លោក​អ្នក​ឧកញ៉ា ​លី ​យ៉ុង​ផាត់​ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ផ្ញើ​ លិខិត​និង​អបអរ​សាទរ​ជូន​អ្នក​ឧកញ៉ា​បណ្ឌិត​សំ​ សុខ​នឿន​ ដែល​បាន​ជាប់​ឆ្នោត​ជា ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សមាគម​ឧកញ៉ា​កម្ពុជា​

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ យោងតាមគេហទំព័រផ្លូវការរបស់ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដែលបានផុសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារដូចតទៅ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្ញើរលិខិតជូន អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី១ ឆ្នាំ២០២២-២០២៧ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

ការតែងតាំងនេះ ដោយយោងទៅតាមការបោះឆ្នោតជ្រើសតាំង អ្នកឧកញ៉ា បានជាប់ឆ្នោតជាផ្លូវការ ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។

លោកអ្នកឧញ៉ា លី យ៉ុងផាត់ បានធ្វើការស្វាគមន៍ និងអបអរសាទរ ដោយស្មោះចំពោះលទ្ធផល ហើយក៏សង្ឃឹម នឹងជឿជាក់យ៉ាងមុតមាំថា អ្នកឧកញ៉ា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សមត្ថភាព និងទេពកោសល្យ ដើម្បីចូលរួមថែរក្សាកិត្តិយស សីលធម៌ និងគុណតម្លៃដ៏ឧត្តុង្គឧត្តមរបស់គោរមវ័ន្ត ក៏ដូចជាការការពារផលប្រយោ​ជន៍រួម របស់សមាគមឧកញ៉ា កម្ពុជា ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានា របស់សមាគមឧកញ៉ាកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here