ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ក្នុងការសិក្សាជម្រើសខ្សែផ្លូវ ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន។
គំរោងនេះស្ថិតក្រោមក្របខ័ណ្ឌ ជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ ដើម្បីវាយតម្លៃលើជម្រើសខ្សែផ្លូវ ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បានបញ្ចប់ការសិក្សាបឋម សម្រាប់តភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន៕







