កំនើនប្រជាសាស្រ្តកំពុងជះឥទ្ឋិពលដល់់លំហូរនិងកំនើនកកស្ទះចរាចរណ៍យ៉ាងអាក្រក់នៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ កំនើនកើនឡើងនៃអត្រាប្រជាសាស្រ្ត នៅរាជធានីភ្នំពេញ បាននិងកំពុងហុចផលវិជ្ជមានផង និងអវិជ្ជមានផង ហើយចំណុចអវិជ្ជមាន ដែលគេមើលឃើញច្បាស់ជាងគេ គឺកំនើននៃការកកស្ទះចរាចរណ៍។

លំហូរ​នៃ​ជំនន់​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ បានចាប់់ផ្តើម​បង្ក​ការកកស្ទះ​ខ្លាំងបណ្តើរៗហើយ ខណៈ​ប្រជាពលរដ្ឋ​មាន​ត្រឹម ​ប្រមាណ៣លាន​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ២០៣០ខាងមុខ ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ នឹង​កើន​ដល់៤,៥ ទៅ ៥លាន​នាក់។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution បាន​ឲ្យ​ដឹងថា នៅពេល​ចំនួន​មនុស្ស​រស់នៅ ​កើនឡើង​ដល់៥លាន​នាក់ ប្រជាពលរដ្ឋ​នឹង​សម្រេចចិត្ត​ រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន ដោយសារ​ហេតុផល​មួយចំនួន។

ប៉ុន្តែ​ជាក់ស្តែង​តាម​ការសង្កេត​ជាទូទៅ គឺ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ ​កាន់តែច្រើន​បណ្តើរៗ​ហើយ ដោយ​និន្នាការ​នេះ​បាន និងកំពុង​ផ្លាស់ប្តូរ​បែបផែន​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី ​នរគ​រូបនីយកម្ម និង​សំណង់ ​ដែល​បានចេញ​ផ្សាយ​កាលពី​កំឡុង​ឆ្នាំ២០១៧ ​កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ ទៅ ៧លាន​នាក់។ កំណើន​ប្រជាសា ស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន ដ៏​ច្រើន​រហូតដល់ ៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺ​ការផ្គត់ផ្គង់​ប្រចាំឆ្នាំ​ត្រូវមាន​ប្រមាណ​ជាង ៥ម៉ឺន​ខ្នង។

ការសិក្សា​របស់​ក្រុមហ៊ុន Urban Living Solution កាលពី​ឆ្នាំ២០១៨ ក៏បាន​រកឃើញ​ផងដែរ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ នឹង​កើន​ដល់ ៤,៥លាន​នាក់​ទៅ៥លាន​នាក់ ជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែច្រើន នឹង​រស់នៅ​តាម​ខុន​ដូ ដោយសារ​ទី១ កំនើន​ប្រជាសាស្ត្រ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ទី២ តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​នឹងមាន​តម្លៃ​ខ្ពស់ ដែល​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល ​មិនមាន​ល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​បាន តែ​ពួកគេ​អាច​ទិញ​នៅ​ជាយក្រុង ដែល​លំបាក​ក្នុងការ​ធ្វើដំណើរ។

ទី៣ ការរីកចម្រើន​បច្ចេក​វិទ្យា ​នឹងធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរឡើង ដោយ​អ្នករស់នៅ​តាម​ខុន​ដូ ឬ​លំនៅដ្ឋាន​នានា​អាច​កុំម៉ង់​អាហារ យកមក​ទទួលទាន​កាន់តែ​ងាយស្រួល និង​ទី៤ លក្ខ​ខ័​ណ្ឌ​កន្លែង​ការងារ ដែល​ប្រជាពលរដ្ឋ​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ការងារ ហើយ​ពួកគេ​ងាក​មក​រស់នៅ​ខុន​ដូ ដែល​ស្ថិតនៅ​ជិត​កន្លែង​ការងារ​របស់​ពួកគេ។
យោងតាមការសិក្សារបស់អង្គការអន្តរជាតិខាងការងារ (ILO)បានប ង្ហាញថា ក្នុងមយឆ្នាំៗប្រជាជនកម្ពុជាចន្លោះពី២៣ ទៅ៣០ម៉ឺននាក់បានចូលមករស់នៅទីក្រុងភ្នំពេញ។

អតីតៈនាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ​មាន​តង់​ស៊ី​តេ​ត្រឹម​ជាង ២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេ​ស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាមដែលមាន​ប្រជាជន​រស់នៅ ​ចន្លោះ៤០០០ ទៅ ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា ​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់​។

យ៉ាងណា​តាម​ការសង្កេត​ជាក់ស្តែង ការធ្វើ​ចរាចរណ៍​រប​ស់​ប្រជា​ល​រដ្ឋ​ខ្មែរ​នៅតាម​ដងផ្លូវ​នានា ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ពិតជា​មិនសូវមាន​របៀបរៀបរយ និង​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ ដែល​បានធ្វើ​ឲ្យ​ស្ថានភាព ​នៃ​ការធ្វើដំណើរ​តាម​ដងផ្លូវ ​កំពុង​កកស្ទះ​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ពិសេស​ផ្លូវជាតិសំខាន់ៗ ចូលមក​កាន់​រាជធានី​កំពុង​កកស្ទះ​យ៉ាងខ្លាំង​ដូចជា ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤។

អ្នកជំនាញផ្នែកនគរូបនីយកម្ម និងរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង លោ​កបណ្ឌិតវ៉ាន់ វ៉ាតបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ដំណោះស្រាយសម្រាប់កាត់បន្ថយភាពកកស្ទះចរាចរណ៍ សម្រាប់រយៈពេលវែង មិនមែនយើងត្រូវសាងសង់ស្ពានអាកាស តាមការនឹកឃើញ និងធ្វើតាមអ្វី ដែលមើលឃើញជាក់ស្តែង ហើយធ្វើដើម្បីដោះស្រាយ សម្រាប់រយៈពេលខ្លី នោះទេ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលត្រូវគិតគូររៀបចំផែនការមេលំអិត ដើម្បីដោះស្រាយបញ្ហាសម្រាប់រយៈពេលវែង។

លោកបន្តថា “ផែនការប្រើប្រាស់ដីធ្លីលំអិត នៅរាជធានីភ្នំពេញ គួររៀបចំធ្វើឡើង ដើម្បីអាចបែងចែកហ្សូនច្បាស់លាស់ ដើម្បីងាយស្រួលរៀប​ចំផែនការអភិវឌ្ឍន៍”។ លោកបន្តថា “ការរៀបចំផែនការប្រើប្រាស់ដីលំអិតនឹងជួយសម្រួល ដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ រៀបចំផែនការអភិ​វឌ្ឍន៍បានត្រឹមត្រូវ ដែលនឹងដោះស្រាយបញ្ហាសង្គម បរិស្ថាន និងលំហូរចរា​ចរណ៍ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here