សហរដ្ឋអាមេរិកបង្ហាញឆន្ទៈជួយដល់វៀតណាម ក្នុងការផលិតបន្ទះឈីប( microchips)

ដោយ: គង់ លាងហួរ
ហាណូយ: លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានឆន្ទៈជួយដល់ប្រទេសវៀតណាមក្នុងការផលិតឧបករណ៍ semiconductors និងជួយកែលម្អសមត្ថភាពថាមពលកកើតឡើងវិញរបស់ប្រទេសនេះឡើងវិញ។

លោកស្រីបានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា “សហរដ្ឋអាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការជំរុញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពសេរី និងបើកចំហ”។

លោកស្រីJanet Yellen បានបន្តថា សហរដ្ឋអាមេរិកចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម ព្រមទាំងផែនការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូដ៏ទូលំទូលាយ និងគួរឱ្យទុកចិត្តបាន។មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះក៏បានផ្តល់នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីរតនាគារសហរដ្ឋអាមេរិកសម្រាប់ធនាគាររដ្ឋវៀតណាម និងក្រសួងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើការបង្កើតគោលនយោបាយរូបិយវត្ថុ យន្តការអត្រាប្តូរប្រាក់ និងការទទួលបានធនធានហិរញ្ញវត្ថុអន្តរជាតិ។

ជាការឆ្លើយតប លោក Pham Minh Chinh បានបញ្ជាក់ថា ការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតឧបករណ៍ semiconductors ក៏ជាអាទិភាពសម្រាប់វៀតណាមផងដែរ។លោកបានមានប្រសាសន៍បន្តថា វៀតណាមកំពុងផ្តោតទៅលើការកែលម្អស្ថាប័ន គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងការធ្វើទំនើបកម្មលើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស។

នាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា ប្រទេសវៀតណាមក៏ផ្តល់អាទិភាពដល់ពហុភាគីភាវូបនីយកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ហើយមានឆន្ទៈធ្វើជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ។

លោកបានបន្ថែមថា ធនាគាររដ្ឋវៀតណាម និងរតនាគារសហរដ្ឋអាមេរិកគួរតែមានយន្តការមួយដើម្បីដោះស្រាយបញ្ហាណាមួយដែលកើតឡើង ស្របពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកតាមរយៈការសន្ទនាគ្នា។

លោកសង្ឃឹមថា សហរដ្ឋអាមេរិកក៏នឹងជួយដល់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញរបស់ខ្លួន និងបង្កើតទីផ្សារកាបូនមួយផងដែរ៕

Construction of high-speed railway linking three airports delayed by a year: EEC

The chief of the Eastern Economic Corridor Office on Thursday said that the construction of a high-speed railway linking three airports will be a year behind schedule.

EEC chief Jula Sukmanop said Asia Era One Co Ltd, the concessionaire of the Don Mueang-Suvarnabhumi-U-Tapao high-speed railway, could not begin construction this year as it was still awaiting an approval of investment privileges from the Board of Investment.

Jula said the construction would take four years and if it started next year, the high-speed railway would begin operations in 2028, a year behind schedule.
Jula said Asia Era One blamed the delay on government agencies for failing to facilitate construction. The company has called on the government to amend the 50-year public-private partnership contract to minimise delays.

The proposal has met strong opposition from the Pheu Thai, which says such a contract amendment must wait to be approved by the next elected government.

Jula said the contract need not be amended now but it was possible to add causes for delays, such as the Covid pandemic, among force majeure events so that the company could be treated leniently if the project is delayed.

Jula said the EEC would next send a draft on adding force majeure causes to the Council of State for checking before passing it on to the EEC board of directors for endorsement and then approval by the Cabinet.

Source: The Nation Thailand

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Country Garden ប្រឈមការខាតបង់កាន់តែខ្លាំង ជុំវិញក្តីបារម្ភលើវិបត្តិបំណុល

ដោយ: គង់ លាងហួរ

សៀងហៃៈ វិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានកើនឡើងកំដៅម្តងទៀតកាលពីថ្ងៃសុក្រ សប្តាហ៍មុន ខណៈដែលមានការដាំក្បាលចុះយ៉ាងគំហុកនៃភាគហ៊ុន និងសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ប្រទេសចិនគឺ Country Garden។

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden និងក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មអចលនទ្រព្យរបស់ខ្លួន Country Garden Services Holdings បានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ដោយបន្តពង្រីកការខាតបង់សម្រាប់ក្រុមហ៊ុន ដោយសារបញ្ហាបំណុល។

ភាគហ៊ុន Country Garden Services Holdings បានធ្លាក់ថ្លៃជាង៦ភាគរយ ខណៈដែលភាគហ៊ុន Country Garden បានធ្លាក់ថ្លៃជាង៣ភាគរយដល់កម្រិតទាបបំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានបង្ហាញឱ្យដឹងថាសន្ទស្សន៍ ភាគហ៊ុនអចលនទ្រព្យ Hang Seng Mainland បាន ធ្លាក់ ថ្លៃជិត៣ ភាគរយ។

Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុង Guangdong នៃប្រទេសចិន ដែលជាកម្មសិទ្ធិរបស់គ្រួសារលោក Yang Guoqiang ។ កាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់ទី១៤៧ ក្នុងបញ្ជី Fortune Global 500។

វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់ប្រហែល១/៤នៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចូលក្នុងវិបត្តិ ចាប់តាំងពីរដូវក្តៅនៃឆ្នាំ២០២០ បន្ទាប់ពីអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខានទូទាត់សងបំណុលរបស់ពួកគេ និងផ្អាកគម្រោងសាងសង់៕

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ អាកាសយានដ្ឋានចំនួន៣ នឹងត្រូវពន្យារពេល១ឆ្នាំ ដោយសារកត្តាមួយចំនួន

kk 24/07/23

ដោយ: គង់ លាងហួរ
បាងកក: ប្រធានការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងកើតបានបញ្ជាក់ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះចំនួន៣ នឹងត្រូវពន្យារពេល១ឆ្នាំក្រោយកាលវិភាគ។

លោក Jula Sukmanop ប្រធាន EEC បានលើកឡើងថា Asia Era One Co Ltd ដែលជាម្ចាស់សម្បទាននៃផ្លូវរថភ្លើងល្បឿនលឿន Don Muang-Suvarnabhumi-U-Tapao មិនអាចចាប់ផ្តើមសាងសង់នៅឆ្នាំនេះបានទេ ដោយសារខ្លួនកំពុងរង់ចាំការអនុម័តសិទ្ធិវិនិយោគពីសំណាក់ក្រុមប្រឹក្សាវិនិយោគថៃ(BoI)។

លោក Jula បានអះអាងថាការសាងសង់នឹងត្រូវចំណាយរយៈពេលពេល៤ឆ្នាំ ហើយប្រសិនបើវាចាប់ផ្តើមនៅឆ្នាំក្រោយ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ពោលគឺយឺតមួយឆ្នាំក្រោយកាលវិភាគ។

លោកបានបន្តទៀតថា ក្រុមហ៊ុន Asia Era One បានដាក់ការស្តីបន្ទោសការពន្យារពេលនេះ ទៅលើភ្នាក់ងាររដ្ឋាភិបាលចំពោះការខកខានក្នុងការសម្របសម្រួលការសាងសង់។ ក្រុមហ៊ុនបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មកិច្ចសន្យាភាពជាដៃគូសាធារណៈ និងឯកជនរយៈពេល៥០ឆ្នាំ ដើម្បីកាត់បន្ថយការពន្យារពេល។

សំណើនេះបានជួបការជំទាស់យ៉ាងខ្លាំងពីសំណាក់គណបក្សភឿថៃ ដែលបក្សនេះបានអះអាងថា ការធ្វើវិសោធនកម្មកិច្ចសន្យាបែបនេះត្រូវតែរង់ចាំការអនុម័តដោយរដ្ឋាភិបាលជាប់ឆ្នោតបន្ទាប់។

លោក Jula បានលើកឡើងថា កិច្ចសន្យាមិនចាំបាច់ធ្វើវិសោធនកម្មឥឡូវនេះទេ ប៉ុន្តែកិច្ចសន្យានេះអាចបន្ថែមមូលហេតុនៃការពន្យារពេល ដូចជាជំងឺរាតត្បាតកូវីដ-១៩ ក្នុងចំណោមព្រឹត្តិការណ៍ធំៗផ្សេងៗទៀត។

លោកបានបន្ថែមថា បន្ទាប់ពីនោះ EEC នឹងបញ្ជូនសេចក្តីព្រាងស្តីពីការបន្ថែមមូលហេតុទៅក្រុមប្រឹក្សារដ្ឋដើម្បីពិនិត្យ មុនពេលបញ្ជូនទៅក្រុមប្រឹក្សាភិបាល EEC សម្រាប់ការយល់ព្រម ហើយបន្ទាប់មកត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រី៕

Korea’s household debt burden rises at 2nd fastest rate in world

The household debt burden in Korea is aggravating, with repayment based on one’s annual income increasing at the second fastest pace in the world.

According to data from the Bank for Intentional Settlements (BIS), Monday, Korea’s debt service ratio (DSR) was 13.6 percent last year. This ranked second among the 17 major economies, trailing only Australia at 14.7 percent.

Furthermore, its rate of debt increase, which saw the DSR rise by 0.8 percent compared to 2021, was also the second fastest, again surpassed only by Australia.

The DSR is a measurement of the amount of principal and the interest to be paid by individuals annually in proportion to their yearly salary.

Market watchers have expressed that the BOK’s aggressive monetary tightening has exacerbated the interest burden for households. In 2022 alone, the BOK hiked the policy rate seven times, raising the rate from 1.25 percent to 3.25 percent.

Correspondingly, separate data from the Bank of Korea (BOK) on Monday also showed that Korea’s ratio of household debt to gross domestic product (GDP) is the third highest in the world.

The BOK data showed household debt-to-GDP ratio stood at 105 percent as of 2022, the third highest among the 43 main countries, following Switzerland at 128.3 percent and Australia at 111.8 percent.

A new problem emerging this year is that an increasing number of households are rushing to secure loans as the central bank has frozen the policy rate for the fourth consecutive time this year. As of June, the balance of household loans from deposit banks reached a record-high of 1,062 trillion won.

Source: korea times

តោះក្រឡេកងាកមកស្គាល់អំពីប្រទេសទាំង១០ ដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេនៅលើពិភពលោក!

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសជាច្រើននៅតំបន់អាស៊ី ជាប់ក្នុងបញ្ជីរាយនាមអំពីបណ្តាប្រទេសដែលមានអគារខ្ពស់កប់ពពក(Skyscrapers)ច្រើនជាងគេទាំង១០នៅទូទាំងពិភពលោក ដែលក្នុងនោះក៏ប្រទេសជាសមាជិកអាស៊ានផងដែរ។

យោងតាមប្រភពពីវេបសាយអន្តរជាតិ Council on tall buildings and urban January បានបង្ហាញពីប្រទេសចំនួន១០ដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៣នេះ។

ខាងក្រោមនេះគឺជាលំដាប់លំដោយនៃបណ្តាប្រទេសទាំង១០ដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេបំផុតនៅលើពិភពលោក
ទី១គឺ: ប្រទេសចិន មានអគារខ្ពស់កប់ពពកចំនួន៣.០៨៨អគារ
ទី២គឺ: សហរដ្ឋអាមេរិក មានអគារខ្ពស់កប់ពពកចំនួន៨៧៨អគារ
ទី៣គឺ: ប្រទេសអារ៉ាប់រួម(UAE) មានអគារខ្ពស់កប់ពពកចំនួន៣២៥អគារ
ទី៤គឺ: ប្រទេសកូរ៉េខាងត្បូង មានអគារខ្ពស់កប់ពពកចំនួន២៧៦អគារ
ទី៥គឺ: ប្រទេសជប៉ុន មានអគារខ្ពស់កប់ពពកចំនួន២៧៣អគារ
ទី៦គឺ: ប្រទេសម៉ាឡេសុី មានអគារខ្ពស់កប់ពពកចំនួន២៥៩អគារ
ទី៧គឺ: ប្រទេសអូស្ត្រាលី មានអគារខ្ពស់កប់ពពកចំនួន១៤៨អគារ
ទី៨គឺ: ប្រទេសកាណាដា មានអគារខ្ពស់កប់ពពកចំនួន១៣៤អគារ
ទី៩គឺ: ប្រទេសឥណ្ឌនេសុី មានអគារខ្ពស់កប់ពពកចំនួន១៣៤អគារ
និងទី១០គឺ: ប្រទេសហ្វីលីពីន មានអគារខ្ពស់កប់ពពកចំនួន១២៧អគារ៕

អភិបាលខេត្តកំពង់ស្ពឺត្រៀមដឹកនាំប្រតិភូទៅកាន់ខេត្តធំៗចំនួន៣របស់ចិន ដើម្បីទាក់ទាញការវិនិយោគ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា នៅខែសីហា និងកញ្ញាខាងមុខ លោកនឹងដឹកនាំប្រតិភូទៅទស្សនកិច្ច ​នៅខេត្តចំនួន៣នៅប្រ​ទេសចិន។

លោកអភិបាលបានមានប្រសាសន៍ឲ្យ ដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៤ កក្កដានេះថា ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ នៅពាក់កណ្តាលខែសីហាខាងមុខនេះ លោកនឹងដឹកនាំប្រតិភូ ទៅទស្សនកិច្ច នៅខេត្តគ័ងចូវ និងខេត្តស៊ិនជិនប្រទេសចិន ដើម្បីផ្សព្វផ្សាយពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើន មកកាន់ខេត្តកំពង់ស្ពឺ ក៏ដូចជាក្របខ័ណ្ឌទូទាំងប្រទេស។

លោកប​ន្តថា ជាមួយគ្នានេះ នៅខែកញ្ញាខាងមុខផងដែរ លោកក៏គ្រោងដឹកនាំប្រតិភូ ទៅទស្សនកិច្ចនៅខេត្តហឺណាន ដែលជាខេត្តមួយនេះ មានប្រជាពលរដ្ឋរស់នៅជាង៩០លាននាក់ ស្មើនឹងប្រទេសវៀតណាមមួយ។ លោកបន្តថា គំរោងធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំងបីរបស់ចិននេះ ធ្វើឡើងតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំខេត្តទាំងបី​របស់ចិន ក៏ដូចជាពីសមាគមធុរកិច្ចចិនផងដែរ។

លោកបន្តថា “តាមរយៈការបោះឆ្នោត ប្រកបដោយសុខសន្តិភាពម្សិលម៉ិញនេះ បានបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាបាន​ប្រកាន់ខ្ជាប់លទ្ឋិប្រជាធិបតេយ្យពិតប្រាកដ ដែលនឹងធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញការចាប់អារម្មណ៍ និងទាក់ទាញវិនិយោគិនកាន់តែច្រើននាពេលអនាគត៕

អ្នកអភិវឌ្ឍន៍គួរវិនិយោគលើចំណតយានយន្តជាអាទិភាពមួយ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលកំណើនយានយន្តកើនឡើងជាប្រចាំ ការកកស្ទះចរាចរណ៍ នឹងមានសភាពកាន់តែអាក្រក់ឡើងបន្តិចម្តងៗ នៅរាជធានីភ្នំពេញ ដែលទាមទារឲ្យអ្នកសាងសង់លំនៅដ្ឋាន ពិសេសអាគារពាណិជ្ជកម្ម ខុនដូនានាគិតគូរជាចម្បងលើចំណតយានយន្ត។

អគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា ការវិនិយោគសាងសង់អាគារខ្ពស់ៗ ជាសណ្ឋាគារក្តី ជាអាផាតម៉ិន ជាខុនដូ និងអាគារពាណិជ្ជកម្មក្តី អ្នកអភិវឌ្ឍន៍ គួរផ្តោតការយកចិត្តទុកដាក់លើចំណតយានយន្ត ដើម្បីបញ្ចៀសហានិភ័យ នៃការខាតបង់ធ្ងន់ធ្ងរនាពេលអនាគត។

លោកស្រីបន្តថា “រាជធានីភ្នំពេញកាន់តែចង្អៀត ចំនួនយានយន្តកាន់តែកើនឡើង ហេតុនេះអ្នកអភិវឌ្ឍន៍ មិនគួរសន្សំសំចៃច្រើនពេកនោះទេ ពួកគាត់គួរគិតគូរលើចំណតយានយន្ត ឲ្យបានធំទូលាយ ដើម្បីសម្រួលការចូលចត”។លោកស្រីបន្តថា “នៅពេលអាគារខ្ពស់ៗគ្មានចំណតយា​នយន្តសមស្រប ម្ចាស់អាគារនឹងខាតបង់ប្រាក់ច្រើន និងធ្ងន់ធ្ងរដោយសារបញ្ហាចំណតនេះ នឹងក្លាយជាបញ្ហាប្រឈមកាន់តែធំនាពេលអនាគត”។

លោកស្រីតាំង ហួរបានបន្តថា កន្លងមក អ្នកសាងសង់អាគារការិយាល័យជួល អាគារពាណិជ្ជកម្ម មិនបានទុកចំណតឲ្យ​បានធំទូលា​យ ពួកគាត់បានប្រឈមមុខនឹងបញ្ហាបាត់​បង់អតិថិជន ក៏ដូចជាធ្វើឲ្យអាគាររបស់ពួកគេ មិនទាក់ទាញអ្នកជួលនោះឡើយ។

លោកស្រីតាំង ហួរបានបន្តថា ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការរីកចម្រើនរាជធានីភ្នំពេញ និងកំណើនយានយ​ន្ត កំណើនប្រជាសាស្រ្តបានហុចទាំងផលវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែផលអវិជ្ជមានជាច្រើននឹងកើតឡើង ដោយសារការកកស្ទះចរាចរណ៍ និងបញ្ហាប្រឈ​មជាច្រើនទៀត ដែលទាមទារឲ្យរដ្ឋាភិបាល និងវិស័យឯកជនត្រូវធ្វើការរួមគ្នា ដើម្បីជម្រុញការអភិ​វឌ្ឍន៍ប្រកបដោយសុខដុមនីយកម្ម។

បច្ចុប្ប​ន្ននៅរាជធានីភ្នំពេញ មានរថយន្តប្រមាណ៦០ម៉ឺនគ្រឿង និងម៉ូតូប្រមាណ២លា​នគ្រឿងចរាចរណ៍លើដងផ្លូវនានា៕

អ្នកជំនាញជម្រុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់Zoningសម្រាប់ជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជម្រុញឲ្យរដ្ឋាភិបាលរៀបចំច្បាប់Zoning ​​ឬច្បាប់កំណត់តំបន់ អភិវឌ្ឍន៍ឲ្យ​បានច្បាស់លាស់ ដើម្បីជម្រុញការលើកកំពស់ការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ ប្រកបដោយនិរន្តរភាព។

អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន លោកឡោ វិចិត្របានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៣ កក្កដាថា នៅរាជធានីភ្នំពេញ ក៏ដូចជា បណ្តាខេត្តមានសក្តានុពលដូចជា ខេត្តសៀមរាប ព្រះសីហនុ កំពត ជាដើម រដ្ឋាភិបាលគួររៀបចំច្បាប់Zoning ដើម្បីអាចរៀបចំតំបន់ណាមួយជាតំបន់CBD តំ​បន់សាងសង់អាគារខ្ពស់ តំបន់លំនៅដ្ឋាន និងតំបន់អភិរ័ក្សជាដើម។ លោកបន្តថា “រដ្ឋាភិបាលបាន​ចេញប្លង់គោល អភិវឌ្ឍន៍រាជធានីភ្នំពេញរួចហើយ ដែលគ្រោងពង្រីករាជធានីក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ប៉ុន្តែយើងចាំបាច់ត្រូវរៀបចំច្បាប់Zoningមួយទៀត”។ លោក បន្តថា “បើមិនមានច្បាប់នេះទេ ការអភិវឌ្ឍអចលនទ្រព្យដូចជា អាគា​រខុនដូ អាផាតម៉ិន សណ្ឋាគារខ្ពស់ៗរប៉ាត់រប៉ាយ និងធ្វើឲ្យនគរូបនីយកម្មរបស់យើងគ្មានសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ឋរញ៉េរញ៉ៃផងដែរ”។

លោកឡោ វិចិត្របានបន្តថា អន្តរក្រសួងដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធាណៈការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃជាដើមគួរពិចារណាលើបញ្ហានេះឡើងវិញ។លោកបន្តថា ការមានប្លង់គោលអភិវឌ្ឍន៍រាជធានី រហូតដល់ឆ្នាំ២០៣៥ ពិតជាល្អ ប៉ុន្តែវាមិនបានជួយដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពទេ ព្រោះវាគ្រាន់តែជាផែនការ ដែលមិនទាន់បានកំណត់ជាក់លាក់ ដែលមន្រ្តីដឹងលឺ ប៉ុន្តែមិនមានច្បាប់ណាចាប់បង្ខំឲ្យអនុវត្តន៍ទេ ហេតុនេះការមានច្បាប់Zoning គឺជាការកំណត់ច្បាស់លាស់មួយ ដែលអ្នកអភិវឌ្ឍន៍ត្រូវតែគោរពច្បាប់។

លោកបន្តថា “ការគ្មានច្បាប់Zoning នឹងមិនជួយដល់ការអភិវឌ្ឈ​និងជម្រុញការងើបឡើង លើតម្លៃដីធ្លីបានប្រសើរឡើយ ស្របពេលទីផ្សារអចលនវត្ថុបច្ចុប្បន្នកំពុងមានបញ្ហា”។ជាមួយគ្នានេះ លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាកាលពីពេលថ្មីៗ​នេះ ក៏បានជម្រុញឲ្យរដ្ឋាភិបាលរៀបចំឲ្យមានការរៀបចំច្បាប់Zoning ឬច្បាប់កំណត់តំបន់អភិ​វឌ្ឍន៍ផងដែរ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋដឹងថា   រដ្ឋាភិបាល មានផែនការអភិវឌ្ឍន៍លំនៅដ្ឋាន ឬឧស្សាហកម្មនៅតំបន់ណាជាដើម៕

បន្ទុកបំណុលគ្រួសាររបស់កូរ៉េខាងត្បូងហក់ឡើងក្នុងអត្រាលឿនបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីអូស្ត្រាលី

ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទុកបំណុលគ្រួសារក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរឡើង ខណៈការទូទាត់សង ដោយផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗកំពុងហក់ឡើងក្នុងល្បឿនលឿនបំផុតទី២ នៅលើពិភពលោក។

យោងតាមទិន្នន័យពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា អនុបាតបង់សងបំណុលរបស់ប្រទេសកូរ៉េ (DSR) ស្ថិតនៅត្រឹម១៣,៦ភាគរយ កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតទី២ ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង១៧នៅលើពិភពលោក ។

លើសពីនេះ DSR របស់ប្រទេសខាងត្បូងបានកើនឡើង០,៨ភាគរយ បើធៀបនឹងឆ្នាំ២០២១ ពោលគឺជាអត្រាដ៏លឿនបំផុតទី២ផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី។

ដូច្នេះតើអ្វីទៅជា DSR? អនុបាទបង់សងបំណុល (Debt Service Ratio) ឬDSR គឺជាវិធីសាស្រ្តវាស់វែងទៅលើលទ្ធភាពនៃការបង់សងបំណុលត្រឡប់មកវិញរបស់អតិថិជន(កូនបំណុល)។

ក្រុមអ្នកឃ្លាំមើលទីផ្សារបានអះអាងថា ការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលកូរ៉េ (BOK) បានធ្វើឱ្យបន្ទុកការប្រាក់មានសភាពកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសារ។

ជាក់ស្តែង ក្នុងឆ្នាំ២០២២ ធនាគារកណ្តាលកូរ៉េបានដំឡើងអត្រាគោលនយោបាយចំនួន៧ដង ដោយបង្កើនអត្រាការប្រាក់ពី១,២៥ភាគរយដល់៣,២៥ភាគរយ។

ជាមួយគ្នានេះ យោងតាមទិន្នន័យដាច់ដោយឡែកពីធនាគារកូរ៉េ (BOK) ក៏បានបង្ហាញផងដែរថា សមាមាត្របំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺជាកម្រិតខ្ពស់បំផុតទី៣នៅក្នុងពិភពលោក៕