ចំណេះដឹង​ជា​មូលដ្ឋាន​ដែល​ត្រូវ​ដឹងមុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​ដែល​គ្មាន​ចំណេះដឹង​ ​អាច​ធ្វើឲ្យ​អ្នក​វិនិយោគ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ចំណេញ​នោះ​ទេ​ ​តែ​ទទួល​បាន​រឿងរ៉ាវ​ ​ដែល​ខាត​ទាំង​ថវិកា​និង​ពេលវេលា​។​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​នេះ​។​

ព៌​ត​មាន​ត្រឹមត្រូវ​

​ការ​ទទួល​បា​នព៌​ត​មាន​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​យើង​អាច​វិភាគ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​ ​និង​គ្រប់ជ្រុងជ្រោយ​មុន​សម្រេចចិត្ត​បោះទុន​វិនិយោគ​ ​ព្រោះ​បច្ចុប្បន្ន​មា​នព៌​ត​មាន​ច្រើនណាស់​ ​ដែល​ជាព៌​ត​មាន​បំពុល​និង​ប្រាសចាក​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​។​

​ការ​ទទួល​បា​នព៌​ត​មាន​មិន​ត្រឹមត្រូវ​ ​នឹង​ធ្វើឲ្យ​ការ​វិនិយោគ​របស់​លោកអ្នក​មាន​ហានិភ័យ​ ​និង​ទទួល​បានផល​អាក្រក់​ត្រលប់​ទៅវិញ​។​ ​ជួនកាល​ប្រជាជន​ទទួល​បា​នព៌​ត​មាន​ ​ដែល​ជា​ដំណឹង​ ​គឺ​ដំណឹង​ជា​ប្រភេទ​ព៌​ត​មាន​មិន​ច្បាស់លាស់​ ​និង​មិន​គ្រប់ ជ្រុងជ្រោយ​ ​ប៉ុន្តែ​បើជា​អ្ន​ក​សារ​ព៌​ត​មាន​ ​ពួកគេ​នឹងជា​អ្នកនាំសារ​ដ៏​សំខាន់​ ​ជា​អ្នកនាំពាក្យ​ដ៏​សំខាន់​។​ ​យ៉ាងណាក៏ដោយ​អ្ន​ក​សារ​ព៌​ត​មាន​មួយចំនួន​សរសេរ​បំភ្លៃ​ ​និង​ថ្នូរ​នឹង​ផលប្រយោជន៍​អ្វីមួយ​។​

​ផ្ទុយទៅវិញ​គេហទំព័រ​ ​Propertyarea.asia​ ​ជា​ស្ថាប័ន​ព៌​ត​មាន​ដែល​មាន​អ្ន​ក​សារ​ព៌​ត​មាន​មានបទពិសោធន៍​យូរឆ្នាំ​ ​និង​គោរព​នូវ​តម្លៃ​ព៌​ត​មាន​ ​និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ​ព្រមទាំង​បដិសេធ​នូវ​ការ​ទិញ​ព៌​ត​មាន​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដាច់ខាត​។​

​ចំណេះដឹង​ផ្នែក​ច្បាប់​ ​

​ចំណេះដឹង​ផ្នែក​ច្បាប់​ ​ក៏​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ព្រោះ​ការទិញ​លក់​អចលនទ្រព្យ​ ​ត្រូវ​ប្រើប្រាស់​នូវ​មូលដ្ឋាន​ច្បាប់​ជាធរមាន​។​ ​វា​ពិតជា​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​ស្វែងយល់​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិទ្ឋ​អចលនទ្រព្យ​។​
​ក្នុង​ទិដ្ឋភាព​ច្បាប់​មាន​ភាព​ស្មុគស្មាញ​ ​និង​រឿងរ៉ាវ​ជាច្រើន​ ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ ​ហើយ​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ផ្នែក​ច្បាប់​ ​អ្នក​វិនិយោគ​អាច​ពិគ្រោះ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​ឬ​ពិគ្រោះ​ជាមួយ​មេធាវី​ជាដើម​។​

​ទីតាំង​ភូមិ​សាស្រ្ត​

​ទីតាំង​ភូមិ​សាស្រ្ត​ជា​រឿង​មិន​អាច​មើល​រំលង​បាន​ឡើយ​ ​ព្រោះ​ទីតាំង​ភូមិ​សាស្រ្ត​ជា​អ្នក​កំណត់​នូវ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ ​ឬនៅ​ទ្រឹង​ឬ​លក់​មិន​ចេញ​បាន​ ​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ឲ្យបាន​ច្បាស់លាស់​នូវ​ទីតាំង​ភូមិ​សាស្រ្ត​ ​ឲ្យបាន​ត្រឹមត្រូវ​និង​ជាក់លាក់​ដូចជា​ ​តំបន់​ដែល​លោក​ ​អ្នក​ចង់​វិនិយោគ​ ​គួរ​ជា​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន​ ​ជា​តំបន់​ស្ថិត​ក្នុង​ផែនការ​ ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ​ជា​តំបន់​ដែល​រដ្ឋាភិបាល​សាងសង់​ផ្លូវ​នា​ពេល​អនាគត​ ​ជា​តំបន់​ដែល​មានផ្លូវ​ធំ​ ​ជា​តំបន់​មិន​ជាប់នឹង​ផ្នូរ​សាកសព​ជាដើម​។​ ​

​លំហូរ​សាច់ប្រាក់​

​អ្នក​គ្មាន​ទុន​គ្រប់គ្រាន់​ ​និង​មាន​លំហូរ​សាច់ប្រាក់​ឬ​ប្រភព​ចំណូល​មិន​ច្បាស់លាស់​ ​មិន​គួរ​ខ្ចី​ឥណទាន​របស់​ធនាគារ​ ​ដើម្បី​យក​ទៅ​វិនិយោគ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​អាច​ប្រើប្រាស់​កម្ចី​ធនាគារ​បាន​ ​ដើម្បី​យក​ទៅ​វិនិយោគ​ ​បើសិនជា​ខ្ចី​ត្រឹម ៣០ ទៅ ៤០ ភាគរយ​ ​នៃ​តម្លៃ​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​ ​ហើយ​លំហូរ​សាច់ប្រាក់​មាន​ភាព​ទៀតទាត់​ ​និង​អាច​ទប់ទល់​នឹង​វិបត្តិ​ឬភាព​ ​ជាប់​គាំង​អចលនទ្រព្យ​នៅពេល​ណាមួយ​បាន​។​

​វិធី​សាស្រ្ត​ដោះស្រាយ​

​នៅពេល​មាន​បញ្ហា​ ​ដំណោះស្រាយ​ប្រាកដជា​មាន​ ​ដែល​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ពាក្យ​នេះ​ ​ហើយ​ពិតជា​មាន​ដំណោះស្រាយ​ក្នុងរយៈពេល​ណាមួយ​បាន​ ​ព្រោះ​ការ​លក់​អចលនទ្រព្យ​ ​មិនមែន​ជា​ការ​លក់​ត្រី​ឬ​បន្លែ​នៅ​លើ​ទីផ្សារ​បា​នភ្លាមៗ​នោះ​ទេ​។​ ​ហេតុនេះ​ទើប​អ្នក​វិនិយោគ​ដែល​មិនសូវ​មានចំណេះ​ដឹង​ ​ត្រូវតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ជាមុន​សិន​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​ដោយសារ​អចលនទ្រព្យ​ខ្លះ​ ​ពេល​វិនិយោគ​រួច​ត្រូវ​ជាប់​គាំង​ក្នុងរយៈពេល​ណាមួយ​ឬ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​។​

​ហេតុនេះ​ទើប​ការសិក្សា​លំហូរ​សាច់ប្រាក់​ ​ដែល​យើង​និយាយ​ខាងលើ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​និង​មើល​រំលង​បាន​។​

​គ្មាន​ការផ្សងព្រេង

​ការទិញ​អចលនទ្រព្យ​ ​មិនមែន​ជា​ការផ្សងព្រេង​នោះ​ទេ​ ​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ថា​វា​មិន​មានការ​ផ្សងព្រេង​នោះ​ទេ​ ​ហេតុនេះ​កា​រប្រ​មូល​ព៌​ត​មាន​ឲ្យបាន​ច្បាស់លាស់​ ​គ្រប់ជ្រុងជ្រោយ​ ​សិក្សា​ទិដ្ឋភាព​ច្បាប់​ ​សិក្សា​លំហូរ​សាច់ប្រាក់​បាន​ច្បាស់លាស់​រួច​ ​សិក្សា​ពីទី​តាំង​ភូមិ​សាស្រ្ត​បាន​ច្បាស់លាស់​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​អ្នក​នឹង​ក្លាយជា​អ្នក​វិនិយោគ​ឆ្លាតវៃ​ ​និង​ប្រាសចាក​ហានិភ័យ​មិនខាន​។​

​ដោយសារ​អចលនទ្រព្យ​ជា​វត្ថុ​មានតម្លៃ​ខ្ពស់​ ​ទិញ​ស្រួល​ ​និង​លក់​ចេញ​មិន​ស្រួល​ ​ទើបត្រូវ​សិក្សា​ពី​មូលដ្ឋាន​ទាំង៥ខាងលើ​ដោយ​ខានមិនបាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here