តម្លៃអាផាតមុិននៅទីក្រុងហាណូយហក់ឡើងខ្លាំង ទោះជាទីផ្សារអចលនទ្រព្យវៀតណាមដាំក្បាលចុះ

ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Savills Hanoi បានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងហាណូយ បានហក់ឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអចលនទ្រព្យមានភាពអាប់អួរនៅក្នុងឆមាសទីមួយឆ្នាំនេះក្តី។

យោងតាមរបាយការណ៍ស្តីពីទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយក្នុងឆមាសទីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន Savills Hanoi បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ តម្លៃដាក់លក់បឋមនៅលើទីផ្សារអាផាតមុិនចំនួន៥៣លានដុងក្នុងមួយម៉ែត្រការ៉េ បានកើនឡើង១ភាគរយបើគិតពីមួយត្រីមាសទៅមួយត្រីមាស និងហក់ឡើង១៧ភាគរយបើគិតពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Đỗ Thu Hằng នាយកជាន់ខ្ពស់ និងជាអ្នកផ្តល់សេវាប្រឹក្សានៃក្រុមហ៊ុន Savills Hanoi បានមានប្រសាសន៍ថា “ការហក់ឡើងថ្លៃនេះគឺដោយសារតែការកើនឡើងនៃតម្លៃដី និងតម្លៃសំណង់ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អគុណភាពផងដែរ”។

តម្លៃបន្ទាប់បន្សំ (Secondary prices) នៅក្នុងគម្រោងអាផាតមុិននៅជិតស្ថានីយ៍រថភ្លើងក្រោមដី 2A បានហក់ឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលកំណើននេះគឺខ្ពស់ជាងមធ្យមភាគទីផ្សារទៅទៀត។

លោក Hằng បានបញ្ជាក់ថា “តម្លៃលើផ្នែកអាផាតមុិនទាំងអស់ រាប់ចាប់តាំងពីឆ្នាំ២០២១ ត្រូវបានជំរុញឱ្យហក់ឡើងរហូតដល់កម្រិតដ៏ខ្ពស់មួយ ដែលបានធ្វើឱ្យអ្នកទិញមានក្តីព្រួយបារម្ភ”។

លោក Hằng បានបន្ថែមថា “ទីផ្សារអាផាតមុិននៅទីក្រុងហាណូយបានបន្តមិនមានតុល្យភាពនៅក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់។ ទន្ទឹមគ្នានេះ ការផ្គត់ផ្គង់សរុបនៃអាផាតមុិនដែលមានតម្លៃសមរម្យក៏បានថយចុះមកនៅកម្រិតទាបផងដែរ”៕

អ្នកវិនិយោគបរទេសសម្រុកទៅវិនិយោគនៅតៃវ៉ាន់ ខណៈភាគហ៊ុន AI និងភាគហ៊ុនបន្ទះឈីបហក់ឡើងស្រឺតៗ

តែម សុខុម

តៃប៉ិ: អ្នកវិនិយោគបរទេសពេលនេះកំពុងទុកបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមួយឡែកសិន ហើយសម្រុកទៅវិនិយោគលើភាគហ៊ុននៅតៃវ៉ាន់ ដោយទទួលបានរំហូរវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយសារភាគហ៊ុនបញ្ញាសិប្បនិម្មិត (AI) និងភាគហ៊ុនបន្ទះឈីបហក់ឡើងស្រឺតៗ។

ការទិញដុលពីអ្នកវិនិយោគបរទេសក្នុងទំហំ១២ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៦ខែគិតមកទល់នឹងខែមិថុនា នេះគឺជាចំនួនដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆមាសទី១ ដើមឆ្នាំ២០០៨ ហើយលទ្ធផលសន្ទស្សន៍គោលរបស់តៃវ៉ាន់ ដែលបានកើនឡើងរហូតដល់២០%ក្នុងឆ្នាំនេះគឺល្អបំផុតនៅអាស៊ី។

Taiwan’s first Al weather presenter (Photo on the official website of FTV News channel)

ហើយក្រុមអ្នកឃ្លាំមើលទីផ្សារបានព្យាករថា ភាគហ៊ុនបច្ចេកវិទ្យា AI នឹងហក់ឡើងបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២១ ខែកក្កដា។

លោក Carlos Casanova អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៅធនាគារស្វីស Union Bancaire Privee បានលើកឡើងថា “អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះ គឺជាពាណិជ្ជកម្មជាយុទ្ធសាស្ត្រដែលមានទំនោរផ្អែកលើការបណ្តាក់ទុករយៈពេលខ្លី មុននឹងតម្លៃនៃវិស័យបច្ចេកវិទ្យាកើនឡើងដល់កម្រិតកំពូល”។

លោកបានបន្ថែមថា “ស្ថានភាពតានតឹងដែលអាចកើតមាននៅចក្រសមុទ្រតៃវ៉ាន់ Taiwan Strait គឺមិនសូវពាក់ព័ន្ធឡើយសម្រាប់អ្នកវិនិយោគទាំងនេះ”។

ប្រទេសចិន បានអះអាងថា តៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ហើយការអះអាងបែបនេះត្រូវបានរដ្ឋាភិបាលតៃប៉ិ ជំទាស់យ៉ាងដាច់អហង្ការរហូតមក៕ Reuters៕

ខេត្តកោះកុង និងខេត្តត្រាត របស់ថៃ គ្រោងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង និងពិព័រណ៍ផលិតផល

តែម សុខុម

បាងកក: ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ខេត្តកោះកុង និងខេត្តត្រាត នៃប្រទេសថៃ គ្រោងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង និងពិព័រណ៍ផលិតផល។ គំនិតផ្តួចផ្តើមនេះគ្រោងធ្វើនៅផ្សារព្រំដែន បាន ហាត់ ឡេក (Ban Hat Lek) ក្នុងគោលបំណងជំរុញទេសចរណ៍ និងពង្រឹងទំនាក់ទំនងរវាងតំបន់ជិតខាងទាំងនេះ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែកក្កដា ថា សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីពង្រឹងទំនាក់ទំនងរវាងខេត្តទាំងពីរនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២១ កក្កដា។

លោកស្រីបានបន្ថែមថា “ខ្ញុំបានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុន ធនាគារឯកជន និងភោជនីយដ្ឋានដែលមានបំណងចូលរួមកម្មវិធីនេះចុះឈ្មោះនៅវត្តកាសេម ស៊ីម៉ារាម (Wat Kasem Simaram) ឬ វត្តហាត់ ឡេក (Hat Lek)”។អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងនេះកាលពីថ្ងៃទី១៩ ខែកក្កដា។ ទោះជាយ៉ាងណា លោក សុខ សុទ្ធី ធ្លាប់បានបញ្ជាក់ថា ទំនាក់ទំនងល្អជាមួយខេត្តត្រាត នឹងជួយជំរុញទំនាក់ទំនងព្រំដែនកាន់តែស៊ីជម្រៅ។

លោកបានស្នើបន្ថែមទៀតធ្វើយ៉ាងបង្កលក្ខណៈឱ្យខេត្តទាំងពីរអាចស្វែងរកឱកាសវិនិយោគទៅវិញទៅមកក្នុងវិស័យមានសក្តានុពលនានា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានធ្វើការកត់សម្គាល់កាលពីថ្ងៃទី១៩ ខែកក្កដា ថា កម្មវិធី និងការតាំងពិព័រណ៍នេះបានបង្ហាញពីការរីកចម្រើនជាវិជ្ជមានក្នុងវិស័យទេសចរណ៍៕ The Nation៕

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសកូរ៉េខាងត្បូង អាចធ្លាក់ចុះបន្តិច នៅក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងទំនងជាបានធ្លាក់ចុះបន្តិចជាងកាលពីត្រីមាសមុន ខណៈដែលការនាំចេញធ្លាក់ចុះ និងអត្រាការប្រាក់ខ្ពស់បានជះផលប៉ះពាល់ដល់ការប្រើប្រាស់ឯកជន ដែលគ្របដណ្តប់ប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ច។

ការនាំចេញពីប្រទេសសេដ្ឋកិច្ចធំជាងគេទី៤នៅតំបន់អាស៊ីមួយនេះបានធ្លាក់ចុះនៅក្នុងខែមិថុនា ចំណែក ការនាំចូលក៏ធ្លាក់ចុះផងដែរ ដែលនេះបង្ហាញពីកង្វះខាតនៃតម្រូវការក្នុងស្រុក និងតម្រូវការពីបរទេស ជាពិសេសពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមការព្យាករជាមធ្យមរបស់អ្នកសេដ្ឋកិច្ចចំនួន២២នាក់ បានឱ្យដឹងថា ដោយផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងកើនឡើង០,៨ភាគរយនៅក្នុងអំឡុងខែមេសាដល់ខែមិថុនា ដែលថយចុះបន្តិចបើធៀបទៅនឹងកំណើន០,៩ភាគរយដែលបានកែប្រែក្នុងខែមករាដល់ខែមីនា។ទោះបីជាយ៉ាងណាក្តី បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចដែលជំរុញដោយនាំចេញរបស់ប្រទេសនេះបានងើបឡើង០,៥%នៅត្រីមាសទី២ ពោលគឺខ្ពស់ជាងកំណើន០,៣% នៅក្នុងត្រីមាសទី១។

លោក Park Sang-hyun សេដ្ឋវិទូនៅក្រុមហ៊ុន HI Investment and Securities បានអះអាងថា “កំណើន GDP របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងមានល្បឿនប្រហាក់ប្រហែលនឹងត្រីមាសទី១ ដោយសារការនាំចេញ និងវិស័យផលិតកម្មធ្លាក់ចុះ ការវិនិយោគក៏ធ្លាក់ចុះ ក៏ដូចជាការចំណាយរបស់រដ្ឋាភិបាលតិចជាងមុន”។

លោកបានបន្ថែមថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះ ប៉ុន្តែវានឹងពឹងផ្អែកលើល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ”៕

អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរ នៅដើមខែសីហាខាងមុខនេះ

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែ ទស្សនាថ្មីនៅប្រាសាទចំនួនពីរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការ សាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ វនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ… ។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។ ខ្សែទស្សនាថ្មីមានជម្រើសដូចខាងក្រោម៖

១. ប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេល ២ម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេល៣ម៉ោង។

២. ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។

ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរខាងលើនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង ចម្លាក់សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម។ ជាមួយគ្នានេះ អំឡុងពេលនៃ ការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្ត្រក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរ តាមភ្ញៀវ (Tracking)ផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទី ភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ – ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តសាកល្បងខ្សែទស្សនាខាងលើ តាមការគួរ៕

តម្លៃផ្ទះនៅសហរដ្ឋអាមេរិកស្ថិតនៅកម្រិតអតិបរមា បើទោះបីជាការលក់ដាំក្បាលចុះ

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: តម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះក្នុងខែមិថុនាបើធៀបទៅនឹងមួយឆ្នាំមុន ប៉ុន្តែកត្តានេះប្រហែលជាមិនមានផលល្អអ្វីច្រើនសម្រាប់អ្នកទិញផ្ទះនោះទេ ខណៈតម្លៃផ្ទះជាមធ្យមនៅតែមានកម្រិតខ្ពស់ខ្លាំងដដែល។

យោងតាមរបាយការណ៍សមាគមជាតិនៃអ្នកអចលនទ្រព្យ(NAR) បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមក្នុងខែមិថុនាបានបំបែកកំណត់ត្រាជាតម្លៃមធ្យមប្រចាំខែខ្ពស់បំផុតទី២ បើគិតត្រលប់ទៅឆ្នាំ១៩៩៩។តម្លៃផ្ទះជាមធ្យមដែលមានស្រាប់គឺ៤១០.២០០ដុល្លារអាមេរិក កាលពីខែមិថុនា ពោលគឺធ្លាក់ចុះត្រឹមតែ០,៩% ប៉ុណ្ណោះបើធៀបទៅនឹង៤១៣.៨០០ដុល្លារកាលពីមួយឆ្នាំមុន។សារពើភ័ណ្ឌផ្ទះ (Inventory of homes) នៅលើទីផ្សារនៅតែមានកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយសារម្ចាស់ផ្ទះបច្ចុប្បន្នមិនព្រមលក់។ លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគម NAR មានប្រសាសន៍ថា “មិនមានផ្ទះគ្រប់គ្រាន់សម្រាប់លក់នោះទេ ហើយទីផ្សារអាចស្រូបយកសារពើភ័ណ្ឌទ្វេរដងបានយ៉ាងងាយស្រួល”។ការលក់ផ្ទះដែលមានស្រាប់ ដូចជាផ្ទះគ្រួសារទោល ផ្ទះទីក្រុង Townhome ខុនដូ និង ផ្ទះ សហករណ៍ (co-ops) បានធ្លាក់ចុះទាបជាងការរំពឹងទុក ក្នុងអត្រា៣,៣%គិតចាប់ពីខែឧសភារហូតដល់ខែមិថុនា។

លោក Yun បានមានប្រសាសន៍ថា “អត្រាប្រាក់កម្ចីទិញផ្ទះខ្ពស់ជិត៧% និងសារពើភ័ណ្ឌទាបជាប្រវត្តិសាស្ត្រនៃផ្ទះដែលមានស្រាប់នៅលើទីផ្សារកំពុងរារាំងដល់សកម្មភាពលក់”៕

Global smartphone sales down 11%, with Samsung leading market: report

Global smartphone shipments fell 11 percent on-year in the second quarter, a report showed Thursday, as the market continued to face headwinds of slower consumer demand amid macroeconomic uncertainties.

Market research firm Canalys said the continued market slump impacted market leaders, like Samsung Electronics and Apple, which had to reduce their sell-in, or shipments to retailers.

Samsung led the market with a 21 percent market share, followed by Apple at 17 percent, Xiaomi at 13 percent and OPPO at 10 percent.

While the on-year growth declined, things began to improve, with signs of growing investments and reduced inventories, the report said.

“The smartphone market is sending early signs of recovery after six consecutive quarters of decline since 2022,” Le Xuan Chiew, an analyst at Canalys, said.

“Smartphone inventory has begun to clear up as smartphone vendors prioritized cutting inventory of old models to make room for new launches.”

Samsung is set to launch its new flagship Galaxy foldable phones next week, as the No. 1 player is eying to boost smartphone sales in the second half and consolidate its leading position in the new premium segment.

The Galaxy Unpacked, slated for Wednesday, will take place in Seoul for the first time since the tech giant launched the biannual event in 2009.

Source: Yonhap

ក្រុមហ៊ុន Samsung នាំមុខគេនៅលើទីផ្សារស្មាតហ្វូនសកលលោក

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមរបាយការណ៍មួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញស្មាតហ្វូនជាសកលបានដាំក្បាលចុះ១១ភាគរយ នៅត្រីមាសទីពីរធៀបនឹងឆ្នាំមុន ខណៈទីផ្សារបានបន្តប្រឈមមុខនឹងការថយចុះនៃតម្រូវការអ្នកប្រើប្រាស់ ស្របពេលមានភាពមិនច្បាស់លាស់ខាងផ្នែកម៉ាក្រូសេដ្ឋកិច្ច។

ក្រុមហ៊ុនស្រាវជ្រាវទៅលើទីផ្សារ Canalys បានអះអាងថា ការថយចុះនៃតម្រូវការបានជះផលប៉ះពាល់ដល់ក្រុមហ៊ុននាំមុខគេនៅលើទីផ្សារ ដូចជាក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Apple ដែលត្រូវកាត់បន្ថយការលក់ ឬការនាំចេញទៅកាន់អ្នកលក់រាយរបស់ពួកគេ។ក្រុមហ៊ុន Samsung បាននាំមុខគេជាមួយនឹងចំណែកទីផ្សារ២១ភាគរយ តាមពីក្រោយដោយក្រុមហ៊ុន Apple ជាមួយចំណែកទីផ្សារ១៧ភាគរយ ក្រុមហ៊ុន Xiaomi មានចំណែកទីផ្សារ១៣ភាគរយ រីឯក្រុមហ៊ុន OPPO មានចំណែកទីផ្សារ១០ភាគរយ។

របាយការណ៍ដដែលខាងលើបានបន្តថា ខណៈពេលដែលកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ អ្វីៗបានចាប់ផ្តើមប្រសើរឡើងវិញ ជាមួយនឹងសញ្ញាកំណើននៃការវិនិយោគ។

លោក Le Xuan Chiew អ្នកវិភាគប្រចាំក្រុមហ៊ុន Canalys បានមានប្រសាសន៍ថា “ទីផ្សារស្មាតហ្វូនកំពុងបញ្ជូនសញ្ញាដំបូងនៃការងើបឡើងវិញបន្ទាប់ពីដាំក្បាលចុះអស់៦ត្រីមាសជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០២២”។

លើសពីនេះ ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy ដែលអាចបត់បាន នៅសប្តាហ៍ក្រោយនេះ ខណៈក្រុមហ៊ុនមានបំណងជំរុញការលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆមាសទី២៕

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វាយចន្ទីពិភពលោក នៅដើមឆ្នាំ២០២៤

(ភ្នំពេញ)៖ ​ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា ​នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ រយៈពេលបីថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ​ដើម្បីបង្កើតជំនួបអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ បានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដុះដាំដំណាំនេះនៅកម្ពុជា ព្រមទាំងជំរុញ​​និងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទី។ ​

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សន្និសីទនេះ នឹងមានអ្នកចូលរួមប្រមាណជាង ៥០០នាក់មកពី៤០ប្រទេស នៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកធ្វើការ និង​រកស៊ីក្នុងវិស័យស្វាយចន្ទី​ ដូចជាអ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ និងអ្នកលក់ឧបករណ៍កែច្នៃ និងវេចខ្ចប់ស្វាយចន្ទីជាដើម។លោកបន្តថា បច្ចុប្បន្ននេះសហព័ន្ធស្វាយចន្ទីកម្ពុជា​​ រួមជាមួយក្រសួងពាណិជ្ជកម្ម ​នឹងសហការជាមួយប្រតិភូសន្និសីទស្វាយចន្ទីពិភពលោក ដើម្បីរៀបចំសន្និសីទនេះ ឱ្យកាន់តែកាន់តែរលូន។

លោក​លើកទឹកចិត្តដល់អ្នកកែច្នៃ សហគមន៍ កសិករដាំស្វាយចន្ទី និងអ្នករកស៊ីក្នុងវិស័យស្វាយចន្ទីនៅកម្ពុជាទាំងអស់ ចូលរួមសន្និសីទនេះឱ្យបានច្រើន ហើយសហព័ន្ធស្វាយចន្ទី នឹងអញ្ជើញស្ថាប័នអន្តរជាតិមួយចំនួនឱ្យមកចូលរួមជាពិសេសគឺ​ប្រទេសដែលទិញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េ អូស្រ្តាលី និងប្រទេសមកពី Middle East ក៏ដូចជាវៀតណាម ដែលជាប្រទេសកែច្នៃស្វាយចន្ទីនាំចេញច្រើនជាងគេផងដែរ។​តាមរយៈការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ជាលើកដំបូងនៅកម្ពុជា លោករំពឹងថា កម្ពុជានឹងទទួលបានអ្នកទទួលទិញផលិតផលស្វាយចន្ទីសម្រេចបន្ថែមទៀត មកពីប្រទេសធំទាំងនោះ។

​លោកបន្ថែមថា នេះ គឺជាឱកាសដ៏ល្អក្នុងការកៀគរ បាននូវអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី ​​ខណៈរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ បន្ទាប់ពីវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងច្បាប់វិនិយោគថ្មី ដើម្បីជំរុញឱ្យវិស័យស្វាយចន្ទីកាន់តែរីកចម្រើន ​បង្កើនការនាំចេញផលិតផលកែច្នៃ​ ​​ដែលជំរុញឱ្យការកែច្នៃនៅកម្ពុជាកើនឡើង និងមាននិរន្តភាព។លោកបានឱ្យដឹងទៀតថា ក្នុងសន្និសីទនេះ​ក៏ជាការបង្កើតឱកាសសម្រាប់ សហគមន៍ និងកសិករ ដែលដាំដុះស្វាយចន្ទីទាំងអស់ បានជួបទំនាក់ទំនងជាមួយអ្នកដាំដុះដូចគ្នា ​អ្នកទិញ អ្នកកែច្នៃ ដែលនាំឱ្យផលិតផលរបស់ពួកគាត់កាន់តែមានទីផ្សារផងដែរ។

លោកបានគូសបញ្ជាក់ផងដែរថា ​«រាជរដ្ឋាភិបាលចង់ឱ្យកម្ពុជា ជាអធិរាជនាំចេញស្វាយចន្ទី គឺជាកត្តាដែលសំខាន់បំផុត ដែលយើងបង្កើត និងរៀបចំសន្និសីទស្វាយចន្ទីនេះ ព្រោះអីនៅពេលដែលយើងមានគោលនយោបាយ មានច្បាប់ ដែលធ្វើឱ្យអ្នកវិនិយោគបរទេសគាត់អាចចូល ឬបូកជាមួយអ្នកវិនិយោគក្នុងស្រុក គាត់អាចកែច្នៃស្វាយចន្ទីបានចំណេញ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង មានទីផ្សារពិតប្រាកដ ដូច្នេះកន្លែងហ្នឹងហើយ នឹងអាចជួយឱ្យកម្ពុជាមិនត្រឹមតែដាំដុះគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃច្រើនជាងគេនៅលើពិភពលោក ហើយគុណភាពល្អជាងគេ នៅលើពិភពលោកទេ ថែមទាំងនឹងក្លាយជាប្រទេសមួយ ដែលកែច្នៃនាំចេញជាពិសេសស្វាយចន្ទី ដែលមានគុណភាពល្អជាងគេ ដើម្បីនាំចេញទៅទីផ្សារពិភពលោក»។

លោកបន្តថា «បើតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីបានកំណត់ថា កម្ពុជានឹងកែច្នៃស្វាយចន្ទីឱ្យបាន ២៥%នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២ ។ ខ្ញុំគិតថា បើសិនជា​បន្ទាប់ពីសន្និសីទនេះយើងអាចទទួលបានការវិនិយោគធំឱ្យបានប្រមាណ២០ទៅ៣០ក្រុមហ៊ុន ដែលមានលក្ខណៈស្តង់ដារ ខ្ញុំគិតថា យើងនឹងសម្រេចបានតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ»។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh Nesws ដែរថា ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកជាលើកដំបូងនៅកម្ពុជានេះ បង្ហាញថាកម្ពុជាពិតជាមានសក្តានុពល និងជាប្រទេសមួយក្នុងចំណោមប្រទេស ដែលខ្លាំងលើការផលិតស្វាយចន្ទី ដែលវិនិយោគិនទាំងឡាយមិនគួរមើលរំលង។

លោកមានប្រសាសន៍ថា «យើងសង្ឃឹមថា មុតមាំថាសន្និសីទនេះ នឹងអាចជួយទាក់ទាញវិនិយោគិនឱ្យបានកាន់តែច្រើនផ្តោតលើការកែច្នៃ នៅប្រទេសកម្ពុជា ក៏ដូចជាបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ ហើយឱកាសនោះយើងនឹងជូនសមាជិកសមាជិកានៃអង្គសន្និសីទ ទៅមើលសមុទ្រចន្ទីនៅក្នុងបណ្តាខេត្តចំនួន៣ អាចជាខេត្តកំពង់ធំ សៀមរាប កំពងចាម ឬក្រចេះ។ យើងនឹងជូនគាត់ទៅមើលថាតើសមុទ្រចន្ទី ឬវិសាលភាពចន្ទីរបស់កម្ពុជាមានប៉ុណ្ណា?»។

បើតាមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងសន្និសីទស្វាយចន្ទីពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងមានការដាក់តាំងបង្ហាញនូវផលិតផលស្វាយចន្ទីកម្ពុជា ឧបករណ៍កែច្នៃផងដែរ។សូមជម្រាបថា យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនហិកតា​។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ​ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក។

ដោយឡែកនៅរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ កម្ពុជាផលិតជាង៦១ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅទៅប្រទេសវៀតណាមចំនួនជាង៥៧ម៉ឺនតោន ទទួលបានទឹកប្រាក់ ៧៨៥លានដុល្លារអាមេរិក​៕Fresh News

រដ្ឋាភិបាលសិង្ហបុរីអនុម័តឱ្យជនបរទេសអាចទិញអចលនទ្រព្យបែបពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ ឬដីធ្លី បានហើយ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ជនបរទេសដែលកំពុងស្វែងរកទិញអចលនទ្រព្យពាណិជ្ជកម្មចម្រុះ និងអចលនទ្រព្យលំនៅដ្ឋាន ឬដីធ្លីនៅប្រទេសសិង្ហបុរី ត្រូវតែទទួលបានការអនុម័តពីរដ្ឋាភិបាលគិតចាប់ពីថ្ងៃទី២០ ខែកក្កដានេះ។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្រសួងច្បាប់ (MinLaw) និងអាជ្ញាធរដែនដីសិង្ហបុរី (SLA) កាលពីយប់ថ្ងៃពុធកន្លងទៅបានប្រកាសថា ពួកគេបានកែលម្អច្បាប់ស្តីពីអចលនទ្រព្យលំនៅដ្ឋាន (RPA) ដើម្បីចាត់ថ្នាក់ការអភិវឌ្ឍទាំងនេះជាអចលនទ្រព្យលំនៅដ្ឋាន ឬដីធ្លី។ឥឡូវនេះ ជនបរទេសដែលមានគម្រោងទិញ ឬចង់ទទួលបានផលចំណេញលើទីតាំងដែលអនុញ្ញាតសម្រាប់ការប្រើប្រាស់បែបពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ នឹងត្រូវដាក់ពាក្យសុំការយល់ព្រមនៅក្រោមច្បាប់ស្តីពីអចលនទ្រព្យលំនៅដ្ឋាន (RPA)។

ចំណែកឯជនបរទេសដែលជាម្ចាស់កម្មសិទ្ធិស្រាប់នៃដី ឬអចលនទ្រព្យនោះមិនតម្រូវឱ្យទទួលបានការយល់ព្រមក្រោមច្បាប់ RPA នោះទេ។

ក្រសួងច្បាប់ (MinLaw) និងអាជ្ញាធរដែនដីសិង្ហបុរី (SLA) បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ការយល់ព្រម ឬការអនុម័តពីរដ្ឋាភិបាលគឺត្រូវការជាចាំបាច់សម្រាប់ជនបរទេស ប្រសិនបើពួកគេចង់អភិវឌ្ឍអចលនទ្រព្យទាំងនោះឡើងវិញ៕