ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២លានដុល្លារ សម្រាប់កងទ័ពជួរមុខ និងជនភៀសសឹក

0

(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២លានដុល្លារ ដោយក្នុងនោះ ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ និង១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន​ សែន នាថ្ងៃទី១០ ខែធ្នូ ឆ្នា២០២៥។

 

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

 

ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

 

ជាមួយគ្នានេះ យើងខ្ញុំតំណាងថ្នាក់ដឹកនាំ​ ថ្នាក់គ្រប់គ្រង និងសហការី នៃមហាគ្រួសារ ប៉េង ហួត គ្រុប សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ និងឈ្នះអស់ខ្មាំងសត្រូវដែលឈ្លានពានទឹកដីរបស់កម្ពុជា៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here