តើច្បាប់សំណង់មានសារៈសំខាន់និងគោលបំណងបែបណា?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦និង​បានប្រកាសដាក់ឲ្យ​ប្រើប្រាស់ បន្ទាប់ពីការឡាយព្រហស្តលេខាដោយព្រះមហាក្សត្របានដើរតួនាទីសំខាន់ សម្រាប់ពង្រឹងការងារក្នុងវិស័យនេះ។

យោងតាមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩បានបង្ហាញថាច្បាប់នេះ មានគោលបំណងជាច្រើនដូចជាធានា៖

– គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

– សោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកប​ដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។

– គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។

– ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំ​ណង់ និងជំរុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here