ក្រុមការងាររដ្ឋាភិបាល និងវិស័យឯកជន”ក្រុមការងារ ឌ”បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី និងម្ចាស់បុរីនិងគ្រឹះស្ថានហិរញ្ញវត្ថុនានា

0

ភ្នំពេញៈ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន “ក្រុមការងារ ឌ” ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាសហប្រធានជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា បានប្រជុំត្រួតពិនិត្យលើ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយបញ្ចប់វិវាទដីធ្លី បញ្ហានៅបុរី  បញ្ហាតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបង្កើតបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត តាមរយៈការធ្វើបរិវត្តកម្មឌីជីថល។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋនិងឯកជន ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអចល​នទ្រព្យ នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here