សម្តេចធិបតីហ៊ុន ម៉ាណែតនឹងមានជំនួបកំពូលជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបប្រជុំជាមួយអង្គការសហប្រជាជាតិនានា ប្រចាំកម្ពុជានាពេលខាងមុខនេះ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយលោករ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ស.អ.ក./ក.អ.ក.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការត្រៀមរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី តំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងផែនការ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, វិទ្យាស្ថានជាតិស្ថិតិ, ធនាគាជាតិនៃកម្ពុជា,   សរុបប្រមាណ ៤០រូប ។

កិច្ចប្រជុំបានពិភាក្សា និងឯកភាពលើមូលបទ ប្រធានបទ កាលបរិច្ឆេទ និងភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នសម្រាប់ជំនួបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here