ឥណ្ឌូនេស៊ីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឡើងវិញហើយ

ដោយ: គង់ លាងហួរ

ហ្សាការតា: ឥណ្ឌូនេស៊ីបានទទួលឋានៈរបស់ខ្លួន ជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ឡើងវិញ ដោយសារការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យ របស់ធនាគារពិភពលោកបានឱ្យដឹងថា ប្រាក់ចំណូលជាតិសរុប របស់ប្រទេសឥណ្ឌូនេស៊ី (GNI) សម្រាប់មនុស្សម្នាក់ ដែលវាស់វែង ផលបូកនៃប្រាក់ ដែលប្រជាជាតិរកបាន និងយកមកចែកជាមួយចំនួនប្រជាជន បានឈានដល់៤.៥៨០ដុល្លា​រអាមេរិកកាលពីឆ្នាំ២០២២ ពោលគឺបានកើនឡើង៩,៨% ធៀបនឹងឆ្នាំ២០២១។ឥណ្ឌូណេស៊ីឈរជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ដោយផ្អែកលើGNI ក្នុងមនុស្សម្នាក់ៗ កាលពីឆ្នាំ២០១៩ ប៉ុន្តែឥណ្ឌូនេស៊ី បានវិលទៅកាន់ស្ថានភាព ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបវិញ ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ពីវិបត្តិជំងឺកូវីដ-១៩។

លោក Febrio Kacaribu ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធ (BKF) នៃក្រសួងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីរឿងនេះបានកើតឡើង រដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការរក្សានូវគុណភាពនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ”។

នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះការធ្លាក់ចុះ នៃសេដ្ឋកិច្ចប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩៨ ដោយសារផលិតផលក្នុងស្រុកសរុបGDP បានធ្លាក់ចុះ២,០៧% នៅឆ្នាំ២០២០ ស្របពេលនោះការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគឯកជនបានរងការខូចខាត។

ទោះបីជាយ៉ាងនេះក្តី កាលពីឆ្នាំ២០២២កន្លងទៅ GDP របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៥,៣១%  បន្ទាប់ពីការចំណាយរបស់គ្រួសារ ការវិនិយោគ និងការនាំចេញបានស្ទុះងើបឡើងវិញ៕

លោកបណ្ឌិតសុក ស៊ីផាន់ណាលើកឡើងពីសារៈសំខាន់នៃផ្លូវល្បឿនលឿនឥណ្ឌាឆ្ពោះមកកាន់ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់

ដោយៈ គង់ សូរិយា់

        ភ្នំពេញៈ លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿន លឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ។

លោកបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើត ឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។លោកបណ្ឌិតសុក ស៊ីផាន់ណា បានលើកឡើងបែបនេះក្នុងឱកា​សអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។លោកបន្តថា “ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយ ឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់”។ លោកបណ្ឌិតបានចង្អុលបង្ហាញ ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិ​វត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ កិច្ចប្រជុំបានអនុម័ត លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-គង្គាលើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន ទស្សនាទានស្ដីពី យន្តការប្រទេសដឹកនាំ វិស័យ និងក្រុមប្រឹក្សាធុរកិច្ច នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ឡាវ និងឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសានកា (Dr. Subrahmanyam Jalshanka) រដ្ឋមន្ត្រីការបរទេសឥណ្ឌា៕

ការសិក្សាៈក្រុងញូវយ៉កនឹងអាចលិចទៅក្រោមផ្ទៃទឹកដោយសារទម្ងន់ដ៏សែនធ្ងន់នៃអគារខ្ពស់ៗកប់ពពក

ដោយៈ តែម សុខុម

ញូវយ៉ក: ការស្រាវជ្រាវថ្មីបង្ហាញថា ទម្ងន់ដ៏សែនធ្ងន់នៃអគារខ្ពស់ៗកប់ពពក និងកម្ពស់ទឹកសមុទ្រកើនឡើង អាចធ្វើឱ្យទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ងាយប្រឈមគ្រោះធម្មជាតិយ៉ាងខ្លាំង ពោលគឺលិចទៅក្រោមផ្ទៃទឹក។

នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ កក្កដា។ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវអះអាងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍មិនយកចិត្តទុកដាក់ ចំពោះហានិភ័យនៃការកើនឡើងកម្រិតទឹកសមុទ្រ ឱ្យបានគ្រប់គ្រាន់នោះឡើយ ហើយកត្តានេះអាចបង្កបញ្ហាធ្ងន់ធ្ងរ ដល់ប្រជាជនជាង៨លាននាក់ ដែលរស់នៅក្នុងទីក្រុងនៅពេលអនាគត។ក្រុមស្រាវជ្រាវមកពីសកលវិទ្យាល័យអាមេរិក University of Rhode Island  បានធ្វើការប៉ាន់ប្រមាណ ពីទម្ងន់សរុបនៃអគារជាង១លានអគារ ដែលបង្កើតបានជាទីក្រុងញូវយ៉កទាំងមូល។

ពួកគេបានរកឃើញថា ទម្ងន់បេតុង ដែក និងកញ្ចក់ដែលមានទម្ងន់សរុបរហូត ដល់ទៅជិត១ទ្រីលានគីឡូក្រាម កំពុងចាក់ទម្លុះទៅក្រោមដី ដែលបណ្តាលឱ្យលិចទៅក្រោមកម្រិត ទឹកសមុទ្របន្តិចម្ដងៗ។ទន្ទឹមនឹងនេះ កម្ពស់ទឹកសមុទ្រក៏កំពុងកើនឡើងដែរ ដោយសារការឡើងកម្ដៅរបស់ផែនដី និងបម្រែបម្រួលអាកាសធាតុ។យោងតាមអង្គការ NASA ឱ្យដឹងថា កម្រិតទឹកសមុទ្រជាមធ្យមក្នុងពិភពលោក បានកើនឡើងប្រមាណ១០សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ១៩៩២មក។ កម្រិតទឹកសមុទ្រត្រូវបានព្យាករថា នឹងបន្តកើនឡើងចន្លោះពី២០សង់ទីម៉ែត្រ ទៅ៧៥សង់ទីម៉ែត្រក្នុងរយៈពេល២៥ឆ្នាំខាងមុខ។

*តើក្រុងញូវយ៉ក នឹងលិចទៅក្រោមផ្ទៃទឹកលឿនកម្រិតណា?
ការស្រាវជ្រាវខាងលើនេះបង្ហាញថា អត្រាដែលទីក្រុងញូវយ៉ក នឹងលិច ទៅក្រោមផ្ទៃទឹកមានខុសៗគ្នាទូទាំងទីក្រុងនេះ។តួយ៉ាង សង្កាត់ដ៏ល្បីល្បាញWall Street ដែលមានប្លុកអគារវែងចំនួន៨ នៅចំបេះដូងហិរញ្ញវត្ថុនៃទីក្រុងញូវយ៉ក គឺមានកម្ពស់ពីលើនីវ៉ូទឹក សមុទ្រត្រឹមតែ១ទៅ២ម៉ែត្រប៉ុណ្ណោះ។

ចំណែកឯសង្កាត់ Midtown Manhattan ត្រូវបានសាងសង់ពីលើថ្ម ដែលធ្វើឱ្យដីនៅពីក្រោមមានកំហាប់តិចតួច។ ទោះជាយ៉ាងណា សង្កាត់Brooklyn និងសង្កាត់ Queens មានដីធូរជាងមិនសូវហាប់ណែន ដែលជាហេតុបណ្តាលឱ្យការលិច កើតឡើងកាន់តែលឿន។ផ្នែកខ្លះនៃសង្កាត់ Lower Manhattan ត្រូវបានពង្រីកដោយការចាក់ដីលុបនៅជិតឆ្នេរសមុទ្រ ដែលធ្វើឱ្យដីកាន់តែងាយប្រឈមនឹងកម្លាំងទំនាញពីទម្ងន់នៃអគារ។ជាលទ្ធផល ដីមួយចំនួននៅទីនោះនឹងលិច ទៅក្រោមផ្ទៃទឹកលឿនជាងពីរដង ក្នុងអត្រារហូតដល់ទៅ៤សង់ទីម៉ែត្រក្នុងមួយឆ្នាំ៕ CNA៕

ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងអចលនទ្រព្យក្នុងតំបន់

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង៥២.៩៣ គម តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល។

បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ន។ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវមួយដ៏សំខាន់ ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចសាងសង់ឡើង ដើម្បីសម្រួលការដឹកជញ្ជូន ការដឹកជញ្ជូននៅរាជធានីភ្នំពេញ។ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន ​រវាងរាជធានីភ្នំពេ​ញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន។ពិសេសជាងនេះទៅទៀត ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀន​ស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣នេះ។ក្រវាត់ក្រុងថ្មីនេះ ត្រូវបានអនុវត្តការងារសាងសង់ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ៥,៣៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជា​មានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

អ្នកធុរកិច្ចចិនកំពុងពង្រឹង និងពង្រីកការវិនិយោគនៅកម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាឈានដល់៣,៧៥ ពាន់លានដុល្លារ កើនឡើង៣៩,២ ភាគរយបើធៀបនឹងឆ្នាំមុន និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថា ខ្លួនបានសម្រេចចុះបញ្ជីគម្រោងវិនិយោគ និងគម្រោងថ្មីៗចំនួន១១៣ ដែលមានទំហំវិនិយោគសរុបប្រមាណ១,១ ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ក្នុងចំណោមគំរោងវិនិយោគទាំងនោះ មានគំរោងរបស់អ្នកធុរកិច្ចជិត៦៥% ជាការវិនិយោគរបស់ប្រទេសចិន។

របាយការណ៍ដដែលបានបន្តថា វិនិយោគិនក្នុងស្រុកមានចំនួនជិត ២០% ដែលបានចុះបញ្ជីក្នុងរយៈពេល៦ខែ បន្ទាប់​មក​ ​វៀតណាម (៦,៦៤%) Seychelles (៣,៣១%) ថៃ (១,៧៧%) សាធារណរដ្ឋ​កូរ៉េ (១,៧០%) Samoa (០,៦០%) អាមេរិក (០,៤៩%) សិង្ហបុរី (០,១៨%) %) និងស៊ុយអែត (0.07%) ។ របាយការណ៍នេះបានបង្ហាញទៀតថា គម្រោងវិនិយោគទាំងនេះ នឹងបង្កើតការងារថ្មីប្រហែល១២២,០០០កន្លែង ដោយបន្ថែមថា វិស័យឧស្សាហកម្ម មានចំនួនគម្រោងច្រើនជាងគេគឺ១០២ (៩០.២៧%) បន្ទាប់មកគឺវិស័យកសិកម្ម និងកសិឧស្សាហកម្ម (៧) ទេសចរណ៍ (៣) និង ហេដ្ឋារចនាសម្ព័ន្ធ (១)។

សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) លោក គី សេរីវឌ្ឍន៍ បានទទួលស្គាល់ថា កត្តាទាក់ទាញការវិនិយោគសំខាន់ៗរបស់កម្ពុជា រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ព្រមទាំងច្បាប់វិនិយោគថ្មីរបស់ខ្លួន ដែលលោកបានសង្កត់ធ្ងន់ថា មានភាពអំណោយផលក្នុងវិស័យជាច្រើន។លោកបានបន្តថា “កម្ពុជាកំពុងទទួលបានការវិនិយោគ ជាលក្ខណៈសហគ្រាសធុនមធ្យមកាន់តែច្រើន ដោយទាមទាររដ្ឋាភិបាលអោយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងលើកទឹកចិត្តរាល់ការវិនិយោគទាំងនេះ និងបង្វែរវិស័យនេះឆ្ពោះទៅរកការនាំចេញ”។ លោកបណ្ឌិត​បាន​បន្ត​ថា ប្រទេស​ចិន​នៅ​តែ​ជា​អ្នក​វិនិយោគ​កំពូ​ល​របស់​កម្ពុជា ជា​ចម្បង​ក្នុង​វិស័យ​កែច្នៃ ដែល​ភាគ​ច្រើន​ដោយសារ​មាន​កម្លាំង​ពលកម្ម​ថោក​។

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៤ នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន២៦.៧លានដុល្លារផងដែរ៕

សម្ដេចពិជ័យសេនាសរសើរការីកចម្រើនរបស់ខេត្តកោះកុង

ដោយៈ ហ្វីអូណា

        កោះកុងៈ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានលើកសរសើរការរីកចម្រើនខេត្តកោះកុង ដោយខេត្តនេះ ក្លាយពីទឹកដីស្ងាត់ជ្រងំ ទៅជាតំបន់ដែលមានការរីក​ចម្រើនយ៉ាងឆាប់រហ័ស។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញចូលរួមកាត់ខ្សែបូរណ៍ សម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវក្រាលកៅស៊ូ ទ្វារទឹកតំបន់ប្រវត្តិសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ និងកូនឈើចំនួន២,០០០ដើម ជាប្រភេទដើមគគីរ ដែលស្ថិតនៅឃុំជ្រោប្រស់ ស្រុកកោះកុង ខេត្តកោះកុង។សម្តេចពិជ័យសេនាបានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមើលឃើញការអភិវឌ្ឍការរីកចម្រើន លើគ្របវិស័យនូវសមិទ្ធផលនានា ក្នុងទឹកដីខេត្តកោះកុង ដែលប្រែក្លាយពីភាពស្ងាត់ជ្រងំ មានភាពហ៊ូអរ ពីភាពលំបាកមកជាភាពងាយស្រួល ក្នុងទាំងការធ្វើចរចា និងផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ដោយនឹកស្មានមិនដល់ក្នុងខេត្តកោះកុង”។

សម្ដេចពិជ័យសេនាបានបន្ដថា ឃុំជ្រោយប្រស់ ស្រុកកោះកុងតំបន់នេះ ស្ងាត់ជ្រងំ មានតែព្រៃ គ្មានផ្លូវ គ្មានមនុស្សរស់នៅច្រើនទេ ហើយតំបន់នេះ ក៏កន្លែងដែលសម្តេចបានលាក់ខ្លួន តស៊ូប្រឆាំង ជាមួយរបបប្រល័យប៉ុលពតផងដែរ។ សម្តេចបន្តថា “អីឡូវតំបន់បាននេះ បានប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍ ពោពេញទៅដោយសមិទ្ធផលនានាជាច្រើន ដែលអាចទាញ់ទាញផ្នែកវិស័យទេចរណ៍ ចូលមកកម្សាន្ដបានច្រើនទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ”។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា អរគុណសន្តិភាព នយោបាយឈ្នះឈ្នះ! មានសន្តិភាព ទើបយើងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្សនៅទូទាំងប្រទេស មានសន្តិភាព គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។សម្តេចបន្តថា “មានគណបក្សប្រជាជនតែមួយគត់ ជាទំនុកទុកចិត្ត របស់ប្រជាពលរដ្ឋទូទាំងប្រទេស មើលឃើញនូវសម្ធិផលនានាការរីកចម្រើន គ្រប់វិស័យរហូតដល់មូលដ្ឋាន ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មានសេរីភាព មានសិទ្ធិពេញលេញមានជីវភាពធូរធារ”។

សម្ដេចពិជ័យសេនាទៀ បាញ់បានបន្តថា ដើម្បីឆ្លើយតបដឹងគុណការដឹកនាំសម្តេចតេជោ ហ៊ុន សែន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខជនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្ត ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ស្លាកសម្គាល់សញ្ញា ”ទេវតាបាចផ្កា”៕

Foxconn invests 246 mln USD in two new projects in Vietnam

Hanoi (VNS/VNA) – The northeastern province of Quang Ninh recently approved two Foxconn projects totalling more than 246 million USD in investment.

Foxconn Singapore Pte Ltd will carry out two projects, namely the Foxconn Quảng Ninh FMMV factory and the FECV Foxconn Quang Ninh factory.

Both factories will be located in the Song Khoai Industrial Park in the coastal economic zone of Quang Yen.The FECV Foxconn Quang Ninh plant project spans 6.3 hectares and has a total investment capital of more than 4.7 trillion VND (197.8 million USD).

The project aims to establish a factory specialising in the production and assembly of electrical accessories for electric vehicles. Once the factory is completed in January 2025, it is expected to employ some 1,200 workers.

Meanwhile, the FMMV Foxconn Quang Ninh plant project covers 4.1 hectares and has a total investment of roughly 1.1 trillion VND (46.3 million USD).

The factory is built to produce IT and communication products. A Foxconn spokesman said that the technological lines, machinery, and equipment employed by both facilities are from Japan, the Republic of Korea, mainland China, Taiwan (China), and Vietnam.

The recent announcement means Foxconn Group’s total investment in Quang Ninh province now spans to three projects, worth more than 300 million USD./.

Source: Vietnam plus

តើខេត្តណាទាក់ទាញគំរោងវិនិយោគតំបន់សេដ្ឋកិច្ច ពិសេសច្រើនជាងគេ?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តាខេត្តនិមួយៗ សុទ្ឋតែមា​នសក្តានុពលខុសៗគ្នា អាស្រ័យលើស្ថានភាពភូមិសាស្រ្ត និងការវិនិយោគរបស់រដ្ឋាភិបាល។

តើខេត្តណាមួយ មានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ?យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា បច្ចុ​ប្បន្នកម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ សរុបចំនួន២៤​ ទីតាំង ដោយ៨ ​ទីតាំងនៅ​ខេត្តស្វាយរៀង​ ៥​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​ ៤​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ ៣​ទីតាំងនៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ​ ២​ទីតាំងនៅ​ខេត្ត​កណ្តាល​ ១​ទីតាំងនៅ​ខេត្តកោះកុង និង១​ទីតាំងនៅខេត្ត​កំពត។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ពិត​ជាមាន​ប្រយោជន៍​សម្រាប់​អ្នកវិនិយោគ ដោយសារ​វា​មាន​លក្ខណៈ​ប្រមូលផ្តុំ ​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នកវិនិយោគ ​ដែលមាន​បំណង​ចង់​បើក​រោងចក្រ ​សហគ្រាស ឬ​ឧស្សាហកម្ម​កែច្នៃ​ផ្សេងៗ​នៅ​កម្ពុជា​។លោកបន្តថា “ជាទូទៅតំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ទីតាំងនៅ​តំបន់​សមស្រប​បំផុត​ ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន និង​ជោគជ័យ​”។

ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនៅ​រាល់ពេល​ចុះ ​ជួប​សំណេះសំណាល​ជា​មួយ​កម្មករនិយោជិត តាម​បណ្តា​សហ​គ្រាស​នានា ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តែងតែ​ចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា ដើរតួនាទី និង​រួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

សម្តេច​តែង​បន្ត​លើកទឹកចិត្ត ​ដល់​វិនិយោគិន​ឱ្យ​បង្កើន​ការវិនិ​យោគ​ នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បន្ថែមទៀត តាមរយៈ​ការ​​អភិ​វឌ្ឍ និង​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ ដែលមាន​ស្រាប់​ទាំងអស់​ឱ្យអស់​សក្តានុពល​៕​

​

Rich Cambodian tourists flocking to Vietnam

In the first six months of this year, Cambodia was one of Vietnam’s biggest tourism feeder markets with 198,000 arrivals.

Cambodia is now Vietnam’s fastest-recovering tourism market with an increase of 338% in the first half of this year against pre-pandemic levels, followed by India at 236%, according to the Vietnam National Administration of Tourism.

Phan Huynh Phuong Hoang, deputy general director of leading tour operator Vietravel, said that most Cambodian tourists had previously come to Vietnam for the purpose of medical treatment.

After the pandemic, many rich Cambodian tourists flock to border provinces for weekend relaxation at high-end resorts, she added.

A Cambodian tourist spent $800-900 for a tour to Hanoi and Ha Long in northern Vietnam, equivalent to the cost of a tour to South Korea, Hoang added.

The number of Cambodian visitors booking her company’s tour so far this year increased by about 10% against pre-pandemic levels.

Tran Quoc Thinh, director of Tourism Promotion Center in Tay Ninh Province which borders Cambodia, said that Moc Bai border gate was one of the key road access points to welcome Cambodian tourists to Vietnam.

In the first six months of the year, visitors to Tay Ninh reached 3.5 million, up 14% over the same period last year. Total tourism revenue reached VND1.4 trillion, up 71% year-on-year.

There are three categories of Cambodian tourists coming to Vietnam. The first group is traditional visitors primarily coming from the three provinces adjacent to Tay Ninh Province for daily tours.

The second is luxury tourists from major cities like Phnom Penh and Siem Reap who travel to Vietnam to seek medical care, and the third includes tourists who opt for long-stay holidays and high-end resorts at Phu Quoc, Da Lat, and Vung Tau.

“Currently, the group of high-class tourists from Cambodia is increasing. They often arrive in Tay Ninh and Ho Chi Minh City for medical treatment and then spend time traveling and shopping,” Thinh said.

Tourism insiders said Vietnam has big potential to boost tourism revenues from the group of high-spending Cambodian tourists. However, the lack of tourism products and direct air services connecting major cities between Vietnam and Cambodia have hindered growth.

Currently, there are daily flights from Cambodian capital Phnom Penh to HCMC with limited frequency while travel agencies now mainly operate outbound tours from Vietnam to Cambodia with diverse itineraries.

Inbound tours for Cambodian tourists to Vietnam are limited.
Hoang said her company was considering launching direct flights connecting Cambodia’s major cities with popular tourist destinations in Vietnam and developing luxury beach tours to carry tourists in Tay Ninh and HCMC to Phu Quoc and Vung Tau.

Source: VNExpress

សណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកឈានជើង ចូលទីផ្សារកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន IHG Hotels & Resorts បានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Odom Living Co., Ltd ដើម្បីណែនាំម៉ាកសណ្ឋាគារ Vignette Collection មកកាន់រាជធានីភ្នំពេញ នៅឆ្នាំ២០២៧ខាងមុខ។

ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ សណ្ឋាគារ Vignette Collection Phnom Penh Odom មាន៥០បន្ទប់ ហើយនឹងផ្តល់ជូនភ្ញៀវនូវគោលដៅដ៏ប្រណិត និងបែបបទរស់នៅផ្តាច់មុខគេ។ សណ្ឋាគារនេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកធ្វើដំណើរលំដាប់ខ្ពស់ជំនាន់ថ្មី ដែលស្តង់ដាសណ្ឋាគារនីមួយៗ មានលក្ខណៈប្លែកពីគេ ប៉ុន្តែត្រូវបានភ្ជាប់ដោយចក្ខុវិស័យរួមគ្នា ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់មនុស្ស ទីកន្លែង និងភពផែនដី។

អចលនទ្រព្យ IHG Hotels & Resorts ទី២ ដែលនឹងបើកដំណើរការក្នុងប្រទេសកម្ពុជា បន្ទាប់ពី Six Senses Krabey Island – Vignette Collection Phnom Penh Odom ចូលរួមជាមួយផ្នែកដ៏ប្រណីត និងរបៀបរស់នៅដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងសណ្ឋាគារ ដែលបានបើកច្រើនជាង៤៥០កន្លែង និងបន្ទប់ចំនួនជាង ១០០.០០០បន្ទប់។ សណ្ឋាគារ Vignette Collection គឺជាម៉ាកដំបូងគេរបស់ក្រុមហ៊ុន IHG ហើយចូលរួមជាមួយ Six Senses InterContinental Hotels & Resorts  Regent Hotels & Resorts Kimpton Hotels & Restaurants និង Hotel Indigo ។

លោក Patrick Finn អនុប្រធានផ្នែកអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ និងកូរ៉េ របស់ក្រុមហ៊ុន IHG Hotels & Resorts បានអះអាងថា “Vignette Collection គឺជាម៉ាកយីហោ Luxury & Lifestyle ដ៏ថ្មីបំផុតរបស់ក្រុមហ៊ុន IHG ហើយវាកំពុងរីកចម្រើន យ៉ាងឆាប់រហ័សនៅក្នុងទីផ្សាររបស់ប្រទេសជាច្រើន។លោកបន្តថា “វាជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ដៃគូដែលស្វែងរកអត្តសញ្ញាណប្លែក សម្រាប់សណ្ឋាគាររបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍ពីទំហំសកល ប្រព័ន្ធ និងជំនាញរបស់យើងក្នុងនាមជាប្រតិបត្តិករសណ្ឋាគារប្រណីត និងរបៀបរស់នៅធំជាងគេទី២នៅលើពិភពលោក”។លោកបន្ថែមថា “វាពិតជាអស្ចារ្យណាស់ ក្នុងការធ្វើការជាមួយក្រុមហ៊ុន Odom Living ដើម្បីនាំយកម៉ាកសណ្ឋាគារ Vignette Collection មកកាន់រាជធានីរបស់ប្រទេសកម្ពុជា”។ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២១ Vignette Collection បានបើកសណ្ឋាគារចំនួន៦ នៅក្នុងទិសដៅនានា រួមមានទីក្រុងប្រីសប៊េន ទីក្រុងបាងកក ទីក្រុងផតតូ និងទីក្រុងវ៉ាស៊ីងតោន។

លោកអះអាងទៀតថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ យើងរំពឹងថា ម៉ាក Vignette Collection នឹងមានការពង្រីកយ៉ាងឆាប់រហ័ស ដែលឈានដល់១០០សណ្ឋាគារ នៅទូទាំងពិភពលោក ដើម្បីទាក់ទាញភ្ញៀវ ដែលស្វែងរកការស្នាក់នៅពិតប្រាកដ ផ្ដល់នូវបទពិសោ​ធន៍មិនអាចបំភ្លេចបាន ។

លោក គាន គឹមលាង ប្រធានក្រុមប្រឹក្សភិបាល Odom និងជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ULS បានបន្ថែមថា “រាជធានីភ្នំពេញ ជាទីក្រុងដ៏រស់រវើក ជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែប ស្ថាបត្យកម្មមិនគួរឱ្យជឿ អាហារឆ្ងាញ់មាត់ និងវប្បធម៌ដ៏ពិសេសមួយ ហើ​យយើងជឿជាក់ថា Vignette Collection Phnom Penh Odom នឹងកាន់តែពង្រឹងស្ថានភាពរបស់ក្រុងនេះ ឲ្យក្លាយជាគោលដៅមួយដែលត្រូវតែមកទស្សនា”។បទពិសោធន៍ម៉ាក Vignette Collection ដែលផ្ដល់នូវការស្នាក់នៅមិនអាចប្រៀបបាន ដោយម៉ាកនីមួយៗមានទស្សនវិស័យ និងមានភាពស័ក្តិសមឥតខ្ចោះ ក្នុងការទាក់ទាញអ្នកធ្វើដំណើរជំនាន់ក្រោយមកកាន់ទីក្រុងដ៏រីកចម្រើននេះ។

ហ៊ុំព័ទ្ធទៅដោយទីផ្សារទំនើបចម្រុះដ៏គួរឱ្យរំភើប រួមទាំងហាងលក់ ការិយាល័យ សណ្ឋាគារ និងលំនៅឋាន Odom នឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាជនក្នុងតំបន់យ៉ាងឆាប់រហ័ស។ដោយមានទីតាំងនៅជាន់កំពូលទាំងប្រាំពីរនៃប៉ម Odom Tower ដែលជាផ្នែកការិយាល័យកំពស់៤៥ជាន់ នៃគម្រោងអភិវឌ្ឍចម្រុះ ODOM Vignette Collection Phnom Penh Odom មានទីតាំងស្ថិតនៅយ៉ាងលេចធ្លោ តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាផ្លូវធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ។

ដោយសារទីតាំងនៅចំកណ្តាលក្រុង និងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ ស្ថានទូតអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរកិច្ចអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

Vignette Collection Phnom Penh Odom នឹងមានបន្ទប់ធម្មតា និងបន្ទប់ស្វីត រហូតដល់ទៅ ៥០ រួមទាំងកន្លែងបរិក្ខារដូចជា ភោជនីយដ្ឋានចំនួនពីរ Skybar កន្លែងទទួលភ្ញៀវ អាងហែលទឹក កន្លែងហាត់ប្រាណ ក្លឹបឯកជនសម្រាប់តែសមាជិក និងបន្ទប់សាលប្រជុំចំនួន៤។

ម៉ាកនេះ បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការបើកសណ្ឋាគារ Sindhorn Midtown Bangkok, Vignette Collection ក្នុងឆ្នាំ២០២២ ជាមួយនឹងការផ្លាស់ប្តូរម៉ាករបស់ Dinso Resort & Villas Phuket ប្រទេសថៃនឹងជាប្រទេសបន្ទាប់នាចុងឆ្នាំនេះ ហើយនឹងមានការបើកសណ្ឋាគារ២ទៀតនៅ The Aquatique Pattaya និង Bangkok Chinatown ៕