ដោយៈ គង់ សូរិយា
ភ្នំពេញៈ ច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦និងបានប្រកាសដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីការឡាយព្រហស្តលេខាដោយព្រះមហាក្សត្របានដើរតួនាទីសំខាន់ សម្រាប់ពង្រឹងការងារក្នុងវិស័យនេះ។

-->
យោងតាមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩បានបង្ហាញថាច្បាប់នេះ មានគោលបំណងជាច្រើនដូចជាធានា៖
– គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
– សោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
– គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
– ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម៕