សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទានប្រមាណ១៤០០លានអឺរ៉ូអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សហភាពអឺរ៉ុបបានសន្យា ផ្តល់ហិរញ្ញប្បទានប្រមាណ១.៤ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៧។

ព័ត៌មាននេះ ត្រូវបានលើកឡើង នៅពេលលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោកIgor Driesmans ឯកអគ្គ​រដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាកម្រិតខ្ពស់ ស្ដីពីយុទ្ធសាស្រ្តរួមស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុប សម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប។

កិច្ចសន្ទនាកម្រិតខ្ពស់នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន២៥ និងតំណាងជាន់ខ្ពស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប រួមមាន ឯកអគ្គរាជទូតព្រះរាជាណាចក្របែលហ្ស៊ិក ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋឆែក និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀរឡង់ ។

គោលដៅចម្បង​នៃកិច្ចសន្ទនានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តយុទ្ធសាស្ត្ររួមអឺរ៉ុបឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here