Asia shares brace for China data to disappoint

SYDNEY : Asian shares got off to a subdued start on Monday as markets braced for a raft of Chinese economic data that could well underwhelm, while earnings season picks up steam with Tesla on the docket.

The Chinese economy is forecast to have grown just 0.5 per cent in the second quarter, though the annual pace will be flattered by base effects at a predicted 7.3 per cent.

Retail sales, industrial output and urban investment are all expected to show slowing growth, which is why markets are counting on Beijing to unveil more stimulus measures soon.

Figures out over the weekend showed China’s new home prices were unchanged in June, the weakest result this year.The risk of even softer
outcomes kept MSCI’s broadest index of Asia-Pacific shares outside Japan down 0.2 per cent, though that follows a 5.6 per cent rally last week.

Japan’s Nikkei was closed for a holiday, though futures were trading near flat.S&P 500 futures and Nasdaq futures were both down 0.2 per cent, but that followed hefty gains last week.

Tesla is the first of the big tech
names to report this week, while a busy earnings schedule includes Bank of America, Morgan Stanley, Goldman Sachs and Netflix.

Data on U.S. retail sales are expected to show a rise of 0.3 per cent ex-autos, continuing the slower trend but solid enough to fit into the market’s favoured soft-landing theme.

“We continue to look for a modest contraction to take hold toward the end of the year, but the path to a non-recessionary disinflation is starting to look more plausible,” said Michael Feroli, an economist at JPMorgan.

“We expect Fed officials cheered the latest inflation developments, but declaring victory with sub-4 per cent unemployment, and over 4 per cent core inflation, would be reckless.”

Source: Reuters

ភ្ញៀវទេសចរកម្ពុជាដែលចំណាយលុយច្រើនកំពុងសម្រុកទៅប្រទេសវៀតណាម ដើម្បីធ្វើរឿង2យ៉ាងនេះ

ដោយ: គង់ លាងហួរ

ហាណូយ: វៀតណាមកំពុងទទួលបានសក្ដានុពល ដ៏ធំពីលំហូរភ្ញៀវទេសចរកម្ពុជា ដែលចំណាយប្រាក់ខ្ពស់ ដោយសារទីតាំងភូមិសាស្ត្រនៃប្រទេសទាំង២ជាប់គ្នា ការដឹកជញ្ជូនងាយស្រួល និងការត្រួតពិនិត្យព្រំដែនដោយរលូន។

យោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម បានឱ្យដឹងថា ឥឡូវនេះ កម្ពុជាគឺជាទីផ្សារទេសចរណ៍ ដែលស្ទុះងើបឡើងវិញលឿនបំផុតរបស់វៀតណាម ជាមួយនឹងការកើនឡើង៣៣៨% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងកម្រិតមុនជំងឺរាតត្បាត បន្ទាប់មកគឺភ្ញៀវទេសចរឥណ្ឌាជាមួយនឹងកើនឡើង២៣៦%។

លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងប្រតិបត្តិករទេសចរណ៍ឈានមុខគេ Vietravel បានមានប្រសាសន៍ថា កន្លងមកភ្ញៀវទេសចរកម្ពុជាភាគច្រើន បានចូលមកប្រទេសវៀតណាមក្នុងគោលបំណងព្យាបាលជំងឺ។លោកស្រីបន្តថា បន្ទាប់ពីជំងឺរាតត្បាត ភ្ញៀវទេសចរកម្ពុជាជាច្រើន បានសម្រុកទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីសម្រាកលំហែកាយនៅចុងសប្តាហ៍ នៅតាមរមណីយដ្ឋានប្រណីតៗ។

លោកស្រី Hoang បានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាម្នាក់ចំណាយប្រាក់ចន្លោះពី៨០០ ទៅ៩០០ដុល្លារសម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងហាឡុងភាគខាងជើង ប្រទេសវៀតណាម ដែលស្មើនឹងតម្លៃដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ លោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលជាប់ព្រំដែនកម្ពុជាបានមានប្រសាសន៍ថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវ​ទេសចរ​កម្ពុជា ដែលចូល​ទៅ​កាន់ប្រទេសវៀតណាម​ មាន​៣ប្រភេទ។
ប្រភេទទី១ ជាភ្ញៀវប្រពៃណី ដែលចូលមកពីខេត្តចំនួន៣ជាប់នឹងខេត្ត Tay Ninh សម្រាប់ធ្វើដំណើរទេសចរណ៍ប្រចាំថ្ងៃ។
ប្រភេទទី​២ គឺ​ភ្ញៀវ​ទេសចរ​មក​ពី​ទីក្រុង​ធំៗ ​ដូច​ជា ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​សេវា​ព្យាបាល និង​
ប្រភេទទី​៣ ជាភ្ញៀវ​ទេសចរ​ដែល​ជ្រើសរើស ​ការ​សម្រាក​លំហែកាយ​រយៈពេល​វែង និង​រមណីយដ្ឋាន​លំដាប់​ខ្ពស់​នៅកោះ Phu Quoc ដា​ឡាត់ និង​វាំង​តាវ​។លោក Tran Quoc Thinh បានបន្តទៀតថា “បច្ចុប្បន្នក្រុមភ្ញៀវទេសចរលំដាប់ខ្ពស់ មកពីប្រទេសកម្ពុជាកំពុងកើនឡើង។ ពួកគេតែងតែធ្វើដំណើរទៅដល់ទីក្រុង Tay Ninh និងក្រុង Ho Chi Minh ដើម្បីសម្រាលព្យាបាលជម្ងឺ បន្ទាប់មកចំណាយពេលធ្វើដំណើរ និងទិញទំនិញ”។

ប្រទេស​វៀតណាម​មាន​សក្ដានុពល​ធំ ​ក្នុង​ការ​ជំរុញ​ប្រាក់​ចំណូ​ល​ពី​វិស័យ​ទេសចរណ៍ ​ពី​ក្រុម​ភ្ញៀវ​ទេសចរ​កម្ពុជា ​ដែល​ចូលចិត្តចំណា​យ​ខ្ពស់​។  ទោះជាយ៉ាងណាក្តី កង្វះផលិតផលទេសចរណ៍ និងសេវាកម្មផ្លូវអាកាសផ្ទាល់ ដែលតភ្ជាប់ទីក្រុងធំៗរវាងវៀតណាម និងកម្ពុជាក៏បានរារាំងដល់កំណើនផងដែរ។

លោកស្រី Hoang បានបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រីកំពុងពិចារណា លើការបើកជើងហោះហើរត្រង់ តភ្ជាប់ទីក្រុងសំខាន់ៗរបស់កម្ពុជា ជាមួយនឹងគោលដៅទេសចរណ៍ពេញនិយម នៅក្នុងប្រទេសវៀតណាម និងអភិវឌ្ឍដំណើរកម្សាន្តតាមឆ្នេរប្រណីតៗ ដើម្បីដឹកភ្ញៀវទេសចរនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ ទៅកាន់កោះ Phu Quoc និង Vung Tau ៕

បុរីប៉េង ហួតផ្តល់លក្ខខ័ណ្ឌពិសេសដោយបង់ប្រាក់ត្រឹមតែ៥ភាគរយដំបូងអាចទិញផ្ទះភ្លាម ចូលនៅឬបើកអាជីវកម្មបានភ្លាម

ដោយៈ សហការី

ភ្នំពេញៈ ប្រសិនបើលោកអ្នកកំពុងបារម្ភ រឿងត្រូវការប្រាក់ច្រើនដើម្បីទិញផ្ទះដែលសាងសង់ជិតរួចរាល់ អាចចូលនៅបានឆាប់ៗនោះ ពេលនេះលែងមានបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត កំពុងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ ដ៏ងាយស្រួលសម្រាប់ខែកក្កដានេះ។
ជឿទេ? ថាមានប្រាក់ដំបូងត្រឹមតែ5% ប៉ុណ្ណោះ លោកអ្នកនឹងអាចទទួលបានផ្ទះ ក្នុងក្ដីស្រមៃដែលអាចចូលនៅ ឬបើកអាជីវកម្មគ្រប់ប្រភេទបានភ្លាមៗ។ចំណែកការបង់ប្រចាំខែត្រឹមតែ1% ប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកចង់ស្វែងរកកម្ចីជាមួយធនាគារ ក៏បុរី ប៉េង ហួត មានការសហការជាមួយធនាគារជាច្រើន ដោយផ្ដល់ទំហំកម្ចីរហូតដល់90% នៃតម្លៃផ្ទះ និងរយៈពេលកម្ចីបានរហូតដល់ 25ឆ្នាំថែមទៀតផង។

តាមការឱ្យដឹងពីបុរី ប៉េង ហួត ការផ្ដល់ជូនសម្រាប់ការបង់ដំបូង 5% នេះ គឺសម្រាប់គ្រប់ប្រភេទផ្ទះហ្សបហោស៍ នៅគ្រប់គម្រោងតែម្ដង ដែលមានទាំងគម្រោងនៅខណ្ឌច្បារអំពៅ ហ្គ្រេនស្តា ផ្លាទីនីម, គម្រោងនៅបណ្ដោយមហាវិធីសម្ដេចតេជោ60ម៉ែត្រ ដឹស្តា ដាយមិន, គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, និងគម្រោងនៅបណ្ដោយផ្លូវជាតិលេខ6A ដឹស្តា មុនីរ៉ាហ៍។

ហ្សបហោស៍របស់បុរី ប៉េង ហួត មានច្រើនជម្រើសស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវម្ម រីឯតម្លៃវិញចាប់ពីជាង10ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។ លោកអ្នកអាចអញ្ជើញសាកសួរព័ត៌មានលម្អិត អំពីហ្សបហោស៍គ្រប់ប្រភេទរបស់បុរី ប៉េង ហួត នៅគ្រប់ការិយាល័យលក់ដែលនៅជិតលោកអ្នក ឬទាក់ទងតាមទូរសព្ទលេខ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬ ចូលរួម 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

 

 

ក្រុមហ៊ុន Foxconn ប្រកាសបោះទុនវិនិយោគ២៤៦លានដុល្លារ ដើម្បីសាងសង់គម្រោងរោងចក្រថ្មីចំនួន២ នៅវៀតណាម

ដោយ: គង់ លាងហួរ
ហាណូយ: កាលពីពេលថ្មីៗនេះ ខេត្ត Quảng Ninh បានទទួលគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxconn ចំនួន២ ដែលមានទុនវិនិយោគសរុបជាង២៤៦លានដុល្លារអាមេរិក។

ក្រុមហ៊ុន Foxconn Singapore Pte Ltd នឹងអនុវត្តគម្រោងចំនួនពីរ គឺរោងចក្រ Foxconn Quảng Ninh FMMV និងរោងចក្រ FECV Foxconn Quảng Ninh។រោងចក្រទាំងពីរមានទីតាំងនៅសួនឧស្សាហកម្ម Sông Khoai ក្នុងតំបន់សេដ្ឋកិច្ចឆ្នេរ Quang Yên នៃខេត្ត Quang Ninh។

ជាក់ស្តែង គម្រោងរោងចក្រ FECV Foxconn Quảng Ninh លាតសន្ធឹងលើផ្ទៃដីទំហំ៦,៣ហិកតា និងមានទុនវិនិយោគសរុបជាង៤,៧ពាន់ពាន់លានដុង (ប្រហែល១៩៧,៨លានដុល្លារអាមេរិក)។ គម្រោងនេះមានទិសដៅបង្កើតរោងចក្រមួយ ដែលមានឯកទេសផ្នែកផលិតកម្ម និងដំឡើងគ្រឿងអគ្គិសនីសម្រាប់រថយន្តអគ្គិសនី។នៅពេលដែលគម្រោង ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅក្នុងខែមករា ឆ្នាំ២០២៥ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារដល់កម្មករប្រហែល១.២០០នាក់។

ទន្ទឹមគ្នានេះ គម្រោងរោងចក្រ FMMV Foxconn Quảng Ninh គ្របដណ្តប់លើផ្ទៃដីទំហំ៤,១ហិកតា និងមានទុនវិនិយោគសរុបប្រហែល១,១ពាន់ពាន់លានដុង (ប្រហែល៤៦,៣លានដុល្លារ)។រោងចក្រនេះត្រូវបានសាងសង់ឡើងដើម្បីផលិតផលិតផល IT និងផលិតផលទំនាក់ទំនង។

ការប្រកាសនាពេលថ្មីៗនេះមានន័យថា ការវិនិយោគសរុបរបស់ក្រុមហ៊ុន Foxconn Group នៅក្នុងខេត្ត Quảng Ninh ឥឡូវនេះ បានពង្រីកដល់គម្រោងចំនួន៣ ដែលមានតម្លៃជាង៣០០លានដុល្លារអាមេរិក៕

អ្នកជំនាញៈតំបន់ភាគខាងកើតរាជធានីនឹងមានសក្តានុពលខ្លាំងនាពេលអនាគត

ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលទៅភាគខាងកើត នៃរាជធានីភ្នំពេញ ប្រកបដោយសុទិដ្ឋិនិយមជាងមុន ដោយសារការកសាង និងត្រៀមវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ កក្កដានេះថា តំបន់ភាគខាងកើករាជធានីភ្នំពេញ នឹងមានសក្តានុពលខ្លាំង ដោយសារការតភ្ជាប់ លើការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា របស់ក្រុមហ៊ុនOCIC ការសាងសង់ទីក្រុងអរិយក្សត្រ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ កំពុងដំណើរការបន្តិចម្តងៗ ខណៈស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងត្រៀមសាងសង់នាពេលខាងមុខ នឹងជួយលើកកំពស់សក្តានុពលតំបន់នេះបន្ថែមទៀត”។លោកបន្តថា “លើសពីនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បាននិងកំពុងជួយលើកកំពស់ក្តានុពលតំបន់នេះផងដែរ”។
ទោះជាយ៉ាងណាតម្លៃដីធ្លីនៅតំបន់នេះ ស្ថិតនៅសភាពទ្រឹងដោយសារបញ្ហារបស់ពិភពលោកមួយចំនួន ដែលកំពុងប៉ះពាល់ដល់កម្ពុជានិងបណ្តាប្រទេសនានា។ នេះបើតាមការលើកឡើងរបស់លោកច្រឹក សុខនីម។

លោកបន្តថា ការសាងសង់បញ្ចប់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រៀមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ភាគខាងកើត របស់រដ្ឋាភិបាលនាពេលអនាគត ក៏បាននិងកំពុងលើកកំពស់មុខមាត់តំបន់នេះផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKFA Foundationបានមានប្រសាសន៍ឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ពិសេសគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលអនាគត នឹងជម្រុញការរីកចម្រើនតំបន់នេះកាន់តែខ្លាំង។
លោកបន្តថា “គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ពិតជាបាននិងកំពុងហុចដល់ដល់ប្រជាពលរដ្ឋ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”។
ជាមួយគ្នានេះ តំបន់ផ្លូវជាតិលេខ៨ ដែលបានពង្រីកជាបួនគន្លងនៅផ្នែកខ្លះ ក៏បាននិងកំពុងហុចផល ដល់ការអភិវឌ្ឍន៍របស់វិស័យឯកជនផងដែរ។

លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់វិហារសួគ៌ កំពុងមានការរីកចម្រើនលឿន ខណៈប្រជាពលរដ្ឋមករស់នៅតំបន់នេះ កាន់តែច្រើន ដោយសារការវិនិយោគរបស់រដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ឋកើនឡើងជាប្រចាំ។
លោកបន្តថា “បច្ចុប្បន្នការសាងសង់បុរី កំពុងដំណើរការទៅមុខ ហើយអ្នកវិនិយោគជាច្រើនទៀត បាននិងកំពុងសម្លឹងមកកាន់តំបន់នេះ”៕

កម្ពុជាដាក់ក្តីសង្ឃឹមខ្ពស់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ខណៈការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបធ្លាក់ចុះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានកំណត់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) ដើម្បីជំរុញការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) របស់ខ្លួន។

ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ មានប្រសាសន៍ថា កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងចាប់តាំងពីកិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូងបានចូលជាធរមានកាលពីឆ្នាំមុន។លោកបន្តទៀតថា “មានប្រទេសជាច្រើនស្ថិតនៅក្រោមកិច្ចព្រមព្រៀង RCEPនេះ ហើយជាមួយការអនុគ្រោះពន្ធ យើងរំពឹងថា កម្ពុជានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតចំពោះផលិតផល GFT ពីបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ទាំងនោះ”។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់នាំចេញទំនិញ GFT របស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ការអត្ថាធិប្បាយរបស់លោក លី ឃុនថៃបានកើតឡើង បន្ទាប់ពីកម្ពុជាបានកត់ត្រាការធ្លាក់ចុះស្ទើរតែមួយភាគប្រាំនៃការនាំចេញផលិតផល GFT ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចេញទំនិញ GFT ដែលមានតម្លៃ៥,២៦ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំនេះ ពោលគឺធ្លាក់ចុះ១៨,៧ភាគរយពី៦,៤៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឧស្សាហកម្មទំនិញ GFT គឺជាប្រភពរកប្រាក់ចំណូលពីបរទេសដ៏ធំបំផុតសម្រាប់កម្ពុជា។  វិស័យនេះមានរោងចក្រ និងសាខាប្រហែល១.១០០កន្លែង និងមានបុគ្គលិកធ្វើការប្រហែល៧៥០.០០០នាក់ ដែលភាគច្រើនជាស្ត្រី។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជាយើង។លោកបានប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអាទិត្យកន្លងទៅថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់ការជំរុញដល់កំណើននៃការនាំចេញរបស់យើងក្នុងរយៈពេលវែង”។

លោក ប៉ែន សុវិជាតិ បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ សម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងវៀតណាមនឹងចូលរួមព្រឹត្តិការណ៍ទេសចរណ៍ Pattaya Travel Mart 2023 ក្នុងពេលឆាប់ៗខាងមុខ

ដោយ: គង់ លាងហួរ
បាងកក: លោក Thanes Suprarosrungsi នាយកប្រតិបត្តិក្រុមហ៊ុន Sunshine Hotel Group Pattaya ចង់ឃើញរដ្ឋាភិបាលថៃប្រកាសថ្ងៃចុងសប្តាហ៍ឱ្យបានវែងបន្ថែមទៀត ដើម្បីជំរុញការធ្វើដំណើរ ដោយសារ ទីផ្សារទេសចរណ៍ក្នុងស្រុករបស់ប្រទេសនេះត្រូវបានរួមចំណែកភាគច្រើនពីក្រុមសិក្ខាសាលា និងអ្នកចង់ចំណាយពេលចុងសប្តាហ៍នៅឆ្នេរសមុទ្រ។

លោកបន្តថា ការរចនាកញ្ចប់វិធានការ ឬការអនុវត្តវិធានការគាំទ្រដល់វិស័យទេសចរណ៍ SME ក៏ផ្តល់នូវសារៈប្រយោជន៍ផងដែរ ខណៈយុទ្ធនាការ “យើងធ្វើដំណើររួមគ្នា” មានឥទ្ធិពលយ៉ាងខ្លាំង ដែលអាចអនុញ្ញាតឱ្យភ្ញៀវទេសចរថៃស្នាក់នៅសណ្ឋាគារប្រណីតៗ ឬវីឡាក្នុងតម្លៃត្រឹមតែ២ទៅ៣ពាន់បាតប៉ុណ្ណោះ។ស្របពេលដែល អត្រាស្នាក់នៅសណ្ឋាគារបច្ចុប្បន្ន មានកម្រិតទាបត្រឹមតែ៣០.ទៅ៤០% ម្ចាស់សណ្ឋាគារនានាកំពុងមានក្តីសង្ឃឹមថា ព្រឹត្តិការណ៍ Pattaya Travel Mart 2023 ដែលនឹងរៀបចំឡើងនាពេលខាងមុខអាចផ្តល់សន្ទុះដល់អាជីវកម្មរបស់ពួកគេ។

ព្រឹត្តិការណ៍ Pattaya Travel Mart 2023 នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ដោយសមាគមទេសចរណ៍ឈុនបុរី ត្រៀមសហការជាមួយរដ្ឋបាលខេត្តឈុនបុរី ទីក្រុងប៉ាតាយ៉ា អាជ្ញាធរទេសចរណ៍ថៃ និងបណ្តាញទេសចរណ៍ដើម្បីរៀបចំឡើង។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំប្រតិបត្តិករធុរកិច្ចទេសចរណ៍ឈានមុខគេមកពីខេត្តឈុនបុរី រួមទាំងក្រុមហ៊ុនទេសចរណ៍មកពីប្រទេសកម្ពុជា និងវៀតណាម ដោយមានការអនុញ្ញាតពីការិយាល័យសន្និបាត និងពិព័រណ៍នៃប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌាផងដែរ។

អភិបាលក្រុងប៉ាតាយ៉ា លោក Witthaya Khunpluem បានមានប្រសាសន៍ថា ទីក្រុងប៉ាតាយ៉ាត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អ្នកធ្វើដំណើរត្រឡប់មកវិញ ដោយទីក្រុងនេះនឹងផ្តល់ជូននូវគោលដៅទេសចរណ៍លំដាប់ពិភពលោក ការស្នាក់នៅគ្រប់តម្លៃ និងអ្នកផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ហើយវិធានការនានាត្រូវបានធ្វើឡើងសម្រាប់ធានាបាននូវស្តង់ដារអនាម័យ និងសុវត្ថិភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកធ្វើដំណើរ។

ប្រធានសមាគមទេសចរណ៍ឈុនបុរី លោក Wasan Temsiripong បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់ប្រតិបត្តិករទេសចរណ៍ជាច្រើនក្នុងការជួបគ្នា និងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីគោលដៅទេសចរណ៍ផ្សេងៗ និងការបង្កើតថ្មីៗ៕

សៀមរាបជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមបណ្តាទីក្រុងល្អបំផុតទាំង១៥ នៅតំបន់អាសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីទីក្រុងដ៏ល្អបំផុត ឬទីក្រុងសំណព្វចំនួន១៥ នៅតំបន់អាស៊ី ដែលត្រូវបានជ្រើសរើសដោយអ្នកអានទស្សនាវដ្តី Travel+Leisure របស់សហរដ្ឋអាមេរិក។

ចំណាក់ថ្នាក់របស់ទីក្រុងទាំង១៥ ត្រូវបានវាយតម្លៃដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចជា ទេសភាព/កន្លែងសម្គាល់ វប្បធម៌ អាហារ ភាពរាក់ទាក់ ការដើរទិញឥវ៉ាន់(Shopping) និងតម្លៃ។ក្នុងនោះ ទីក្រុងសៀមរាបទទួលបានពិន្ទុពីអ្នកអានទស្សនាវដ្តី Travel+Leisure ចំនួន៨៨,៨០ពិន្ទុ បើធៀបទៅនឹងពិន្ទុពេញចំនួន១០០។ខាងក្រោមនេះគឺជាឈ្មោះទីក្រុងដ៏ល្អបំផុតចំនួន១៤ផ្សេងទៀត នៅក្នុងតំបន់អាសុី ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីរបស់ទស្សនាវដ្តីអាមេរិកខាងលើ៖
ចំណាត់ថ្នាក់ទី១៖ ទីក្រុង Udaipur ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៩៣,៣៣ពិន្ទុ
ចំណាត់ថ្នាក់ទី២៖ ទីក្រុង Kyoto ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៩២,០៦ពិន្ទុ
ចំណាត់ថ្នាក់ទី៣៖ ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី ទទួលបានពិន្ទុពីអ្នកអានចំនួន៩១,៧៣ពិន្ទុ
ចំណាត់ថ្នាក់ទី៤៖ ទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៩០,៣០ពិន្ទុ
ចំណាត់ថ្នាក់ទី៥៖ ទីក្រុងបាងកក ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៩៩ពិន្ទុ
ចំណាត់ថ្នាក់ទី៦៖ ទីក្រុងMumbai ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៧៩ពិន្ទុ
ចំណាត់ថ្នាក់ទី៧៖ ទីក្រុងឈៀងម៉ៃ ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៤៩ពិន្ទុ
ចំណាត់ថ្នាក់ទី៨៖ ទីក្រុងហ្លួងព្រះបាងប្រទេសឡាវ ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៤៤ពិន្ទុ
ចំណាត់ថ្នាក់ទី១០៖ ទីក្រុងសិង្ហបុរី ទទួលបានពិន្ទុពីអ្នកអានចំនួន៨៨,៧៨ពិន្ទុ
ចំណាត់ថ្នាក់ទី១១៖ ទីក្រុងអូសាកា ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៨៨,០៥ពិន្ទុ
ចំណាត់ថ្នាក់ទី១២៖ ទីក្រុង Jaipur ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៩៥ពិន្ទុ
ចំណាត់ថ្នាក់ទី១៣៖ ទីក្រុងវៀតណាម Hoi An ទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៨៦ពិន្ទុ
ចំណាត់ថ្នាក់ទី១៤៖ ទីក្រុងហូជីមិញទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៦៤ពិន្ទុ
ចំណាត់ថ្នាក់ទី១៥៖ ទីក្រុងសេអ៊ូល ទទួលបានពិន្ទុពីអ្នកអានចំនួន៨៦,៧៣ពិន្ទុ៕

ធនាគារជាតិ: ៣ទសវត្សរ៍មកនេះ កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI បាន៤៥,៨ពាន់លានដុល្លារ

តែម សុខុម

ភ្នំពេញ: យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បង្ហាញថា ប្រទេសកម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានចំនួន៤៥,៨ពាន់លានដុល្លារអាមេរិក ពីឆ្នាំ១៩៩៤ គិតមកទល់នឹងត្រីមាសទី១ ដើមឆ្នាំ២០២៣។

របាយការណ៍ដដែលបង្ហាញថា ប្រភពមូលធនសំខាន់ៗគឺបានពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងអង់គ្លេស។របាយការណ៍នេះបញ្ជាក់ថា “រំហូរនៃការវិនិយោគត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរួមសកម្មភាពហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ កន្លែងស្នាក់នៅ កសិកម្ម វារីអគ្គិសនី និងសំណង់”។លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អប្រសើរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាដ៏សំខាន់ដែលលើកទឹកចិត្តបន្ថែមទៀតឱ្យអ្នកវិនិយោគចិន មកបោះទុនវិនិយោគនៅកម្ពុជា។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះរួមជាមួយនឹងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសជនជាតិចិន ក្នុងការវិនិយោគនៅកម្ពុជា”។

លោកមានប្រសាសន៍ថា “ការវិនិយោគរបស់ចិន មិនត្រឹមតែនាំមកនូវមូលធន និងបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការងារថ្មីៗសម្រាប់ពលរដ្ឋកម្ពុជា ផងដែរ”៕ Xinhua៕

China’s foreign trade up 2.1 pct in H1

BEIJING, China’s customs data showed Thursday that the country’s total goods imports and exports expanded 2.1 percent year on year in yuan terms in the first half of 2023.

The country saw goods imports and exports exceeding 20 trillion yuan (about 2.8 trillion U.S. dollars) for the first time in the January-June period, according to the General Administration of Customs.

Exports grew 3.7 percent year on year to 11.46 trillion yuan while imports edged down 0.1 percent from a year earlier to 8.64 trillion yuan, the data showed.

China has seen its economic performance picking up on the whole despite a severe and complex external environment, while the volume and quality of its foreign trade improved steadily and in line with expectations in the first six months of the year.

The goods imports and exports in the first and second quarters reached 9.76 trillion yuan and 10.34 trillion yuan, respectively, with both registering year-on-year growth, according to the data.

Data also revealed that China’s foreign trade had maintained an upward trajectory in the first half of the year.

The imports and exports recorded in the second quarter was 6 percent higher than that of the first quarter. Both May and June registered 1.2 percent month-on-month increases.

The scale of private enterprises’ imports and exports grew notably in the January-June period, increasing 8.9 percent year on year to 10.59 trillion yuan. The volume represented 52.7 percent of the country’s total.

The import and export volumes of foreign-funded enterprises and state-owned enterprises accounted for 30.7 percent and 16.4 percent of the country’s total, respectively.
Source: Xinhua