ក្រុងសៀមរាបស្វាគមន៍វត្តមមានសមិទ្ឋផលស្ពានព្រះរាជដំណាក់ទី២ថ្មី

0

ដោយៈ និស្ស័យ

    សៀមរាបៈ ស្ពានព្រះរាជដំណាក់ទីពីរ មានប្រវែងសរុប៤៦ម៉ែត្រ និងទទឹង៨,២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាប និងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។

យោងតាមក្រសួងសារធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ពាននេះបានជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពល​រដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងលើកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ត្រកាលឡើង ដោយនៅលើស្ពានមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ទៅតាមរដូវកាលនៃពិធីបុណ្យនានា។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែរំលេចភាពស្រស់ស្អាតនោះ នៅពេលដែលបានធ្វើដំណើរនាពេលយប់ នៅលើស្ពានព្រះរាជដំណា​ក់ គឺគេបើភ្លើងនៅលើស្ពាន ដែលគេបានតុបតែងនោះ ពិតជាស្រស់​ស្រាយអារម្មណ៍ ជួយរំសាយអារម្មណ៍ការតានតឹង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត តំបន់ទេសចរប្រវត្តិសាស្ត្រមួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here