិនជាអ្នកវិនិយោគទិញដើម្បីទុកចំណេញ គួរសិក្សាលើទីតាំងឲ្យបានច្បាស់លាស់ទាំងហេដ្ឋា​រចនាសម្ព័​ន្ឋ និន្នាការអភិវឌ្ឍន៍របស់វិស័យឯកជន ចំនួនប្រជាសាស្រ្ត និងកត្តារួមផ្សំដទៃទៀត។

 

ដំណឹងល្អៈ ក្រសួងប្រៃសណីយ៍នឹងផាកពិន័យក្រុមហ៊ុនទូរស័ព្ទមិនបានផ្តល់សេវាកម្មល្អដល់ប្រជាពលរដ្ឋ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុនប្រតិបត្ដិករទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះរៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកជា វ៉ាន់ដេត បានបញ្ជាក់ថា “ក្រសួងបានខិតខំប្រឹងប្រែងណាស់ ហើយក្រសួងបានចេញMPTC Speed Test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ប្រើទូរស័ព្ទនៅទីណាក៏ដោយ បើទូរស័ព្ទអត់មានសេវា គឺអាចប្ដឹងមកក្រសួង ក្រសួងនឹងហៅក្រុមហ៊ុនមក ហើយនៅពេលនោះនឹងមើលឃើញទាំងអស់គ្នា”។បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍ បានគូសបញ្ជាក់ថា “នៅពេលដែលទីតាំងណាមួយ មានអ្នកប្ដឹងមកក្រសួងជាច្រើនដង ហើយទីតាំងនោះពិតជាគ្មានសេវាមែន ក្រសួ​ងអាចនឹងហៅក្រុមហ៊ុនមក រួចហើយអាចនឹងមានការពិន័យ ចំពោះក្រុមហ៊ុន។

លោកជា វ៉ាន់ដេត បានឲ្យដឹងផងដែរថា ដើម្បីចាត់វិធានការនេះ ក្រសួង ក៏បានចេញនូវសេចក្ដីប្រកាសអំពីគុណភាពសេវា ដែលសម្ដេ​ចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពរយៈពេល៨ខែមកហើយ ដោយទុករយៈពេល៨ខែ ដើម្បីឲ្យក្រុមហ៊ុនធ្វើការបង្កើនគុណភាពសេវា។រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល៨ខែនេះទៅ បើសិនជាក្រុមហ៊ុនណា មិនបានបង្កើនគុណភាពសេវាបានល្អ គឺក្រសួងនឹងធ្វើការផាកពិន័យ ដែលនេះគឺជាវិធានការ ដើម្បីធ្វើឲ្យសេវាទូរស័ព្ទល្អ”។

កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូ តាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។

មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test ត្រូវបានបង្កើតឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនា​គមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិត និងសេវាទូរសព្ទរបស់អ្នកប្រើប្រាស់។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន៣៨ប្រតិបត្តិករ។ក្រុមហ៊ុនដែលបាននិងកំពុងមានបញ្ហាច្រើនជាងគេ គឺក្រុមហ៊ុនSmart ដែលប្រជាពលរដ្ឋមានការរអ៊ូរទាំ ពាសពេញបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែជាលទ្ឋផលក្រុមហ៊ុននេះ មិនបានបំពេញកាតព្វកិច្ចទទួលខុសត្រូវ ក្នុងនាមជាក្រុមហ៊ុន​មានវិជ្ជាជីវៈ និងក្រមសីលធ៌មនៅឡើយ៕