Singapore passport replaces Japan’s as world’s most powerful

Singapore has replaced Japan as the country with the world’s most powerful passport, according to the latest ranking published by Henley Passport Index on Tuesday.

It allows visa-free entry to 192 out of 227 global destinations.Singapore last held the top spot in 2021, with visa-free travel to 194 destinations, compared with second-placed Japan’s 193 that year. The Republic was joint-second in 2022 with South Korea, with visa-free access to 192 destinations. Japan was the top country, with 193 visa-free destinations.

In the latest ranking, Japan dropped to third, with visa-free access to 189 destinations around the world. It shares its position with Austria, Finland, France, Luxembourg, South Korea and Sweden.

Italy, Germany and Spain are joint-second with visa-free access to 190 destinations, according to the list published by London-based immigration consultancy Henley & Partners.

At the bottom of the list is Afghanistan with easy access to 27 destinations. Yemen (99), Pakistan (100), Syria (101) and Iraq (102) round up the bottom five.

With historical data spanning 18 years, the Henley Passport Index is based on exclusive data from the International Air Transport Association. The index includes 199 different passports.

The Henley Passport Index is updated quarterly and is considered a standard reference tool when assessing where a passport ranks in terms of global mobility.

Source: The Straits Times

កម្ពុជាជាប់ចំណាត់ថ្នាក់ទី៨២ ក្នុងសន្ទស្សន៍លិខិតឆ្លងដែនសាកល

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាជាប់ចំណាត់ថ្នាក់ទី៨២ ក្នុងសន្ទស្សន៍​លិខិត​ឆ្លងដែន​សាកល Henley Passport Index ខណៈ​ពលរដ្ឋ​អាច​ធ្វើដំណើរទៅកាន់​៥៥គោលដៅ​ នៅលើពិភពលោក ​ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

ផ្អែកតាម​សន្ទស្សន៍​នេះ ពលរដ្ឋកម្ពុជា​ដែល​កាន់លិខិត​ឆ្លងដែន​កម្ពុជា អាច​ធ្វើដំណើរ​ចេញចូល​ក្នុង​ប្រទេស ឬគោលដៅ​ធ្វើដំណើរ​សរុប​ចំនួន ៥៥ក្នុងចំណោម​ប្រទេស ឬគោលដៅ​ធ្វើដំណើរ​សរុបចំនួន២២៧នៅទូទាំង​ពិភពលោក ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

ចំណែក ប្រទេស​ដែល​ជាប់លេខ១ ខាង​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​ប្រទេសសិង្ហបុរី ដែល​ពលរដ្ឋ ​កាន់​លិខិត​ឆ្លងដែន​នៃ​ប្រទេស​នេះ ​អាច​ធ្វើ​ដំណើរ​ចេញចូល​ដោយ​ពុំចាំបាច់ ​ស្នើសុំ​ទិដ្ឋាការ​ទៅកាន់១៩២ប្រទេស​ ឬគោលដៅ​ធ្វើដំណើរ​នៅទូទាំង​ពិភពលោក។

ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និង អេស្ប៉ាញឈរនៅលេខរៀងទី២ ដែលពលរដ្ឋ​របស់ប្រទេសទាំង៣នេះ អាច​ធ្វើដំណើរទៅកាន់១៩០គោលដៅ​នៅលើពិភពលោក ​ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

ចំណែក ប្រទេសអូទ្រីស ហ្វាំងឡង់ បារាំង ជប៉ុន លុចសំបួរ កូរ៉េខាងត្បូង និងស៊ុយអែតឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈពលរដ្ឋ​អាច​ធ្វើដំណើរទៅកាន់១៨៩គោលដៅ ​នៅលើពិភពលោក​ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

ប្រទេសដាណឺម៉ាក អៀរឡង់ ហូឡង់ និងអង់គ្លេស ជាប់ចំណាត់ថ្នាក់ទី៤ ដែលពលរដ្ឋអាចធ្វើដំណើរ ទៅកាន់១៨៨គោលដៅនៅលើពិភពលោកដោយ​ពុំចាំបាច់​សុំទិដ្ឋាការ៕

Cambodia’s export to RCEP countries up 24 pct in H1

Cambodia’s total export to other Regional Comprehensive Economic Partnership (RCEP) countries amounted to 4.07 billion U.S.
dollars in the first half of 2023, up 24 percent from 3.28 billion dollars over the same period last year, said the Ministry of Commerce’s latest report released on Tuesday.

During the January-June period this year, Cambodia’s top three export destinations under the RCEP were Vietnam, China and Japan, the report said.

The Southeast Asian country shipped products worth nearly 1.43 billion dollars to Vietnam, up 22 percent; 713 million dollars to China, up 17 percent; and 545 million dollars to Japan, up 1 percent, the report added.

The RCEP free trade deal comprises 15 Asia-Pacific countries including 10 ASEAN member states and their five trading partners – China, Japan, South Korea, Australia and New Zealand.

Cambodian Ministry of Commerce’s Secretary of State and Spokesman Penn Sovicheat said RCEP, which took effect on Jan. 1, 2022, has been a major driving force for Cambodia’s export growth in the post-COVID-19
pandemic era.

“The growth clearly shows that the RCEP countries are a potential market for made-in-Cambodia products,” he told Xinhua.

“With preferential tariffs offered under the RCEP agreement, there’s no doubt that our export to the RCEP countries will continue to rise throughout the second half of this year and next years.”
Sovicheat said this world’s largest free trade agreement has also become a magnet to attract more foreign direct investments to Cambodia.

He added that this mega-trade deal, together with other bilateral free trade agreements, will help Cambodia graduate from its least developed country status by 2027 and achieve its goals of becoming an upper-middle income country by 2030 and a high-income nation by 2050.

Source: Xinhua

ក្រសួងការងារគ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលតូរ្យតន្ត្រីជូនពលរដ្ឋ ឥតគិតថ្លៃនិងផ្តល់ការឧបត្ថម្ភ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោកអ៊ិត សំហេងបាន​ឱ្យដឹងថា លោក​នឹង​រៀបចំដាក់​កម្មវិធីបណ្ដុះបណ្ដាល​ផ្នែកតូរ្យតន្រ្តី ទៅក្នុង​គម្រោង​នៃគោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ​ របស់​រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋ និងយុវជន១,៥លាននាក់ ដែល​រាជរដ្ឋាភិបាល នឹងផ្តល់​ការបណ្តុះបណ្តាល​ដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភ ក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។

ការថ្លែង​បញ្ជាក់​របស់លោក អ៊ិត សំហេង ធ្វើឡើង​ក្នុងកិច្ចប្រជុំ​មួយ​ជាមួយ​ប្រតិភូ សមាគម​អ្នកភ្លេងដឹកនាំដោយលោកម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម កាលពី​ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការ​ក្រសួងការងារ។លោក​លើកឡើង​ថា “សេវាកម្មតូរ្យ​តន្ត្រី​ ក៏មានទីផ្សារ​ការងារ​គួរសមដែរ ខណៈ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានា​ក៏ត្រូវការ​សេវាកម្មតូរ្យ​តន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់​ជួយជីវភាព​ផង និង​ចូលរួម​លើកស្ទួយ​ដល់វប្បធម៌ជាតិ​យើងផង”។

នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាក គឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ ដែលពួកគាត់ភាគច្រើន សុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរតន្រ្តី។

លោកបណ្ឌិត អ៊ិត សំហេង បានសំដែងនូវការពេញចិត្ត និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូល ធនធានមនុស្សវ័យចំណាស់ជំនាន់មុន ដែលមានទេពកោសល្យ និងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃ ក្នុងជំនាន់នីមួយៗ ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។លោកលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

លោកបន្តថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡា​ញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួម សម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេង ក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ៕

 

មន្ត្រីUN អះអាងថា ការធ្លាក់ចុះនៃអត្រាភាពក្រីក្រធ្លាក់ចុះនៅកម្ពុជា ជាជំហានវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីអង្គការសហប្រជាជាតិមួយរូប បានលើកឡើងថា ការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃអត្រាភាពក្រីក្រ គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់ឋានៈរបស់កម្ពុជា ក្នុងនាមជាប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ។

អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកត្រឹម១៦,៦ភាគរយក្នុងឆ្នាំ២០២២ ពី៣៦,៧ភាគរយក្នុងឆ្នាំ២០១៤។ នេះបើយោងតាមសន្ទស្សន៍ នៃភាពក្រីក្រសកលលោក (MPI) ឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសាកលវិទ្យាល័យ Oxford ។

របាយការណ៍បានបន្តថា ចំនួនប្រជាជនក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយ អស់ពាក់កណ្តាលពី៥,៦លាននាក់ មកត្រឹម២,៨លាននាក់”។ លោកបន្ថែមថា “ប្រជាជនកម្ពុជាម្នាក់ ក្នុងចំណោម៥នាក់បានចាកចេញពីភាពក្រីក្រ ក្នុងរយៈពេលត្រឹមតែ៧ឆ្នាំកន្លះតែប៉ុណ្ណោះ”។

លោកស្រី Alissar Chaker តំណាងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា បានប្រាប់សារពត៌មាន Xinhua ថា “វឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសញ្ញាវិជ្ជមានមួយឆ្ពោះ ទៅរកការបញ្ចប់ឋានៈរបស់កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច”។លោកស្រី Chaker បានមានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៩៣ ផ្សេងទៀតដែលបានអនុម័តរបៀបវារៈឆ្នាំ២០២០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងឆ្នាំ២០១៥ ដែលបានសន្យាថា នឹងមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ។លោកស្រីបានបន្តថា “ដូច្នេះវាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសន្ទុះវិជ្ជមាន និងធានាឱ្យមានវឌ្ឍនភាព លើសូចនាករទាំងអស់”។

​លោកស្រីបញ្ជាក់ថា “UNDP ប្តេជ្ញាបន្តការបង្កើនល្បឿន នៃគោ​លដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលក្នុងការកាត់បន្ថយការស្ទះជាប់គាំង និងកសាងភាពធន់”។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីខែមុនថា កម្ពុជាត្រូវបានព្យាករណ៍ថា នឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។សម្តេចតេជោបានថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា កម្ពុជានឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧  ហើយនឹងសម្រេចបាននូវគោលដៅរបស់យើង ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ខាតបង់រហូតដល់៨១ពាន់លានដុល្លារ ក្នុងពេល២ឆ្នាំមកនេះ

តែម សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក Evergrande Group បានប្រកាសលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុដែលបានពន្យារពេលយូរមកហើយ ជាផ្នែកដ៏សំខាន់មួយនៃការរៀបចំបំណុលរបស់ខ្លួនឡើងវិញដែលធំបំផុតក្នុងប្រវត្តិសាស្រ្តសាជីវកម្មចិន។

យោងតាមឯកសារផ្សារហ៊ុនកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា បង្ហាញថា ក្រុមហ៊ុនខាងលើនេះបានបញ្ចេញរបាយការណ៍ស្ដីពីការខាតបង់ចំនួន៦៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និង១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបូកបញ្ចូកគ្នាទាំង២ឆ្នាំនេះគឺខាតបង់សរុបរហូតដល់ទៅ៨១ពាន់លានដុល្លារអាមេរិក។នេះជាលើកទី១ ហើយដែលក្រុមហ៊ុននេះបានបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលការផ្ទុះវិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុននេះ បានបង្កឱ្យមានវិបត្តិអចលនទ្រព្យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រទេសចិន ដែលនៅតែបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិន រហូតមកទល់ពេលនេះ។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Evergrande ត្រូវបានផ្អាកពីការជួញដូរចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដោយសារតែក្រុមហ៊ុននេះពន្យារពេលបញ្ចេាញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ របស់ខ្លួន។

ដើម្បីជៀសវាងការត្រូវគេលុបចេញពីបញ្ជីផ្សារហ៊ុន ក្រុមហ៊ុន Evergrande ត្រូវបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យលើសពីថ្ងៃទី២០ ខែកញ្ញា ជាកំហិត បន្ថែមពីលើការបំពេញលក្ខខណ្ឌតម្រូវផ្សេងៗទៀតដែលបានកំណត់ដោយផ្សារហ៊ុន។

ឯកសារនេះក៏បានបង្ហាញផងដែរថា បំណុលសរុបរបស់ក្រុមហ៊ុន Evergrande បានកើនឡើងរហូតដល់៣៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២២ ដែលស្មើប្រមាណ២%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសចិន៕ CNN៕

Asia Pacific hotel investment cools

SINGAPORE, 18 July 2023: Asia Pacific hotel investment volumes declined by 51% year-on-year in the first half of 2023 as macroeconomic challenges and the rising cost of debt influenced capital deployment.

Coming off a high base in 2022 and despite supportive market fundamentals, hotel investments moderated to USD3.13 billion in the first half versus USD6.41 billion during the same period last year, according to data and analysis by JLL.

Activity during the first half was most robust in Japan (USD1.54 billion) and Australia/New Zealand (USD820 million), which grew by 56% and 189% year-on-year, respectively.

Gateway markets such as Singapore (USD30 million) dropped by 95% year-on-year as the number of transactions declined. However, with the recent sale of PARKROYAL on Kitchener Road for USD388 million, the outlook for the second half of the year will be stronger.

China (USD300 million) also saw activity moderate by 76% year-on-year. Despite strong performance metrics, activity in the resort sector was muted as assets remained tightly held.

“We have observed the impact of a continued disconnect between the robust tourism demand and macroeconomic and geopolitical challenges in the first half of 2023, resulting in a gap between sellers’ pricing expectations and buyers’ access to capital,” says JLL Hotels & Hospitality Group chief executive officer, Asia Pacific Nihat Ercan.

“However, trading performance of the sector remains strong, and other fundamentals, including tourism arrivals and high occupancy rates, provide us with full confidence that the current investment environment is externally-based, rather than industry-specific.”

Source: TTR Weekly

ការវិនិយោគទៅលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដាំក្បាលចុះ៥១ភាគរយ នៅឆមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគទៅលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាំក្បាលចុះ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងនៃថ្លៃដើមបំណុលបានជះឥទ្ធិពលទៅលើការពង្រាយមូលធន។

យោងតាមទិន្នន័យ និងការវិភាគរបស់ទីភ្នាក់ងារ JLL បានឱ្យដឹងថា ទឹកប្រាក់វិនិយោគលើសណ្ឋាគារបានដាំក្បាលចុះដល់៣,១៣ពាន់លានដុល្លារនៅក្នុងឆមាសទីមួយបើធៀបនឹង៦,៤១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងនេះក្តី ក្នុងអំឡុងឆមាសទីមួយ សកម្មភាពវិនិយោគមានភាពរឹងមាំបំផុតនៅក្នុងប្រទេសជប៉ុន ដែលប្រទេសនេះបានវិនិយោគ១,៥៤ពាន់លានដុល្លារ និងប្រទេសអូស្ត្រាលី/នូវែលសេឡង់ ដែលបានវិនិយោគ៨២០លានដុល្លារ ពោលគឺបានហក់ឡើង៥៦% និង១៨៩%រៀងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។លោក Nihat Ercan នាយកប្រតិបត្តិក្រុមហ៊ុន JLL Hotels & Hospitality Group, Asia Pacific បានមានប្រសាសន៍ថា យើងបានសង្កេតឃើញពីផលប៉ះពាល់នៃការបន្តផ្តាច់ទំនាក់ទំនងរវាងតម្រូវការទេសចរណ៍ដ៏រឹងមាំ បញ្ហាប្រឈមម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅក្នុងឆមាសទីមួយ ដែលបណ្តាលឱ្យមានគម្លាតរវាងការរំពឹងទុកចំពោះតម្លៃរបស់អ្នកលក់ និងការចូលប្រើប្រាស់ដើមទុនរបស់អ្នកទិញ។

លោកបានបន្ថែមថា“ទោះជាយ៉ាងណាក្តី ដំណើរការជួញដូរនៃវិស័យនេះនៅតែមានភាពរឹងមាំ ហើយមូលដ្ឋានគ្រឹះផ្សេងទៀត រួមទាំងការមកដល់នៃទេសចរណ៍ និងអត្រាកាន់កាប់ខ្ពស់ ផ្តល់ឱ្យយើងនូវទំនុកចិត្តយ៉ាងពេញលេញថា បរិយាកាសវិនិយោគបច្ចុប្បន្នគឺផ្អែកលើកត្តាខាងក្រៅ”៕

វិភាគៈ កត្តាសន្តិភាព និងការអភិវឌ្ឈសេដ្ឋកិច្ចបានបញ្ចប់នូវអំពើ ហឹង្សាខាងនយោបាយនៅកម្ពុជា

ដោយៈយិន លាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ជាមួយស្នាមញញឹម ជិះរថយន្ត និងម៉ូតូនៅភាមដងផ្លូវរបស់ប្រជាពលរដ្ឋ ពិសេសឃោសនិករបស់សមាជិកគណបក្សនានាមានសភាពទ្រហឹងអឺងអាប់ ប៉ុន្តែមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយពួកគេ បានបង្ហាញស្នាមញញឹមរបស់ពួកគេ ជាមួយកែវភ្នែកយ៉ាងស្រទន់។

មូលដ្ឋានគ្រឹះ និងតម្លៃសន្តិភាព បានចាក់យ៉ាងជ្រៅក្នុងចំណោមប្រជាជាតិខ្មែរ ដែលពួកគេហាក់មានភាពឆ្អែតឆ្អន់ នឹងភ្លើងសង្រ្គាម ដែលមិនបន្ស​ល់នូវអ្វីក្រៅពីទឹកភ្នែក សោកនាកម្ម ថ្លុកឈាម និងការវិនាសព្រាត់ប្រាស់នោះឡើយ។អរគុណសន្តិភាព
ពាក្យសន្តិភាព មានតម្លៃ “មិនអាចកាត់ថ្លៃបាន” សម្រាប់ប្រជាជាតិកម្ពុជា និងជាតិសាសន៍ដទៃទៀត ព្រោះប្រទេសណាក៏ដោយ ដែលគ្មានសន្តិភាព នឹងមិនសម្រេចបាននូវមូលដ្ឋាន នៃការអភិវឌ្ឍន៍បានឡើយ។​

ជាក់ស្តែង គឺយើងបាននិងកំពុងឃើញ ប្រទេសអ៊ុយក្រែន ដែលប្រជាជនដាក់វាសនាប្រទេស លើតារាកំប្លែងម្នាក់ (ប្រសាសន៍របស់ប្រធានាធិបតីប្រេស៊ីល) បានធ្វើឲ្យប្រទេសរងភាពខ្ទេចខ្ទាំ ប្រជាពល​រដ្ឋជាង១០លាននាក់​ បានក្លាយជាជនភៀសខ្លួន ដោយសារការសម្រេចចិត្តខុសខាងនយោ​បាយរបស់មេដឹកនាំ។

ដូចគ្នានឹងកម្ពុជា រយៈពេល៥០០ឆ្នាំចុងក្រោយ ដោយសារការសម្រេច​ចិត្តខាងនយោបាយខុស បានធ្វើឲ្យប្រទេសរួមតូច ប្រជាពល​រដ្ឋរង​សោកនាកដកម្មមិនចប់មិនហើយ ប៉ុន្តែរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសុខសន្តិភាព បានកើតមានលើពេញផ្ទៃប្រទេស ដោយសារមេដឹកនាំ ផ្តោតលើការកសាងសុខសន្តិភាព និងរក្សាឲ្យបាននូវសន្តិភាពជាស្នូល ដើម្បីកសាងមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ ដើម្បីរុញប្រទេសទៅកាន់លំដាប់ថ្មីមួយទៀត។

គណបក្សនយោបាយ

ភាពចាស់ទុំរបស់អ្នកធ្វើនយោបាយ មានសារៈសំខាន់ណាស់សំរាប់ជាតិសាសន៍ឬប្រជាជាតិមួយ ព្រោះបើប្រទេសមួយមានអ្នកនយោ​បាយស្ទើរភ្លើង គ្មានចំណេះដឹង គ្មានទេពកោសល្យ ភាពឈ្លាសវៃ គ្មានចក្ខុវិស័យ​ច្បាស់លាស់ គ្មានទស្សនវិស័យត្រឹមត្រូវ មិនស្គាល់ពីរបត់នយោបាយអន្តរជាតិ និងមិនដំកល់ផលប្រយោជន៍ជាតិជាធំ នោះប្រជាជាតិនោះពិតជាអភ័ព្វមិនខាន។

ក្នុងឱកាសបិទបញ្ចប់ការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កាលពីឆ្នាំ២០២២កន្លងមកនេះ មានគណបក្សនយោបាយចូលរួមចំនួន១៧ មានប្រជាពលរដ្ឋរាប់ម៉ីន សែ​ននាក់បានចូលរួម ដើម្បីស្វែងរកអសនៈឃុំ សង្កាត់ ប៉ុន្តែក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានភាពលេចធ្លោជាងគេ និងទទូលបានអសនៈច្រើនជាងគេនាពេលខាងមុខ។

ភាពលេចធ្លោរបស់គណបក្សប្រជាជន និងទទួលបានប្រជា​ប្រិ​យភាពជាងគេ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែគឺឈរលើមូលដ្ឋានច្បាស់លាស់ ទី១ ដោយសារគណបក្សនេះ ជាបក្សកំពុងដឹកនាំប្រទេស និងមានមគ្គុទេស ក៏ដឹកនាំដ៏ឈ្លាសវៃលើកម្រិតជាតិ និងអន្តរជាតិ ទី២ គណបក្សនេះបានសិក្សាស្វែងយល់ពីអ្វី ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងមូលដ្ឋានជាតិ ទី៣ គណបក្សនេះមានធនធានមនុស្សច្រើន និងជាបក្សមាន​ចក្ខុវិស័យច្បាស់លាស់ ក្នុងការដឹកនាំប្រទេស។

ទី៤ គណបក្សប្រជាជន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រា​ប់បំរើមូលដ្ឋាន នៃសេចក្តីប្រើប្រាស់សម្រាប់គណបក្ស ទី៥ ជាគណបក្ស ដែលបាន​នៅរួមរស់ជាមួយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ទី៦ គណបក្សក្រោមការដឹកនាំ ប្រទេសរបស់សម្តេចតេជោ បានកសាងប្រទេសពីបាតដៃទទេ រហូតកសាងប្រទេសរហូតក្លាយជាប្រទេ​ស មានការរីកចម្រើនលឿន និងក្លា​យជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

ទី៧ ប្រជាជនបានទទួលផលប្រយោជន៍ពិតប្រាកដ និងមើលឃើញច្បាស់ពីការរីកចម្រើន នៃជីវភាពគ្រួសាររបស់ពួកគាត់ដោយផ្ទាល់ ជាជាងគ្រាន់តែស្តាប់លឺ និងទី៨ ជាគណបក្សដែលបានរៀបចំផែនទី ចង្អុលបង្ហាញផ្លូវជាលើកដំបូង សម្រាប់អភិវឌ្ឍប្រទេស និងកសាងមេដឹកនាំសម្រាប់ជំនាន់ក្រោយ លើកដំបូងសម្រាប់ប្រជាជាតិកម្ពុជាជំនាន់ក្រោយ។

មូលដ្ឋានស្ថេរភាព និងការអភិវឌ្ឍរយៈពេលវែង

ការរក្សាបាននូវសន្តិភាព ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនជាមេដឹកនាំប្រទេសមួយ មិនអាចកសាងបាននូវកំណើនសេដ្ឋកិច្ចរ៉ឹងមាំទេ ការរក្សាសន្តិភាពក៏ជាបញ្ហាប្រឈមធំមួយដែរ។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងនូវមូលដ្ឋាននៃជំនឿ និងសេចក្តីទុកចិត្តយ៉ាងរ៉ឹងមាំ សម្រាប់ប្រជាជាតិខ្មែរ តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយ  រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយ ដែលជាប់ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥លើពិភពលោក ដែល​សម្រេចបានកំណើនសេដ្ឋកិច្ចលូលលាស់លឿនជាងគេ។

ការរីកចម្រើននៃសេដ្ឋកិច្ច បានធ្វើឲ្យរាជរដ្ឋាភិបាលអាចវិភាជន៍ថវិកាជាតិ ក៏ដូចជា ទទួលបានហិរញ្ញប្បទានសម្បទាន ពីបណ្តាប្រ​ទេសជាមិត្តនានា យកមកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ និងជាមួលដ្ឋានគ្រឹះរ៉ឹងមាំ ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យមានភាពរីកចម្រើន      រយៈពេលវែងបន្ថែមទៀត។

ជាមួយនឹងសច្ចៈភាព មើលឃើញនឹងភ្នែកនេះហើយ បានធ្វើឲ្យភាព​ស្លោកស្រពោន ដែលលេចចេញ តាមរយៈកែវភ្នែកប្រជាជាតិខ្មែរ បានប្រែក្លាយជាស្រស់បំព្រងឡើងវិញ តាមរយៈស្នាមញញឹម ភាពគ្មានអំពើហឹង្សា លើចលនានយោបាយ ដែលឈរលើមូលដ្ឋាននៃទស្សនៈវិស័យផ្សេងៗគ្នា។

កសាងបាននូវមូលដ្ឋានជីវភាពកាន់តែប្រសើរ​ រក្សាបាននូវមូលដ្ឋាន​សុខសន្តិភាព នឹងនាំមកនូវវិបុលភាពសម្រាប់ជាតិកម្ពុជា ហើយប្រទេសនេះ នឹងក្លាយជាប្រជាជាតិ ដែលមានអរិយធ៌មរស់រវើកឡើងវិញ នាពេលអនាគតឆាប់ៗខាងមុខនេះ៕

 

 

 

ការលក់ផ្ទះឯកជនថ្មី នៅសិង្ហបុរីដាំក្បាលចុះក្នុងខែមិថុនា ក្រោយកើនឡើងរយៈពេល៥ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ
សិង្ហបុរី: យោងតាមការចុះផ្សាយដោយសារពត៌មាន CNA បានឱ្យដឹងថា ការលក់ផ្ទះឯកជនថ្មីនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះនៅក្នុងខែមិថុនា ពោលគឺជាការធ្លាក់ចុះលើកដំបូង បន្ទាប់ពីបានកើនឡើងរយៈពេល៥ខែជាប់ៗគ្នាក្នុងឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញថា ដោយមិនគិតរាប់បញ្ចូលខុនដូប្រភេទ(Executive Condominiums) អ្នកអភិវឌ្ឍន៍បានលក់ផ្ទះចំនួន២៧៨យូនីត ក្នុងខែមិថុនា ដែលដាំក្បាលចុះ៧៣,២ភាគរយ បើធៀបនឹងចំនួន១.០៣៩យូនីត ដែលបានលក់ក្នុងខែឧសភា។

ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្ទះឯកជនបានដាំក្បាលចុះ៤៣ភាគរយពីចំនួន៤៨៨យូនីតដែលបានលក់ក្នុងខែមិថុនា ឆ្នាំ២០២២។ ចំណែក ចំនួនយូនីតដែលដាក់លក់ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដោយមានផ្ទះឯកជនតែ៣១យូនីត ប៉ុណ្ណោះ ដែលបានដាក់លក់ ក្នុងខែមិថុនា ពោលគឺដាំក្បាលចុះ៩៨,១% ធៀបនឹង១.៥៩៥យូនីតក្នុងខែឧសភា និងដាំក្បាលចុះ៩២,២% បើធៀបនឹង៣៩៧យូនីត ក្នុងខែមិថុនា ឆ្នាំ២០២២។

ក្រុមអ្នកវិភាគបានអះអាងថា ការថយចុះនៃការលក់ផ្ទះឯកជនគឺដោយសារតែកង្វះនៃការបើកដំណើរការគម្រោងធំៗនៅក្នុងខែមិថុនា ខណៈ Lavender Residence គឺជាគម្រោងតែមួយគត់ដែលបានបើកដំណើរការលក់ក្នុងខែមិថុនា។

លោក Lam Chern Woon ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សារបស់ក្រុមហ៊ុន Edmund Tie បានលើកឡើងថា “ការដាំក្បាលចុះយ៉ាងខ្លាំងនៃបរិមាណលក់អាចបណ្តាលមកពីឥទ្ធិពលមូលដ្ឋានដ៏ខ្ពស់មួយ ដែលការបើកដំណើរការគម្រោងធំពីរ (The Reserve Residences and The Continuum) បានជំរុញការលក់នៅខែឧសភា ឆ្នាំនេះ ដល់កម្រិតខ្ពស់រយៈពេល១២ខែ”៕