ក្រុមហ៊ុន​សឹង្ហ​បុរី២មាន​គម្រោង​វិនិយោគ​ធ្វើ​ផ្លូវលំ​ពី​វត្ថុធាតុដើម​ថ្មី​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​ECNA​ ​និង​ ​ក្រុមហ៊ុន​ ​Agri​ ​Tech​ ​Co​ ​LTDមក​ពី​ប្រទេស​សឹង្ហ​បុរី​ ​មាន​គម្រោង​វិនិយោគ​លើ​ការ​ធ្វើ​ផ្លូវលំ​ ​ពី​ល្បាយ​ដីឥដ្ឋ​ជាមួយ​ខ្សាច់​ ​និង​ការកែច្នៃ​សំណល់​ផ្ទះបាយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ ​និង​ឆន្ទៈ​ក្នុង​ការ​រួមចំណែក​ជា​ជួយ​បរិស្ថាន​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ​សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​កាលពី​ថ្ងៃទី​ ​១៣​ ​ខែកុម្ភៈ​ ​ម្សិលមិញ​នេះ​ ​លោក​ ​Xavier​ ​Yeo​ ​ប្រធាន​ក្រុមហ៊ុន​ ​ECNA​ ​បាន​បង្ហាញ​ពី​បច្ចេកទេស​ ​ក្នុង​ការសាងសង់​ផ្លូវលំ​ពី​ល្បាយ​ដីឥដ្ឋ​ ​ជាមួយ​ខ្សាច់​ជាប់​បាន​យូរ​ហូត​ដល់៥ឆ្នាំ​និង​មានតម្លៃ​សមរម្យ​។​

​លោក​ ​Nicholas​ ​Goh​ ​ប្រធាន​ក្រុមហ៊ុន​ ​Agri​ ​Tech​ ​Co​ ​LTD​ ​ក៏បាន​បង្ហាញ​ពី​ការកែច្នៃ​សំណល់​ពី​ផ្ទះបាយ​នៅ​តាម​សាលារៀន​ ​និង​នៅ​តាម​គេហដ្ឋាន​ទៅជា​ជី​កំ​ប៉ុ​ស្ត៍​ ​ក្នុង​តម្លៃថោក​សម្រាប់​ប្រើប្រាស់​ ​ក្នុង​ការ​ដាំដំណាំ​នៅ​តាម​សាលារៀន​ ​និង​នៅ​តាម​ផ្ទះ​។​

​លោក​ ​សាយ​ ​សំ​អាល់​ ​បាន​គំា​ទ្រ​ចំពោះ​បទ​បង្ហាញ​ការ​រក​ឃើញ​បច្ចេកវិទ្យា​ថ្មី​ ​ក្នុង​ការ​កសាង​ផ្លូវលំ​ ​និង​ការកែច្នៃ​សំណល់​ពី​ផ្ទះបាយ​ ​នៅ​តាម​សាលារៀន​ទៅជា​ជីកំប៉ុស​ក្នុង​តម្លៃថោក​ ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​តម្លៃ​ក្នុង​ការ​ថែ​រទាំ​ផ្លូវ​ ​និង​កាត់បន្ថយ​សំណល់​ផ្ទះបាយ​នៅ​ទីលាន​ចាក់សំរាម​។​


លោក​រដ្ឋមន្រ្តី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ​ ​បន្ត​សហការ​ជាមួយ​ក្រសួងបរិស្ថាន​បន្ថែម​ទៀត​ ​និង​បាន​អញ្ជើញ​ក្រុមហ៊ុន​ទាំងពីរ​ ​មក​ធ្វើ​បទ​បង្ហាញ​ដល់​យុវជន​កម្ពុជា​ ​នៅពេល​ខាងមុខ​ ​ដើម្បី​ផ្តល់​ចំណេះដឹង​លើ​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ​ ​ដែល​អាចយ​ក​ទៅ​អនុវត្ដ​ន៍​តាម​សាលារៀន​ ​និង​តាម​មូលដ្ឋាន​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here