ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកជំនួញដ៏មមាញឹក តែងតែរកមើលឱកាសបង្កេីតជំនួញបន្ថែម និងពង្រីកខ្លួនតាមរយៈការបង្កើតសមិទ្ធផលផ្សេងៗក្នុងមុខជំនាញរបស់អ្នកឧកញ៉ា ក្នុងមុខជំនួញដ៏ច្រេីនសន្ធឹកសន្ធាប់ អ្នកឧកញ៉ាក៏មានរោងចក្របង្គំគ្រោងដែក KTSS ដែលផលិតដោយមានគុណភាពស្តង់ដាអន្តរជាតិផងដែរ។ ថ្មីៗនេះអ្នកឧកញ៉ាបណ្ឌិត បានចុះត្រួតពិនិត្យរោងចក្របង្គុំគ្រោងដែករបស់អ្នកឧកញ៉ាដោយផ្ទាល់។
ជារឿយៗអ្នកឧកញ៉ាតែងតែចុះទៅមើលការងារដោយផ្ទាល់មិនថាជារោងចក្របង្គំគ្រោងដែក KTSS នេះឡើយ។ នៅក្នុងរោងចក្របង្គំគ្រោងដែក KTSS អ្នកឧកញ៉ា សំ សុខនឿន បានទៅទស្សនកិច្ចជាញឹកញាប់ និងបានពិនិត្យយ៉ាងល្អិតល្អន់ពីស្តង់ដារ ការវិវឌ្ឍន៍ និងគុណភាព ដើម្បីផ្ដល់ឲ្យអតិថិជន។
បើទោះជាជាប់ដៃ នៅរោងចក្របង្គំគ្រោងដែក KTSS ដែលជាប្រេនកូនខ្មែរនោះក៏ពិតមែន តែ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP ក៏មិនភ្លេចប្រេនកូនខ្មែរ KH Haitech ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅបង្កេីតរោងចក្របង្គុំនៅកម្ពុជាផងដែរ។
-->
រោងចក្របង្គំគ្រោងដែក KTSS របស់អ្នកឧកញ៉ា សំ សុខនឿន បង្កើតឡើងដោយកូនខ្មែរ ហើយផលិតផលចេញមកមួយៗមានគុណភាពស្តង់ដាអន្តរជាតិ និងទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។

កាលពីសប្ដាហ៍មុន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហាញពីផលិតផលនៃប្រេន KH Haitech មានទាំងម៉ាស៊ីនត្រជាក់ និងថេប្លេត មានឈ្មោះថា «KH Haitech Tablet និង KH Haitech Air Conditioner។ ថ្មីៗនេះលោកក៏បញ្ចេញគ្រឿងអេឡិចត្រូនិកថ្មីដែលជាសម្ភារៈចាំបាច់មាននៅក្នុងផ្ទះនោះគឺ ទូរទឹកកក។
អ្នកឧកញ៉ាដែលមានប្រភពមកពីស្រុកក្រូចឆ្មាររូបនេះ មិនត្រឹមបង្ហាញពីជំនួញរោងចក្របង្គំគ្រោងដែក KTSS និង ប្រេន KH Haitech ឡើយ ដោយលោកបានសម្លឹងមើលឱកាសក្នុងការពង្រីកមុខជំនួញដទៃទៀត នៅលើទឹកដីខ្មែរ ដើម្បីធ្វើឲ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកកាន់តែដំណើរការល្អ។
អ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីក្នុងវិស័យធុរកិច្ច បណ្ឌិត សំ សុខនឿន ថ្មីៗនេះក៏ទើបបានបង្ហាញរូបរាងនៃផលិតផល KH Haitech ៣ ប្រភេទ ក្នុងនោះមានដូចជាទូរទឹកកក, ថេប្លេត និងម៉ាស៊ីនត្រជាក់។ សម្រាប់រោងចក្របង្គំ KTSS អ្នកឧកញ៉ាបណ្ឌិត បានបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានអ្នកជំនាញខ្ពស់សម្រាប់បំពេញការងារតាមតួនាទី៕
អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ

