ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានថ្លែងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក៣២ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។
យើងសង្ឃឹមថាបណ្ដាសារទាំងនោះ នឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទ ដែលជាបេតិកភណ្ឌរបស់ជាតិយើង”។ “នេះជាមេរៀនប្រវត្តិសាស្ត្រ ដែលយើងនឹងចារ្យតកូនតចៅ”។
លោកជំទាវភឿង សកុណា រដ្ឋមន្រ្តៅក្រសួងវបប្បធ៌មបានថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។

លោកជំទាវបណ្ឌិតសភាចារ្យបានបញ្ជាក់ថា “ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក៣២ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ”។ លោកជំទាវបន្តថា “យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណា ដែលបានបាញ់បំផ្លាញនូវប្រាសាទ ដែលជាបេតិកភណ្ឌរបស់ជាតិយើង”។
លោកជំទាវបន្តថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង។
ក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានរួមចំណែកចូលរួមជួយ ខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ៕








