៦៥ឆ្នាំកន្លងមកនេះ ចំណងមិត្តភាព កម្ពុជា – ចិន បានឈានដល់កម្រិតថ្មី និងផ្តល់សមិទ្ធិផលផ្លែផ្កាជាច្រើន

ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទ្វេរភាគីបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យឈានឡើងដល់កម្រិតថ្មី ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងការទូត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមិនអាចបំបែកបាន។លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះថា “ប្រទេសទាំងពីរតែងតែឆ្ពោះទៅមុខជាមួយគ្នា ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ”។

លោក ផៃ ស៊ីផាន បានបន្តថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រទ្វេរភាគី “Diamond Hexagon” ដែលបង្កើតឡើងដោយប្រទេសទាំងពីរកាលពីខែកុម្ភៈ នឹងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោកបានបញ្ជាក់ថា ក្របខណ្ឌនេះត្រូវបានផ្តោតលើវិស័យអាទិភាព ចំនួន៦រួម មាន កិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាព និងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា “ក្រោម គំនិតផ្តួចផ្តើម BRI កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយតំបន់អាស៊ានទាំងមូលបានចាត់ទុក BRI ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងតំបន់របស់យើង”។

លោកបានបន្តថា BRI បានលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ ហើយគំនិតផ្តួចផ្តើមនេះមិនបានបង្កើតភាពច្របូកច្របល់ចំពោះប្រទេសណាមួយ ឬរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃឡើយ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “នៅក្រោម គម្រោង BRI គ្មានប្រទេសណាមួយនៅក្នុងតំបន់ត្រូវបានដាក់ឱ្យនៅឯកោទេ ពោលគឺតភ្ជាប់តំបន់អាស៊ី តំបន់អាស៊ាន ជាមួយប្រទេសចិន ដែលជាទីផ្សារដ៏ធំដែលមានប្រជាជនជាង១,៤ពាន់លាននាក់”។លោកបានមានប្រសាសន៍ថា ក្រោមគម្រោង BRI គម្រោងធំៗជាច្រើនដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានអភិវឌ្ឍឡើងក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា “គម្រោងធំៗទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។

យោងតាមស្ថិតិផ្លូវការបានបង្ហាញថា ប្រទេសចំនួន១៥១ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារក្រោមក្របខ័ណ្ឌ BRI គិតត្រឹមថ្ងៃទី ៦ ខែមករា។លោក ផៃ ស៊ីផាន បានបន្ថែមថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) បានជួយជំរុញយ៉ាងខ្លាំងដល់ការនាំចេញ និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា កតិកាសញ្ញាទាំងពីរនេះ គឺជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន ជាពិសេសពីប្រទេសចិន។
លោកបានអះអាងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា យន្តការកិច្ចសហប្រតិបត្តិការទាំងអស់នេះ បានផ្តល់នូវសន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ រួមជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕

អ្នកជំនាញលើកឡើងអ្វីខ្លះពីស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្រោយការបោះឆ្នោត?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញ នៅតែមានភាពស្រពិចស្រពិល និងមិនទាន់ហ៊ានព្យាករណ៍ នៃកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា នៅក្រោយការបោះឆ្នោតនិតិកាលទី៧នាពេលខាងមុខ។

ប្រធានក្រុមហ៊ុនKW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានមានប្រសាសន៍ថា នៅក្រោយបោះឆ្នោត អ្វីៗ​នឹងល្អប្រសើរ​នឹងមានអ្នកវិនិយោគទុនចូលមកច្រើនឡើងវិញ។ លោកបញ្ជាក់ថា “សម្រាប់ខ្ញុំ អ្វីដែលកំពុងតាមដាន គឺស្ថានភាពថ្ងៃទី២៣ កក្កដា តើមានអ្វីកើតឡើង និងរំពឹងថាក្រោយបោះឆ្នោតស្ថានភាពល្អប្រសើរ”។លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ផ្នែកសេវាកម្មម្ហូបអាហារ នៅតែមានដំណើរការល្អ មានការលក់បានជាធម្មតា ព្រោះជាតម្រូវការដែល​អត់មិនបាន។ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានកំណើនឬថយចុះ គឺពឹងអាស្រ័យទៅលើ​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក។ ជាពិសេ​សនោះ គឺស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិក។ លោកបន្តថា “នៅពេលដែលអ្នកដឹកនាំ សេដ្ឋកិច្ចពិភពលោករងគ្រោះ វាក៏ប៉ះ​ពាល់ដល់សេដ្ឋកិច្ចរបស់យើង ហើយបើសេដ្ឋកិច្ចប៉ះពាល់ វិស័យដីធ្លីក៏រងគ្រោះទៅតាមនឹងដែរ”។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងដែរថា បច្ចុប្បន្ននេះ ចំនួនអ្នកមានតម្រូវ​ការអ្នកចង់ទិញផ្ទះមានច្រើន ប៉ុន្តែលទ្ធភាពក្នុងការយកហិរញ្ញទាណពីធនាគារមានការលំបាកខ្លាំង ទាំងឯកជន និងក្រុមហ៊ុន។លោកមើលឃើញថា “វិស័យអចលនទ្រព្យសព្វថ្ងៃនេះ មានចរន្តទិញលក់តែនៅក្នុងស្រុក ពុំទាន់​មានវិនិយោគិនហូរពីបរទេស នៅឡើយ”។ លោកបន្តថា “ដូច្នេះដើម្បីឱ្យវិស័យនេះ ទទួលបានការគាំពារខ្លាំង ទាល់តែមាន​ចរន្ត​សាច់ប្រាក់ចាក់ចូលបន្ថែម ពីរាជរដ្ឋាភិបាល ហើយផ្តល់លទ្ធភាព ក្នុងការប្រើកម្ចី​ដោយ​បន្ធូរបន្ថយអត្រា​ការប្រាក់​ ក្នុងការប្រើលើវិស័យសំណង់ និងអចលនទ្រព្យ”។

ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ថា ស្ថានភាពក្រោយការបោះឆ្នោត យើងរំពឹងថា ទីផ្សារនឹងមានសភាពល្អប្រសើរ ដោយគំរោងខុនដូថ្មីៗជាច្រើននឹងចាប់ផ្តើមសាងសង់ចាប់ពីខែសីហា រហូតដល់ចុងឆ្នាំនេះ។លោកបន្តថា “ស្ថានភាពទីផ្សារនឹងកំរើកឡើងវិញ ដោយអ្នកវិនិយោគក្នុងស្រុក និងបរទេស ពួកគេនឹងធ្វើការសម្រេចចិត្តបោះទុនវិនិយោគ”៕

ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេស RCEP ហក់ឡើង២៤ភាគរយ ក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទំហំទឹកប្រាក់ចំនួន៤,០៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ។

តួលេខខាងលើនេះបង្ហាញពីការកើនឡើង២៤ភាគរយ បើធៀបនឹងទឹកប្រាក់ចំនួន៣,២៨ពាន់លានដុល្លារ ដែលកម្ពុជារកបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ ដដែលបានបន្តថាក្នុងអំឡុងខែមករារហូតដល់ ខែមិថុនាឆ្នាំនេះ ទិសដៅនាំចេញកំពូលទាំង៣របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP គឺ ប្រទេស វៀតណាម ចិន និង ជប៉ុន។

កម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃជិត១,៤៣ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាម ពោលគឺកើនឡើង២២ភាគរយ ៧១៣លានដុល្លារទៅកាន់ប្រទេសចិន ពោលគឺកើនឡើង១៧ភាគរយ និង៥៤៥លានដុល្លារទៅកាន់ប្រទេសជប៉ុន ពោលគឺកើនឡើង១ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានសមាជិកប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ដែលរួមមានបណ្តារដ្ឋជាសមាជិកអាស៊ានចំនួន១០ និងដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើននៃការនាំចេញរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។

លោកបានប្រាប់សារពត៌មាន Xinhua ថា “កំណើននេះបង្ហាញយ៉ាងច្បាស់ថាបណ្តាប្រទេស RCEP គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផល ដែលផលិតបាននៅក្នុងប្រទេសកម្ពុជា”។

លោកបន្តថា “ជាមួយនឹងការអនុគ្រោះពន្ធ ដែលត្រូវបានផ្តល់ជូនក្រោមកិច្ចព្រមព្រៀង RCEP នោះគ្មានអ្វីគួរឱ្យសង្ស័យទេថា ការនាំចេញរបស់យើងទៅកាន់បណ្តាប្រទេស RCEP នឹងបន្តកើនឡើងពេញមួយឆមាសទីពីរនៃឆ្នាំនេះ និងឆ្នាំក្រោយផងដែរ”។

លោក ប៉ែន សុវិជាតិ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ក៏បានក្លាយជាមេដែកស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនមកកម្ពុជាផងដែរ។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យរួចផុតពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕

រដ្ឋាភិបាលវៀតណាមគ្រោងបន្តបើកចំហសិទ្ធិក្នុងការទិញ និងកាន់កាប់អចលនទ្រព្យដល់ជនបរទេស

ដោយ: គង់ លាងហួរ
ហាណូយ: នាពេលថ្មីៗកន្លងទៅ ក្រសួងកិច្ចការងារសំណង់របស់ប្រទេសវៀតណាម (MoC) បានប្រកាសម្តងទៀតចំពោះជនបរទេសទាំងឡាយណាដែលមានបំណងចង់ទិញអចលនទ្រព្យក្នុងប្រទេសវៀតណាមគឺមិនចាំបាច់មានសញ្ជាតិវៀតណាមទៀតនោះទេ។

នេះជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញនៅក្នុងអំឡុងកិច្ចប្រជុំសភាស្តីអំពីដំណើរការនៃការផ្លាស់ប្តូរច្បាប់សម្រាប់គ្រប់គ្រងលំនៅដ្ឋានកាលពីពេលថ្មីៗនេះ ទោះបីជាត្រូវបានបដិសេធពីសំណាក់ក្រុមមន្ត្រីសមាជិកសភាមួយចំនួនយ៉ាងណាក្តី។ជាក់ស្តែង ក្រុមមន្ត្រីសមាជិកសភាមួយចំនួនបានទាមទារឱ្យមានការពិចារណាឡើងវិញ ដោយសំណូមពរឱ្យមានការគោរពតាមលក្ខខណ្ឌចំនួន២បន្ថែម។ លក្ខខណ្ឌទី១គឺ ជនបរទេសដាច់ខាតត្រូវតែបោះទុនវិនិយោគនៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់កំណត់ណាមួយ និងលក្ខខណ្ឌទី២គឺ ការចូលជាសញ្ជាតិវៀតណាម មុនពេលដែលអាចមានសិទ្ធកាន់កាប់អចលនទ្រព្យនៅទីនេះបាន។

ច្បាប់កាន់កាប់អចលនទ្រព្យពីសំណាក់ជនបរទេសនៅប្រទេសវៀតណាម បានចងក្រងឡើង ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្តែច្បាប់ថ្មី ដែលបានកែប្រែចុងក្រោយនោះ គឺផ្អែកទៅលើកំណែប្រែឆ្នាំ២០១៤ នៃច្បាប់គ្រប់គ្រងលំនៅដ្ឋាន។

ទោះជាយ៉ាងណាក្តី យោងតាមច្បាប់បច្ចុប្បន្ន ជនបរទេសអាចកាន់កាប់៣០ភាគរយនៃគម្រោងអាផាតមុិន និងគម្រោងអគាររស់នៅផ្សេងៗ ហើយរយៈពេលនៃការកាន់កាប់អចលនទ្រព្យទាំងនោះមានត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ៕

អាស៊ាននិងEUរួមដៃគ្នា ដើម្បីការពារពលករចំណាកស្រុកនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបលើកទី២ស្តីពី ការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព និងយុត្តិធម៌ បានជួបប្រជុំអ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តន៍ តំណាងសង្គមស៊ីវិល និងអង្គការអន្តរជាតិចំនួនជាង៧០នាក់។

កិច្ចពិភាក្សាបានរិះរកវិធី ដើម្បីការពារសិទ្ធិជនចំណាកស្រុកនៅតំបន់អាស៊ានចំនួន៧,១លាននាក់ ឱ្យបានកាន់តែប្រសើរឡើង ដោយធានាបាននូវការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ផលិតផលសោតទស្សន៍ (AVPs) នៃយុទ្ធនាការសាធារណៈស្តីពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព និងយុត្តិធម៌នៅក្នុងតំបន់អាស៊ាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មាន ដែលអាចទុកចិ​ត្តបាន និងទូលំទូលាយដល់ពលករចំណាកស្រុក នាពេលបច្ចុប្បន្ន ដើម្បីជួយពួកគេ ក្នុងការរៀបចំឱ្យកាន់តែប្រសើរឡើង សម្រាប់ការធ្វើចំណាកស្រុក និងការការពារប្រឆាំងនឹងការកេងប្រវ័ញ្ច។

គំនិតផ្តួចផ្តើមអាស៊ាននេះ ត្រូវបានដឹកនាំរួមគ្នាដោយនាយកដ្ឋានពលករចំណាកស្រុក (DMW) និងនាយកដ្ឋានពលកម្ម និងការ​ងា​រ (DOLE) នៃប្រទេសហ្វីលីពីន ហើយត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប (EU)។

កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបលើកទី២ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយុត្តិធម៌ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានទទួលស្គាល់ថា កំណើននៃការចល័តរបស់ពលករចំណាកស្រុក ទាមទារឱ្យមានការឆ្លើយតបរួមគ្នា ការកែលម្អជាបន្តបន្ទាប់លើអភិបាលកិច្ច នៃការធ្វើចំណាកស្រុក និងការពង្រឹងវិធានការចំណាកស្រុកក្នុងតំបន់។

កិច្ចសន្ទនានេះគឺជាឱកាសមួយ សម្រាប់មន្ត្រីមកពីបណ្តាប្រទេ​សអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈស្តីពី យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រសុខុមាលភាពរបស់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ាន បានបញ្ជាក់ក្នុងសុន្ទរកថា របស់លោកថា“ការធ្វើចំណាកស្រុក គឺជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍន៍ ព្រោះវារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក និងការលុបបំបាត់ភាពក្រីក្រ។

លោកបន្តថា ជាមួយការកើនឡើង នៃការធ្វើចំណាកស្រុកនៅក្នុងសង្គមរបស់យើង វាមានតម្រូវការចាំបាច់ណាស់ ក្នុងការកំណត់អាទិភាពសុវត្ថិភាព និងយុត្តិធម៌”៕

Asia shares slip further as China casts a pall, dollar’s slide abates

HONG KONG : Asian stocks fell on Tuesday as weak Chinese economic data released the previous day continued to weigh on sentiment, while investors were waiting to see if U.S. retail sales data would shine a light on the path for U.S. interest rates.

MSCI’s broadest index of Asia-Pacific shares outside Japan slipped 0.63 per cent in the morning session.

Investors are waiting for
stronger signs of inflation cooling, with the readings on U.S. retail sales and U.S. industrial production to be released later on Tuesday. Economists reckon retail sales in June will show a 0.5 per cent rise from May.

“People think of the tug of war between growth and inflation still. This week we have a number of US economic data that will give a clear indication on whether further rate hikes are needed,” said Gary Ng, senior economist at Natixis Corporate and Investment Bank.

The U.S. Federal Reserve, European Central Bank and Bank of Japan are holding policy reviews next week.

After the cancellation of trading on Monday due to a typhoon, Hong Kong stocks were catching up with the fall in Chinese stocks triggered by data showing the post-pandemic bounce in China’s economy was over, with quarter-on-quarter growth of 0.8 per cent in the
second quarter.

The benchmark Hang Seng index dropped 1.74 per cent per centwhile the technology sector fell 1.89 per cent. China A shares were down 0.4 per cent during early session on Tuesday. Japan’s Nikkei, however, eked out a gain of 0.18 per cent.

Source: Reuter

ប្រទេសថៃក្លាយជាអ្នកនាំចេញត្រីខកំប៉ុង និងត្រីកែច្នៃធំបំផុតទី២ របស់ពិភពលោក

ដោយៈ តែម សុខុម

បាងកក: ប្រទេសថៃ បានក្លាយជាអ្នកនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃធំបំផុត ក្នុងតំបន់អាស៊ាន និងធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីមហាយក្សចិន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា។

ក្រសួងពាណិជ្ជកម្មថៃបាននិយាយថា កំណើននៃការនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃនេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសមួយចំនួន ដូចជា ប្រទេសជប៉ុន ប្រទេសស៊ីលី ប្រទេសប៉េរូ និងប្រទេសចិន ជាដើម។ការនាំចេញត្រីខកំប៉ុង និងត្រីកែច្នៃរបស់ប្រទេសថៃ មានទំហំសរុប១,១៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ ទំហំនៃការនាំចេញទៅកាន់ទីផ្សារនានាក្រោមកិច្ចព្រមព្រៀង FTA មានចំនួន៣៥១,៧លានដុល្លារអាមេរិក ដោយកើនឡើង១៥,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ទីផ្សារ FTA ដែលមានកំណើនជាបន្តបន្ទាប់ រួមមាន ប្រទេសជប៉ុន (កើនឡើង២២,៧%) ប្រទេសស៊ីលី (កើនឡើង៩៦,៧%) ប្រទេសប៉េរូ (កើនឡើង១៨៣,១%) ប្រទេសចិន (កើនឡើង២៥,៧%) ប្រទេសកម្ពុជា (កើនឡើង១១,៩%) និងប្រទេសហ្វីលីពីន (កើនឡើង១៣៨,១)។

ទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត សម្រាប់ប្រទេសថៃ រួមមានប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសស៊ីលី និងប្រទេសកូរ៉េខាងត្បូង៕ The Nation៕

រុស្ស៊ី ស្នើគំនិតផ្ដួចផ្ដើមប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីស្ដារពាណិជ្ជកម្មជាមួយអាស៊ាន

ដោយៈ តែម សុខុម

វៀងចន្ទន៍: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergey Lavrov បានស្នើឱ្យប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ខណៈជំរុញឱ្យស្ដារឡើងវិញនូវពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងអាស៊ាន ក្នុងវេទិកាមួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

លោក Sergey Lavrov បានស្នើឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសឱ្យប្រាក់ដុល្លារអាមេរិក ដើម្បីជៀសផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា។រុស្ស៊ីបានគូសបញ្ជាក់ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងបណ្ដាប្រទេ​សជាសមាជិកអាស៊ាន បានធ្លាក់ចុះ៤,៤% ដោយសារតែទណ្ឌកម្មទាំងនោះ។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតឥណ្ឌូនេស៊ី Kompas លោក Sergey Lavrov បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ របស់រុស្ស៊ី ក្នុងការធ្វើការជាមួយអាស៊ាន លើការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។

លោកបានសង្កត់ធ្ងន់ថា “ប្រទេសរុស្ស៊ី រួមជាមួយនឹងប្រទេសផ្សេងៗទៀត កំពុងកាត់បន្ថយបន្តិចម្តងៗ នូវការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងការផ្លាស់ប្តូរទៅប្រើប្រព័ន្ធទូទាត់ជំនួស”។បណ្តាប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់។

អំឡុងពេលកិច្ចប្រជុំអាស៊ាន-រុស្ស៊ី ការពិភាក្សាបានគ្របដណ្តប់លើបញ្ហាថាមពល និងសន្តិសុខស្បៀង ដោយផ្តោតលើប្រភពថាម​ពល ដែលមិនបញ្ចេញកាបូន និងឥន្ធនៈហ្វូស៊ីល។ ឥណ្ឌូណេស៊ី បានស្វះស្វែងរកការគាំទ្រពីរុស្ស៊ី សម្រាប់គំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើនសន្តិសុខស្បៀងក្នុងតំបន់ ដែលនេះឆ្លុះបញ្ចាំងពីឋានៈរបស់រុស្ស៊ី ក្នុងនាមជាអ្នកផលិតគ្រាប់ធញ្ញជាតិ និងជីកសិកម្មដ៏មានសារៈសំខាន់ទូទាំងពិភពលោក។

លោក Sergey Lavrov ក៏បានបង្ហាញការព្រួយបារម្ភអំពីផែន​ការរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ក្នុងការបង្កើតការិយា​ល័យទំនាក់ទំនងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។លោកបានសង្កត់ធ្ងន់ថា ខណៈហានិភ័យជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងហានិភ័យទាក់ទងនឹងការពង្រី​កខ្លួនរបស់អង្គការ NATO ចូលមកក្នុងអាស៊ី កិច្ចសន្ទនារុស្ស៊ី-អាស៊ាន កាន់តែមានសារៈសំខាន់ សម្រាប់ការធានាស្ថិរភាពក្នុងតំបន់៕ Laotian Times៕​

Indonesia returns to upper-middle-income status

Indonesia has reacquired its status as an upper-middle-income country, marking the bounce back of its economy following the pandemic.

The country’s gross national income (GNI) per capita, which measures the sum of money a nation earns divided by its population, reached US$4,580 last year. It increased by 9.8 % from the previous year, according to the World Bank database.

Countries earning over $4,466 in GNI per capita receive the upper-middle-income status from the World Bank. Every year, the World Bank updates its classification, which it says follows a similar methodology to its operational lending policy.

Indonesia sat as an upper-middle-income country based on its GNI per capita in 2019 but was relegated back to lower-middle status following the Covid-19 pandemic’s impact on the economy.

“Subsequently, the government has committed to maintaining the economic recovery quality,” Febrio Kacaribu, head of the Finance Ministry’s Fiscal Policy Agency (BKF), said in a statement on Monday.

Febrio attributed the improvement to the government’s success in bringing poverty back down to single digits in 2022 after it rose to above 10 % the previous year, as well as the declining rate of unemployment, as the economy approaches a return to pre-pandemic levels of employment.

During the pandemic, Indonesia saw its first annual economic contraction since 1998 as GDP dropped 2.07 % in 2020 amid battered consumer spending and private investment.

The country grew by 5.31 % last year, following the recovery of household spending and investments as well as export boosts due to high commodity prices.
Source: The Nation Thailand

អាកាសយានដ្ឋានថ្មីដ៏ធំ១នេះ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសទាក់ទាញភ្ញៀវទេសចរចិន

ដោយៈ គង់ សូរិយា

        សៀមរាបៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថាបានមានប្រ​សា​សន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរ​ជាតិ ​សៀមរាបអង្គរ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបន្តថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះ ចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ​ការថ្លែងរបស់ឯកឧត្តម​បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសមាគមទេសចរណ៍កម្ពុជា (CATA)​ធ្វើទស្សន​កិច្ច​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

លោកស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា សម្រាប់វិស័យអាកាសចរស៊ីវិល ការ​ដឹក​ជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នក​ដំណើរ​តាមផ្លូវអាកាស បានចំនួនជាង២,៤៨០,០៣២នាក់ កើនឡើង២៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន២៤,៧២៥ កើនឡើង១៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។លោកបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យមមានចលនា​ហោះហើរទ្វេទិស៨៥០ជើង ក្នុងមួយសប្ដាហ៍ចេញ និងចូលអាកាសយានដ្ឋានអន្តរ​ជាតិ​ទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់​ជើង​ហោះហើរឡើងវិញជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេស​ហុងកុង កោះតៃវ៉ាន់ និងកាតា។ លោកស៊ិន ចាន់សេរីវុត្ថា បានអះអាងថា “យើងអាចនិយាយជារួមបានថា សកម្ម​ភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញបាន៥០ភាគរយ ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩”។

ជាមួយគ្នានេះ លោក LU Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានថ្លែងថា អាកាសយានដ្ឋានថ្មីនេះ នឹងជំរុញការអភិវឌ្ឍ​អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវ ដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជា​ពិសេសទាក់ទាញភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជាបង្កើនទំនាក់ទំនង់រវាងប្រទេសចិន និងប្រទេសកម្ពុជាជំរុញការអភិ​វឌ្ឍវិស័យទេសចរណ៍។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានសម្ដែងនូវក្ដីរីករាយ ដែលនេះគឺពិតជាមានមោទនភាពបំផុត ពេលដែលខេត្ត​សៀមរាប ​ដែល​ជាប៉ូលទេសចរណ៍សំខាន់មួយបានទទួលការវិនិយោគ ទៅលើព្រ​លានយន្ត​ហោះថ្មី ដែលមានវិសាលភាពធំធេង និងសមត្ថភាព ក្នុងការទទួលយន្តហោះប្រភេទធំ ដែល​​នឹង​អាចឈានទៅ ទទួលការហោះហើរពីផ្លូវឆ្ងាយត្រង់មកកម្ពុជាបាននាពេល​ខាង​មុខ​។លោកជំទាវបានបន្ថែមថា “នេះជាកត្តាដ៏ប្រសើរមួយជួយដល់បេសកកម្មផ្សព្វ​ផ្សាយ ​ជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដាច់តែឯងមួយ (A Stand Alone Destination) ហើយអាកាសយានដ្ឋាននេះ នឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យ​ទេស​ចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា”៕